តម្លៃស្បៀងអាហារពិភពលោក នៅក្នុងខែមេសា បានឡើងថ្លៃ ដោយសារតែគោលនយោបាយពន្ធរបស់សហរដ្ឋអាមេរិក

អន្តរជាតិ៖ អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) បានរាយការណ៍ថា តម្លៃស្បៀអាហារជាសកលបានកើនឡើងក្នុងខែមេសា ឆ្នាំ២៩២៥នេះ​ ដែលមួយផ្នែកកើតឡើងដោយសារការដំឡើងពន្ធនាំចូលរបស់សហរដ្ឋអាមេរិក។

ក្នុងនេះគេឃើញតម្លៃគ្រាប់ធញ្ញជាតិ ផលិតផលទឹកដោះគោ និងសាច់បានកើនឡើងមួយភាគរយ នៃសន្ទស្សន៍តម្លៃម្ហូបអាហារស្តង់ដាររបស់អង្គការ FAO បើប្រៀបធៀបទៅនឹងខែមីនា និងបើទោះបីជាតម្លៃស្ករ និងប្រេងឆាបានធ្លាក់ថ្លៃក៏ដោយចុះ។​

​ទីភ្នាក់ងារ​ព័ត៌មាន ស៊ីនហួរ របស់ចិន បាន​រាយការណ៍​ពី​ទីក្រុង​រ៉ូម ប្រទេស ​អ៊ីតាលី ​កាលពី​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ២០២៥ ដោយបានដកស្រង់របាយការណ៍របស់អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ ដែលបាន​និយាយ​ថា គ្រាប់​ធញ្ញជាតិ​ ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​បំផុត​ ដោយ​សារគោលនយោបាយ​ផ្លាស់ប្តូរ​ពន្ធ​របស់​សហរដ្ឋអាមេរិក។

ស្របពេលជាមួយគ្នានេះដែរ ​តម្រូវការ​តាម​រដូវ​កាល ការ​ធ្លាក់​ចុះ​ការ​នាំ​ចេញ​ស្រូវ​សាលី​របស់​រុស្ស៊ី និង​ការ​ធ្លាក់ថ្លៃ​ប្រាក់​ដុល្លារ​អាមេរិក ទាំង​អស់នេះបានបង្កផលប៉ះពាល់យ៉ាងខ្លាំងធ្វើឱ្យតម្លៃស្បៀងអាហារកើនឡើង​ផង​ដែរ។

​​របាយការណ៍ប្រចាំខែរបស់អង្គការ FAO បាននិយាយទៀតថា ការដំឡើងប្តូរពន្ធនាំចូលរបស់សហរដ្ឋអាមេរិក និងរួមបញ្ចូលទាំងការលើកលែងពន្ធសម្រាប់អ្នកនាំចូលពោតរបស់សហរដ្ឋអាមេរិក ដូចជាម៉ិកស៊ិក ហើយការផ្អាកការលើកទឹកចិត្តពន្ធរយៈពេល ៩០ ថ្ងៃរហូតដល់ថ្ងៃទី៩ ខែកក្កដា បានបណ្តាលឱ្យមានសម្ពាធតម្លៃកាន់តែច្រើនឡើងជាបន្តបន្ទាប់។

យោងតាមស្តិតិបានបង្ហាញថា តម្លៃផលិតផលទឹកដោះគោ បានកើនឡើង ២,៤ភាគរយ ពីមួយខែទៅមួយខែ។ ចំណែកតម្លៃសាច់បានកើនឡើង ៣,២ភាគរយ ខណៈពេលតម្លៃ ប្រេងឆា បានថយចុះ ២,៣ភាគរយ និងតម្លៃស្ករបានធ្លាក់ចុះសម្រាប់ខែទីពីរជាប់ៗគ្នា ដោយថយចុះ៣,៥ភាគរយ កាលពីខែមីនា៕​

 


513284636_1144353477723101_546613260000653920_n
ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ រាជរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់សំខាន់ៗលើចំណុចពីរ

ភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី មានប្រសាសន៍នៅក្នុងសិក្ខាសាលាស្តីពី “ការលើកកម្ពស់ចំណេះដឹងសកលដើម្បីគាំទ្រក្នុងដំណើរឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០” កាលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះថា ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ គឺជាមហិច្ឆតាខ្ពស់ដែលរាជរដ្ឋាភិបាលចាំបាច់បានផ្ដោតជាសំខាន់ និងយកចិត្ដទុកដាក់ ដោយកំណត់លើចំណុចសំខាន់ពីរ។ ចំណុចទី១ គឺកម្ពុជាត្រូវកំណត់បំណងប្រាថ្នាសម្រាប់រយៈពេល២៥ឆ្នាំទៅមុខទៀត ដែលជាគោលបំណង និងគោលដៅរយៈពេលវែង ដែលជាការតម្រង់ទិសការខិតខំប្រឹងប្រែង និងការប្ដេជ្ញារបស់កម្ពុជា។ ចំណែកចំណុចទី២ គឺការកំណត់អំពីមាគ៌ារបស់កម្ពុជា ដើម្បីឈានទៅសម្រេចឱ្យបាននូវគោលបំណង និងគោលដៅទាំងនេះ ដោយការពិនិត្យលើភាពខ្លាំង ភាពខ្សោយរបស់ខ្លួន ហើយគិតគូររៀបចំអំពីការកសាងភាពធន់ និងកសាងកំណើនក្នុងការកសាងជាតិ ការការពារផលប្រយោជន៍ជាតិ ការការពារប្រជាជន និងការការពារទឹកដីលើមាគ៌ាដ៏វែងឆ្ងាយនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា កម្ពុជាស្ថិតក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយមរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ ដែលជាការតម្រង់ទិសសម្រាប់ការរៀបចំចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដោយបានកសាងផ្អែកលើភាគលាភនៃសន្ដិភាព និងការអភិវឌ្ឍរយៈពេល២៥ ឆ្នាំកន្លងមក ដែលកើតចេញពីលទ្ធផលនៃការអនុវត្តគោលនយោបាយឈ្នះ-ឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។ ឯកឧត្តម វង្សី វិសុទ្ធ បានលើកឡើងទៀតថា ការកើនឡើងនូវភាពមិនប្រាកដប្រជា […]

Firefly-Create-an-image-depicting-the-various-elements-influencing-the-FAO-Food-Price-Index-in-May-2_600x400
សន្ទស្សន៍តម្លៃអាហាររបស់ FAO ធ្លាក់ចុះក្នុងខែឧសភា ចំពេលតម្លៃធញ្ញជាតិ ស្ករ និងប្រេងឆាធ្លាក់ចុះ

អន្តរជាតិ៖ សន្ទស្សន៍តម្លៃស្បៀងអាហាររបស់អង្គការស្បៀងអាហារ​ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) ស្តីពីការប្រែប្រួលតម្លៃទំនិញម្ហូបអាហារពិភពលោក បានបង្ហាញឱ្យឃើញថា តម្លៃទំនិញក្នុងខែមីនា ឆ្នាំ២០២៥ មិនផ្លាស់ប្តូរច្រើនទេពីតម្លៃដែលបានប្រែប្រួលក្នុងខែកុម្ភៈ ខណៈពេលមានការធ្លាក់ចុះគ្រាប់ធញ្ញជាតិ និងស្ករ នៅលើពិភពលោក ប៉ុន្តែមានការកើនឡើងគួរឱ្យកត់សម្គាល់នូវតម្លៃប្រេងឆា។ យោងតាមរបាយការណ៍អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ បានឱ្យដឹងថា សន្ទស្សន៍ដែលតាមដានការផ្លាស់ប្តូរប្រចាំខែ​ ចំពោះតម្លៃអន្តរជាតិនៃប្រភេទទំនិញម្ហូបអាហារ ដែលបានជួញដូរទូទាំងពិភពលោក គឈជាមធ្យម១២៧,១ពិន្ទុក្នុងខែមីនា ត្រូវជា៦,៩ភាគរយខ្ពស់ជាងកម្រិតតម្លៃ ដែលត្រូវគ្នានឹងតម្លៃកាលពីមួយឆ្នាំមុន ប៉ុន្តែនៅតែទាបជាងចំនួន២០,៧ភាគរយនៃតម្លៃខ្ពស់បំផុតកាលពីខែមីនា ឆ្នាំ២០២២។ សន្ទស្សន៍តម្លៃគ្រាប់ធញ្ញជាតិរបស់អង្គការដដែរលនេហះ បង្ហាញថា បានធ្លាក់ចុះ២,៦ភាគរយនៅក្នុងខែមីនា ហើយបានធ្លាក់ចុះរហូតដល់១,១ភាគរយ បើធៀបនឹងខែមីនា ឆ្នាំ២០២៤។ ចំណែកតម្លៃស្រូវសាលីលើពិភពលោក បានធ្លាក់ចុះដោយសារតែការព្រួយបារម្ភអំពីស្ថានភាពដំណាំ នៅក្នុងក្រុមហ៊ុននាំចេញធំៗ ស្ថិតនៅភាគខាងជើងមួយចំនួនបានធូរស្រាល ទោះបីចរាចរណ៍រូបិយប័ណ្ណអន្តរជាតិមិនសូវធ្លាក់ចុះក៏ដោយ។ តម្លៃ​គ្រាប់ពោត ក៏ដូចជាតម្លៃគ្រាប់ស្ពៅ នៅលើ​ពិភពលោក​ក៏​បាន​ធ្លាក់​ចុះ​តាំងពី​ខែ​កុម្ភៈ​ផងដែរ។ សន្ទស្សន៍តម្លៃអង្ករទាំងអស់បង្ហាថា បានធ្លាក់ចុះ១,៧ភាគរយ ដោយសារការនាំចូលមានតិច ហើយការផ្គត់ផ្គង់នាំចេញមានច្រើន។ ផ្ទុយទៅវិញ សន្ទស្សន៍តម្លៃប្រេងឆាបង្ហាថា បានកើនឡើងចំនួន៣,៧ភាគរយ ពីខែកុម្ភៈដល់ជាមធ្យម២៣,៩ភាគរយ ខ្ពស់ជាងកម្រិតតម្លៃកាលពីឆ្នាំមុន។ សម្រាប់ដូងប្រេង សណ្តែកសៀង និងប្រេងផ្កាឈូករ័ត្នទាំងអស់ បានកើនឡើងដោយសារតម្រូវការនាំចូលច្រើននៅលើសកលលោក។ ចំណែកសន្ទស្សន៍តម្លៃសាច់វិញ ក៏បានកើនឡើងផងដែរ ដោយកើនឡើង០,៩ភាគរយក្នុងមួយខែ និងកើនឡើង២,៧ភាគរយក្នុងមួយឆ្នាំ […]

