មនុស្សយន្តចេះបេះផ្លែប៉េងប៉ោះ និងដឹកជញ្ជូនផ្លែប៉េងប៉ោះយកទៅទុក ដោយខ្លួនឯង

120240_68057_3617

អន្តរជាតិ៖ ប្រព័ន្ធមនុស្សយន្តសម្រាប់បេះផ្លែ និងដឹកជញ្ជូនផ្លែដោយគ្មានមនុស្សជួយ ត្រូវបានបង្កើតឡើងសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម ដូចជានៅក្នុងកសិដ្ឋានឆ្លាតវៃជាដើម។

ក្រុមអ្នកស្រាវជ្រាវនៅនាយកដ្ឋានស្រាវជ្រាវមនុស្សយន្តប្រើបញ្ញាសិប្បនិម្មិត (Robot AI) នៃវិទ្យាស្ថានគ្រឿងចក្រ និងសម្ភារៈរបស់ប្រទេសកូរ៉េ (Korea Intitute of Machinery and Materials) បានបង្កើតប្រព័ន្ធមនុស្សយន្តពហុមុខងារសម្រាប់ការប្រមូលផលដំណាំផ្លែឈើផ្សេងៗ។

បច្ចេកវិទ្យានេះអាចត្រូវបានប្រើដើម្បីជួយនៅកន្លែងកសិកម្ម​ ដែលមានការខ្វះកម្លាំងពលកម្មមនុស្ស ដោយប្រើឱ្យប្រមូលផលដំណាំតាមរយៈប្រព័ន្ធស្វ័យប្រវត្តិ។ ប្រព័ន្ធនេះក៏រួមបញ្ចូលផងដែរនូវមនុស្សយន្ត ដែលប្រើបច្ចេកវិជ្ជាបើកបរដោយស្វ័យភាព ដើម្បីដឹកជញ្ជូនផលដំណាំផ្លែឈើយកទៅកាន់កន្លែងរក្សាទុក។

ប្រព័ន្ធមនុស្សយន្តប្រភេទថ្មី សម្រាប់ប្រមូលផលដំណាំសាកវប្បកម្ម រួមមានមនុស្សយន្តបេះផ្លែ និងមនុស្សយន្តលើកដាក់ ផ្ទេរផ្លែឈើយកទៅទុក។ បច្ចេកវិទ្យានេះត្រូវបានគេរំពឹងថា នឹងជួយដោះស្រាយការលំបាកនៅកន្លែងកសិកម្ម ដែលកំពុងប្រឈមនឹងការខ្វះខាតកម្លាំងពលកម្មមនុស្សក្នុងការប្រមូលផលដំណាំ។ តាមរយៈការធ្វើស្វ័យប្រវត្តិកម្មយ៉ាងពេញលេញនូវដំណើរការបេះផ្លែប៉េងប៉ោះ និងដឹកជញ្ជូននៅក្នុងកសិដ្ឋានទាំងមូល បច្ចេកវិទ្យានេះ បានបង្ហាញឱ្យឃើញពីលទ្ធភាពធ្វើការដោយគ្មានមនុស្សជួយនៅពេលប្រមូលផលប៉ុណ្ណោះទេ ប៉ុន្តែក៏មានការងារផ្សេងៗទៀត ដែលពឹងផ្អែកលើកម្លាំងពលកម្ម នៅតាមកសិដ្ឋាន។

ដោយសារតែភាពស្មុគស្មាញ និងបរិស្ថានកសិកម្ម ដូច្នេះនៅពេលបញ្ចូលបច្ចេកវិទ្យាសម្រាប់ឱ្យមនុស្សយន្តដំណើរការ វាទាមទារឱ្យអនុវត្តតាមជំនាញកម្រិតខ្ពស់។ នេះហើយជាមូលហេតុ ដែលការស្រាវជ្រាវលើមនុស្សយន្តសម្រាប់ប្រើក្នុងការប្រមូលផលកសិកម្ម កន្លងមកមិនទទួលបានជោគជ័យក្នុងដំណើរការស្រាវជ្រាវឡើយ។ ដំបូងឡើយ បច្ចេកវិទ្យាមនុស្សយន្តសម្រាប់ការប្រមូលផលដំណាំ ត្រូវបានកំណត់មុខងារឱ្យប្រមូលផលដំណាំតែមួយមុខប៉ុណ្ណោះ។

