ឥណ្ឌូនេស៊ី គ្រោងនាំចេញស៊ុតមាន់ចំនួន១,៦លានគ្រាប់ក្នុងមួយខែទៅសហរដ្ឋអាម៉េរិក

IMG1733_4

អន្តរជាតិ៖ ប្រទេសឥណ្ឌូនេស៊ីកំពុងកំណត់ទិសដៅរបស់ខ្លួន ដោយយកសហរដ្ឋអាម៉េរិកជាគោលដៅនាំចេញដ៏មានសក្តានុពលសម្រាប់ផលិតកម្មស៊ុត ដែលបានកើនឡើងលើសពីចំនួន ២៨៨,៧ពាន់តោន ឬប្រហែល៥០០០លានស៊ុតក្នុងមួយខែ។

យោងតាមការចុះផ្សាយរបស់ Philippine News​ បានឱ្យដឹងថា​ ក្រសួងកសិកម្មឥណ្ឌូនេស៊ី បានប្រកាសពីការត្រៀមរបស់ខ្លួនក្នុងការនាំចេញប្រចាំខែនូវស៊ុតមាន់ចំនួន១,៦លានស៊ុត ក្នុងមួយខែទៅកាន់សហរដ្ឋអាម៉េរិក ដែលតម្លៃស៊ុតបានកើនឡើងដោយសារតែកង្វះការផ្គត់ផ្គង់ដែលបណ្តាលមកពីការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សី។

លោក អាហ្គុង ស៊ូហ្កានដា (Agung Suganda) អគ្គនាយកការចិញ្ចឹមសត្វ និងសុខភាពសត្វ​​ បានមានប្រសាសន៍ថា ជាមួយនឹងការផលិតលើសនេះ ប្រទេសឥណ្ឌូនេស៊ី មានសក្តានុពលខ្លាំងក្នុងការផ្គត់ផ្គង់ស៊ុតដល់ប្រទេស ដែលកំពុងជួបប្រទះការរំខានដល់ការផលិតដោយសារតែការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សី រួមទាំងសហរដ្ឋអាម៉េរិកផងដែរ។

លោកបានកត់សម្គាល់ថា សហរដ្ឋអាម៉េរិកត្រូវបានគេរាយការណ៍ថា កំពុងជួបប្រទះឱនភាពផលិតកម្ម ដែលនាំឱ្យតម្លៃស៊ុតកើនឡើង។ ចំណែកគោលដៅនាំចេញដំបូងរបស់ប្រទេសឥណ្ឌូនេស៊ីមានចំនួន១,៦លានស៊ុតក្នុងមួយខែ។

កន្លងមក​ ប្រទេសឥណ្ឌូនេស៊ី បាននាំចេញស៊ុតទៅកាន់ប្រទេសសិង្ហបុរី និងអារ៉ាប់រួម ដោយឥណ្ឌូណេស៊ីគ្រោងនឹងអនុវត្តតាមស្តង់ដារសុវត្ថិភាពចំណីអាហារដ៏តឹងរឹង ដែលកំណត់ដោយរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាម៉េរិក។

លោក អាហ្គុង ស៊ូហ្កានដា បានឱ្យដឹងថាទៀតថា «ស៊ុតដែលត្រូវនាំចេញត្រូវតែមានគុណភាពខ្ពស់ គ្មានមេរោគ Salmonella និងគ្មានសំណល់ថ្នាំអង់ទីប៊ីយោទិច ដើម្បីអនុលោមតាមស្តង់ដារសុវត្ថិភាពចំណីអាហារ ដែលកំណត់ដោយរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាម៉េរិក។ ការនាំចេញនឹងត្រូវបានធ្វើឡើងដោយមិនរំខានដល់ការផ្គត់ផ្គង់ និងស្ថិរភាពតម្លៃនៅក្នុងទីផ្សារក្នុងស្រុក»។

នៅឆ្នាំនេះ ផលិតកម្មស៊ុតរបស់ប្រទេសឥណ្ឌូនេស៊ី ត្រូវបានគេប៉ាន់ប្រមាណថា នឹងឈានដល់ ៦,៥លានតោន ធៀបនឹងតម្រូវការ៦,២លានតោន​​ កាលពីឆ្នាំមុន។

តួលេខនេះនៅតែអាចមានការកើនឡើងថែមទៀយ ដោយសាររដ្ឋាភិបាលឥណ្ឌូណេស៊ីកំពុងជួយដល់ម្ចាស់អាជីវកម្មក្នុងការបំពេញតាមស្តង់ដារនាំចេញ ដោយចាប់ផ្តើមពីគុណភាព និងសុវត្ថិភាពរហូតដល់ការតាមដានផលិតផល។

