ដំណាំ​កប្បាស​នៅតំបន់ស្វយ័ត​ស៊ីនជាំង​កើនឡើង និងពង្រីក​ចំពេល​មានស្ថិរភាពក្នុង​ការ​អភិវឌ្ឍ

ប៉េកាំង៖ យោងតាមរបាយការណ៍ដែលចេញផ្សាយដោយសមាគមកប្បាសចិន បានឱ្យដឹងថា ផ្ទៃដីដាំកប្បាសនៅតំបន់ស្វយ័តស៊ីនជាំងអ៊ុយហ្គ័រ ស្ថិតនៅភាគពាយព្យនៃប្រទេសចិន បានកើនឡើងដល់ទំហំ២,៧៣លានហិកតា ក្នុងឆ្នាំ២០២៥ គឺកើនឡើង៣,៣ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។

របាយការណ៍ដដែល បានឱ្យដឹងទៀតថា សរុបទំហំផ្ទៃដីដាំកប្បាសនៅក្នុងប្រទេសចិន បានកើនឡើងដល់២,៩៩លានហិកតា ដោយរក្សាបាននូវសន្ទុះវិជ្ជមានជានិច្ច ដោយបានកត់សម្គាល់ថា តំបន់ដាំកប្បាសរបស់ប្រទេសចិននៅតែមានស្ថេរភាព ហើយលក្ខខណ្ឌអាកាសធាតុនាពេលបច្ចុប្បន្ននៅក្នុងតំបន់ស្វយ័តស៊ីនជាំង គឺអំណោយផលល្អសម្រាប់ផលិតកម្មកប្បាស។

យោងតាមនាយកដ្ឋានកសិកម្ម និងកិច្ចការជនបទ ក្នុងតំបន់ស៊ីនជាំង បានឱ្យដឹងថា ស៊ីនជាំង គឺជាតំបន់ផលិតកប្បាសដ៏ធំបំផុតរបស់ប្រទេសចិន ដែលរួមចំណែក៩២,២ភាគរយនៃទិន្នផលកប្បាសសរុបក្នុងស្រុក នៅក្នុងឆ្នាំ២០២៤ ដែលឈានដល់កម្រិតខ្ពស់បំផុត។  សំឡីកប្បាសតំបន់ស៊ីនជាំង ឥឡូវនេះត្រូវបានប្រើប្រាស់ជាចម្បងដើម្បីបំពេញតម្រូវការដ៏ច្រើននៅក្នុងស្រុក ដោយអនុញ្ញាតឱ្យនាំចេញខ្លះៗប៉ុណ្ណោះ ព្រោះតម្រូវការសំឡីកប្បាសនៅក្នុងស្រុកកាន់តែកើនឡើងជាប្រចាំ។

ភាពរឹងមាំនៃឧស្សាហកម្មកប្បាសរបស់តំបន់ស្វយ័តស៊ីនជាំង មិនមែនដោយសារតម្រូវការក្នុងស្រុកដ៏រឹងមាំប៉ុណ្ណោះទេ ប៉ុន្តែដោយសារកប្បាស់ដាំក្នុងតំបន់នេះផ្តល់ទិន្នផលខ្ពស់ និងមានគុណភាពល្អជាងគេផងដែរ។

ចំណែករបាយការណ៍ឧស្សាហកម្មដាច់ដោយឡែកមួយទៀត ដែលបានចេញផ្សាយនៅក្នុងខែឧសភា ឆ្នាំ២០២៥នេះ បានបង្ហាញថា នៅឆ្នាំ២០២៤ តំបន់ស្វយ័តស៊ីនជាំងមិនត្រឹមតែរក្សាបាននូវផលិតកម្មកប្បាស ដែលមានស្ថេរភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមើលឃើញគុណភាពកើនឡើងជាបន្តបន្ទាប់ ដែលសំឡីកប្បាសមួយសរសៃមានប្រវែងលើសពី២៨មីលីម៉ែត្រ មានបរិមាណស្មើនឹង៩៨,១ភាគរយនៃទិន្នផលសរុប។

