មុខរបរធ្វើឆៃប៉ូវផ្អែមជួយបង្កើនប្រាក់ចំណូលដល់ប្រជាកសិករ នៅក្នុងឃុំឈូកមាសខាងលិច ខេត្តកំពត

photo_2025-04-21_16-37-14

ខេត្តកំពត៖ មុខរបរធ្វើឆៃប៉ូវផ្អែមនៅសហគមន៍កសិកម្មបន្ទាយមាសសុភមង្គល មានទីតាំងនៅឃុំឈូកមាសខាងលិច ស្រុកបន្ទាយមាសខេត្តកំពត នាពេលសព្វថ្ងៃនេះបាននិងកំពុងចូលរួមផ្តល់ការងារ និងជួយពលរដ្ឋនៅក្នុងតំបន់មួយចំនួនឱ្យមានប្រាក់ចំណូលបន្ថែមសម្រាប់កែប្រែជីវភាពគ្រួសារ។

លោក ឈុន សំណាង អ្នកគ្រប់គ្រងទូទៅនៃសហគមន៍កសិកម្មបន្ទាយមានសុភមង្គល មានទីតាំងនៅឃុំឈូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត បានឱ្យដឹងថា ឆៃប៉ូវផ្អែម ម៉ាអ៊ានេះ បានក្លាយជាផលិតផលកែច្នៃមួយដ៏សំខាន់ ហើយទទួលបានការគាំទ្រកើនឡើងពីបងប្អូនក្នុងស្រុក និងក្រៅស្រុក ព្រមទាំងទទួលបានការគាំទ្រពីផ្សារទំនើបតូចធំមួយចំនួននៅក្នុងខេត្ត និងនៅក្រុងភ្នំពេញ ។

លោក ឈុន សំណាង បានអះអាងថា សព្វថ្ងៃនេះដោយសារមានកំណើនក្នុងការផលិត និងការលក់ឆៃប៉ូវផ្អែមម៉ាអ៊ានេះ បានធ្វើឱ្យសហគមន៍កសិកម្មបន្ទាយមាសសុភមង្គល អាចជួយកែប្រែជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ជាក់ស្តែងនៅក្នុងមួយថ្ងៃសហគមន៍បានផ្តល់ការងារដល់ពលរដ្ឋចំនួន២០នាក់ រួមគ្នាធ្វើជាឆៃប៉ូវផ្អែម ដោយក្នុងមនុស្សម្នាក់អាចទទួលបានប្រាក់កម្រៃប្រមាណ៣ម៉ឺនរៀល ក្នុងមួយថ្ងៃ។

លោកបន្តថា តាមរយៈប្រាក់ចំណូលប្រចាំថ្ងៃនេះ ពួកគាត់អាចយកប្រាក់ទៅទិញម្ហូបអាហារបន្ថែមសម្រាប់ផ្គត់ផ្គង់ប្រចាំថ្ងៃ និងសន្សំប្រាក់បានមួយចំណែក, កាត់បន្ថយការផ្តល់ប្រាក់ពីកូនចៅបានមួយចំនួន ដោយសារគាត់មានចំណូលដោយខ្លួនឯង សម្រាប់ទ្រទ្រង់ការចំណាយផ្សេងៗ តាមរដូវកាលនៅក្នុងតំបន់បាន។

លោកបន្តថា “ចំពោះការងារទីផ្សារ យើងមានការលើកទឹកចិត្តពីរាជរដ្ឋាភិបាលក្នុងការធ្វើយ៉ាងណាឱ្យផលិតផលកែច្នៃក្នុងវិស័យកសិកម្មមានការរីកចម្រើនចូលទៅក្នុងទីផ្សារ។ យើងខិតខំធ្វើយ៉ាងណាឱ្យការផលិតរបស់យើងវាមានលក្ខណៈស្តង់ដារ ដើម្បីពង្រីកទីផ្សារឱ្យបានច្រើនបន្ថែថមទៀតនៅពេលខាងមុខ”។

