ឯកឧត្តមបណ្ឌិត កៅ ថាច គាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត លើបញ្ហាព្រំដែនជាមួយថៃ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធានាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញញត្តិគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើបញ្ហាព្រំដែនជាមួយថៃ ទាំងការប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងការប្រើប្រាស់កម្លាំងការពារខ្លួន។

នៅក្នុងញត្តិសម្តែងការគាំទ្រចំពោះមនសិការស្នេហាជាតិនេះ ក្នុងនាមជាថ្នាក់ដឹកនាំធនាគារ ARDB ដែលជាធនាគារអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ឯកឧត្តមបណ្ឌិតប្រតិភូ បានមានប្រសាសន៍ថា «យើងខ្ញុំទាំងអស់គ្នាជា​ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម   ព្រមទាំងរូបខ្ញុំបាទផ្ទាល់ និងភរិយា សូមប្រកាសជាឱឡារិកគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើបញ្ហាព្រំដែនជាមួយថៃ ទាំងការប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងការប្រើប្រាស់កម្លាំងការពារខ្លួន នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីដោះស្រាយឱ្យដាច់ស្រេចចំពោះជម្លោះព្រំដែន ដែលកំពុងអូសបន្លាយមួយនេះ។

«ព្រឹត្តិការណ៍ផ្ទុះអាវុធ ដែលបង្កដោយភាគីកងទ័ពនៃប្រទេសថៃក្នុងដែនអធិបតេយ្យភាពប្រទេសកម្ពុជា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ គឺជាការបង្ហាញឱ្យឃើញកាន់តែច្បាស់នូវការចិញ្ចឹមចិត្តឈ្លានពាន​ ដែលមានតាំងពីអតីតកាលរបស់ប្រទេសជិតខាងមួយនេះ មកលើទឹកដីជាទីស្នេហានៃយើងទាំងអស់គ្នា ហើយក៏ជាការរំលឹកដល់កូនខ្មែរគ្រប់រូបត្រូវប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព ស្នេហាជាតិ និងការពារជាដាច់ខាតនូវបូរណភាពទឹកដីជាទីស្រលាញ់នៃយើងគ្រប់គ្នា។

«យើងខ្ញុំទាំងអស់គ្នាសូមគោរពកោតសរសើរដោយស្មោះចំពោះ សម្តេចមហាបវរធិបតី ដែលបានចេញ យន្តការប្រកបដោយគតិបណ្ឌិតបំផុត គឺប្រើប្រាស់យន្តការច្បាប់អន្តរជាតិ ដើម្បីដោះស្រាយសំណុំរឿងព្រំដែនជាមួយប្រទេសថៃ។ ចំណាត់ការនេះបង្ហាញពីការតាំងចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការការពារទឹកដី ដែនអធិបតេយ្យភាពជាតិ ដោយមិនអនុញ្ញាតឱ្យភាគីណាមួយមករំលោភបំពានបាននោះទេ ព្រោះកម្ពុជាមិនចង់បានសង្គ្រាម ហើយក៏មិនអនុញ្ញាតឱ្យប្រទេសណាមួយមកឈ្លានពានបានឡើយ»៕


image_2025-07-31_16-02-54
រដ្ឋមន្ត្រីម៉ាឡេស៊ី​ចង់ឱ្យភ្ញៀវអាចហូបទុរេនក្នុង​សណ្ឋាគារបាន ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក

កូឡាឡាំពួរ៖ កាលពីពេលថ្មីៗកន្លងមកនេះ រដ្ឋមន្ត្រីក្រសួងកសិកម្មម៉ាឡេស៊ី បានអំពាវនាវដល់បណ្តាម្ចាស់សណ្ឋាគារ ក្នុងប្រទេសម៉ាឡេស៊ី គួរអនុញ្ញាតឱ្យភ្ញៀវអាចយកទុរេនចូលទៅហូបក្នុងបរិវេណកន្លែងស្នាក់នៅ ដើម្បីជួយលើកកម្ពស់កេរ្តីឈ្មោះផ្លែទុរេនរបស់ខ្លួន់។ លោក ម៉ូហាម៉ាដ សាប៊ូ (Mohamad Sabu) រដ្ឋមន្ត្រីក្រសួងកសិកម្មម៉ាឡេស៊ី ថ្លែងនៅក្នុងព្រឹត្តិការណ៍ប្រកួតពានរង្វាន់ពិភពទុរេនប្រចាំឆ្នាំ២០២៥ បានលើកឡើងថា វិធីនេះល្អលើសពីយុទ្ធសាស្ត្រផ្សព្វផ្សាយពាណិជ្ជកម្មទៅទៀត ព្រោះវាជាការប្រារព្ធកម្មវិធីវប្បធម៌មួយ ដែលប្រែក្លាយសណ្ឋាគារឱ្យទៅជាគោលដៅបង្ហាញពីអត្តសញ្ញាណរបស់ប្រទេសម៉ាឡេស៊ី។ សណ្ឋាគារក៏អាចជាកន្លែងសម្រាប់លក់ផលិតផលកែច្នៃពីផ្លែទុរេនបានដែរ ដើម្បីភ្ញៀវអាចទិញទទួលទានបាន ដូចជាការ៉េមរសជាតិទុរេនជាដើម។ លោករដ្ឋមន្ត្រីក៏បានសម្តែងក្តីសង្ឃឹមសម្រាប់កិច្ចសហការបន្ថែមទៀតរវាងម្ចាស់ចម្ការ សណ្ឋាគារ និងអ្នកនាំភ្ញៀវទេសចរណ៍ ដើម្បីជួយលើកកម្ពស់ទម្រង់របស់ប្រទេសម៉ាឡេស៊ី នៅលើឆាកអន្តរជាតិ តាមរយៈទេសចរណ៍ទុរេន។ ការ​អំពាវនាវ​របស់​លោក​រដ្ឋមន្ត្រី​ បាន​កើត​ឡើង​ខណៈ​ផ្លែ​ទុរេនម៉ាឡេស៊ី ​ជាពិសេសពូជ មូសាងឃីង កំពុង​ក្លាយ​ជា​កត្តា​សំខាន់សម្រាប់ជួយជំរុញកំណើន​សេដ្ឋកិច្ច​របស់ប្រទេសម៉ាឡេស៊ី ដោយសារផ្លែទុរេនរបស់ខ្លួនត្រូវបានគេទទួលស្គាល់ថា ពិតជាមានរសជាតិឆ្ងាញ់ដាច់គេនៅក្នុងតំបន់។ ការនាំចេញផ្លែទុរេនរបស់ម៉ាឡេស៊ី បានកើនឡើងជាង២៥ភាគរយ ពីទំហំទឹកប្រាក់ប្រមាណ៨២២,៨លានរីងគីត ឬស្មើនឹង១៩៤លានដុល្លារ ក្នុងឆ្នាំ២០១៨ បានកើនដល់១,៥១ពាន់លានរីងគីត ឬស្មើនឹង២៤៧លានដុល្លារ ក្នុងឆ្នាំ២០២៣។ កាលពីឆ្នាំ២០២៤ ប្រទេសម៉ាឡេស៊ី បានចុះកិច្ចព្រមព្រៀងមួយក្នុងការអនុញ្ញាតឱ្យនាំចេញផលិផលផ្លែទុរេនស្រស់ទៅកាន់ប្រទេសចិន ដែលកាលពីមុនអនុញ្ញាតចំពោះតែផ្លែទុរេនបង្កកប៉ុណ្ណោះ។ ផ្លែទុរេន​ មូសាងឃីង របស់ប្រទេសម៉ាឡេស៊ី ក៏​កំពុង​តែជួយ​ទាក់ទាញភ្ញៀវ​ទេសចរណ៍យ៉ាងខ្លាំង​ផង​ដែរ ដែលនៅក្នុងកម្មវិធីផ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៊ី ឆ្នាំ២០២៤-២០២៥ បានរាប់បញ្ចូលការលើកទឹកចិត្តភ្ញៀវឱ្យទទួលទានផ្លែទុរេនដោយមិនគិតថ្លៃផងដែរ។ ចំណែកកាលពីពេលថ្មីៗកន្លងមកនេះ ក្រសួងទេសចរណ៍ […]