មានកត្តាជាច្រើនជួយបានពង្រឹងតួនាទីរបស់តំបន់ស្វយ័តស៊ីនជាំង ឱ្យក្លាយជាតំបន់ផលិតកប្បាសឈានមុខគេរបស់ប្រទេសចិន រួមទាំងលក្ខខណ្ឌធម្មជាតិអំណោយផល ផ្តល់ទិន្នផលខ្ពស់ និងគុណភាពខ្ពស់ ជាពិសេសផ្លែកប្បាសសម្បូរសំឡីសរសៃវែងៗ។

លើសពីនេះ គម្រោងលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃឧស្សាហកម្មកប្បាសកំពុងតែរីកចម្រើនជាលំដាប់។ ជាឧទាហរណ៍ កម្មវិធីអភិវឌ្ឍន៍កប្បាសប្រកបដោយនិរន្តរភាព ដែលផ្តួចផ្តើម និងអនុវត្តដោយសមាគន៍កប្បាសចិន នៅតំបន់ស្វយ័តស៊ីនជាំង ទទួលបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់។ លើសពីនេះ​ ផ្ទៃដីដាំកប្បាសនៅក្នុងតំបន់ ដែលបានចុះបញ្ជីមានទំហំសរុបប្រហែល៨០ម៉ឹនហិកតា ដោយបានផ្តល់ទិន្នផលសំឡីកប្បាសប្រកបដោយនិរន្តរភាព សរុបចំនួន៥៣ម៉ឺនតោន៕


photo_2025-11-18_09-08-35
កសិករខ្វះមិនចេះក្បួនប្រើជី និងថ្នាំគីមី​ ច្បាស់លាស់​ ប្រឈមការខាតបង់ប្រាក់ច្រើន​​ក្នុងវិស័យកសិកម្ម​

ដោយ ឡុង សារេត​ រាជធានីភ្នំពេញ​៖ អ្នកបច្ចេកទេស​នៅក្នុងវិស័យកសិកម្ម​ក្នុងស្រុក​មួយ​​រុប បានមើលឃើញថា​ កសិករ​ដែល​ខ្វះការយល់ដឹង​ពីផលិតផល​ ក៏ដូចជាបច្ចេកទេស​ប្រើប្រាស់​​ជី និងថ្នាំគីមី​​នេះ អាចនិងធ្វើឱ្យកសិករប្រឈមការខាតបង់ប្រាក់ច្រើន​​នៅក្នុងវិស័យកសិកម្ម​នាពេលបច្ចុប្បន្ន​នេះ។​ នៅក្នុងវេទិកា និងពិព័រណ៍​កសិកម្មកម្ពុជា ​ឆ្នាំ២០២៥ កន្លងមកនេះ លោក មៀច សំណាង អគ្គនាយកប្រតិបត្តិក្រុមហ៊ុន វីហ្គើ អេហ្រ្គីបាយអូថេក​ បានឱ្យដឹង​ថា​ ក្នុងនាមលោក​​ជាអ្នកបច្ចេកទេសក្នុងវិស័យកសិកម្ម លោកមើលឃើញថា ​​ការធ្វើកសិកម្ម​​ កសិករតែងជួបបញ្ហា​​ ឬបាន​ចំណាយប្រាក់ជា​ច្រើន​ទៅលើការទិញជី និងថ្នាំគីមី​ យកទៅប្រើប្រាស់លើដំណាំរបស់ខ្លួន​។​ លោក មៀច សំណាង ​អះអាងថា ការចំណាយប្រាក់ច្រើន​ទៅលើការប្រើប្រាស់ជី និងថ្នាំគីមី របស់កសិករ​បែបនេះ​ គឺជា​មូលហេតុចម្បង​ពាក់ព័ន្ធនិងប្រសិទ្ធភាព​ជី ថ្នាំ​ និង​ខ្វះការយល់ដឹងពីបច្ចេកទេសពីការប្រើប្រាស់​។ បើកសិករ​មិនយល់ដឹង​ច្បាស់លាស់ទៅលើ​ចំណុចទាំងនេះ​តម្រូវឱ្យកសិករចំណាយប្រាក់​ច្រើន​ដង​លើការទិញជី និងថ្នាំ​។ លោកបានលើកឡើង​ទៀតថា ដើម្បីកាត់បន្ថយការចំណាយខុសលើជី និងថ្នាំ​គីមី​​ នៅក្នុងវិស័យកសិកម្ម សម្រាប់កសិករ​​៖ ទី​១)-កសិករ​​ត្រូវ​ស្វែងរក​ក្រុមហ៊ុន​ ដែលផ្តល់ទំនុកចិត្ត​ខ្ពស់សម្រាប់ខ្លួនឯងក៏ដូចកសិករផ្សេងទៀត​, ទី២)-កសិករត្រូវប្រឹក្សាជាមួយអ្នកបច្ចេកទេស​មុននឹងប្រើប្រាស់ រាប់តាំងពីពេលវេលា បរិមាណ​ និង​បច្ចេកទេសប្រើប្រាស់ជី និងថ្នាំ ​​ដើម្បីធានាបាន​ថា​ជី ក៏ដូចជា​​ថ្នាំ​គីមី​ទាំងនេះ​ប្រើទៅលើដំណាំរបស់ខ្លួន​មានប្រសិទ្ធភាពសម្រាប់ការពារសត្វល្អិត និងទី៣)-កសិករអាចស្វែងរកការប្រឹក្សាពីមន្ត្រី​ក្រសួងកសិកម្ម […]