image_2025-06-25_08-58-05
ឡាវ​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ចិន​ដើម្បី​ចាប់ផ្តើម​គម្រោង​ដាំ​កៅស៊ូ​ខ្នាត​ធំ នៅក្នុងប្រទេស

វៀងច័ន្ទ៖ អាជ្ញាធរខេត្តបកែវរបស់ឡាវ កំពុងចាប់ដៃគូជាមួយក្រុមហ៊ុនដាំកៅស៊ូមកពីប្រទេសចិន ដើម្បីអនុវត្តគម្រោងវិនិយោគរយៈពេល៣០ឆ្នាំ សម្រាប់ដាំដើមកៅស៊ូលើផ្ទៃដីទំហំ៥០០០ហិកតា ជាមួយប្រជាជនឡាវ នៅក្នុងមូលដ្ឋាន។ យោងតាមសារព័ត៌មាន​ វៀងច័ន្ទថែមស៍​ របស់ឡាវ បានឱ្យដឹងថា កិច្ច​ប្រជុំ​អំពីគម្រោងវិនិយោគនេះ​ ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​សប្តាហ៍​មុន ​នៅ​ក្នុងស្រុកប៉ាក់ថា ខេត្តបកែវ ​ដើម្បី​ពិភាក្សាគ្នាលម្អិតបន្ថែមទៀត​ ​ដោយ​មាន​តំណាង​មក​ពី​មន្ត្រីថ្នាក់ស្រុក និងថ្នាក់ដឹកនាំ​ក្រុមហ៊ុនរោងចក្រផលិតកៅស៊ូ។ ប្រធានការិយាល័យផែនការ និងវិនិយោគក្នុងស្រុក លោក អាំភូន អ៊ិនថានុន (Amphone Inthanon)  បានបង្ហាញព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ ក្នុងការដាំដើមកៅស៊ូនៅក្នុងខេត្តប៉ាក់ថា ស្ថិតនៅភាគពាយ័ព្យប្រទេសឡាវ ជាប់ព្រំដែនជាមួយប្រទេសថៃ។ កិច្ចព្រមព្រៀងនេះមានគោលបំណងផ្តល់ផលប្រយោជន៍ស្មើគ្នាដល់ភាគីទាំងបី  គឺរដ្ឋ វិនិយោគិន និងប្រជាជនក្នុងមូលដ្ឋាន  ដោយធានាថា ការវិនិយោគជាទ្រង់ទ្រាយធំនេះ ត្រូវតែអនុលោមតាមច្បាប់របស់ឡាវ ដោយប្រជាពលរដ្ឋនៅក្នុងសហគមន៍មូលដ្ឋាន ជាអ្នកផ្តល់ដីសម្រាប់ដាំដើមកៅស៊ូ។ កិច្ចព្រមព្រៀងបានបញ្ជាក់យ៉ាងច្បាស់ថា កិច្ចសហការគ្នានេះមានគោលបំណងបង្កើនអត្ថប្រយោជន៍ជាអតិបរមាសម្រាប់គ្រប់ភាគី តាមរយៈការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព។ គម្រោងវិនិយោគដំាដំណាំកៅស៊ូនេះ ក៏ត្រូវផ្សារភ្ជាប់ទៅនឹងការការពារបរិស្ថាន តាមរយៈលើកកម្ពស់ការដាំដំណាំយុទ្ធសាស្ត្រ ដើម្បីបង្កើតជាតំបន់បៃតង បង្កើតការងារធ្វើនៅនឹងកន្លែង និងផ្តល់ប្រាក់ចំណូលប្រកបដោយស្ថិរភាពដល់ប្រជាជនឡាវនៅក្នុងមូលដ្ឋាន។ សារព័ត៌មានដដែល បានពន្យល់បន្ថែមទៀតថា គោលដៅចុងក្រោយបំផុតរបស់រដ្ឋាភិបាលឡាវចំពោះគម្រោងវិនិយោគជាមួយក្រុមហ៊ុនចិននេះ គឺដើម្បីលើកកម្ពស់ប្រាក់ចំណូលតាមគ្រួសារប្រជាជនឡាវ និងកាត់បន្ថយភាពក្រីក្រផងដែរ។ កិច្ចព្រមព្រៀងភាពជាដៃគូវិនិយោគនេះ មានសុពលភាពរយៈពេល៣០ឆ្នាំ និងគ្របដណ្តប់លើផ្ទៃដីចំនួន៥ […]

