ប្រទេស​វៀតណាម​បង្កើន​គោលដៅផលិតថាមពលដើរដោយ​ខ្យល់ និង​ថាមពល​ព្រះអាទិត្យ ដើម្បីឆ្លើយតប​នឹង​តម្រូវការ​អគ្គិសនី

អន្តរជាតិ៖ រដ្ឋាភិបាលវៀតណាមបានបង្កើនការយកចិត្តទុកដាក់យ៉ាងខ្លាំងនូវគោលដៅសម្រាប់ប្រើប្រាស់ថាមពលដើរដោយកម្លាំងខ្យល់ និងពន្លឺព្រះអាទិត្យ ព្រមទាំងមានគោលបំណងបង្កើនការផលិតថាមពលនៅឆ្នាំ២០៣០ ដើម្បីបំពេញតម្រូវការកើនឡើងនៃការប្រើប្រាស់ពិសេសទៅលើវិស័យកសិកម្ម។

គម្រោងប្រើប្រាស់ថាមពលដើរដោយកម្លាំងខ្យល់ និងពន្លឺព្រះអាទិត្យនេះដែរ គឺឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការអគ្គិសនី និងស្របតាមគោលដៅរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយថ្លៃដើមសម្រាប់ទាំងការវិនិយោគ និងការប្រើប្រាស់របស់ប្រជាពលរដ្ឋ។

ទីភ្នាក់ងារព័ត៌មាន AFP រាយការណ៍ពីទីក្រុងហាណូយ ប្រទេសវៀតណាម បាននិយាយកាលពីដើមសប្តាហ៍កន្លងមកថា ប្រទេសវៀតណាមបានប្តេជ្ញាសម្រេចឱ្យបាននូវការបំភាយកាបូនឌីអុកស៊ីតត្រឹមឆ្នាំ​២០៥០ ហើយផែនការអភិវឌ្ឍន៍ថាមពលជាតិលើកទី៨ ដែលជាផែនការអភិវឌ្ឍន៍ថាមពលជាតិចុងក្រោយបង្អស់បានបញ្ជាក់ពីវិធីសាស្រ្តដើម្បីសម្រេចបាននូវគោលដៅនេះ។

ផែនការអភិវឌ្ឍន៍ថាមពលជាតិលើកទី៨ បានចែងបានថា “វៀតណាមពឹងផ្អែកយ៉ាងខ្លាំងលើធ្យូងថ្ម ដើម្បីបំពេញតម្រូវការថាមពល ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស ប៉ុន្តែក្នុងពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលចង់អភិវឌ្ឍយ៉ាងយកចិត្តទុកដាក់នូវប្រភពថាមពលកកើតឡើងវិញ”។

លោក អាន់ឌ្រីប្រាសេត ​ឡូយូ អ្នកស្រាវជ្រាវជាន់ខ្ពស់ប្រចាំនៅ Zenic Center Asia បាននិយាយថា ផែនការរបស់វៀតណាម “មើលទៅមានមហិច្ឆតាខ្លាំងណាស់” ជាមួយនឹងគោលដៅនៃការបង្កើតអគ្គិសនីពីថាមពលពន្លឺព្រះអាទិត្យ និងថាមពលដើរដោយខ្យល់នៅលើគោកជាមួយថាមពល៧៣ ជីហ្គាវ៉ាត់(GW)និង៣៨ ជីហ្គាវ៉ាត់ នៅឆ្នាំ២០៣០ និងកើនឡើងយ៉ាងខ្លាំងដល់២៩៦ជីហ្គាវ៉ាត់ និង ២៣០ជីហ្គាវ៉ាត់ នៅឆ្នាំ២០៥០។

លើសពីនេះ ផែនការអភិវឌ្ឍន៍ថាមពលជាតិលើកទី៨  សម្រាប់ឆ្នាំ២០២៣ កំណត់ទិសដៅផលិតអគ្គិសនីពីថាមពលពន្លឺព្រះអាទិត្យ និងថាមពលដើរដោយកម្លាំងខ្យល់១២.៨ ជីហ្គាវ៉ាត់ និង២១ជីហ្គាវ៉ាត់ នៅចុងទសវត្សរ៍នេះ។

