​ឡាវ​នាំ​ចេញ​ផ្លែ​ស្វាយ​ស្រស់​ ជា​លើក​ដំបូងចំនួន៩០តោន ​ទៅ​ប្រទេស​ចិន

វៀងចន្ទន៍៖ កាលពីសប្តាហ៍មុន ប្រទេសឡាវបានចាប់ផ្តើមនាំចេញផ្លែស្វាយស្រស់ជាលើកដំបូងចំនួន៩០តោន ទៅកាន់ប្រទេសចិន ដែលជាការកត់សម្គាល់ពីការអភិវឌ្ឍន៍ដ៏សំខាន់នៅក្នុងវិស័យពាណិជ្ជកម្មកសិកម្មរបស់ប្រទេសឡាវ។

ទីភ្នាក់ងារព័ត៌មាន ស៊ីនហួររបស់ចិន បានរាយការណ៍ពីទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ថា ការនាំចេញនេះគឺជាជំហានដ៏សំខាន់បំផុតមួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្មរវាងឡាវ និងចិន បន្ទាប់ពីកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលទាំងពីរ កាលពីឆ្នាំ២០២៣ ក្នុងការនាំចេញផ្លែស្វាយស្រស់របស់ឡាវ ទៅកាន់ទីផ្សារប្រទេសចិន ដែលជាកិច្ចព្រមព្រៀងបើកទ្វារវិស័យពាណិជ្ជកម្ម និងការវិនិយោគកាន់តែទូលំទូលាយរបស់ឡាវ។

លោក ប៊ុនចាន់ ខុមប៊ុនយ៉ាស៊ីត (Bunchan Kombonyasit)​ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មរបស់ក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ឡាវ បានប្រាប់ថា ក្រសួងផ្តោតលើការលើកកម្ពស់ផលិតផលកសិកម្ម ដែលមានសក្តានុពលខ្ពស់ ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូល បង្កើតការផ្លាស់ប្តូរពីបរទេស និងគាំទ្រដល់ការកែច្នៃតម្លៃបន្ថែមសម្រាប់ការនាំចេញ។

រដ្ឋាភិបាលឡាវបានកំណត់គោលដៅសម្រាប់កំណើនវិស័យកសិកម្មចំនួន៤,៣ភាគរយ នៅឆ្នាំ២០២៥នេះ ដោយមានបំណងជំរុញការរួមចំណែករបស់វិស័យកសិកម្មដល់ផលិតផលក្នុងស្រុករបស់ប្រទេ ឱ្យដល់២២,៤ភាគរយ។

គួរបញ្ជាក់ថា ប្រទេសឡាវ មានគោលបំណងលើកកម្ពស់ផលិតកម្មកសិកម្មរបស់ខ្លួនប្រកបដោយនិរន្តរភាព តាមរយៈការលើកទឹកចិត្តដល់កសិករ និងអ្នកផលិត ឱ្យប្រឹងបង្កើនគុណភាព ដើម្បីជំរុញការនាំចេញកសិផលទៅកាន់ប្រទេសចិនតាមរយៈផ្លូវដែកចិន-ឡាវ ដែលទើបតែសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ កាលពីឆ្នាំ២០២៤ កន្លងមក។

ប្រទេសឡាវ មានធនធានធម្មជាតិច្រើន រួមជាមួយនឹងដីមានជីវជាតិសម្រាប់ការដាំដុះដំណាំផ្សេងៗ សម្រាប់នាំចេញទៅកាន់ទីផ្សាប្រទេសចិន៕


Akaushi_Steak_Bundle
អាម៉េរិកសាទរអូស្ត្រាលីបើកទីផ្សារទទួលសាច់គោនាំចូលពីប្រទេសរបស់ខ្លួន

