ឯកឧត្តមបណ្ឌិត កៅ ថាច ជួបពិភាក្សាការងារ ជាមួយអគ្គលេខាធិការក្រសួងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារអភិវឌ្ឍន៍ របស់ប្រទេសអូម៉ង់

ទីក្រុងមូស្កាត, ប្រទេសអូម៉ង់៖ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) រួមជាមួយលោក អេនរិក ហ្វរិនស្យូ (Enrique I. Florencio) អគ្គលេខាធិការ ADFIAP និងសហការី បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម មះមូដ​ អាប់ឌុលឡះ អាល់ អាវីនី (Mahmood Abdullah Al Aweini) អគ្គលេខាធិការក្រសួងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារអភិវឌ្ឍន៍ របស់អូម៉ង់ ព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍ របស់អូម៉ង់ នៅទីស្នាក់ការកណ្ដាល នៃធនាគារអភិវឌ្ឍន៍។

ភាគីទាំងពីរបានពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងកិច្ចប្រជុំប្រចាំឆ្នាំរបស់ ADFIAP លើកទី៤៨ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ នៅទីក្រុងមូស្កាត ប្រទេសអូម៉ង់។

យោងតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា ក្នុងដំណើរអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏នឹងដឹកនាំប្រតិភូធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ ADFIAP លើកទី៤៨ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលកិច្ចប្រជុំប្រចាំឆ្នាំថ្នាក់ដឹកនាំជាន់ខ្ពស់នៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍នេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ នឹងមានគោលបំណងផ្តល់ជាវេទិកាសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមនានា ដែលកំពុងកើតមានជុំវិញហិរញ្ញប្បទានប្រកបដោយចីរភាព និងការចែករំលែកនូវឧត្តមានុវត្តនានាសម្រាប់សមាជិក ព្រមទាំងការជំរុញកិច្ចសហប្រតិបត្តិការ សំដៅលើកកម្ពស់ការអភិវឌ្ឍហិរញ្ញប្បទានប្រកបដោយចីរភាព។

កិច្ចប្រជុំប្រចាំឆ្នាំ ADFIAP លើកទី៤៨នេះ នឹងធ្វើឡើងក្រោមមូលបទ «យុទ្ធសាស្ត្រជំរុញកំណើនខាងក្នុងនៃសហគ្រាស និងឥទ្ធិពលទៅលើការអភិវឌ្ឍ – Economic Gardening and Development Impact» ហើយគ្រោងនឹងពិភាក្សាទៅ លើរបៀបវារៈចម្បងមួយចំនួនដូចជា÷

ទី១. ការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងប្រព័ន្ធអេកូឡូស៊ីសហគមន៍ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព

ទី២. ការពិភាក្សាអំពីតួនាទីនៃធុរកិច្ចដំណាក់កាលទី២ (ដំណាក់កាលកំណើន និងពង្រីកវិសាលភាពប្រតិបត្តិការ) ក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព

ទី៣. ការជំរុញហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ និងភាពធន់

ទី៤. ការជំរុញហិរញ្ញប្បទានបៃតង និងចីរភាព

ទី៥. ការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ និងសកល៕


infographic_port_focus_port_of_dalian_mini_1280_800_84_s_c1
ប្រទេសតូចៗ១៤ បង្កើតក្រុមថ្មីសម្រាប់គាំទ្រពាណិជ្ជកម្មសេរី និងយុត្តិធម៌របស់ខ្លួន នៅក្នុងពាណិជ្ជកម្មពិភពលោក

