ធនាគារអភិវឌ្ឍន៍អាស៊ីបង្ហាញមោទនភាពធ្វើជាដៃគូជាមួយរាជរដ្ឋាភិបាលនៅក្នុងវិស័យកសិកម្ម

រាជធានីភ្នំពេញ៖ ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB ប្រចាំកម្ពុជា បានឱ្យដឹងថា វិស័យកសិកម្មកម្ពុជាមានការរីកចម្រើន និងមានលំនឹងល្អ ហើយធនាគារបានគាំទ្រដល់វិស័យកសិកម្មកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ និងបានបញ្ចេញថវិកាចូលរួមអភិវឌ្ឍន៍កម្ពុជាប្រមាណ២,២ពាន់លានដុល្លារ ក្នុងនោះមានប្រមាណ៣០ភាគរយ បានវិនិយោគក្នុងវិស័យកសិកម្មនិងប្រព័ន្ធធារាសាស្ត្រ។

លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី បានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងស្រុកកន្លងទៅថ្មីៗនេះថា គិតត្រឹមឆ្នាំ២០២៥នេះ ធនាគារបានចូលរួមចំណែកអភិវឌ្ឍន៍វិស័យកសិក្មរបស់កម្ពុជាមានទឹកប្រាក់ប្រមាណ២,២ពាន់លានដុល្លារ សម្រាប់គាំទ្រដល់គម្រោងចំនួន៣៥ រួមមានការវិនិយោគទៅលើវិស័យកសិកម្ម និងប្រព័ន្ធធារាសាស្ត្រផង។

នៅក្នុងវិស័យកសិកម្ម ធនាគារអភិវៃ្ឍន៍អាស៊ី មានគម្រោងចំនួនប្រាំមួយ ដែលបានកំពុងបន្តអនុវត្ត និងនៅក្នុងរយៈពេល៣ឆ្នាំបន្ទាប់ ធនាគារនឹងមានគ្រោងវិនិយោគបន្ថែមទៀត នៅក្នុងវិស័យកសិកម្ម ដែលមានទឹកប្រាក់សរុបប្រហែល៤០០លានដុល្លារ ថែមទៀត ដោយសារធនាគារចាត់ទុកវិស័យកសិកម្ម មានសំខាន់សារៈសំខាន់សម្រាប់បង្កើនប្រាក់ចំណូលដល់ប្រជាជននៅតាមជនបទ។

លោកស្រីបានសង្កត់ធ្ងន់ថា «វិស័យកសិកម្មកម្ពុជាមានភាពរឹងមាំ ហើយយើងមានមោទនភាពធ្វើជាដៃគូជាមួយរាជរដ្ឋាភិបាលនៅក្នុងវិស័យកសិកម្ម  ហើយនៅក្នុងវិស័យកសិកម្ម (ធនាគារ) បានវិនិយោគនៅក្នុងប្រព័ន្ធធារាសាស្ត្រ និងផ្សារភ្ជាប់តំបន់ជនបទ ក៏ដូចជាការកែច្នៃ ការផ្សព្វផ្សាយកសិកម្ម ឱ្យមានការចូលរួមពីវិស័យឯកជន។ ដូច្នេះ ខ្ញុំជឿថាវិស័យនេះនឹងចូលរួមដល់កំណើនសេដ្ឋកិច្ចកម្ពុជាច្រើននៅគ្រាបន្ទាប់»។

ទាក់ទងនិងវិស័យកសិកម្មកម្ពុជានេះផងដែរ បើយោងតាមរបាយករណ៍ទស្សនវិស័យអាស៊ី ចេញផ្សាយក្នុងខែមេសាឆ្នាំ២០២៥ របស់ធនាគារអភិវឌ្ឍន៍អាស៊ី បានបង្ហាញថា វិស័យកសិកម្មរបស់ប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៤ មានអត្រាកំណើន០,៩ភាគរយ ហើយក្នុងឆ្នាំ២០២៥នេះ ត្រួវបានបានព្យាករណ៍ថា នឹងមានកំណើនកើនឡើង១ភាគរយ និង១,១ភាគរយ ក្នុងឆ្នាំ២០២៦ ដែលជំរុញដោយតម្រូវការនាំចេញ។