បើតាមលោក ឈុន សំណាង, កាលឆ្នាំ២០២៣ លោកធ្លាប់លើកឡើងអំពីកង្វះខាតការផ្គត់ផ្គង់ឆៃថាវ សម្រាប់យកមកកែច្នៃធ្វើជាឆៃប៉ូវផ្អែមនៅក្នុងសហគមន៍  តែចូលមកដល់ឆ្នាំ២០២៤ កំណើននៃការដាំឆៃថាវពីសហគមន៍ដៃគូមានការកើនឡើងនៅក្នុងខេត្តតាកែវ ពោធិ៍សាត់ បាត់ដំបង និងខេត្តកំពត។ ដូច្នេះ ការដាំដុះឆៃថាវនៅក្នុងខេត្តទាំង៣ អាចផ្គត់ផ្គង់តាមតម្រូវការរបស់សហគមន៍បាន ដោយក្នុងមួយខែទទួលបានឆៃថាវចាប់ពី៥ ទៅ៦តោន ដើម្បីធ្វើការកែច្នៃជាឆៃប៉ូវផ្អែម។

សូមជម្រាបជូនផងដែរថា បច្ចុប្បន្នសហគមន៍កសិកម្មបន្ទាយមាសសុភមង្គល ក្រៅពីមានផលិតឆៃប៉ូវផ្អែមម៉ាអ៊ា ស្ពៃជ្រក់ និងទឹកម្ទេស នាពេលខាងមុខសហគមន៍កសិកម្មមួយនេះគ្រោងកែច្នៃផលិតផលក្រៀមថែមមួយទៀត ដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សារ និងដើម្បីផ្តល់ប្រាក់ចំណូលបន្ថែមជូនដល់ពលរដ្ឋរស់នៅក្នុងសហគមន៍ឱ្យមានជីវភាពកាន់តែប្រសើរថែមទៀត៕


photo_2026-04-29_09-01-25
ស្ថាប័នអន្តរជាតិប្តេជ្ញា​បន្ត​ជួយ​គាំទ្រកម្មសិទ្ធិបញ្ញាលើមុខទំនិញកម្ពុជា

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ ស្ថាប័នអន្តរជាតិសំខាន់ៗ រួមានអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ស្ថានទូតអូស្រ្តាលីប្រចាំព្រះកម្ពុជា និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា បានប្តេជ្ញាបន្តជួយគាំទ្រ និងលើកម្ពស់កម្មសិទ្ធិបញ្ញា លើមុខទំនិញកម្ពុជាដើម្បីអាចប្រកួតប្រជែងក្នុងទីផ្សារ និងជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេស។ ការប្តេជ្ញាចិត្តបែបនេះនៅក្នុងពិធីបើកទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៦ ក្រោមមូលបទ “កម្មសិទ្ធិបញ្ញា និងកីឡា ស្តីពីការត្រៀមរួចរាល់ ការកំណត់ និងច្នៃប្រឌិត” និងពិធីសម្ពោធគម្រោងកម្មសិទ្ធិបញ្ញា ព្រមទាំងពិធីតាំងពិព័រណ៍ផលិតផល ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ម៉ាកសមូហភាព និងស្នាដៃចំណេះដឹងប្រពៃណី និងវិញ្ញត្តវប្បធម៌ជាប្រពៃណី នាព្រឹកថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ នាទីស្តីការក្រសួងពាណិជ្ជកម្ម។ ក្នុងឱកាសនេះ លោកស្រី ប៊្រីហ្គេត ខូល្លៀ (Bridget Collier) ភារធារីស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា,លោកស្រី រេបេកាស បេល (Rebakah Bell) តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា ,លោក គុយ ប៉េសាច (Guy Pessach) ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញាសម្រាប់ធុរកិច្ចផ្នែកប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍កម្មសិទ្ធិបញ្ញានៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក បានលើកឡើងព្រមគ្នាក្នុងជួយគំាទ្រលើការលើកម្ពស់កម្មសិទ្ធិបញ្ញាលើមុខទំនិញកម្ពុជា ដើម្បីធានាបាននូវប្រសិទ្ធិភាព និងការប្រកួតប្រជែងជាពិសេស រក្សាបាននូវគុណតម្លៃ […]

image_2026-04-29_07-11-14
សង្គ្រាមនៅមជ្ឈិមបូព៌ាអាចធ្វើឱ្យវៀតណាមខាតបង់៨ ០០០លានដុល្លារ ក្នុងការនាំចេញកសិផល