សិង្ហបុរី៖ ប្រទេសតូចៗ១៤ ជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ បានប្រមូលផ្តុំគ្នាបង្កើតភាពជាដៃគូថ្មី នៅក្នុងប្រទេសសិង្ហបុរី ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្មរបស់ខ្លួន ចំពេលមានភាពតានតឹងចំពោះប្រព័ន្ធពាណិជ្ជកម្មប្រកាន់ច្បាប់តឹងតែងពេក។​ សមាជិកផ្សេងទៀតនៃភាពជាដៃគូ «អនាគតនៃការវិនិយោគ និងពាណិជ្ជកម្ម The Future Investment and Trade» ដែលបានចាប់ផ្តើមនៅក្នុងប្រទេសសិង្ហបុរី តាមរយៈកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីមកពីប្រទេសតូចៗទាំង១៤ រួមមានប្រទេសប្រ៊ុយណេ ឈីលី កូស្តារីកា អ៊ីស្លង់ លីចតេនស្ទីន ម៉ារ៉ុក នូវែលសេឡង់ ន័រវែស ប៉ាណាម៉ា រវ៉ាន់ដា ស្វីស អារ៉ាប់រួម និងប្រទេសអ៊ុយរូហ្គាយ។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម លោក ហ្គាន គឹមយ៉ុង (Gan Kim Yong) ដែលតំណាងឱ្យប្រទេសសិង្ហបុរី នៅក្នុងកិច្ចប្រជុំនេះ បានមានប្រសាសន៍ថា ភាពជាដៃគូឆ្លុះបញ្ចាំងពីគោលបំណងរួមរបស់ប្រទេសជាសមាជិក ដើម្បីគាំទ្រដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលផ្អែកលើច្បាប់ និងដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងថ្ងៃអនាគត។ លោកបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា «យើងសង្ឃឹមថា ភាពជាដៃគូអនាគតនៃការវិនិយោគ និងពាណិជ្ជកម្ម នឹងក្លាយជាកត្តាជំរុញឱ្យមានការច្នៃប្រឌិត […]

image_2025-09-15_14-15-40
នីហ្សេរីយ៉ាចាប់ផ្តើមគម្រោងចំណាយ១៩,៧លានដុល្លារ សម្រាប់ដាំប៉េងប៉ោះ និងខ្ញី

រដ្ឋាភិបាលប្រទេសអាឡឺម៉ង់ និងនីហ្សេរីយ៉ា សហការជាមួយសហភាពអឺរ៉ុប បានចាប់ផ្តើមគម្រោងផ្លាស់ប្តូរប្រព័ន្ធកសិកម្មសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ ដោយគ្រោងចំណាយថវិកាអស់ចំនួន១៩,៧លានដុល្លារ សម្រាប់បង្កើតខ្សែសង្វាក់តម្លៃប៉េងប៉ោះ និងខ្ញី នៅក្នុងប្រទេសនីហ្សេរីយ៉ា។ យោងតាមគេហទំព័របន្លែផ្លែឈើ បានឱ្យដឹងថា កម្មវិធីនេះនឹងត្រូវបានអនុវត្តក្រោមកម្មវិធីសហប្រតិបត្តិការអន្តរជាតិរបស់អាឡឺម៉ង់ ដោយសហការជាមួយស្ថាប័នជាតិធំៗពីររបស់នីហ្សេរីយ៉ា គឺក្រសួងថវិកា និងផែនការជាតិ រួមជាមួយក្រសួងកសិកម្ម និងសន្តិសុខស្បៀង ដោយគ្រោង ចាប់ផ្តើមចាប់ពីខែតុលា ឆ្នាំ២០២៤ ដល់ខែកញ្ញា ឆ្នាំ២០២៨។ តំណាងកម្មវិធីសហប្រតិបត្តិការអន្តរជាតិរបស់អាឡឺម៉ង់ បាននិយាយថា គំនិតផ្តួចផ្តើមនេះ មានគោលបំណងបង្កើត ឬបង្កើនការងារថ្មីចំនួន១០ ០០០កន្លែង និងផ្តល់ប្រាក់ហិរញ្ញប្បទានចំនួន២​,១៥លានដុល្លារ។ លោកស្រីតំណាងបានមានប្រសាសន៍ដូច្នេះថា «យើងមានបំណងធ្វើការជាមួយអ្នកទទួលផលប្រយោជន៍ចំនួន២៥ ០០០នាក់ ភាគច្រើនជាស្ត្រី និងយុវជន។ យើងនឹងធ្វើការជាមួយអ្នកពាក់ព័ន្ធខ្សែសង្វាក់តម្លៃសំខាន់ៗផ្សេងទៀត ដើម្បីធានាថា ពួកគេយល់ច្បាស់អំពីគោលការណ៍នៃការលើកកម្ពស់ខ្សែសង្វាក់តម្លៃ»។ គម្រោងនេះកំណត់គោលដៅកាត់បន្ថយ១៥ភាគរយនៃការខាតបង់ ក្រោយការប្រមូលផល នៅទូទាំងខ្សែសង្វាក់តម្លៃ ដែលបានជ្រើសរើស។  គម្រោងនេះក៏ប្រឹងបង្កើនប្រាក់ចំណូលដល់កសិករ និងប្រាក់ចំណូលអាជីវកម្មចំនួន១៥ភាគរយផងដែរ។ លោកស្រីបានបន្ថែមទៀតថា គម្រោងនេះនឹងលើកសំណើវិនិយោគយ៉ាងហោចណាស់ ២៥គម្រោង ដោយ១៥គម្រោងនឹងទទួលបានការគាំទ្រ និងសម្រាប់អ្នកទទួលផលចំនួន១៥ ០០០នាក់ ដើម្បីទទួលយកគម្រោងទៅអនុវត្តប្រកបដោយភាពឆ្លាតវៃ ឬបរិយាបន្ន។ ចំណែកអនុប្រធានគម្រោងប្រចាំប្រទេសនីហ្សេរីយ៉ា និងសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្រ្វិកខាងលិច បាននិយាយថា កម្មវិធីនេះត្រូវអនុវត្តវិធីសាស្រ្តខ្សែសង្វាក់តម្លៃប្រកបដោយបរិយាបន្ន ដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួន […]

