លទ្ធផលនៃចូលរួមរបស់គណៈប្រតិភូធនាគារ ARDB ក្នុងកិច្ចប្រជុំគណៈកម្មការប្រតិបត្តិនៃ សមាគម APRACAលើកទី៧៨

photo_2025-06-03_11-30-48

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម បាន លឹម អគ្គនាយករង បានដឹកនាំគណៈប្រតិភូធនាគារ ARDB អញ្ជើញចូលរួមក្នុងវេទិកាគោលនយោបាយថ្នាក់តំបន់របស់សមាគមឥណទានកសិកម្ម និងជនបទ អាស៊ី-ប៉ាស៊ីហ្វិក (Asia-Pacific Rural and Agricultural Credit Association-APRACA), កិច្ចប្រជុំគណៈកម្មការប្រតិបត្តិនៃសមាគម APRACA លើកទី៧៨ (78th APRACA Executive Committee Meeting), និងកិច្ចប្រជុំមជ្ឈមណ្ឌលខុត្តមភាពនៃសមាគម APRACA ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែខុសភា ឆ្នាំ២០២៥ នៅកោះបាលីនៃប្រទេសឥណ្ឌូនេស៊ី។

យោងតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា លទ្ធផលនៃការចូលរួមរបស់គណៈប្រតិភូធនាគារ ARDB ក្នុងវេទិការគោលនយោបាយថ្នាក់តំបន់របស់សមាគម APRACA,កិច្ចប្រជុំគណៈកម្មការប្រតិបត្តិនៃ សមាគម APRACA លើកទី៧៨, និងកិច្ចប្រជុំមជ្ឈមណ្ឌលឧត្តមភាពនៃសមាគម APRACA ពីថ្ងៃទី២៦-២៨ ខែឧសភា ឆ្នាំ២០២៥ ​ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។

ការចូលរួមក្នុងព្រឹត្តិការណ៍ទាំងនេះសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើនតាមការរំពឹងទុក។ វេទិកាគោលនយោបាយថ្នាក់តំបន់របស់សមាគម APRACA ត្រូវបានរៀបចំឡើងដោយធនាគារឥណ្ឌូនេស៊ី (Bank Indonesia) និងបានប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ក្រោមមូលបទ “តួនាទីហិរញ្ញប្បទាន កសិកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចចក្រា”។

កិច្ចពិភាក្សាបានផ្តោតសំខាន់ទៅលើគោលនយោបាយសំខាន់ៗ និងឧត្តមានុវត្តន៍ក្នុងការផ្តល់ហិរញ្ញប្បទានដើម្បីលើកកម្ពស់ការចាប់យកបច្ចេកទេសកសិកម្ម ដែលចូលរួមអភិវឌ្ឍសេដ្ឋកិច្ចចក្រា។ ក្នុងអំឡុងវេទិកាដ៏សំខាន់នេះ, ឯកឧត្តម បាន លឹម បានចូលរួមជាវាគ្មិន និងបានចែករំលែកបទពិសោធរបស់ប្រទេសកម្ពុជា និងធនាគារ ARDB ក្នុងការគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច​ តាមរយៈការផ្តល់ហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានប្រកបដោយចីរភាព។

លើសពីនេះ, គណៈប្រតិភូធនាគារ ARDB បានចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការប្រទបត្តិ APRACA លើកទី៧៨ នារសៀលថ្ងៃ២៦ ខែខុសភា ឆ្នាំ២០២៥ ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តនៅក្នុងគោលដៅពិនិត្យមើលវឌ្ឍនភាពការងារ ដូចជា កិច្ចខិតខំប្រឹងប្រែងរបស់សមាគមក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិ និងសមិទ្ធផលសំខាន់ៗរបស់មជ្ឈមណ្ឌលឧត្តមភាពនៃសមាគម APRACA។

