ឧស្សាហកម្មត្រីធូណារបស់វៀតណាម កំពុងស្វែងរកទីផ្សារថ្មី ក្រៅពីអាម៉េរិក

ca-ngu-vn-2-160124_584-214234_562

ទីក្រុងហាណូយ៖ ការដំឡើងពន្ធគយទៅវិញទៅមក និងសេចក្តីសម្រេចរបស់រដ្ឋបាលគ្រប់គ្រងមហាសមុទ្រ និងបរិយាកាសជាតិរបស់សហរដ្ឋអាម៉េរិក នាពេលថ្មីៗនេះកំពុងបង្ហាញពីឧបសគ្គយ៉ាងស្មុគស្មាញសម្រាប់អ្នកនាំចេញត្រីធូណាវៀតណាម​ ចូលទៅក្នុងទីផ្សារសហរដ្ឋអាម៉េរិក ដូច្នេះឧស្សាហកម្មនេះកំពុងស្វែងរកគោលដៅនាំចេញថ្មីផ្សេងទៀត។

បច្ចុប្បន្ន សហរដ្ឋអាម៉េរិក គឺជាទីផ្សារធំសម្រាប់ផលិតផលត្រីធូណានៅវៀតណាម។ ការនាំចេញត្រីធូណា ទៅកាន់សហរដ្ឋអាម៉េរិក​ ទទួលបានប្រាក់ចំណូឡចំនួនសរុប៣៨៨៨លានដុល្លារ​ក្នុងឆ្នាំ២០២៤ ដែលស្មើនឹង៣៨ភាគរយ នៃប្រាក់ចំណូលនាំចេញត្រីធូណាសរុបរបស់ប្រទេសវៀតណាម។

ការនាំចេញត្រីធូណាទៅកាន់សហរដ្ឋអាម៉រិក មានការកើនឡើងក្នុងរយៈពេលបួនខែដំបូងនៃដើមឆ្នាំ២០២៥ ដោយកើនឡើង១១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ គិតជាទឹកប្រាក់ចំនួន១២៤លានដុល្លារ។

ទោះបីជាយ៉ាង​ណា​ក៏​ដោយ អ្នក​នាំ​ចេញ​របស់វៀតណាម​កំពុង​​ព្រួយ​បារម្ភ​កាន់តែខ្លាំងឡើងៗ ចំពោះការដំឡើងពន្ធគយទៅវិញទៅមក ឧស្សាហកម្មនេះបានទទួលដំណឺងមិនល្អពីរដ្ឋបាលគ្រប់គ្រងមហាសមុទ្រ និងបរិយាកាសជាតិនៃក្រសួងពាណិជ្ជកម្មអាម៉េរិក។

នាពេលថ្មីៗកន្លងមកនេះ រដ្ឋបាលគ្រប់គ្រងមហាសមុទ្រ និងបរិយាកាសជាតិ បានចេញសេចក្តីសម្រេចបឋមមួយ ដែលអះអាងថា វិធានការអភិរក្ស និងគ្រប់គ្រងថនិកសត្វសមុទ្ររបស់វៀតណាម មិនទាន់ឆ្លើយតបនឹងវិធីនេសាទរបស់សហរដ្ឋអាម៉េរិកទេ។ អាហារសមុទ្រវៀតណាម រួមទាំងត្រីធូណា នឹងត្រូវហាមមិនឱ្យចូលទីផ្សារសហរដ្ឋអាម៉េរិក នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ប្រសិនបើវៀតណាមមិនគោរពតាមលក្ខខណ្ឌរបស់រដ្ឋបាលគ្រប់គ្រងមហាសមុទ្រ និងបរិយាកាសជាតិ។

សេចក្តីសម្រេចនេះ រួមជាមួយនឹងភាពមិនប្រាកដប្រជានៃពន្ធគយផងនោះ កំពុងតែបង្កផលប៉ះពាល់ស្រេចទៅហើយលើពាណិជ្ជកម្មត្រីធូណារបស់វៀតណាមជាមួយសហរដ្ឋអាម៉េរិក។ ទោះបីជាការនាំចេញទៅកាន់ទីផ្សារអាម៉េរិកបានកើនឡើង១៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំក៏ដោយ ប៉ុន្តែបើគិតត្រឹមខែមេសា ឆ្នាំ២០២៥​ អត្រាកំណើនបានថយចុះមកនៅត្រឹម១១ភាគរយ​ប៉ុណ្ណោះ។

ដូច្នេះវិស័យត្រីធូណាកំពុងប្រឹងប្រែងផ្លាស់ប្តូរទីផ្សារថ្មីរបស់ខ្លួន មានដូចជាប្រទេសអង់គ្លេស រុស្ស៊ី និងបណ្តាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា​ ​ដើម្បីនាំ​ចេញ​ត្រីធូណា​។

ក្នុងឆ្នាំ២០២៤ បណ្តាប្រទេសក្នុងតំបន់មជ្ឈឹមបូព៌ា គឺជាទីផ្សារត្រីធូណាធំជាងគេទីបួនរបស់វៀតណាម បន្ទាប់ពីសហរដ្ឋអាម៉េរិក សហភាពអឺរ៉ុប និងបណ្តាប្រទេស ដែលមានតម្លៃនាំចេញជិត១១៣លានដុល្លារ។ ប្រទេសអ៊ីស្រាអែល លីបង់ និងអេហ្ស៊ីប គឺជាទីផ្សារចម្បងសម្រាប់ត្រីធូណាវៀតណាម ដែលអាចរកទិញបានយ៉ាងងាយនៅក្នុងប្រទេសភាគច្រើននៅមជ្ឈិមបូព៌ា។ ក្រៅពីអ៊ីស្រាអែល ប្រទេសអារ៉ាប់រួមត្រូវបានចាត់ទុកថាជាទីផ្សារដែលមានសក្តានុពលខ្ពស់។

លើសពីនេះ ប្រទេសរុស្ស៊ី ​បាន​បង្ហាញ​ចំណាប់អារម្មណ៍​កាន់តែខ្លាំង​ចំពោះ​ត្រីធូណា​វៀតណាម។ ការនាំចេញត្រីធូណារបស់វៀតណាមទៅកាន់ប្រទេសរុស្ស៊ី មានចំណូលទឹកប្រាក់ឈានដល់ប្រហែល៤៥លានដុល្លារ ក្នុងឆ្នាំ២០២។

ចំណែកការនាំចេញត្រីធូណារបស់វៀតណាមទៅកាន់ចក្រភពអង់គ្លេស បានកើនឡើងចាប់តាំងពីឆ្នាំ២០២១ បើទោះបីជាបរិមាណនាំចេញបច្ចុប្បន្នតិចតួចក៏ដោយ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអង់គ្លេស-វៀតណាម គឺជាក្របខ័ណ្ឌគ្រប់គ្រងសម្រាប់ការនាំចេញត្រីធូណារបស់វៀតណាមទៅកាន់ទីផ្សារចក្រភពអង់គ្លេស មុនពេលចក្រភពអង់គ្លេសចូលរួមនៅក្នុងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក។ នៅក្នុងកិច្ចព្រមព្រៀងនេះ ផលិតផលត្រីធូណាវៀតណាមត្រឹមតែ១១ ៥០០តោនប៉ុណ្ណោះ ដែលមានសិទ្ធិទទួលបានពន្ធអនុគ្រោះមួយរយភាគរយ៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