ប្រព័ន្ធមនុស្សយន្តអាចប្រើបានច្រើនមុខ ដែលទើបនឹងបង្កើតថ្មីសម្រាប់ប្រមូលផលដំណាំរបស់វិទ្យាស្ថានគ្រឿងយន្ត និងសម្ភារៈបរិក្ខា មិនត្រឹមតែមានសមត្ថភាពគ្រាន់តែប្រមូលផលប៉ុណ្ណោះទេ ថែមទាំងបង្កើតបានមនុស្សយន្តប្រើបច្ចេកវិទ្យាឱ្យប្រមូលផល និងដឹកជញ្ជូនកសិផលតដោយស្វ័យប្រវត្តិ សម្រាប់កន្លែងធ្វើកសិកម្មទាំងមូល។ ការអនុវត្តជាក់ស្តែងនូវបច្ចេកវិទ្យាថ្មីនេះ បង្ហាញឱ្យឃើញ មនុស្ស​យន្ត​សម្រាប់បេះផ្លែប៉េងប៉ោះ និងមនុស្សយន្តសម្រាប់ទទួលផ្លែប៉េងប៉ោះ ដែល​បន្ទាប់មក​ដឹកជញ្ជូន​ផ្លែប៉េងប៉ោះនេះយកទៅទុក។

មិនមានកំណត់លើចំនួនមនុស្សយន្តទេ ដូច្នេះវាអាចធ្វើបាន ដោយមានមនុស្សយន្តសម្រាប់ប្រមូលផលដំណាំច្រើនមុខយ៉ាងសកម្មក្នុងការប្រមូលផលដំណាំផង និងមានមនុស្សយន្តសម្រាប់ទទួល ហើយដឹកជញ្ជូនដំណាំយកទៅទុកផង នៅក្នុងពេលតែមួយ។

មនុស្សយន្តប្រមូលផលស្គាល់ដំណាំយ៉ាងឆាប់រហ័ស និងច្បាស់លាស់ នៅក្នុងកសិដ្ឋាន ដែលមានដំឡើងកម្មវិធីបច្ចេកវិទ្យាមេកានិច និងបញ្ហាសិប្បនិម្មិតដ៏ទំនើបរបស់វិទ្យាស្ថានគ្រឿងយន្ត និងសម្ភារៈបរិក្ខា ។ មនុស្សយន្តទាំងនេះប្រើដៃមនុស្សយន្តមានកម្លាំងខ្លាំង ដែលបង្កើតឡើង ដើម្បីប្រមូលផលដំណាំដោយគ្មានការលំបាកអ្វីឡើយ។ ចំណែកមនុស្សយន្តដឹកជញ្ជូនក៏មានសមត្ថភាពបើកបរដោយស្វ័យប្រវត្តិយ៉ាងជាក់លាក់នៅក្នុងកសិដ្ឋានផងដែរ។

មនុស្សយន្តប្រមូលផលប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីសម្គាល់ទីតាំង និងរូបរាងដំណាំបានយ៉ាងត្រឹមត្រូវ ហើយបន្ទាប់មកដំណាំនេះត្រូវបានប្រមូលផលដោយប្រើដៃមនុស្សយន្ត។ មនុស្សយន្តប្រមូលផលត្រូវបានបំពាក់ដោយប្រអប់មួយ ដែលបន្ទាប់មកពួកគេរក្សាទុកដំណាំ ដែលបានប្រមូលផលជាបណ្តោះអាសន្ន។

ក្រោយពេលដាក់ផ្លែពេញប្រអប់ហើយ មនុស្សយន្តដឹកជញ្ជូនត្រូវចេញមកទទូលយកទៅ។ ដោយសន្មត់ថា មនុស្សយន្តនេះមានសមត្ថភាពស្គាល់ដំណាំលើសពី៩០ភាគរយ និងអាចធ្វើការ២៤ម៉ោង។ បើប្រៀបធៀបទៅនឹងមនុស្ស ក្រុមស្រាវជ្រាវបានទទួលជោគជ័យក្នុងការអភិវឌ្ឍការប្រមូលផលដំណាំ  អាចមានប្រសិទ្ធភាព៨០ភាគរយ។

អ្នកស្រាវជ្រាវម្នាក់ បានមានប្រសាសន៍ថា ប្រព័ន្ធមនុស្សយន្តពហុមុខងារ ដែលត្រូវបានអភិវឌ្ឍថ្មី សម្រាប់ការប្រមូលផលដំណាំ គឺជាការចាប់ផ្តើមនៃការស្រាវជ្រាវដើម្បីដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មនៅក្នុងតំបន់កសិកម្ម ដែលកំពុងតែបាត់បង់បន្តិចម្តងៗ។

លោកបានបន្ថែមថា នៅថ្ងៃពេលអនាគត ក្រុមស្រាវជ្រាវនៅវិទ្យាស្ថាននេះ នឹងបន្តស្រាវជ្រាវលើការអនុវត្ត និងបច្ចេកវិទ្យាពង្រឹងមុខងារ ដែលអាចអនុវត្តមិនត្រឹមតែលើកន្លែងធ្វើកសិកម្មក្នុងផ្ទះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រើកម្លាំងពលកម្មដោយដៃផ្សេងៗ នៅក្នុងបរិយាកាសខាងក្រៅផ្ទះ ដូចជា នៅក្នុងសួនបន្លែជាដើម៕

 

 

 


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