LANDBANK_Branch_Facade_2023_12_02_08_56_20
ធនាគារហ្វីលីពីណបញ្ចេញប្រាក់កម្ចីជិត២២លានដុល្លារ សម្រាប់ទ្រទ្រង់ខ្សែសង្វាក់តម្លៃកសិកម្ម

ម៉ានីល៖ ធនាគាររដ្ឋរបស់ប្រទេសហ្វីលីពីន បានបញ្ចេញប្រាក់កម្ចីចំនួន១,២ពាន់លានប៉េសូហ្វីលីពីន ឬប្រហែល២១,៨២លានដុល្លារ  តាមរយៈកម្មវិធីផ្តល់ប្រាក់កម្ចី ដើម្បីគាំទ្រដល់ខ្សែសង្វាក់តម្លៃកសិកម្មទាំងមូល។ នៅក្នុងសេចក្តីថ្លែងការណ៍ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងជាប្រធានធនាគារ ឡែនដ៍ (Land​ Bank) ដែលគ្រប់គ្រង លោក រ៉ាល រ៉េកតូ (Ralph Recto) បានមានប្រសាសន៍ថា កំណើនកសិកម្ម និងសមាហរណកម្មធនធាន តាមរយៈកម្មវិធីផ្តល់ជាយុទ្ធសាស្រ្ត និងពង្រឹងការផ្តល់ជំនួយ និងឱកាសបន្ថែម បានបញ្ចេញប្រាក់កម្ចីចំនួន១,១៦ពាន់លានប៉េសូហ្វីលីពីន ឬប្រហែលជាង២១លានដុល្លារ ក្នុងរយៈពេលប្រាំមួយខែ។ គិតត្រឹមចុងខែឧសភា ឆ្នាំ២០២៥ កម្មវិធីនេះបានផ្តល់អត្ថប្រយោជន៍ដល់អ្នកខ្ចីប្រាក់ចំនួនជិត៧០ ០០នាក់ និងបានផ្តល់ហិរញ្ញប្បទានលើផ្ទៃដីស្រែចម្ការជាងពីរម៉ឺនហិកតា។ សេចក្តីថ្លែងការរបស់ធនាគារ បានឱ្យដឹងទៀតថា ធនាគារមានគោលបំណងនាំយកកម្មវិធីនេះទៅដល់អ្នកទទួលផលថ្មីយ៉ាងហោចណាស់មួយម៉ឺននាក់ នៅត្រឹមចុងឆ្នាំ២០២៥ ដើម្បីអនុវត្តផែនការជំរុញរបស់រដ្ឋាភិបាលក្នុងការធ្វើទំនើបកម្ម និងលើកកម្ពស់ជីវភាពរស់នៅតាមជនបទ។ កម្មវិធីផ្តល់ជាយុទ្ធសាស្រ្ត និងពង្រឹងការផ្តល់ជំនួយ និងឱកាសបន្ថែម បានបើកដំណើរការក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីពង្រីកសិទ្ធិទទួលបានប្រាក់កម្ចីមានអត្រាការប្រាក់ទាប និងយល់ដឹងពីភាពងាយស្រួលទទួលបានប្រាក់កម្ចី។ អ្នកទទួលផលថ្មីៗរបស់កម្មវិធីនេះរួមមានកសិករប្រមាណ១​ ០០០នាក់នៅ។ កម្មវិធីផ្តល់ជាយុទ្ធសាស្រ្ត និងពង្រឹងការផ្តល់ជំនួយ និងឱកាសបន្ថែម ផ្តល់ហិរញ្ញប្បទានដល់តម្រូវការកសិផលជាច្រើន ចាប់ពីផលិតកម្មដំណាំ និងជលផល រហូតដល់ការទិញគ្រឿងយន្តកសិកម្ម។ មុននិងក្រោយការប្រមូលផល […]

កាលវិភាគផ្សព្វផ្សាយ