3
សិប្បកម្មកែច្នៃត្រីងៀតមួយនៅខេត្តកំពង់ចាម ងាកមកកែច្នៃផលិតផលកម្រិតស្តង់ដារ ដើម្បីឆ្លើយតបទីផ្សារទំនើប

រាជធានីភ្នំពេញ៖ សិប្បកម្មកែច្នៃត្រីងៀត យីហោ ធឿន ស្រីនី នៅក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ បានងាកមកផ្តោតលើការកែច្នៃផលិតផលកម្រិតស្តង់ដារជាចម្បងដើម្បីឆ្លើយតបទៅនិងទីផ្សារទំនើបធំៗនៅក្រុងភ្នំពេញ ដោយរំពឹងថាអាជីវកម្មនឹងមានភាពល្អប្រសើរចាប់ពីឆ្នាំ២០២៦តទៅ។ សិប្បកម្មកែច្នៃត្រីងៀត យីហោ ធឿន ស្រីនី ស្ថិតនៅភូមិថ្មី ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាមដែលបានបង្កើតនៅឆ្នាំ២០០៤ ធ្លាប់តែផ្តោតទៅលើការបោះដុំ និងលក់រាយប្រភេទត្រីរស់នៅក្នុងតំបន់ បានកែចៃធ្វើជាត្រីងៀតលក់នៅក្នុងតំប់បែបលក្ខណៈធម្មតា មិនបានវេចខ្ចប់ឬមិនមានម៉ាកសញ្ញាច្បាស់លាស់នោះទេ។ អ្នកស្រី លីម ប៉ុននី ម្ចាស់សិកម្មកែច្នៃត្រីងៀតមាន យីហោ ធឿន ស្រីនីបានឱ្យដឹងថានៅក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះមុខរបរកែច្នៃត្រីងៀត គឺចាប់ផ្តើមពីចំណុចសូន្យរហូតមកដល់សព្វថ្ងៃនេះមានការផ្គត់ផ្គង់និងទីផ្សារឡើងវិញជាសន្សឹមៗ។ តួយ៉ាងនៅឆ្នាំទី១និងឆ្នាំទី២ការកែច្នៃត្រីងៀតមិនសូវជាមានសកម្មភាពអាជីវកម្មនោះទេ ទើបតែនៅក្នុងឆ្នាំទី៣នេះ ការកែច្នៃនិងការផ្គត់ផ្គង់ត្រីងៀតទៅលើទីផ្សារប្រមាណ៥០ភាគរយ ពោលនៅក្នុងមួយខែខាងសិប្បកម្មលក់ចេញត្រីងៀតបានចន្លោះពី២០០ទៅ៣០០គីឡូក្រាម និងផលិតផលគ្រឿងផ្អាប់ផ្សេងទៀតបានប្រមាណ៣តោនក្នុងរយៈពេល៣ខែ។ អ្នកស្រីបានឱ្យដឹងទៀតថា “ដំណើរការអាជីវកម្មទៅថ្ងៃខាងមុខ ខ្ញុំរំពឹងថានិងបានល្អ ព្រោះយើងមានផែនការកែច្នៃនិងទីផ្សារជាបន្តបន្ទាប់នៅពេលខាងមុខ។ តួយ៉ាងនៅឆ្នាំនេះ ខ្ញុំត្រូវចេញផលិតផលថ្មីចូលទីផ្សារទំនើបអ៊ីអននៅគ្រប់សាខា និងនៅផ្សារទំនើបជីពម៉ុងទាំង៤សាខា ដែលបានធ្វើកុងត្រាជាមួយគ្នា”។ បើតាមអ្នកស្រី លីម ប៉ុននី ថាបច្ចុប្បន្ននេះផលិតផលកែច្នៃរបស់ខ្លួនទទួលបានការគាំទ្រកើនឡើងពីអតិថិជនក្នុងស្រុក ដោយសារពលរដ្ឋបានស្គាល់ច្បាស់អំពីផលិតផល និងមានការយល់ដឹងអំពីការប្រើប្រាស់ផលិតផលសម្រាប់គ្រួសារ។ អ្នកស្រីបញ្ជាក់ថា “បន្ទាប់ពី ងាកមកកែច្នៃផលិតផលមានស្តង់ដារ ដើម្បីឆ្លើយតបតម្រូវការរបស់ផ្សារទំនើបនេះ វាបានជួយឱ្យផែនការអាជីវកម្មរបស់យើងទទួលបានជោគជ័យ ដោយសារប្រជាពលរដ្ឋខ្មែរសព្វថ្ងៃ ពួកគាត់មានការគិតគូទៅលើសុខភាពជាសំខាន់។ គាត់មានការយល់ដឹងច្រើនមុននិងទិញផលិតផលយកពិសារនៅតាមគ្រួសារ  […]