image_2025-09-16_15-55-08
វៀតណាមស្នើឱ្យអាម៉េរិកពិចារណាឡើងវិញនូវការហាមឃាត់ការនាំចេញជលផលសមុទ្រ

ហាណូយ៖ រដ្ឋាភិបាលវៀតណាមបានស្នើឱ្យសហរដ្ឋអាម៉េរិកពិចារណាឡើងវិញនូវការសម្រេចហាមឃាត់ការនាំចេញអាហារសមុទ្រវៀតណាមមួយចំនួនទៅកាន់ទីផ្សារអាម៉េរិក ដែលនឹងចាប់ផ្តើមនៅឆ្នាំក្រោយ គឺជាផលប៉ះពាល់ដ៏ខ្លាំងដល់សេដ្ឋកិច្ច ដែលបានរងគ្រោះដោយពន្ធរបស់សហរដ្ឋអាម៉េរិករួចទៅហើយ។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីក្រសួងឧស្សាហ៍កម្ម និងពាណិជ្ជកម្មវៀតណាម លោក ង្វៀន ហុងឌៀន (Nguyen Hong Dien) កាលពីថ្ងៃទី១៥ ខែកញ្ញា បានផ្ញើលិខិតមួយច្បាប់ទៅរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាម៉េរិក លោក ហាវវើដ លូតនិក (Howard Lutnick) ដើម្បីសុំឱ្យ “ពិចារណាឡើងវិញ” នៃការសម្រេចចិត្តកាលពីខែសីហា ដោយរដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិអាម៉េរិក បានកំណត់ថាវិធីសាស្រ្តនេសាទមួយចំនួនរបស់វៀតណាម បង្កហានិភ័យដល់ថនិកសត្វសមុទ្រ។ យោងតាមទិន្នន័យគយវៀតណាម បានឱ្យដឹងថា សហរដ្ឋអាម៉េរិក គឺទីផ្សារអាហារសមុទ្រដ៏ធំបំផុតរបស់វៀតណាម ដែលការនាំចេញចាប់ពីខែមករា​ ដល់ខែសីហា ឆ្នាំ២០២៥ កើនឡើងចំនួន៦,៩ភាគរយធៀបនឹងឆ្នាំមុន គឺកើនដល់១,២៤ពាន់លានដុល្លារ ស្មើនឹង១៧,៣ភាគរយនៃការនាំចេញអាហារសមុទ្រសរុបរបស់ប្រទេសវៀតណាម។ កាលពីខែមុន រដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិអាម៉េរិក បានជូនដំណឹងដល់ក្រសួងកសិកម្មវៀតណាម ដោយបានប្រាប់យ៉ាងច្បាស់ថា សហរដ្ឋអាម៉េរិកបានបដិសេធមិនផ្តល់ការរកឃើញជាក់ស្តែងរបស់ខ្លួន ស្តីពីការការពារថនិកសត្វសមុទ្រ ចំពោះវិធីសាស្រ្តនេសាទរបស់វៀតណាមចំនួន១២យ៉ាងនោះទេ។ ប្រភពដដែលបានបញ្ជាក់ថា៖ ប្រទេសដែលជលផលសមុទ្ររបស់ខ្លួនត្រូវបានបដិសេធបន្ទាប់ពីការរកឃើញជាក់ស្តែង គឺត្រូវបានហាមឃាត់មិនឱ្យនាំចេញត្រី និងផលិតផលត្រីពីជលផលទាំងនោះទៅកាន់សហរដ្ឋអាម៉េរិក ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦។ សេចក្តីថ្លែងការណ៍របស់ក្រសួងឧស្សាហ៍កម្ម […]