photo_2025-11-18_09-10-12
ផ្សារផលិតផលខ្មែរខេត្តត្បូងឃ្មុំ និងខេត្តតាកែវ បាននឹងកំពុងដំណើរការលក់ និងស្រូបយកកសិផលកែច្នៃដោយកសិករ

ភ្នំពេញ៖ ផ្សារផលិតផលខ្មែរខេត្តត្បូងឃ្មុំ និងផ្សារផលិតផលខ្មែរ ខេត្តតាកែវបាននឹងកំពុងដំណើរការលក់កសិផល ផលិតផលខ្មែរ រួមមាន បន្លែ ផ្លែឈើ អង្ករ និងគ្រឿងទេសជាច្រើនមុខ ដែលបានដាំដុះ និងកែច្នៃដោយកសិករ និងផលិតករខ្មែរ នៅរៀងរាល់ថ្ងៃសុក្រ-សៅរ៍ ចាប់ពីម៉ោង៥ព្រឹក ដល់ ១១ថ្ងៃត្រង់ដែលមានទីតាំងនៅបរិវេណមន្ទីរពាណិជ្ជកម្មខេត្ត។ ផ្សារផលិតផលខ្មែរ ខេត្តត្បូងឃ្មុំ គឺស្ថិតនៅជាប់របងទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្ថិតនៅភូមិសួងលិច សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។ ដោយឡែកផ្សារផលិតផលខ្មែរខេត្តតាកែវ ក៏បាននិងកំពុងដំណើរលក់កសិផល និងផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករ ផលិតករ និងសិប្បករខ្មែរ នៅក្នុងខេត្តតាកែវ នៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ​ចាប់ពីម៉ោង៦និង៣០នាទីព្រឹក រហូតដល់ម៉ោង៦ល្ងាច ដែលមានទីតាំងនៅបរិវេណសួនច្បារមាត់បឹងតាកែវ​ ទល់មុខមហោស្រពខេត្តតាកែវ។ សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលផ្តល់ទីតាំងរបស់រដ្ឋបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំ និងដាក់ឲ្យដំណើរការផ្សារលក់ផលិតផលខ្មែរ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។ ផ្សារផលិតផលខ្មែរនេះ មានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករ អាជីវករខ្នាតតូច តំណាងពីក្រុមកសិករផលិត និងជាការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរដល់ក្រុមផលិត ដែលអាចរកប្រាក់ចំណូល […]