ហាណូយ៖ ក្នុងសន្និសីទសារព័ត៌មានប្រចាំ ដែលរៀបចំឡើងដោយក្រសួងកសិកម្ម និងបរិស្ថាន កាលពីពាក់កណ្តាលខែមីនា លោក ចាន់ យ៉ាឡុង (Tran Gia Long) អនុប្រធាននាយកដ្ឋានផែនការ និងហិរញ្ញវត្ថុ បានឱ្យដឹងថា ក្រសួងកំពុងរៀបចំសេណារីយ៉ូ ដើម្បីវាយតម្លៃពីផលប៉ះពាល់ពីសង្គ្រាមនៅមជ្ឈិមបូព៌ាមកលើវិស័យកសិកម្មរបស់វៀតណាម។ លោកបានកត់សម្គាល់ថា ភាពតានតឹងដែលកំពុងកើនឡើងនៅក្នុងតំបន់ បានបង្កើនការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ ជាពិសេសនៅតាមផ្លូវដឹកជញ្ជូនទៅកាន់អឺរ៉ុប ទន្ទឹមនឹងនោះក៏បានជំរុញឱ្យតម្លៃថាមពល និងការដឹកជញ្ជូនជាសកលកើនឡើងផងដែរ ដែលអាចប៉ះពាល់ដល់ការនាំចេញកសិផលរបស់វៀតណាម។ ក្រោមសេណារីយោ ដែលជម្លោះអូសបន្លាយប្រមាណជាងមួយខែ ការនាំចេញផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ របស់វៀតណាម អាចធ្លាក់ចុះប្រមាណជាង១ ០០០លានដុល្លារ ក្នុងនោះការនាំចេញទៅកាន់មជ្ឈិមបូព៌ាអាចធ្លាក់ចុះប្រមាណ១៨២លានដុល្លារ ខណៈការនាំចេញទៅកាន់អឺរ៉ុបអាចធ្លាក់ចុះប្រមាណ៧៧០លានដុល្លារ និងអាហ្វ្រិក ធ្លាក់ចុះ៩១លានដុល្លារ។ ប្រសិនបើជម្លោះនេះអូសបន្លាយពេលរហូតដល់បីខែ ការខាតបង់ក្នុងការនាំចេញកសិផលអាចនឹងកើនឡើងដល់៣,៥ពាន់លានដុល្លារ។ ការនាំចេញទៅមជ្ឈិមបូព៌ាអាចនឹងធ្លាក់ចុះពី៥០០ ទៅ៦០០លានដុល្លារ ខណៈការនាំចេញទៅអាហ្វ្រិកខាងជើងអាចនឹងធ្លាក់ចុះពី២០០ ទៅ២៥០លានដុល្លារ និងការនាំចេញទៅសហភាពអឺរ៉ុបអាចធ្លាក់ចុះ១,៥ពាន់លាន ទៅ១,៦ពាន់លានដុល្លារ។ ក្នុងសេណារីយោដ៏អាក្រក់បំផុតមួយ ដែលជម្លោះនៅតែបន្តក្នុងរយៈពេលមួយឆ្នាំ ការនាំចេញទៅកាន់មជ្ឈិមបូព៌ាអាចត្រូវបានរំខានទាំងស្រុង ខណៈការនាំចេញទៅកាន់អឺរ៉ុប និងអាហ្វ្រិកខាងជើងអាចធ្លាក់ចុះយ៉ាងហោចណាស់ពី៥០ ទៅ៦០ភាគរយ។ កាលពីឆ្នាំ២០២៥ វៀតណាមបាននាំចេញកសិផលទៅកាន់មជ្ឈិមបូព៌ា ដែលមានតម្លៃ១,៧៤ពាន់លានដុល្លារ ដោយផលិតផលសំខាន់ៗ រួមមានគ្រាប់ស្វាយចន្ទី មានតម្លៃជិត៦០០លានដុល្លារ […]

photo_2026-04-29_08-10-13
កម្ពុជា​រៀបចំ​​ទិវាកម្មសិទ្ធិបញ្ញា​ពិពភពលោក ​ឆ្នាំ​២០២៦ ក្រោមមូលបទ​​ “​កម្មសិទ្ធិបញ្ញា និងកីឡា”​ស្តីពីការ​​ត្រៀមរួចរាល់ ការកំណត់ និងច្នៃប្រឌិត