លោក អាន់ឌ្រីប្រាសេត ឡូយូ បាននិយាយថា “ខ្ញុំគិតថា បញ្ហានេះវាបានបញ្ជូនសញ្ញាយ៉ាងច្បាស់ថា វៀតណាមកំពុងដាក់​ផែនការ​ដើម្បីរក្សាភាពជាអ្នកដឹកនាំរបស់អាស៊ីអាគ្នេយ៍ក្នុងការផ្លាស់ប្តូរថាមពលស្អាត និងដើរតួនាទីកាន់តែលេចធ្លោនៅក្នុងតំបន់​។ គោល​ដៅ​ថ្មី​របស់​វៀត​ណាម  បើ​ទោះ​បី​គេមើលឃើញថា លើស​ពី​ទី​ផ្សារ​ទាក់​ទង​នឹង​គោល​ដៅនេះ​ក៏ដោយចុះ៕

 


image_2025-05-08_18-44-55
ហ្វីលីពីន រកឃើញមេរោគគ្រុនផ្តាសាយបក្សីកាចសាហាវជាលើកដំបូង កើតឡើងក្នុងប្រទេស

ទីក្រុងម៉ានីល៖ ការិយាល័យឧស្សាហកម្ម​សត្វ​ នៃក្រសួង​កសិកម្ម​ហ្វីលីពីន​ ​បញ្ជាក់​ពី​ការ​រក​ឃើញ​ជាលើកដំបូងនូវមេរោគ​គ្រុនផ្តាសាយ​បក្សី​ប្រភេទ A (H5N9) នៅ​ក្នុង​ខេត្តខាម៉ានីរ៉េស លើ​កោះលូសន ប្រទេសហ្វីលីពីន។ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ របស់ចិន បានធ្វើសេចក្តីរាយការណ៍ពីទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ អំពីរបាយការណ៍រកឃើញវត្តមាននៃមេរោគគ្រុនផ្តាសាយបក្សី ដែលជាប្រភេទមេរោគសាហាវមួយ កើតចេញពីសត្វទា ដែលគេបានប្រទះឃើញក្នុងអំឡុងពេលត្រួតពិនិត្យសំណាកជាប្រចាំ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។ មេរោគគ្រុនផ្តាសាយបក្សីប្រភេទ A (H5N9) គឺជាមេរោគសាហាវចំពោះបសុបក្សី ប៉ុន្តែវាមានហានិភ័យទាបចំពោះមនុស្ស។ ក្រសួងកសិកម្មហ្វីលីពីន បានអនុម័តវិធានការត្រួតពិនិត្យជំងឺជាបន្ទាន់សម្រាប់ការិយាល័យឧស្សាហកម្មសត្វនៅតាមតំបន់ បន្ទាប់ពីរកឃើញមេរោគគ្រុនផ្តាសាយបក្សី ដែលជាប្រភេទមេរោគគ្រោះថ្នាក់ធ្ងន់ធ្ងរ ក្នុងនេះរួមមានទាំងការដាក់ឱ្យនៅដាច់ពីគេ ការបំបែក ការត្រួតពិនិត្យ និងការសម្របសម្រួលជាមួយភ្នាក់ងារក្នុងស្រុក។ ក្រៅពីនេះក៏បានត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជូន​ដំណឹង​ទៅ​ក្រសួង​សុខាភិបាល​ ក្នុងការ​តាម​ដាន​លទ្ធភាព​ដែលក្រុម​មនុស្ស​អាច​ប៉ះពាល់​នឹង​មេរោគមួយនេះ។ លើសពីនេះទៀត ការិយាល័យឧស្សាហកម្មសត្វនឹងបន្តអនុវត្តវិធានការត្រួតពិនិត្យជំងឺ  ដោយសហការជាមួយភ្នាក់ងាររដ្ឋាភិបាលក្នុងតំបន់ ជាមួយនឹងការត្រួតពិនិត្យក្នុងរង្វង់មួយគីឡូម៉ែត្រ ទៅប្រាំពីរគីឡូម៉ែត្រ ,ការសម្អាត និងសម្លាប់មេរោគយ៉ាងល្អិតល្អន់នៅតាមតំបន់ ដែលទទួលរងផលប៉ះពាល់ដើម្បីទប់ស្កាត់ការរីករាលដាលបន្ថែមទៀត។       គួរបញ្ជាក់ថា នាពេលបច្ចុប្បន្ន មានមេរោគគ្រុនផ្តាសាយបក្សី មានចំនួន៩ក្រុមត្រូវបានគេស្គាល់ មានដូចជា A (H5N1). A […]

image_2025-05-08_15-41-47
ផ្លែទុរេនថៃ បាននាំចូលទីផ្សារប្រទេសចិនឡើងវិញ ទោះប្រឈមកាន់តែខ្លាំងក្នុងការនាំចេញ