ភ្នំពេញ៖ សហរដ្ឋអាម៉េរិក សម្តែងការអបអរសាទរយ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀងរបស់ប្រទេសអូស្ត្រាលីក្នុងការបើកទីផ្សារសាច់គោ នាំចូលពីសហរដ្ឋអាម៉េរិក និងបានបង្ហាញពីការកាត់បន្ថយពន្ធខ្លះដល់រដ្ឋាភិបាលប្រទេសអូស្រា្តលី។ ប្រទេសអូស្ត្រាលី បាននិយាយថា សហរដ្ឋអាម៉េរិក មានប្រព័ន្ធត្រួតពិនិត្យប្រសើរជាងមុនក្នុងការតាមដាន និងគ្រប់គ្រងសុខភាពសត្វពាហនៈ ដូច្នេះពួកគេនឹងទទួលទិញសាច់គោ ដែលធ្លាប់មានប្រភពចេញពីប្រទេសកាណាដា ឬម៉ិកស៊ិក ផងដែរ។ ទីភ្នាក់ងារសារព័ត៌មានបរទេស បានរាយការណ៍ពីទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក នាចុងសប្តាហ៍កន្លងមកបានឱ្យដឹងថា ប្រធានាធិបតីអាម៉េរិក លោក​​ ដូណាល់ ត្រាំ (Donald Trump) បានបង្ហាញការអបអរសាទរប្រទេសអូស្ត្រាលីចំពោះការបើកទីផ្សារសាច់គោរបស់ខ្លួន និងបញ្ជាក់ថា អ្នកផលិតសាច់គោអាម៉េរិកនឹងនាំចេញផលិតផលទៅកាន់ប្រទេសអូស្ត្រាលី ក្នុងបរិមាណច្រើន និងជាបន្តបន្ទាប់គ្នា។ តំណាងពាណិជ្ជកម្មអាម៉េរិក លោក ជេមីសាន់ គ្រៀំ  (Jamison Greer) បាននិយាយថា ការសម្រេចចិត្តរបស់អូស្ត្រាលី គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការកាត់បន្ថយពន្ធ ដែលកាលពីមុនប្រទេសអូស្ត្រាលីប្រឈមនឹងការជាប់ពន្ធ១០ភាគរយ។ បន្ទាប់ពីរដ្ឋាភិបាលអូស្ត្រាលី បានបន្ធូរបន្ថយច្បាប់នាំចូល ដែលមានចាប់តាំងពីឆ្នាំ២០០៣ ដោយកាលនោះអូស្ត្រាលីបានដាក់កម្រិតលើផលិតផលសាច់គោអាម៉េរិក ដោយសារតែការភ័យខ្លាចអំពីជំងឺឆ្លងពីក្នុងសត្វគោ។ វាជំងឺកាចសាហាវមួយ ដែលក្រៅពីឆ្លងរវាងគោក្របី វាក៏អាចឆ្លងរវាងគោក្របី និងមនុស្សផងដែរ។ ទោះបីជាប្រទេសអូស្ត្រាលី បានបន្ធូរបន្ថយការរឹតបន្តឹងជាច្រើន កាលពីក្នុងឆ្នាំ២០១៩ ក៏ដោយ ក៏វិធានការមួយចំនួននៅតែមានសម្រាប់គោក្របី ដែលមានប្រភពមកពីកន្លែងផ្សេង ប៉ុន្តែត្រូវបានដំណើរការនៅក្នុងកន្លែងសត្តឃាតរបស់អាម៉េរិក។ […]

1753011280-3253-medium
ផ្លែប៉ោមរបស់កូរ៉េខាងជើង ចាប់ផ្តើមមានលក់ក្នុងផ្សារទំនើបរបស់រុស្ស៊ី