កំណើននេះត្រូវបានគាំទ្របន្ថែមទៀតដោយការកើនឡើងនៃការវិនិយោគផ្ទាល់ពីបរទេស កាលពីឆ្នាំមុន រួមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី នាពេលថ្មីៗនេះជាមួយសាធារណរដ្ឋប្រជាមានិតចិន និងសាធារណរដ្ឋកូរ៉េព្រមទាំងបានចូលរួមក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនៅក្នុងតំបន់៕


Using_sunlight_to_clean_water_Featured_Image-1
របាយការណ៍អង្គការសហប្រជាជាតិបង្ហាញថា មនុស្សម្នាក់ ក្នុងចំណោមបួននាក់ នៅទូទាំងពិភពលោក នៅតែខ្វះខាតទឹកស្អាតប្រើប្រាស់

ហ្សឺណែវ៖ អង្គការសហប្រជាជាតិ បានបញ្ជាក់ក្នុងរបាយការណ៍នៃការសិក្សាស្រាវជ្រាវថា មនុស្សជាង២ ០០០លាននាក់នៅទូទាំងពិភពលោក នៅតែមិនមានលទ្ធភាពប្រើប្រាស់ទឹកស្អាតដែលមានសុវត្ថិភាព ហើយបានព្រមានថា ពិភពលោកនៅតែឃ្លាតឆ្ងាយនៅឡើយពីការសម្រេចបាននូវគោលដៅនៃលទ្ធភាពទទួលបានទឹកស្អាតជាសកល នៅឆ្នាំ២០៣០។ ទីភ្នាក់ងារព័ត័មានបារាំង AFP បានរាយការណ៍ពីទីក្រុងហ្សឺណែវ ប្រទេសស្វីស នាចុង ខែសីហាថា អង្គការសុខភាពពិភពលោក (WHO) និងមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) បាននិយាយនៅក្នុងរបាយការណ៍រួមមួយថា ភាពយឺតយ៉ាវក្នុងការទទួលបានទឹកស្អាត អនាម័យ និងសុខាភិបាល ធ្វើឱ្យមនុស្សរាប់លាននាក់ប្រឈមនឹងហានិភ័យនៃជំងឺ។ តាមរយៈការរកឃើញ របាយការណ៍របស់ក្រុមអ្នកស្រាវជ្រាវក៏បានពិចារណាលើកម្រិតសេវាទឹកស្អាតចំនួនប្រាំ ដែលកម្រិតខ្ពស់បំផុតតំណាងឱ្យការគ្រប់គ្រងទឹកប្រកបដោយសុវត្ថិភាព។ កម្រិតបន្ទាប់មកគឺកម្រិតមូលដ្ឋាន, កម្រិតមានកំណត់, កម្រិតមិនមានសុវត្ថិភាព ដូចជាទឹកអណ្តូង និងកម្រិតទឹកក្រោមដីជាដើម។ ចាប់តាំងពីឆ្នាំ២០១៥ មនុស្សចំនួន៩៦១លាននាក់បានប្រើប្រាស់ទឹកស្អាត ដែលគ្រប់គ្រងដោយសុវត្ថិភាព ក្នុងនេះមានការកើនឡើងពី៦៨ភាគរយ ទៅ៧៤ភាគរយ។ ទោះជាយ៉ាងណាក៏ដោយ ប្រជាជនចំនួន២,១ ពាន់លាននាក់នឹងនៅតែខ្វះខាតទឹកស្អាតប្រើប្រាស់នៅឆ្នាំ២០២៤ ដោយមានប្រជាជនចំនួន១០៦លាននាក់ ពឹងផ្អែកទឹកលើផ្ទៃដីសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ ចំនួនប្រទេសដែលបានលុបបំបាត់ប្រើប្រាស់ទឹកលើផ្ទៃដីសម្រាប់ផឹក បានកើនឡើងពី ១៤២ ទៅ១៥៤ កាលពីឆ្នាំ២០២៤ ហើយប្រទេសចំនួន៨៩ ឥឡូវនេះមានសិទ្ធិប្រើប្រាស់ជាសកលសម្រាប់ទឹកផឹកជាចាំបាច់ ដោយ៣១ប្រទេសមានលទ្ធភាពទទួលបានការគ្រប់គ្រងទឹកប្រកបដោយសុវត្ថិភាព។ នេះផ្ទុយពីចំនួនប្រជាជនជាងមួយភាគបួននៃចំនួនប្រជាជននៅក្នុងប្រទេសចំនួន២៨ នៅតែខ្វះខាតសេវាកម្មចាំបាច់ ដែលភាគច្រើនជាប្រទេសស្ថិតនៅក្នុងទ្វីបអាហ្វ្រិក។ ទាក់ទងនឹងអនាម័យ ប្រជាជនចំនួន១ […]

