ថៃអនុវត្តវិធានការគ្រប់គ្រង “រោគអង់ត្រាក់” ក្នុងខ្លួនសត្វគោ​​ នៅក្នុងខេត្តមុដាហាន

image_2025-05-06_08-26-09

បាងកក៖ នាយកដ្ឋាន​បសុសត្វ​ថៃ បានព្រមាន​កសិករ ឱ្យ​ប្រយ័ត្ន​ប្រយែង​ជំងឺ​អង់​ត្រាក់ ឬហៅថា ពិសធ្យូង ក្រោយ​រក​ឃើញ​អ្នក​ជំងឺ​ទី​១ ​នៅ​ខេត្តមុដាហាន រួមទាំងត្រៀម​ផ្តល់​ការណែនាំ​ការពារ​ជំងឺ និង​ដាក់​វិធានការ​ទប់ស្កាត់​ជំងឺ​អង់​ត្រាក់​លើ​សត្វ​ក្នុង​តាមតំបន់សហគមន៍។

គួរបញ្ជាក់ថា មេរោគអង់ត្រាក់ (Anthrax) រឺហៅម្យ៉ាងទៀតថា ពិសធ្យូង  គឺជាជំងឺឆ្លងពីសត្វគោ ក្របី
ពពែ​ និងចៀម។ វាជាជំងឺឆ្លងដ៏ធ្ងន់ធ្ងរពីសត្វទៅមនុស្ស ដែលបង្កឡើងដោយបាក់តេរី ឈ្មោះ​ បាស៊ីលុស ​​អង់ត្រាស៊ីស​ (Bacillus anthracis) ក្រោយពីអ្នកដែលបរិភោគសាច់គោឆៅមានផ្ទុកជំងឺនេះ ហើយបន្ទាប់ពីឆ្លងមេរោគនេះ បានប្រហែល១ ទៅ៥ថ្ងៃ អ្នកជំងឺនឹងមានរោគសញ្ញាគ្រុនក្តៅ ក្អួត ចង្អោរ ឈឺពោះធ្ងន់ធ្ងរ ដកដង្ហើមខ្លី ពិបាកដកដង្ហើម។ ចំណែកក្នុងករណីរោគសញ្ញាមានសភាពធ្ងន់ធ្ងរ នោះ៨០ភាគរយនៃអ្នកជំងឺអាចស្លាប់ថែមទៀតផង។

បសុពេទ្យ លោក ប៊ុនយ៉ាក្រីត ពីនប្រាក់ស៊ុង (Boonyakrit Pinprasong) អគ្គនាយករង នៃនាយកដ្ឋានអភិវឌ្ឍន៍បសុសត្វថៃ បាននិយាយថា បច្ចុប្បន្នមានរបាយការណ៍បញ្ជាក់អំពីអ្នកជំងឺ អង់ត្រាក់ នៅក្នុងស្រុកដនតាន ខេត្តមុដាហាន បន្ទាប់ពីអ្នកជំងឺបាន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ ​រោគ​សញ្ញា​របស់អ្នកជំងឺមាន​របួស​នៅ​ដៃ​ស្តាំ រីក​កូនកណ្តុរ​នៅ​ក្លៀក​ខាងស្តាំ បន្ទាប់ពីអ្នកជំងឺ​បានបរិភោគសាច់គោ​ឆៅ។

លោកបាននិយាយថា ស្ថានភាពបច្ចុប្បន្នពីការតាមដាន និងស្វែងរកជំងឺ ពុំបានរកឃើញការស្លាប់របស់សត្វពាហនៈខុសប្រក្រតីនៅក្នុងតំបន់នោះទេ។ នាយកដ្ឋាន​បសុសត្វ​បាន​ប្រមូល​សំណាក​សាច់ក្រក និង​ស្បែក​ក្រៀម​របស់​ជ្រូក និង​គោ។ ដោយឡែកសាច់ ​​ឈាម និងលាមកគោនៅតាមសត្តឃាត​ ក៏ត្រូវបានគេបញ្ជូន​ទៅ​ពិនិត្យ​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​បសុព្យាបាល នាភូមិភាគ​ឦសាន​ នៃខេត្តខនកេន។

តាមរយៈការផ្ទុះឡើងនៃជំងឺដ៏គ្រោះថ្នាក់នេះ មន្ទីរ​អភិវឌ្ឍន៍​បសុសត្វ​បាន​អនុវត្ត​វិធានការ​ទប់ស្កាត់​ជំងឺ​អង់​ត្រា​ក់​លើ​សត្វ​ក្នុង​ខេត្តមុដាហាន​ មួយចំនួនដូចជា ទី១ ដាក់សត្វសង្ស័យមានជំងឺឱ្យនៅដាច់ពីគេ និងសង្កេតមើលរោគសញ្ញារបស់សត្វក្នុងហ្វូង។ ចាក់ថ្នាំអង់ទីប៊ីយោទិចយ៉ាងហោចណាស់៣-៥ថ្ងៃ ក្នុងករណីសត្វដែលសង្ស័យឆ្លងជំងឺអង់ត្រាក់។ ទី២-​ស្នើសុំ​កិច្ចសហការ​ទប់ស្កាត់​ការ​ផ្លាស់ទី​សត្វ​ក្នុង ឬ​ក្រៅ​តំបន់​។ ទី៣ ​ហាម​នាំ​គោក្របី ​ទៅ​រកចំណី​តាម​តំបន់​វាស្មៅ ឬ​ប្រភព​ទឹក ឬ​តំបន់​គួរ​ឱ្យ​សង្ស័យ។ ទី៤ ចាក់ថ្នាំបង្ការរោគដល់សត្វពាហនៈ និងទី៥សម្លាប់មេរោគនៅតាមសត្វឃាតដើម្បីបង្ការ និងទប់ស្កាត់ជាមុន។

​​​ក្រសួងសុខាភិបាលថៃបានណែនាំឱ្យ ជៀសវាងការប៉ះពាល់ជាមួយគោ ក្របី ពពែ និងចៀម។ ក្រៅពីនេះត្រូវលាងដៃ និងសម្អាតរាងកាយបន្ទាប់ពីប៉ះពាល់សត្វ ព្រមជាមួយគ្នា ត្រូវចេះជ្រើសរើសទទួលទានសាច់ ដែលមានសុវត្ថិភាព ​ឬបញ្ជាក់ពីបសុសត្វជាដើម។

បាក់តេរី​ បាស៊ីលុស ​​អង់ត្រាស៊ីស​ គឺជាភា្នក់ងារ​បង្កើតឱ្យមានជំងឺអង់ត្រាក់ ដែលជាជំងឺដ៏កាចសាហាវកើតឡើងចំពោះសត្វចិញ្ចឹម និងជួនកាលឆ្លងទៅមនុស្សផងដែរ។ បាក់តេរីនេះត្រូវបានរកឃើញដោយគ្រូពេទ្យអាល្លឺម៉ង់​ ឈ្មោះ រ៉ូបើត​ គុច (Robert Koch) នៅក្នុងឆ្នាំ១៨៧៦ ហើយបានក្លាយជាបាក់តេរីដំបូងគេដែលត្រូវបានបង្ហាញដោយពិសោធន៍ថា ជាមេរោគ៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