Screenshot 2025-07-31 091440
ធ​នាគាររដ្ឋ ARDB ប្រកាសលុបចោលបំណុលទាំងស្រុងដល់គ្រួសារយោធិនពលីជីវិត និងយោធិនរងរបួសពិការ ក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា

ភ្នំពេញ៖ អនុវត្តន៍ការអំពាវនាវរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងការណែនាំរបស់ធនាគារជាតិនៃកម្ពុជា, ធ​នាគារអភិវឌ្ឍន៍ជនបទនិងកសិក្ម (ARDB)កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ បាន​​ប្រកាសលុបចោលបំណុលទាំងស្រុង ដល់គ្រួសារយោធិនពលីជីវិត និងយោធិនរងរបួសពិការ ក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា។ យោងតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា គឺក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ ព្រមទាំងរួមគ្នាដើម្បីជួយសម្រាលបន្ទុកដល់យោធិន ដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ ដោយជម្លោះប្រដាប់អាវុធព្រំដែនកម្ពុជា-ថៃ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ប្រកាសលុបចោលបំណុលទាំងស្រុង ជូនដល់គ្រួសារយោធិនពលីជីវិត និងអ្នករួមខ្ចី ព្រមទាំងយោធិនរងរបួសធ្លាក់ខ្លួនពិការ ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា។ ធនាគារ ARDB សូមជម្រាបជូនដល់អតិថិជន និងសាច់ញាតិយោធិនពលីទាំងអស់ ដែលរងនូវផលប៉ះពាល់ ដូចបានប្រកាសខាងលើ សូមទំនាក់ទំនងមកកាន់ធនាគារ ARDB។ ដោយឡែកនៅលើផេកហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សូមអរគុណធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលបានប្រកាសលុបបំណុលទាំងស្រុងជូនដល់យោធិនពលីជីវិត និងអ្នករួមខ្ចី ព្រមទាំងយោធិនរងរបួសធ្លាក់ខ្លួនពិការ ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា។ ចំណែកសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ក៏បានចេញសេចក្តីប្រកាសព័ត៌មានរួម បង្ហាញអំពីចូលរួមគាំទ្រយ៉ាងពេញទំហឹងស្របតាមសារអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា […]

c05cb8a72bd5f2ff115b408f17459f07
តម្លៃអ្នកប្រើប្រាស់របស់ចិនបានស្ទុះងើបឡើងវិញ បន្ទាប់ពីមានគោលនយោបាយគាំទ្រការប្រើប្រាស់