អន្តរជាតិ៖ ផ្លែ​ប៉ោម​​មាន​ប្រភព​មក​ពីប្រទេស​កូរ៉េ​ខាង​ជើង​ ឥឡូវ​នេះ​ចាប់ផ្តើមមានលក់​នៅ​ក្នុង​ផ្សារ​ទំនើបរបស់​រុស្ស៊ី ស្របទៅនឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនការចាប់អារម្មណ៍ចំពោះផលិតផលរបស់កូរ៉េខាងជើង​ នៅក្នុងសេដ្ឋកិច្ចរុស្ស៊ី។ យោងតាមគេហទំព័រលក់បន្លែ ផ្លែឈើ បានឱ្យដឹងថា ការកើនឡើងនៃវត្តមានទំនិញកសិផលរបស់កូរ៉េខាងជើងនៅក្នុងប្រទេសរុស្ស៊ី ស្របពេលមានកិច្ចព្រមព្រៀងជាយុទ្ធសាស្ត្រ ដែលត្រូវបានបង្កើតឡើងកាលពី២០២៣ រវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ ការចរាចរណ៍ទំនិញនាំចេញពីប្រទេសកូរ៉េខាងជើង នាពេលថ្មីៗនេះ ឃើញមាននាវានេសាទកូរ៉េខាងជើងនៅជិតដែនទឹកចុងបូព៌ារបស់រុស្ស៊ី និងការចុះបញ្ជីស្លាកសញ្ញាពាណិជ្ជសម្រាប់ផលិតផលផ្សេងៗទៀតរបស់ប្រទេសកូរ៉េខាង។ កាលពីខែកក្កដា ឆ្នាំ២០២៤ ប្រទេសរុស្ស៊ីបានចុះកិច្ចព្រមព្រៀងទិញផ្លែប៉ោមរបស់កូរ៉េខាងជើង ដើម្បីបំពេញតម្រូវការរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥នេះ តាមរយៈការពង្រឹងទំនាក់ទំនងផ្នែកពាណិជ្ជកម្មរវាងទីក្រុងម៉ូស្គូ និងទីក្រុងព្យុងយ៉ាង។ កិច្ចព្រមព្រៀងនេះបានកើតឡើងក្រោយពេលមានការការព្យាករណ៍ថា ផលិតកម្មផ្លែប៉ោមរបស់រុស្ស៊ី សម្រាប់ឆ្នាំ២០២៥ អាចធ្លាក់មកនៅត្រឹម១,៥លានតោន ដោយថយចុះពីមុនបរិមាណ១,៨លានតោន ដែលបណ្តាលមកពីលក្ខខណ្ឌអាកាសធាតុមិនល្អ។  តាមរយៈការនាំចូលផ្លែប៉ោមរបស់កូរ៉េខាងជើងនេះ រដ្ឋាភិបាល​រុស្ស៊ី​ ក៏ចង់ឱ្យមានការ​ផ្គត់ផ្គង់​ផ្លែ​ប៉ោម​បន្ថែមទៀត ​តាម​រយៈ​សម្ព័ន្ធភាព​ជាមួយ​ប្រទេស​ជា​មិត្ត។ ប្រទេសរុស្ស៊ី និងប្រទេសកូរ៉េខាងជើង កំពុងតែកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។   ក្នុងនោះ ការអភិវឌ្ឍគួរឱ្យកត់សម្គាល់ជាងគេ គឺការសាងសង់ស្ពានល្បឿនលឿនក្នុងគម្រោងទឹកប្រាក់ជាង១០០លានដុល្លារ​ តភ្ជាប់ប្រទេសទាំងពីរ​ ដោយឆ្លងកាត់ទន្លេដ៏ធំមួយ ជាពិសេសការស្តារឡើងវិញនូវការតភ្ជាប់ផ្លូវដែករវាងទីក្រុងម៉ូស្កូ និងទីក្រុងព្យុងយ៉ាង ដែលមានចម្ងាយសរុបជា១០ ០០០គីឡូម៉ែត្រ។ លើសពីនេះ ក៏មានកម្មវិធីផ្លាស់ប្តូរផ្នែកមនុស្សធម៌ […]

IMG_20250730_131248
អនុវត្តន៍ការអំពាវនាវរបស់សម្តេចនាយករដ្ឋមន្ត្រី និងការណែនាំរបស់ធនាគារជាតិ, ធ​នាគាររដ្ឋ ARDB ប្រកាសលុបចោលបំណុលទាំងស្រុង ដល់យោធិនពលីជីវិត និងយោធិនរងរបួសពិការ ក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា

ភ្នំពេញ៖ អនុវត្តន៍តាមសេចក្តីអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា និងក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ ព្រមទាំងរួមគ្នាដើម្បីជួយសម្រាលបន្ទុកដល់យោធិន ដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ ដោយជម្លោះប្រដាប់អាវុធព្រំដែនកម្ពុជា-ថៃ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ប្រកាសលុបចោលបំណុលទាំងស្រុង ជូនដល់យោធិនពលីជីវិត និងអ្នករួមខ្ចី ព្រមទាំងយោធិនរងរបួសធ្លាក់ខ្លួនពិការ ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា។ ធនាគាររដ្ឋ ARDB សូមជម្រាបជូនដល់អតិថិជន និងសាច់ញាតិយោធិនពលីទាំងអស់ ដែលរងនូវផលប៉ះពាល់ ដូចបានប្រកាសខាងលើ សូមទំនាក់ទំនងមកកាន់ធនាគារតាមរយៈលេខទូរស័ព្ទ៖ 077 759 159/012 881 969៕

IMG_1199
សហភាពអឺរ៉ុបយកចិត្តទុកដាក់ជាខ្លាំងលើដំណាំម្រេច និងស្វាយចន្ទីកម្ពុជា ដើម្បីជំរុញការនាំចេញ