ដោយ ឡុង សារេត​ ភ្នំពេញ​៖ ​ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី​២៨ ខែមេសា  ឆ្នាំ២០២៦នេះ បាន​រៀបចំ​​ទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៦ ក្រោមមូលបទ “កម្មសិទ្ធិបញ្ញា និងកីឡា” ស្តីអំពីការត្រៀមរួចរាល់ ការកំណត់ និងច្នៃប្រឌិត ​ និងពិធីសម្ពោធគម្រោងកម្មសិទ្ធិបញ្ញា ព្រមទាំងពិធីតាំងពិព័រណ៍ផលិតផល ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ម៉ាកសមូហភាព និងស្នាដៃចំណេះដឹងប្រពៃណី និងវិញ្ញត្តវប្បធម៌ជាប្រពៃណី។ ពិធីនេះមានការអញ្ជើញចូលរួមពី លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ​,ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លោកជំទាវ ប្រ៊ីហ្គេត ខូល្លៀ (Bridget Collier) ភារធារីស្ថានទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី រេបាកាស បេល (Rebakah Bell) តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា លោក  ហ្គុយ ប៉េសាច (Guy Pessach) ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញាសម្រាប់ធុរកិច្ចផ្នែកប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍កម្មសិទ្ធិបញ្ញានៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក។​ ក្នុងឱកាសនោះដែរ […]

Rice-import-22April2024
ការនាំចូលអង្កររបស់ហ្វីលីពីននៅឆ្នាំ២០២៦ អាចឡើងដល់៤,៨លានតោន

ម៉ានីល៖ ក្រសួងកសិកម្មបានប្រកាសថា ការនាំចូលអង្កររបស់ប្រទេសហ្វីលីពីន នៅឆ្នាំ២០២៦នេះ អាចឈានដល់៤,៨លានតោន ដែលអាចស្មើគ្នា ឬលើសពីបរិមាណនាំចូលអង្ករក្នុងឆ្នាំ២០២៤ ដោយសារការកើនឡើងនៃថ្លៃដើម និងអាកាសធាតុឡើងកម្តៅដោយសារបាតុភូតអែលនីណូ គំរាមកំហែងដល់ទិន្នផលស្រូវក្នុងស្រុក។ លោក អាណែល ឌឺមេសា (Arnel de Mesa) អនុរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦នេះថា ដោយសារតែសម្ពាធបែបនេះ យើងនឹងនាំចូលអង្ករ៤,៨លានតោន នៅឆ្នាំនេះ ឬច្រើនជាងនេះ។ លោកបានមានប្រសាសន៍ថា កម្មវិធីអង្កររបស់ក្រសួងកសិកម្ម បានបង្កើនបរិមាណត្រៀមនាំចូលលើសពី៤លានតោន ដើម្បីធានាបាននូវស្តុកចុងឆ្នាំរយៈពេល៨៥ថ្ងៃ ដែលជាស្តង់ដារសុវត្ថិភាពស្បៀងអាហារ។ សម្រាប់ត្រីមាសទីមួយនេះ ការិយាល័យឧស្សាហកម្មដំណាំហ្វីលីពីន បានប្រកាសថា ប្រទេសហ្វីលីពីនបាននាំចូលអង្ករចំនួន១,២៩លានតោន ដែលច្រើនជាងការនាំចេញអង្ករចំនួន៩១៧ ៨៥៥តោន និងខ្ពស់ជាងការព្យាករណ៍ពីមុនរបស់ក្រសួងកសិកម្មចំនួន៧៥០ ០០០តោន។ ក្រសួងកសិកម្មបាននិយាយថា បរិមាណនាំចូលខ្ពស់ គឺជាការចាំបាច់ដើម្បីជួយធ្វើឱ្យការផ្គត់ផ្គង់ និងតម្លៃអង្ករក្នុងស្រុកមានស្ថេរភាព ចំពេលទិន្នផលស្រូវធ្លាក់ចុះនៅឆ្នាំ២០២៦នេះ។ លោកបានមានប្រសាសន៍ថា “យើងរងផលប៉ះពាល់ពីកត្តាបីយ៉ាង ដែលយើងអាចរំពឹងទុក គឺការកើនឡើងនៃតម្លៃប្រេង ថ្លៃជីឡើងខ្ពស់ និងបាតុភូតឡើងកម្តៅ អែលនីណូ”។ រដ្ឋបាលសេវាកម្មបរិយាកាស ភូគព្ភសាស្ត្រ និងតារាសាស្ត្រ របស់ហ្វីលីពីន បានបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូត អែលនីណូ […]

កាលវិភាគផ្សព្វផ្សាយ