Picture1
ភូមាននាំចេញអង្ករជាង១,៥លានតោន ក្នុងរយៈពេលត្រឹមតែប្រាំពីរខែ

ណៃពិដោ៖ ការប្រឹងប្រែងរួមគ្នាជំរុញទីផ្សារនាំចេញដោយសហព័ន្ធស្រូវអង្ករ និងក្រុមហ៊ុននាំចេញអង្កររបស់ប្រទេសភូមា​ កំពុងដំណើរការដើម្បីសម្រេចបានគោលដៅនាំចេញអង្ករចំនួនបីលានតោន ដែលត្រូវបានកំណត់សម្រាប់ផែនការឆ្នាំ២០២៥-២០២៦។ យោងតាមសហព័ន្ធអង្ករភូមា បានឱ្យដឹងថា ការនាំចេញអង្កររបស់ភូមា​ ក្នុងរយៈពេលប្រាំពីរខែចុងឆ្នាំ២០២៥នេះ​ ដោយគិតចាប់តាំងនៅថ្ងៃទី១ ខែមេសា បានឈានដល់ជាង១,៥លានតោន ដែលមានតម្លៃជាទឹកប្រាក់សរុបចំនួន៤៩៩លានដុល្លារ។ ប្រទេសភូមា​ បាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ តាមផ្លូវទឹក និងតាមផ្លូវគោក ដែលការធ្វើពាណិជ្ជកម្មតាមផ្លូវទឹក គឺជាច្រកដ៏សំខាន់បំផុតសម្រាប់ការនាំចេញអង្ករ។ តំណាងសហព័ន្ធស្រុវអង្ករភូមា បាននិយាយថា ប្រទេសភូមា បាននាំចេញអង្ករជាង១៤២ ០០០ តោន ក្នុងខែមេសា ឆ្នាំ២០២៥ កើនឡើងដល់២៥០ ០០០តោន ក្នុងខែឧសភា ជាង២១០​ ០០០ តោន ក្នុងខែមិថុនា ជាង២៣០ ០០០តោន ក្នុងខែកក្កដា ជាង១៩០ ០០០ តោន ក្នុងខែសីហា ចំនួនជាង១៦០ ០០០តោន ក្នុងខែកញ្ញា និងជាង៣១០ ០០០ តោន ក្នុងខែតុលា ដែលមានបរិមាណសរុបចំនួន ១,៥លានតោន និងមានតម្លៃជាទឹកប្រាក់ប្រហែល៤៩៩លានដុល្លារ។ ប្រទេសភូមានាំចេញអង្ករទៅកាន់ប្រទេសហ្វីលីពីន ចិន អេស្ប៉ាញ ប៉ូឡូញ […]

image_2025-11-18_08-05-40
វិស័យស្រូវអង្ករថៃជួបវិបត្តិធ្ងន់ធ្ងរ ដោយសារទិន្នផលទាប ថ្លៃដើមខ្ពស់ ចំណែកតម្លៃនាំចេញធ្លាក់ថ្លៃហៅលែងឮ