រាជធានីភ្នំពេញ៖ ប្រធានកម្មវិធីខ្សែច្រវាក់តម្លៃកសិកម្ម និងប្រព័ន្ធស្បៀងនៃសហភាពអឺរ៉ុប(EU)ប្រចាំនៅកម្ពុជាថ្មីៗនេះបានបង្ហាញពីការយកចិត្តទុកដាក់ជាខ្លាំងរបស់ខ្លួនទៅលើដំណាំម្រេច និងដំណាំស្វាយចន្ទី ដើម្បីជំរុញការកែច្នៃ ការផលិតកម្ពុជាសម្រាប់ធ្វើការនាំចេញទៅទីផ្សារអឺរ៉ុប ក៏ដូចជាទីផ្សារប្រទេសផ្សេងទៀតនៅលើពិភពលោក។ នៅក្នុងកម្មវិធី យុវកសិករ និងកសិ-ឡាពិកកម្ពុជាលើកទី១ដែលរៀបចំនៅវិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀបកន្លងទៅថ្មីៗនេះ , អ្នកស្រី ប៊ី សុគន្ធា ប្រធានកម្មវិធី ខ្សែច្រវាក់តម្លៃកសិកម្មនិងប្រព័ន្ធស្បៀងនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា(EU)បានលើកឡើងថានៅក្នុងតំបន់យើងបាននិយាយកន្លងមកស្រូវជាដំណាំសំខាន់ទីមួយរបស់កសិករកម្ពុជា ។ ប៉ុន្តែស្ថិតក្នុងដំណាក់ការសេដ្ឋកិច្ចកម្ពុជាមានការអភិវឌ្ឍ យើងមិនគួរផ្តោតតែទៅលើដំណាំតែមួយមុខនោះទេ។ យើងគួរតែធ្វើការដាំដុះចម្រុះ។  យើងឃើញមានដំណាំពីរប្រភេទសំខាន់ៗដែលជួយដល់សេដ្ឋកិច្ចជាតិ ក៏ដូចជាជួយដល់សេដ្ឋកិច្ចររបស់ប្រជាកសិករនៅក្នុងប្រទេសកម្ពុជា មានដំណាំម្រេចនិងស្វាយចន្ទី  ទោះបីមិនត្រូវការហូបចុកជាប្រចាំ ប៉ុន្តែវាជួយដល់សេដ្ឋកិច្ចកសិកនៅក្នុងប្រទេសកម្ពុជា។ អ្នកស្រី ប៊ី សុគន្ធា បានគូសបញ្ជាក់ថា “សម្រាប់ដំណាំទាំងពីរប្រភេទនេះ ខាងសហភាពអឺរ៉ុបបានផ្តោតការយកចិត្តទុកដាក់ និងជួយជំរុញក្នុងការផលិតនិងការកែច្នៃដើម្បីធ្វើការនាំចេញទៅទីផ្សារអឺរ៉ុបនិងទីផ្សារសកលលោក”។ បើតាមអ្នកស្រី ប៊ី សុគន្ធា ការលើកឡើងអំពីដំណាំម្រេច និងស្វាយចន្ទី គឺចង់បង្ហាញទៅដល់យុវកសិករជំនាន់ក្រោយបានដឹងអំពីសក្តានុពលនៃដំណាំកសិកម្មនៅក្នុងប្រទេសកម្ពុជា ។ តួយ៉ាងម្រេចជាដំណាំមួយដែលតំណាងឱ្យផលិតផលដែលល្បីត្រូវបានគេទទួលស្គាល់នៅទូទាំងពិភពលោក រួមទាំងទីផ្សារនៅអឺរ៉ុប។ ស្វាយចន្ទីជាដំណាំសេដ្ឋកិច្ចដែលផ្តល់ចំណូលដល់កម្ពុជារហូតដល់១ពាន់លានដុល្លារ ហើយគេរំពឹងទុកថា កម្ពុជាអាចរកប្រាក់ចំណូលកើនឡើងដល់២ពាន់លានដុល្លារនៅឆ្នាំ២០៣៥។ អ្នកស្រីបន្តថា សហភាពអឺរ៉ុបនៅក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ បានធ្វើការយ៉ាងជិតស្និទ្ធជាមួយនិងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងពាណិជ្ជកម្ម ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រនិងនវានុវតន៍ មើលទៅលើលក្ខណៈគោលនយោបាយ […]

កាលវិភាគផ្សព្វផ្សាយ