107A1771
ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំប្រចាំខែកញ្ញា ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ និងចែករំលែកចំណេះដឹង

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ​ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំប្រចាំខែ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ និងចែករំលែកចំណេះដឹងតាមរយៈការធ្វើបាឋកថាបង្ហាញពីភាពជាអ្នកដឹកនាំ។ កិច្ចប្រជុំប្រចាំខែកញ្ញានេះ​ ត្រូវបានប្រារព្ធឡើងនៅទីស្នាក់ការកណ្តាលធនាគារ ARDB ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គនាយករង និងប្រធាននាយកដ្ឋាន ព្រមទាំងបុគ្គលិកជាង៣០០នាក់។ តាមរយៈបាថកថាជាភាសាអង់គ្លេស ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍រំឭកប្រាប់បុគ្គលិកថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម មានមហិច្ឆតាក្នុងការជំរុញការអភិវឌ្ឍជនបទ និងកសិកម្ម តាមរយៈហិរញ្ញវត្ថុ ដែលជំរុញដោយបេសកកម្ម។ ឯកឧត្តមបណ្ឌិតប្រតិភូរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា ក្នុងនាមជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ឯកឧត្តមបណ្ឌិតខិតខំដឹកនាំស្ថាប័នប្រកបដោយគោលបំណង វិន័យ និងការយល់ចិត្ត – ប្រមូលហិរញ្ញវត្ថុដើម្បីផ្លាស់ប្តូរសហគមន៍ជនបទ ពង្រឹងវិស័យកសិកម្ម និងលើកកម្ពស់កំណើនសេដ្ឋកិច្ចជនបទប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា និងគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB បានលើកយកគន្លឹះសំខាន់ៗនៃតម្លៃភាពជាអ្នកដឹកនាំ មានខាងក្រោម៖ សុចរិតភាព៖ ការសម្រេចចិត្តប្រកបដោយតម្លាភាព និងប្រកបដោយក្រមសីលធម៌ […]

SoybeanHarvest011017_0_1
ចិន​បញ្ជា​ទិញ​សណ្តែកសៀង​ពី​ប្រេស៊ីល​សម្រាប់​ត្រីមាស​ទី​៤​ តែមិនទាន់បញ្ជាទិញពីអាម៉េរិកឡើយ