គណៈកម្មការប្រតិបត្តិក៍បានពិភាក្សាពីផែនការយុទ្ធសាស្ត្រ ឆ្នាំ២០២៥-២០៣០ របស់សមាគម និងផែនការសកម្មភាពដទៃទៀតផងដែរ ដោយមានការផ្តោតសំខាន់ទៅលើការលើកកម្ពស់ការផ្តល់ហិរញ្ញប្បទានបៃតង បរិយាបន្នឌីជីថល និងការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យកសិកម្ម។

ទន្ទឹមនេះ, ឯកឧត្តម បាន លឹម និងសហការីបានចូលរួមក្នុងកិច្ចប្រជុំមជ្ឈមណ្ឌលឧត្តមភាពរបស់សមាគម APRACA លើកទី១ នៅថ្ងៃទី២៨ ខែខុសភា ឆ្នាំ២០២៥ ដើម្បីចែករំលែកសមិទ្ធផល និងជំរុញឱ្យមានកិច្ចសហ ប្រតិបត្តិការរវាងមជ្ឈមណ្ឌលឧត្តមភាពទាំងអស់។

ក្នុងអំឡុងកិច្ចប្រជុំនេះ, ធនាគារ ARDB បានផ្តល់បទបង្ហាញ ពីវឌ្ឍនភាពការងារ និងផែនការសកម្មភាពឆ្នាំ ២០២៥-២០២៦ របស់មជ្ឈមណ្ឌលឧត្តមភាពសម្រាប់ការសិក្សា ស្រាវជ្រាវពីហិរញ្ញប្បទានបៃតងចំពោះវិស័យកសិកម្មរបស់សមាគម APRACA (ARDB ACE-GFA) ដែលទើប តែបានដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ កន្លងទៅនេះ។

ធនាគារ ARDB បាន បង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាក្នុងការបន្តគាំទ្រការផ្តួចផ្តើមនានារបស់មជ្ឈមណ្ឌលឧត្តមភាព ជាពិសេសក្នុងការ ជំរុញការផ្តល់ហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានប្រកបដោយចីរភាពក្នុងវិស័យកសិកម្ម។ ការប្តេជ្ញានេះក៏ ទទួលបានការស្វាគមយ៉ាងកក់ក្តៅពីសំណាក់លេខាធិការដ្ឋាននៃសមាគម APRACA និងតំណាងមជ្ឈមណ្ឌល ឧត្តមភាពដែលមានវត្តមានក្នុងកិច្ចប្រជុំផងដែរ។

ឆ្លៀតក្នុងឱកាសនេះ គណៈប្រតិភូធនាគារ ARDB បានជួបពិភាក្សាជាមួយតំណាងស្ថាប័ន ដែលជាសមាជិក សមាគម APRACA រួមមាន ការជួបពិភាក្សាជាមួយលោក ឆៀន វិនហ៊ុយ (Qian Wenhui) ប្រធានសមាគម APRACA និងគណៈប្រតិភូនៃធនាគារអភិវឌ្ឍន៍កសិកម្មនៃប្រទេសចិន ADBC ជាដើម។

ធនាគារ ARDB និង ADBC បានគូសបញ្ជាក់សាជាថ្មីពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ និងបានពិភាក្សាពីវិធានការនានាក្នុងការអនុវត្តអនុស្សារណៈនៃការយោគយល់គ្នារវាងធនាគារទាំងពីរ។

សមិទ្ធផលសម្រេចបានក្នុងអំឡុងព្រឹត្តិការណ៍សំខាន់ៗទាំងនេះឆ្លុះបញ្ចាំងសាជាថ្មីពីឆន្ទៈដ៏មោះមុត របស់ធនាគារ ARDB ក្នុងការលើកកម្ពស់ការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ ព្រមទាំងចូលរួមក្នុង កិច្ចខិតខំប្រឹងប្រែងរបស់ធនាគារក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងជំរុញដល់ការធ្វើនវានុវត្តក្នុងវិស័យហិរញ្ញវត្ថុ និងវិស័យកសិកម្ម ដែលគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្នទាំងនៅប្រទេសកម្ពុជា និងក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