វៀតណាមដាក់ចេញវិធានការលើកកម្ពស់ការនាំចេញអង្ករ ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ

rice-export---hanoi-time_nw

ហាណូយ៖ ក្រសួង​ឧស្សាហកម្ម ​និងពាណិជ្ជកម្ម​វៀតណាម ​បានប្រកាស​វិធានការ​ថ្មី​មួយ​ចំនួន​ដើម្បី​លើក​កម្ពស់​ការ​នាំ​ចេញ​អង្ករ​ដល់​ឆ្នាំ​២០៣០ ដោយ​ក្នុងនេះបានផ្តោត​លើ​ការ​ត្រួតពិនិត្យ​ ការ​អនុវត្ត​យុទ្ធសាស្ត្រ​នាំ​ចេញ​ និង ​ការ​ជំរុញ​ពាណិជ្ជកម្មជាដើម។

យោងតាមទីភ្នាក់ងារ​ព័ត៌មានរបស់បារាំង AFP រាយការណ៍​ពី​ទីក្រុង​ហាណូយ បានឱ្យដឹងថា​ ប្រទេស​វៀតណាម​នាពេលថ្មីៗកន្លងមកនេះ ​​ នៅក្នុង​កិច្ចប្រជុំ​នៅ​ខេត្ត ទៀនយ៉ាង (Tien Giang)​ បានដាក់ចេញវិធានការសម្រាប់ការនាំចេញអង្ករទៅកាន់ទីផ្សារក្រៅប្រទេស។

នៅក្នុងកិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងមុន​មានការ​ពង្រីក​ការ​ចរចា  និងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយដៃគូអន្តរជាតិ រួមទាំងការលុបបំបាត់បញ្ហាភ័ស្តុភារកម្ម និងបទប្បញ្ញត្តិ ដែលបង្កើតបញ្ហាដល់វិស័យនាំចេញរបស់វៀតណាម។

លើសពីនេះ ខេត្ត ទៀនយ៉ាង មានទីតាំងយុទ្ធសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដ៏រឹងមាំ ទាំងផ្លូវថ្នល់ និងផ្លូវទឹក មានរោងម៉ាស៊ីនកិនស្រូវ និងរោងចក្រកែច្នៃធំៗប្រមាណ២០០កន្លែង ដែលអាចផលិតអង្ករបានយ៉ាងហោចណាស់បីលានតោនក្នុងមួយឆ្នាំ និងរកបានប្រាក់ចំណូលពីការនាំចេញប្រមាណ១០០លានដុល្លារ។

លោក លូ វីនហ្វី (Lu Wen Phi)ប្រធាន​ការិយាល័យ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ខេត្ត ទៀនយ៉ាង បាន​និយាយ​ថា ដើម្បី​សម្រេច​បាន​នូវ​កំណើន​រយៈពេល​វែង អ្នក​នាំ​ចេញ និង​ពាណិជ្ជករ​ ត្រូវ​តែ​អភិវឌ្ឍ​ផលិតកម្ម​វត្ថុធាតុដើម។ ជាមួយគ្នានេះត្រូវកែលម្អរោងចក្រ ធ្វើទំនើបកម្មខ្សែចង្វាក់ផលិតកម្ម បង្កើនសមត្ថភាពដំណើរការ និងពង្រឹងសក្តានុពលហិរញ្ញវត្ថុ។

ក្នុងរយៈពេលបួនខែដំបូងនៃឆ្នាំនេះ ឬចន្លោះខែមករា ដល់ខែមេសា ប្រទេសវៀតណាមបាននាំចេញអង្ករជាង៣,៤៣លានតោន ដោយរកបានប្រាក់ចំណូលសម្រាប់ប្រទេសជិត១,៨ពាន់លានដុល្លារ  ទោះបីជាវាកើនឡើង៨,១ភាគរយ ក្នុងបរិមាណក៏ដោយ វាថយចុះ១៣,៣ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ពាណិជ្ជករ ដែលជាអ្នកនាំចេញអង្ករវៀតណាមម្នាក់ បាននិយាយថា តម្លៃអង្ករធ្លាក់ចុះយ៉ាងឆាប់រហ័សនេះ ដោយសារតែការប្រែប្រួលនៅលើទីផ្សារពិភពលោក នៅចុងឆ្នាំ ២០២៤រួមទាំងការលុបចោលការហាមឃាត់ការនាំចេញរបស់ឥណ្ឌាផងដែរ។

យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម បានឱ្យដឹងនាកន្លងមកថា ការនាំចេញអង្ករសរុបចំនួន ៩លានតោន ក្នុងឆ្នាំ២០២៤ ដោយទទួលបានប្រាក់ចំណូលចំនួន៥,៦៧ពាន់លានដុល្លារ កើនឡើង ១១,១ភាគរយ ជាបរិមាណធៀននិង២១,២ភាគរយ នៃឆ្នាំ២០២៣ ដែលជាទំហំនាំចេញ និងតម្លៃកំណត់ត្រាក្នុងប្រវត្តិសាស្ត្រឧស្សាហកម្មនាំចេញអង្ករ។ ជាមួយគ្នានេះដែរ ឆ្នាំ២០២៤ ក៏ជាឆ្នាំទី៥ ជាប់ៗគ្នាដែរ ដែលការនាំចេញអង្ករមានកំណើនកើនឡើងគួរឱ្យកត់សម្គាល់។​

របាយការណ៍ដដែល បានឱ្យដឹងដែរថា ឆ្នាំ២០២៤ ទីផ្សារនាំចេញអង្ករឈានមុខគេរបស់វៀតណាមភាគច្រើន គឺប្រទេសហ្វីលីពីន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងប្រទេសហ្គាណាជាដើម៕

Farmers are working in the ricefield at Co Do farm, Can Tho Province, Vietnam on Saturday March 1st 2008. Photographer Heidi Wideroe/Bloomberg News


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