ទីក្រុងណាននីង៖ ចិនគឺជាប្រទេសមួយ ដែលពលរដ្ឋនិយមចូលចិត្តបរិភោគផ្លែទុរេន ម្ល៉ោះហើយទើបធ្វើឱ្យបណ្តាប្រទេសអាស៊ីអាគ្នេយ៍ បានប្រជែងគ្នាក្នុងការនាំយកផ្លែទុរេនទៅកាន់ទីផ្សារប្រទេសចិន ដោយទទួលបានកម្រៃខ្ពស់ និងជាទីផ្សារស្រូបទាញ បន្ទាប់ពីរដូវប្រមូលផលទុរេន មកដល់នាពេលថ្មីៗមកនេះ។ ផ្លែទុរេនរបស់ថៃ និងវៀតណាម​ ត្រូវបានហាមឃាត់នៅតាមច្រកព្រំដែនដោយសារតែសារជាតិគីមី ដែលបង្កផលប៉ះពាល់ដល់អ្នកបរិភោគ។ ប្រទេសចិន គឺជាប្រទេសនាំចូល និងអ្នកបរិភោគទុរេន ច្រើនជាងគេលើពិភពលោក។ ​នាដើមសប្តាហ៍នេះ ទុរេនថៃ ចំនួន៦កុងតឺន័រ ទម្ងន់សរុប៩៦តោន​ ត្រូវបានភ្នាក់ងារគយចិនអនុញ្ញាតឱ្យដឹកជញ្ជូនដោយជោគជ័យទៅកាន់កំពង់ផែ លុងភីង ក្នុងទីក្រុងជីងហ្សី ភាគ​ខាង​ត្បូង​ប្រទេស​ចិន។ ផ្លែ​ទុរេន​ទាំង​នេះ​ ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​ក្រុងណាននីង និងចែកចាយទៅកាន់ទីផ្សារទូទាំងប្រទេសចិន។ ការនាំចេញផ្លែទុរេនរបស់ប្រទេសថៃ ទៅកាន់ប្រទេសចិន បានប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងពីបណ្តាប្រទេសផ្សេងទៀត ជាសមាជិកអាស៊ាន ដូចជាម៉ាឡេស៊ី វៀតណាម និងឥណ្ឌូណេស៊ី។ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ របស់ចិន បានរាយការណ៍ពីទីក្រុងណាននីង នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០២៥ថា ផ្លែទុរេន ដែលមានរសជាតិ និងក្លិនពិសេសនេះ បានក្លាយជាការពេញនិយមកាន់តែខ្លាំងឡើងក្នុងចំណោមអ្នកបរិភោគជនជាតិចិន ហើយបានក្លាយជាជម្រើសពេញនិយមបរិភោគក្នុងគ្រួសាររបស់ជនជាតិចិន។ទុរេន​មាន​សាច់​ពណ៌​លឿង​មាស និង​សាច់​ក្រាស់ គឺជាអាហារដ៏ពិសេសក្នុងមួយឆ្នាំម្តង សម្រាប់អ្នកចូលចិត្តបរិភោគផ្លែទុរេន។ នៅផ្សារទំនើបមួយក្នុងសង្កាត់យុងនីង នៃទីក្រុងណាននីង មានអតិថិជនជាច្រើនកំពុងចោមរោមទិញទុរេន។ ស្រី្តម្នាក់ឈ្មោះ វ៉ាង […]

2025-05-08 18.09.54
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ចើញចូលរួមជំនួបសហគ្រិនវ័យក្មេងលើកទី២ ក្រោមប្រធានបទស្វែងយល់ពីជម្រើសហិរញ្ញប្បទានទ្រទ្រង់អាជីវកម្ម