549918462_1187763280043347_3498272980318728081_n
ឧកញ៉ា ឡាយ ឈុនហួ អញ្ជើញចូលរួមក្នុងកម្មវិធីចុះកិច្ចសន្យាកសិកម្ម រវាងសហគមន៍កសិកម្មចំនួន៣២ ក្នុងខេត្តព្រះវិហារ ដើម្បីទិញ-លក់ស្រូវ និងដំឡូងមីសរីរាង្គ

ព្រះវិហារ៖ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធសហស្រូវអង្ករកម្ពុជា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីចុះហត្ថលេខានៃកិច្ចសន្យាកសិកម្ម រវាងក្រុមហ៊ុនឯកជនចំនួនពីរ រួមមានក្រុមហ៊ុនអេមរុរ៉ាយស៍ និងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា ដែលជាសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា លើការបញ្ជាទិញកសិផលចំនួនពីរមុខ រួមមានស្រូវសរីរាង្គ និងដំឡូងមីសរីរាង្គ លើបរិមាណសរុប៧៣ ៨០០តោន ពីកសិករមកពីសហគមន៍កសិកម្មចំនួន៣២នៅក្នុងខេត្តព្រះវិហារ។ ការចុះកិច្ចព្រមព្រៀងទិញ-លក់ស្រូវ និងដំឡូងមីសរីរាង្គនេះ បានធ្វើឡើងតាមរយ:ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ដែលរៀបចំឡើងនៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំភោជនីយដ្ឋាន លី ហួត ក្រុងព្រះវិហារ ក្រោមអធិបតីភាព លោក អ៊ុក គឹមសាន្ដ អភិបាលរងខត្តព្រះវិហារ ព្រមទាំងមានការចូលរួមពីក្រុមហ៊ុនបញ្ជាទិញ មន្ទីរជំនាញពាក់ព័ន្ធ អង្គការដៃគូ ថ្នាក់ដឹកនាំ និងតំណាងសហគមន៍កសិកម្មទាំង៣២ផងដែរ ។ នៅក្នុងកម្មវិធីនេះដែរ ឧកញ៉ាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកអំពីការសម្រេចបាននូវការនាំចេញអង្ករក្នុងរយៈពេលប្រាំបីខែ នៃឆ្នាំ២០២៥ បានចំនួន៤៧២ ៨០៣តោន ដែលគិតជាទឹកប្រាក់បានចំនួន៣៤៨,១៨លានដុល្លារ ដែលមានកំណើនជិត២០ភាគរយ និងការនាំចេញស្រូវសើមបានចំនួន៤ ៨៤៨ ៨៣៥តោន ដែលគិតជាទឹកប្រាក់បានប្រមាណជា១ ១១៤,២៥លានដុល្លារ ដែលមានកំណើនប្រមាណជា៥៤ភាគរយ។ […]

កាលវិភាគផ្សព្វផ្សាយ