ប្រធានាធិបតីហ្វីលីពីន មានគម្រោងដាំដើមដូងចំនួន៥០លានដើម នៅឆ្នាំ២០២៦

coconut-plantation-dozens-palm-trees-beautiful-tropical-island-mindoro-philippines-where-copra-production-166921606

ម៉ានីល៖ ប្រធានាធិបតីហ្វីលីពីន បានបញ្ជាឱ្យអាជ្ញាធរដូងហ្វីលីពីន  ពង្រីកផែនការដាំដើមដូង នៅឆ្នាំ២០២៦ ឱ្យបានចំនួន៥០លានដើម ដើម្បីពន្លឿនការអភិវឌ្ឍន៍ឧស្សាហកម្ម និងដណ្តើមបានឈ្មោះជាប្រទេសផលិតផ្លែដូងលំដាប់កំពូលរបស់ពិភពលោក។

យោងតាមសារព័ត៌មាន ឌឹស្តា​ របស់ហ្វីលីពីន បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន បានបញ្ជាក់ពីផែនការរបស់លោកប្រធានាធិបតី បន្ទាប់ពីបានអនុម័តថវិកាបន្ថែមសម្រាប់កម្មវិធីដាំដើមដូងដ៏ធំនៅឆ្នាំក្រោយ ដែលផែនការដំបូងរបស់អាជ្ញាធរដូង គ្រោងដាំត្រឹមតែ២៥លានដើមប៉ុណ្ណោះ។

រដ្ឋមន្ត្រីក្រសួងកសិកម្ម ហ្វ្រង់ស៊ីស្កូ ធៀវ លូរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ប្រាប់សារព័ត៌មានក្នុងស្រុក លោកប្រធានាធិបតីបានអនុម័តកញ្ចប់ថវិកាជាង៧​​ ០០០លានប៉េសូ ឬស្មើនិង១២១លានដុល្លារ​ សម្រាប់កម្មវិធីដាំដើមដូងនៅឆ្នាំក្រោយ។

យុទ្ធសាស្ត្រ​ដាំ​ដើម​ដូង​នេះ ​គឺ​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​រយៈពេល​ប្រាំ​ឆ្នាំ ​ដែល​ដាក់​ឱ្យ​ដំណើរការ​ក្នុង​ឆ្នាំ​២០២៣ ដើម្បី​ដាំ​ដើម​ដូង​នៅទូទាំងប្រទេសហ្វីលីពីនឱ្យ​បាន​១០០​លានដើម ​នៅ​ត្រឹមឆ្នាំ​២០២៨ ។

រហូតមកដល់ពេលនេះ ប្រទេសហ្វីលីពីន បានដាំដូងសរុបចំនួន៨,៥លានដើម នៅក្នុងឆ្នាំ២០២៤ ដែលយ៉ាងហោចណាស់ត្រូវដាំបន្ថែមចំនួន១៥លានបន្ថែមទៀត ដើម្បីឱ្យស្របតាមគោលដៅដាំមុនដំណាច់ឆ្នាំ។

លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បាននិយាយបញ្ជាក់ថា លោកប្រធានាធិបតីបានបែងចែកមូលនិធិបន្ថែមសម្រាប់ដាំដូងរួចរាល់ហើយ ចំណែករដ្ឋាភិបាលនឹងចូលរួមសហការដាំដើមជាមួយសហគមន៍កសិកម្មដូង ដើម្បីតាមដានដំណើរការដាំដុះឱ្យបានជោគជ័យយ៉ាងឆាប់រហ័ស។

ក្រសួងកសិកម្មហ្វីលីពីន បាននិយាយថា រដ្ឋបាលរបស់លោក ម៉ាកូស ចាប់អារម្មណ៍ខ្លាំងណាស់លើកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការដាំដើមដូងឡើងវិញ ដើម្បីកសាងកេរ្តិ៍ប្រទេសជាអ្នកមានដើមដូងច្រើនជាងគេបំផុតលើពិភពលោក បន្ទាប់ពីបាត់ឈ្មោះកាលពីជិត៣០ឆ្នាំកន្លងមកហើយ។

ក្រសួងកសិកម្ម បានកត់សម្គាល់ថា កិច្ចខិតខំប្រឹងប្រែងដាំដើមដូងឡើងវិញនេះ គឺមានសារៈសំខាន់សម្រាប់ការរីកចម្រើននៃវិស័យដូងក្នុងស្រុក ដោយសារដើមដូងចំនួន៣៤០លានដើមនៅទូទាំងប្រទេស​ កំពុងចាប់ផ្តើមចាស់ជិតអស់ហើយ ដែលអាចផ្តល់ទិន្នផលផ្លែដូងតិចតួចប៉ុណ្ណោះ។

ការជំរុញឱ្យដាំដើមដូងឡើងវិញជាទ្រង់ទ្រាយធំ  កើតឡើងចំពេលមានការកើនឡើងនៃតម្រូវការប្រេងដូងជាសាកល ជាពិសេសស្របពេលការសម្រេចចិត្តរបស់សហភាពអឺរ៉ុប ក្នុងការចាត់ថ្នាក់ផលិតដូងប្រេងថា មិនមាននិរន្តរភាពដោយសារការប្រែប្រួលដីសម្រាប់ដាំដុះ។

លើសពីនេះ តម្លៃប្រេងដូងពិភពលោកក៏កំពុងតែឡើងថ្លៃផងដែរ ដោយសារមិនសូវមានដូង ព្រោះតែដូងខ្ចីកំពុងត្រូវប៉ាន់លើទីផ្សារពិភពលោក ដែលមានអត្ថប្រយោជន៍ចំពោះសុខភាពមនុស្ស។ នៅក្នុងឆ្នាំ២០២៤ ប្រទេសឥណ្ឌូនេស៊ី ផលិតផ្លែដូងបានចំនួន១៧,១៣លានតោន ខណៈប្រទេសហ្វីលីពីនផលិតផ្លែដូងបានត្រឹមតែ១៤,៧៧លានតោនប៉ុណ្ណោះ។

ក្រសួងកសិកម្មហ្វីលីពីន បានបញ្ជាក់ថា លើសពីនេះ អាជ្ញាធរដូងបានទទួលកញ្ចប់ថវិកាចំនួន១​៨០០លានប៉េសូ  ឬស្មើនឹង៣១២លានដុល្លារសម្រាប់ដាក់ជីបំប៉នដើមដូងមានស្រាប់ ដើម្បីឱ្យផ្តល់ទិន្នផលខ្ពស់ឡើងវិញ នៅឆ្នាំ២០២៦។

លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានមានប្រសាសន៍ថា គោលដៅសំខាន់បំផុត គឺដើម្បីបង្កើនទិន្នផលក្នុងមួយឆ្នាំ យ៉ាងហោចណាស់បាន៦០ផ្លែ ក្នុងដូងចាស់មួយដើម តាមរយៈការបំប៉នដោយប្រើជីកសិកម្ម ដែលនាពេលកន្លងមក ក្នុងដូងចាស់មួយដើមផ្តល់ទិន្នផលត្រឹមតែ៤០ប៉ុណ្ណោះ ក្នុងមួយឆ្នាំ៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