ប្រធានសមាគមបង្កាត់ពូជមាន់ ឥណ្ឌូនេស៊ី លោក អាម៉ាដ ដូវ៉ាមី (Ahmad Dawami) បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះផែនការនាំចេញស៊ុតទៅកាន់សហរដ្ឋអាម៉េរិក។ លោក​បាន​បន្ត​ថា សមត្ថភាព​ផលិត​របស់ឥណ្ឌូនេស៊ី ​អនុញ្ញាត​ឱ្យ​មាន​ការ​នាំ​ចេញ​ស៊ុត​រហូត​ដល់ ១៦០លាន​ស៊ុត​ក្នុង​មួយ​ខែ ដោយ​មិន​ប៉ះពាល់​ដល់​តម្រូវ​ការ​ក្នុង​ស្រុក៕


photo_2026-04-06_15-35-40 (3)
ឯកឧត្ដមបណ្ឌិត កៅ ថាច បានអនុញ្ញាតឱ្យបណ្ឌិត ទូច គីមស្រ៊ាង សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ និងជាប្រធានសមាគមទ្រទ្រង់អក្សរសាស្ត្រ និងវប្បធម៌ខ្មែរ ចូលជួបសម្ដែងការគួរសម

ភ្នំពេញ៖ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្ដាលធនាគារ ARDB ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអនុញ្ញាតឱ្យបណ្ឌិត ទូច គីមស្រ៊ាង សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ និងជាប្រធានសមាគមទ្រទ្រង់អក្សរសាស្ត្រ និងវប្បធម៌ខ្មែរ និងសហការី ចូលជួបសម្ដែងការគួរសម និងជូនទទួល​សៀវភៅចំនួន៧០ក្បាល។ សៀវភៅទាំង៧០ក្បាលបែងចែកជាពីរប្រធានបទ គឺពុទ្ធោវាទ និង វចនវោហារ ដើម្បីប្រើប្រាស់ជាប្រយោជន៍ដល់សង្គមជាតិ និងរក្សាសៀវភៅមួយចំនួន ក្នុងបណ្ណាល័យ​នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សម្រាប់ប្រើប្រាស់ជាប្រយោជន៍ ក្នុងការផ្ដល់សេវាជូនអ្នកអាន និងអ្នកស្រាវជ្រាវទូទៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមប្រធានសមាគមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្ដមបណ្ឌិត កៅ ថាច និងលោកជំទាវ ដែលតែងតែស្រឡាញ់ និងចូលរួមយ៉ាងសកម្មក្នុងការងារថែរក្សាអក្សរសាស្ត្រ និងវប្បធម៌ខ្មែរ ដោយបានជួយឧបត្ថម្ភការបោះពុម្ព នាពេលកន្លងមកសម្រាប់ជាប្រយោជន៍សាធារណៈ ទាំងក្នុងវិស័យពុទ្ធចក្រ ទាំងអាណាចក្រ និងបន្តជួយគាំទ្រ នាពេលអនាគត៕

502394020_1319531649505641_6616677683573055953_n
គម្រោងកសិកម្មឆ្លាតវៃមានគោលដៅពង្រីកទៅតំបន់នានាទូទាំងប្រទេស ក្នុងការដាំដុះបន្លែសុវត្ថិភាព

ស្រុកខ្សាច់កណ្ដាល៖ គម្រោងកសិកម្មឆ្លាតវៃ ជាគម្រោងដែលបង្កើតឡើងក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលមានទីតាំងស្ថិតនៅភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ គម្រោងមានគោលដៅពង្រីកការអនុវត្តទៅតំបន់នានាទូទាំងប្រទេស ដែលមានសក្តានុពលក្នុងការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់។ គម្រោងនេះ បានអនុវត្តតាំងពីឆ្នាំ២០២៣ ដោយផ្ដោតលើការអនុវត្តការដាំដុះបន្លែសុវត្ថិភាពនៅក្នុងផ្ទះសំណាញ់ ស្របតាមបច្ចេកទេស ការអនុវត្តកសិកម្មល្អ (Good Agricultural Practice) ដើម្បីធានាបាននូវបន្លែមានគុណភាពខ្ពស់ និងមិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់។ គម្រោងបានផ្ដល់លទ្ធភាពដល់កសិករក្រីក្រ និងពលករ ដែលទើបវិលត្រឡប់ពីក្រៅប្រទេស មកពីគ្រប់តំបន់ទាំងអស់ ដែលមានឆន្ទៈពិតប្រាកដ ក្នុងការចូលរួមអនុវត្តការងារដាំដុះ។ កាលពីខែមីនា ឆ្នាំ២០២៦ កសិករក្នុងគម្រោងបានប្រមូលផលបន្លែចំនួនប្រាំពីរមុខ រួមមាន ខាត់ណាដើម ស្ពៃឆៃស៊ីម ប៉េងប៉ោះឈើរីក្រហម ផ្កាខាត់ណាលឿង ស្ពៃក្រញាញ់ ស្ពៃចង្កឹះ និងស្ពៃតឿ ក្នុងបរិមាណសរុបចំនួន៧ ៥៩១គីឡូក្រាម។ សម្រាប់ការទទួលបានព័ត៌មានបន្ថែមអំពីគម្រោង៖ លោក ធឹម ប៊ុនថេង អនុប្រធានអង្គភាពសម្របសម្រួលគម្រោង។ លេខទូរសព្ទ័ 098 225 628។ ចូលរួមគាំទ្រផលិតផលក្នុងស្រុកដើម្បីបង្កើនការងារ និងទទួលបានសុខភាពល្អ៕