ប៉េកាំង៖ សន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ទំនិញរបស់ប្រទេសចិន ដែលជារង្វាស់អតិផរណាដ៏សំខាន់ បានកើនឡើងចំនួន០,១ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងខែមិថុនា ឆ្នាំ២០២៥នេះ បើធៀបនឹងការធ្លាក់ចុះចំនួន០,១ភាគរយ កាលពីខែមុន ដោយសារវិធានការរបស់ប្រទេសចិន ដែលមានបំណងពង្រីកតម្រូវការក្នុងស្រុក និងការងើបឡើងវិញនៃតម្លៃអ្នកប្រើប្រាស់ទំនិញឧស្សាហកម្ម ដើម្បីគាំទ្រដល់ការកើនតម្លៃឡើងវិញ។ យោងតាមសារព័ត៌មាន គ្លូបល ថែមស៍ របស់ចិន បានចេញផ្សាយកាលដើមខែកក្កដា ឆ្នាំ២០២៥ ដោយដកស្រង់ទិន្នន័យរបស់ការិយាល័យស្ថិតិជាតិចិន បានឱ្យដឹងថា សន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ទំនិញនៅក្នុងតំបន់ទីក្រុង បានកើនឡើងចំនួន០,១ភាគរយ កាលពីឆ្នាំ២០២៤ ខណៈពេលតម្លៃអ្នកប្រើប្រាស់ទំនិញ នៅតាមតំបន់ជនបទ បានធ្លាក់ចុះចំនួន០,២ភាគរយ។ ចំណែកអ្នកដឹកនាំការងារស្ថិតិវិញ បាននិយាយថា «ការកើនឡើង០,១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងតម្លៃអ្នកប្រើប្រាស់ទំនិញ នៅក្នុងខែមិថុនា ឆ្នាំ២០២៥នេះ ក៏បានមាននិន្នាការធ្លាក់ចុះរបស់សន្ទស្សន៍សម្រាប់រយៈពេលបួនខែជាប់គ្នា»។ លោកបានសន្មតថា តម្លៃកើនឡើងជាចម្បងចំពោះការស្ទុះងើបឡើងវិញនៃតម្លៃទំនិញឧស្សាហកម្មប្រើប្រាស់ ដែលឃើញការធ្លាក់ចុះតម្លៃរបស់ពួកគេបន្តរួមតូចក្នុងខែមិថុនា ដែលបណ្តាលឱ្យមានសម្ពាធធ្លាក់ចុះសម្រាប់។ ជាឧទាហរណ៍ ការងើបឡើងវិញនៃតម្លៃប្រេង កាលពីខែមិថុនា ឆ្នាំ២០២៥ បានកាត់បន្ថយសម្ពាធធ្លាក់ចុះនៃតម្លៃថាមពល។ចំណែកទិន្នន័យ បានបង្ហាញថា ការស្ទុះងើបឡើងវិញនៃតម្លៃប្រេងតែមួយមុខបានមើលឃើញផលប៉ះពាល់របស់វាទៅលើសន្ទស្សន៍តម្លៃអ្នកប្រើប្រាស់  ដោយកាត់បន្ថយបន្ថែមទៀត ចំនួន០,០៨ភាគរយនៅក្នុងខែមិថុនា។ លោកបាននិយាយថា ឥទ្ធិពលនៃគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការជំរុញការប្រើប្រាស់បានបន្តបង្ហាញ​ ដោយលើកឡើងពីការកើនឡើងតម្លៃអ្នកប្រើប្រាស់ផ្នែកវិស័យវប្បធម៌ និងការកម្សាន្តយូរអង្វែង និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ដែលឃើញតម្លៃ កើនឡើងចំនួនពីរភាគរយ និងមួយភាគរយពីមួយឆ្នាំទៅមួយឆ្នាំ […]

កាលវិភាគផ្សព្វផ្សាយ