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ចើញចូលរួមក្នុងកម្មវិធីជំនួបសហគ្រិនវ័យក្មេង លើកទី២ ក្នុងឆ្នាំ២០២៥ ស្តីពីការស្វែងយល់ពីជម្រើសហិរញ្ញប្បទានសម្រាប់ទ្រទ្រង់អាជីវកម្ម ដែលរៀបចំសហការដោយសមាគមសហគ្រិនវ័យក្មេង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជា។ ពិធីនេះរៀបចំឡើងនៅសណ្ឋាគារ ឡឺរ៉ូយ៉ាល់ភ្នំពេញ ដែលមានការអញ្ចើញចូលរួមដោយឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា, លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា, លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសផ្សេងទៀតប្រមាណជាង២០០នាក់។ នៅក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម​ បានមានប្រសាសន៍ថា ការរៀបចំនូវកម្មវិធីជំនួបសហគ្រិនវ័យក្មេង​ លើកទី២ ដ៏មានសារៈសំខាន់នាថ្ងៃនេះ គឺពិតជាបានឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលជារឿយៗតែងតែបង្កើតនូវកម្មវិធីនានា ដើម្បីគាំទ្រដល់សហគ្រិននៅក្នុងប្រទេសកម្ពុជា។ នៅក្នុងឱកាសថ្លៃងសុន្ទរកថានេះ​ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានបង្ហាញនូវជំហររបស់ធនាគារ ARDB ក្នុងការបន្តគាំទ្រផ្តល់សេវាធនាគារ ជាពិសេសការផ្តល់ឥណទានដល់សហគ្រាសធុនមីក្រូ តូច […]

image_2025-05-08_10-53-36
កសិផលក្នុងរដ្ឋមួយនៅសហរដ្ឋអាម៉េរិក បាត់ទីផ្សារដ៏ធំរបស់ខ្លួននៅក្នុងប្រទេសចិន ដោយសារបញ្ហាពន្ធ

ខារ៉ូឡាយណាខាងជើង៖ បន្ទាប់ពីការដំឡើងពន្ធរបស់អាម៉េរិក ប្រទេសចិនបានព្យាករណ៍ថា ខ្លួននឹងកាត់បន្ថយការនាំចេញផលិតផលកសិកម្មរបស់សហរដ្ឋអាមេរិក ដូចជាសាច់ជ្រូក និងសណ្តែកសៀង រួមទាំងទំនិញកសិឧស្សាហកម្មសំខាន់ៗជាច្រើនទៀត ដែលមានប្រភពពីក្នុងរដ្ឋ ខារ៉ូឡាយណាខាងជើង របស់សហរដ្ឋអាម៉េរិក។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អាម៉េរិក បានឱ្យដឹងថា នាយកដ្ឋានកសិកម្ម និងសេវាកម្មអតិថិជន ប្រចាំរដ្ឋខារ៉ូឡាយណាខាងជើង បាននិយាយថា ទីផ្សារនាំចេញដ៏ធំសម្រាប់កសិករ និងអាជីវកម្មកសិឧស្សាហកម្ម នៅរដ្ឋខារ៉ូឡាយណាខាងជើង គឺនៅក្រៅសហរដ្ឋអាម៉េរិក ព្រោះប្រហែល៩៦ភាគរយនៃចំនួនប្រជាជនលើពិភពលោក តែងតែទិញកសិផលរបស់ខ្លួន។  ដូច្នេះ សហរដ្ឋអាម៉េរិក គួរតែយកចិត្តទុកដាក់បើកទីផ្សារបន្ថែមទៀត​​ នៅជុំវិញពិភពលោកសម្រាប់លក់ទំនិញកសិកម្ម និងចំណីអាហារ ផលិតនៅក្នុងរដ្ឋខារ៉ូឡាយណាខាងជើង ហើយគួរតែបន្តបង្កើតទំនាក់ទំនងផ្នែកពាណិជ្ជកម្ម អន្តរជាតិ​ នៅទូទាំងពិភពលោក។ របាយការណ៍ប្រចាំសប្តាហ៍របស់ក្រសួងកសិកម្មសហរដ្ឋអាមេរិក បានបង្ហាញពីការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ទាំងការនាំចេញសណ្តែកសៀង និងសាច់ជ្រូក ទៅកាន់ប្រទេសចិន។  ការលក់សាច់ជ្រូករបស់សហរដ្ឋអាមេរិក គិតត្រឹមថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ បានធ្លាក់ពីជាង១២​ ០០០តោន  ក្នុងមួយសប្តាហ៍ មកនៅត្រឹមតែ ៥​ ៨០០តោន ដែលបរិមាណនេះ គឺជាការថយចុះចំនួន៧២ភាគរយក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ ហើយវាក៏ជាចំនួនទាបបំផុត សម្រាប់រយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៥នេះ។ អ្នកវិភាគគោលនយោបាយ សម្រាប់មជ្ឈមណ្ឌលស្បៀងអាហារ ថាមពល និងជីវិត […]

កាលវិភាគផ្សព្វផ្សាយ