image_2026-04-01_09-58-48
ប្រជាជននៅអាស៊ីអាគ្នេយ៍ កំពុងក្លាយជាអ្នកបរិភោគដំឡូងបារាំងដ៏ធំ និងកំពុងតែកើនឡើង

ភ្នំពេញ៖ ប្រជាជននៅអាស៊ីអាគ្នេយ៍ កំពុងក្លាយជាអ្នកបរិភោគដំឡូងបារាំងដ៏ធំគួរឱ្យភ្ញាក់ផ្អើល នៅពេលទីក្រុងត្រូវបានពង្រីក និងរបៀបរស់នៅកាន់តែវិវត្តន៍ ហើយឱ្យដំឡូងបារាំងចាប់ផ្តើមពេញនិយមនៅតាមផ្ទះបាយ និងតូបលក់អាហារតាមដងផ្លូវនានាទូទាំងតំបន់ ដែលមិនធ្លាប់មានពីមុនមក។ ដំឡូងបារាំង ឥឡូវនេះបានក្លាយជាចំណូលចិត្តក្នុងចំណោមមនុស្សរាប់លាននាក់នៅអាស៊ីអាគ្នេយ៍ ដែលមានប្រជាជនជិត៦៨០លាននាក់។ មជ្ឈមណ្ឌលដំឡូងបារាំងអន្តរជាតិ ស៊ិនត្រូ អ៊ីនធើណេសិនណល ដឺឡា ប៉ាប៉ា (Centro Internacional de la Papa) ដែលមានមូលដ្ឋាននៅប្រទេសប៉េរូ បាននិយាយថា ការប្រើប្រាស់ដំឡូងបារាំងក្នុងមនុស្សម្នាក់ៗ បានកើនឡើងក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ដែលបង្ហាញថា ដំឡូងបារាំងបានកំពុងក្លាយជាមុខម្ហូបធម្មតា នៅក្នុងរបបអាហារនៃប្រជាជននៅអាស៊ីអាគ្នេយ៍។ ប្រទេសប៉េរូ ត្រូវបានគេនិយាយថា ជាកន្លែងកំណើតនៃដំឡូងបារាំង ដែលកសិករជនជាតិដើមភាគតិច បានដាំដុះមើមនេះ អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ។ ក្នុងមនុស្សម្នាក់ៗ ការប្រើប្រាស់ដំឡូងបារាំង ប្រចាំឆ្នាំនៅអាស៊ីអាគ្នេយ៍ បានកើនឡើងពី៤,៣៣ គីឡូក្រាម ក្នុងឆ្នាំ២០១៣ ដល់៥,២០ គីឡូក្រាម ក្នុងឆ្នាំ២០២៣ ដែលជាការកើនឡើង២០ភាគរយ។ ស្របពេលតម្រូវការសកលហាក់មានស្ថិរភាព នៅតំបន់អាស៊ីអាគ្នេយ៍ បានបង្ហាញពីកំណើនមធ្យម ប៉ុន្តែមានភាពស៊ីសង្វាក់គ្នានៅក្នុងតម្រូវការដំឡូងបារាំង ដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្តូររបបអាហារ និងការពង្រីកទីផ្សារ។ លោកបណ្ឌិត នីរាច ហ្សាម៉ា (Neeraj Sharma) […]

image_2026-04-01_09-18-00
ចិនបង្កើនការនាំចេញពូជស្រូវទៅក្រៅប្រទេស ព្រោះមានតម្រូវការច្រើននៅក្នុងតំបន់