វ៉ាស៊ីនតោន៖ ប្រទេសចិនបានបញ្ជាទិញសណ្តែកសៀងពីប្រទេសប្រេស៊ីល សម្រាប់ខែកញ្ញា និងខែតុលា ឆ្នាំ២០២៥នេះ ដោយបង្ខំចិត្តឱ្យអ្នកផលិតអាម៉េរិកពន្យារពេលក្នុងការនាំចេញក្នុងអំឡុងពេលដែលជាធម្មតាជារដូវត្រូវរកប្រាក់ចំណូលច្រើនបំផុតមួយរបស់ពួកគេ។ ទីភ្នាក់ងារព័ត៌មានបារាំង  AFP បានរាយការណ៍ពីទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក នាដើមសប្តាហ៍នេះ ឱ្យដឹងថា ក្នុងការវិភាគទីផ្សារដោយក្រុមហ៊ុនរបស់ប្រទេសប្រេស៊ីល បានបង្ហាញថា ប្រទេសចិន បានបញ្ជាទិញសណ្តែកសៀងប្រហែលប្រាំបីលានតោនសម្រាប់ខែកញ្ញា និងបួនលានតោនសម្រាប់ខែតុលា ឬប្រហែលពាក់កណ្តាលនៃតម្រូវការ ដែលបានព្យាករណ៍ទុក ដោយសណ្តែកសៀងទាំងអស់នេះ ត្រូវដឹកចេញពីប្រទេស​​ប្រេស៊ីលក្នុងអត្រាខ្ពស់ជាងគេបំផុត។ ការបញ្ជាទិញនេះត្រូវគេមើលឃើញថា បានកាត់បន្ថយរយៈពេលនៃការនាំចេញសណ្តែកសៀងរបស់សហរដ្ឋអាម៉េរិកទៅកាន់ទីផ្សារប្រទេសចិន ដែលជាធម្មតាត្រូវប្រមូលផលពីខែកញ្ញា ដល់ខែមករា ជារៀងរាល់ឆ្នាំ។ ប្រទេសចិនបាននាំចូលសណ្តែកសៀងពីប្រទេសផ្សេងៗ នៅលើពិភពលោកប្រមាណ៦០ភាគរយ ហើយក្នុងចំណោមនេះ ភាគច្រើនបាននាំចូលពីប្រទេសប្រេស៊ីល និងសហរដ្ឋអាម៉េរិក។ ការសម្រេចចិត្តបង្កើនការទិញសណ្តែកសៀងពីប្រទេសប្រេស៊ីលនេះដែរ បានកើតឡើងនៅពេលតម្លៃសណ្តែកសៀងនាពេលអនាគត ត្រូវបានព្យាករណ៍ថា នឹងធ្លាក់ថ្លៃជិតដល់កម្រិតទាបបំផុតក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ។ អ្នកនាំពាក្យរបស់ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន មិនបានបង្ហាញពីទិន្នន័យស្តីពីទំហំពាណិជ្ជកម្មទេ ប៉ុន្តែបានបង្ហាញក្តីសង្ឃឹមថា សហរដ្ឋអាម៉េរិកនឹងធ្វើការជាមួយប្រទេសចិន ដើម្បីអនុវត្តនៃអនុស្សារណៈនៃការយោគយល់គ្នា និងបានអំពាវនាវឱ្យមានការចរចាដោយផ្អែកលើសមភាព ការគោរព និងផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក។ កាលពីថ្មីៗមកនេះប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) បានស្នើឱ្យប្រទេសចិន ទិញសណ្តែកសៀងអាម៉េរិកឱ្យបានបួនដង ​​ ដើម្បីចូលរួមកាត់បន្ថយឱនភាពពាណិជ្ជកម្មរវាងរដ្ឋាភិបាលទីក្រុងប៉េកាំង និងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន។ ទោះបីជាយ៉ាងណាក៏ដោយ […]

542752032_1178423807648773_8933382698154248072_n
ស្វាយចន្ទីកម្ពុជា មានដាក់លក់ក្នុងផ្សារ Family Mart ដ៏ល្បីល្បាញក្នុងប្រទេសជប៉ុន 

អូសាកា៖ នាល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងអូសាកា តំបន់កាន់សៃ ប្រទេសជប៉ុន លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតឱ្យ លោក តានីគូជី កេនតារ៉ូ (Taniguchi Kentaro) អគ្គនាយកក្រុមហ៊ុន Mirarth Energy Solutions Inc., គណៈប្រតិភូ Mirarth Holdings, Inc., តំណាងក្រុមហ៊ុន ITOCHU Corporation និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Mirarth Holdings Inc. និងក្រុមហ៊ុនជាដៃគូទាំងអស់ ដែលមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងបានខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ការកែច្នៃ និងនាំចេញស្វាយចន្ទីកម្ពុជាប្រកបដោយគុណភាព និងស្តង់ដារអន្តរជាតិ មកកាន់ទីផ្សារជប៉ុន និងទីផ្សារគោលដៅផ្សេងទៀត។ លោកជំទាវរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្ត និងគាំទ្រឲ្យក្រុមហ៊ុនបន្តកែច្នៃផលិតផលសក្តានុពលផ្សេងទៀត ក្រៅពីស្វាយចន្ទី ជាពិសេសផលិតផលពាក់ម៉ាកសម្គាល់ភូមិសាស្រ្ត (Geographical Indication Products)។ លោកជំទាវរដ្ឋមន្ត្រី […]

កាលវិភាគផ្សព្វផ្សាយ