បាងកក៖ វិបត្តិស្រូវអង្ករដ៏រ៉ាំរ៉ៃរបស់ប្រទេសថៃបានរើឡើងវិញ តាមរយៈទិន្នន័យថ្មីបង្ហាញថា បរិមាណទិន្នផលស្រូវកាន់តែទាប ថ្លៃដើមកាន់តែខ្ពស់ តម្លៃស្រូវក្នុងស្រុកកំពុងតែចុះថោក ចំណែកតម្លៃអង្ករនាំចេញបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាង១៥ឆ្នាំកន្លងមកនេះ គឺថោកហៅលែងឮតែម្តង។ អ្នកវិភាគសេដ្ឋកិច្ចបានព្រមានថា វិបត្តិទាំងនេះ គឺជាសញ្ញាបង្ហាញយ៉ាងច្បាស់ថា ការប្រកួតប្រជែងនៃឧស្សាហកម្មស្រូវអង្កររបស់ប្រទេសថៃកំពុងធ្លាក់ចុះយ៉ាងខ្លាំងនៅលើទីផ្សារពិភពលោក។ សារព័ត៌មាន ឌឹ ណេសិន របស់ថៃបានចេញផ្សាយដោយដកស្រង់សម្តីអ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវរបស់ប្រទេសថៃ ដែលបាននិយាយកាលពីសប្តាហ៍មុនថា ក្នុងរយៈពេល១៥ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំរបស់រដ្ឋាភិបាលមុនៗ គោលនយោបាយស្រូវអង្កររបស់រដ្ឋនៅតែជាប់ជំពាក់ក្នុងនយោបាយប្រជានិយមដូចគ្នាដដែល តាមរយៈគម្រោងកិច្ច្ចសន្យា ការធានាប្រាក់ចំណូល និងប្រាក់ឧបត្ថម្ភធន​ដោយផ្ទាល់ពីរដ្ឋដល់កសិករ ដូចជាគោលនយោបាយផ្តល់លុយ១​ ០០០បាត ក្នុងមួយហិកតាជាដើម។ ការចំណាយសម្រាប់អនុវត្តកម្មវិធី ដែលមានតម្លៃសរុបជាទឹកប្រាក់ពី៣៧ពាន់លាន ដល់៤០ពាន់លានដុល្លារ មិនបានផ្តល់ផលប្រយោជន៍ជាដុំកំភួនអ្វីឡើយ ប៉ុន្តែបានបង្កើតជាអន្ទាក់គោលនយោបាយមួយ ដែលធ្វើឱ្យកសិករបាក់ទឹកចិត្តមិនចង់ចាប់យកបច្ចេកវិទ្យាថ្មី មិនចង់កែលម្អ ឬការសម្របខ្លួនទៅនឹងការប្រកួតប្រជែងជាសកលឡើយ។ ទន្ទឹមនឹងនេះ ប្រទេសជាដៃគូប្រកួតប្រជែងធំៗរបស់ថៃ មានដូចជា វៀតណាម និងឥណ្ឌា បានធ្វើទំនើបកម្មយ៉ាងឆាប់រហ័សនូវគ្រាប់ពូជមានគុណភាពល្អ និងប្រព័ន្ធផលិតកម្មទំនើបៗ ដែលអនុញ្ញាតឱ្យពួកគេអាចនាំចេញអង្ករ ដែលមានគុណភាពល្អជាងមានតម្លៃទាបជាងអង្កររបស់ថៃ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសថៃនៅតែជាប់គាំងក្នុងទម្លាប់ពឹងផ្អែកលើការឧបត្ថម្ភធនពីរដ្ឋ ដែលឥឡូវនេះកំពុងតែបំផ្លិចបំផ្លាញជីវភាពរស់នៅរបស់កសិករនៅតាមជនបទ និងបញ្ហាសន្តិសុខស្បៀងក្នុងប្រទេសថៃ។ កាលពីឆ្នាំ២០២៤ អង្ករសធម្មតា ដែលកសិករថៃលក់បានក្នុងតម្លៃជាង១០​ ០០០បាត ឬស្មើនឹង៣០៨ដុល្លារ ក្នុងមួយតោន ឥឡូវនេះបានធ្លាក់ចុះមកត្រឹមក្រោម៨ ០០០បាត […]

កាលវិភាគផ្សព្វផ្សាយ