ម៉ានីល៖ ប្រទេសចិនត្រូវបានគេព្យាករថា នឹងនាំចេញពូជស្រូវកាន់តែច្រើននៅឆ្នាំនេះ ដោយសារកំណើន​តម្រូវ​ការពីប្រទេសហ្វីលីពីន និងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការបង្កើនផលិតកម្មក្នុងស្រុក ដែលជាម្ហូបអាហារដ៏សំខាន់នៅ​តាមផ្ទះ​ប្រជាជនចិន។ នៅក្នុងរបាយការណ៍មួយរបស់ក្រសួងកសិកម្មសហរដ្ឋអាមេរិក បានឱ្យដឹងថា ខ្លួននឹងនាំចេញ​គ្រាប់ពូជ​ស្រូវ​របស់​ប្រទេស​ចិននឹងកើនឡើង១០ភាគរយ មានបរិមាណដល់ប្រហែល៣៨ ០០០តោន សម្រាប់ឆ្នាំ២០២៥-២០២៦ ដោយសារ​តែមាន​តម្រូវការច្រើនពីប្រទេសហ្វីលីពីន និងប៉ាគីស្ថាន។ របាយការណ៍ដដែលបាននិយាយថា បរិមាណដ៏ច្រើន ឬស្មើនឹង៨៥ភាគរយនៃការនាំចេញគ្រាប់ពូជស្រូវ កាលពី​ឆ្នាំ២០២៥ មានប្រហែល៣៤ ០០០តោន ត្រូវបានដឹកទៅកាន់ប្រទេសហ្វីលីពីន និងប៉ាគីស្ថាន។ សម្រាប់ប្រទេសហ្វីលីពីន ការទិញពូជស្រូវកូនកាត់កាន់តែខ្ពស់ កំពុងជំរុញឱ្យមានតម្រូវការកាន់តែច្រើនពីប្រទេសចិន ស្របតាមកិច្ចខិតខំប្រឹងប្រែង​របស់​រដ្ឋាភិបាល​ហ្វីលីពីន ក្នុងការជំរុញផលិតកម្មក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែកលើការនាំចូលអង្ករពីបរទេស។ ក្រសួងកសិកម្មសហរដ្ឋអាមេរិក បាននិយាយថា រដ្ឋាភិបាលហ្វីលីពីនបន្តផ្តល់ការឧបត្ថម្ភធនសម្រាប់គ្រាប់ពូជ​ស្រូវ​កូនកាត់ ដែលមានគុណភាពខ្ពស់ ដើម្បីជំរុញផលិតកម្មស្រូវ និងពង្រឹងសន្តិសុខស្បៀង ដែលបានបង្កើតតម្រូវការកាន់តែ​ខ្លាំង​សម្រាប់គ្រាប់ពូជស្រូវកូនកាត់របស់ប្រទេសចិន។ នៅក្នុងឯកសារសង្ខេបនៃគម្រោងរបស់វិទ្យាស្ថានបណ្តុះបណ្តាលកសិកម្មនៃក្រសួងកសិកម្មចិន បាននិយាយថា ពូជស្រូវកូនកាត់ ដែលត្រូវបានបង្កើតឡើងពីពូជមានលក្ខណៈខុសគ្នាតាមហ្សែន និងមានគុណភាពខ្ពស់ ទទួលបានទិន្នផល​ច្រើនជាងពូជស្រូវប្រពៃណីពី១៥ ទៅ២០ភាគរយ។ វិទ្យាស្ថានបណ្តុះបណ្តាលកសិកម្ម បាននិយាយថា គ្រាប់ពូជបែបនេះបានបង្ហាញពីសមត្ថភាព​របស់ពួកគេ​ក្នុងការ​ធ្វើឱ្យប្រសើរឡើងនៅក្រោមលក្ខខណ្ឌមិនល្អដូចជាគ្រោះរាំងស្ងួត និងជាតិប្រៃ ដែលជាការគំរាមកំហែងដល់តំបន់ដាំដុះ​ស្រូវ​នៅទូទាំង​ប្រទេសហ្វីលីពីន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសហ្វីលីពីន បានពឹងលើការនាំចូលជាចម្បង ដោយសារតម្រូវការអង្ករ​នៅតែ​មាន​កម្រិត​ខ្ពស់​ជាងផលិតកម្មស្រូវក្នុងស្រុក។ ប៉ុន្តែ ដូចក្រសួងកសិកម្មសហរដ្ឋអាមេរិកបានកត់សម្គាល់ គំនិតផ្ដួច​ផ្ដើម​នានា ដូចជាមូលនិធិលើកកម្ពស់ការប្រកួតប្រជែងអង្កររបស់រដ្ឋាភិបាល […]

កាលវិភាគផ្សព្វផ្សាយ