ឡាវ-អាស៊ាន ចេញសេចក្តីណែនាំសម្រាប់ការផ្លាស់ប្តូរប្រព័ន្ធកសិកម្មទំនើប

អន្តរជាតិ៖ រដ្ឋាភិបាលឡាវ រួមជាមួយនឹងតំណាងមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងដៃគូអភិវឌ្ឍន៍ រួមគ្នាដាក់ឱ្យដំណើរការនូវក្រមប្រតិបត្តិអាស៊ាន សម្រាប់ការផ្លាស់ប្តូរទៅជាប្រព័ន្ធ កសិ-អេកូឡូស៊ី ដើម្បីពង្រឹងប្រព័ន្ធចំណីអាហារប្រកបដោយនិរន្តរភាព និងភាពបត់បែនក្នុងតំបន់។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍​ពី​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ កាលពី​ថ្ងៃ​ទី​២៤ ខែ​មីនា ថា យោង​តាម​របាយការណ៍​របស់​ក្រសួង​កសិកម្ម និង​រុក្ខា​ប្រមាញ់​ឡាវចំពោះ ការអនុវត្តនូវសេចក្តីណែនាំនេះបានចាប់ផ្តើមក្នុង​កិច្ច​ប្រជុំ​ដើម្បី​អនុវត្ត​គោល​នយោបាយ​អន្តរកាល ​កសិ-អេកូឡូស៊ី និងភ្ជាប់ជាមួយហិរញ្ញវត្ថុបៃតង ដែលនេះ​ជា​ការបោះជំហាន​ដ៏សំខាន់​មួយ​ក្នុង​ការ​លើក​កម្ពស់​វិស័យ​កសិកម្ម​នៅ​អាស៊ាន និងក៏ដូចជាត្រួសត្រាយផ្លូវសម្រាប់កសិកម្មនិរន្តរភាពបន្ថែមទៀតរបស់ប្រទេសឡាវ។

នៅក្នុងកិច្ចប្រជុំនេះអ្នកបង្កើតគោលនយោបាយ ដែលជាអ្នកដឹកនាំវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ បានប្រមូលផ្តុំគ្នា ដើម្បីពិភាក្សាអំពីការអនុវត្ត កសិវិទ្យាក្នុងតំបន់ ដោយផ្តោតលើការចូលរួមរបស់អ្នកពាក់ព័ន្ធ និងការវិនិយោគបៃតង ដើម្បីគាំទ្រកសិករក្នុងការទទួលយកការអនុវត្តប្រកបដោយនិរន្តរភាព។

គួរបញ្ជាក់ថា ប្រទេសឡាវ កំពុងតែស្វែងរកការលើកកម្ពស់ផលិតផលកសិកម្មរបស់ខ្លួនបន្ថែមទៀត និងលើកទឹកចិត្តដល់កសិករ និងអ្នកផលិតដើម្បីបង្កើនការនាំចេញកសិផលឲ្យកាន់តែច្រើន ទៅកាន់ប្រទេសចិន តាមរយៈផ្លូវដែកចិន-ឡាវ។

ជាមួយគ្នានេះរដ្ឋាភិបាលឡាវ កំពុងលើកទឹកចិត្តកសិករ និងអ្នកផលិតឱ្យផលិត និងផ្គត់ផ្គង់ទំនិញឱ្យកាន់តែច្រើន ទៅកាន់ទីផ្សារក្នុងស្រុក និងការនាំចេញ ដើម្បីបង្កើនថវិកាជាតិ និងជួយកាត់បន្ថយអត្រាប្តូរប្រាក់បរទេសខ្ពស់៕


image_2026-04-30_14-08-07
ឥណ្ឌាបន្ធូរបន្ថយលក្ខខណ្ឌលើការនាំចេញអង្ករទៅកាន់ប្រទេសមួយចំនួននៅអឺរ៉ុប

ញូវដេលី៖ ប្រទេសឥណ្ឌាបានអនុញ្ញាតឱ្យនាំចេញអង្ករបាស្មាទី និងអង្ករក្រៅពីអង្ករបាស្មាទី ទៅកាន់ប្រទេសក្នុងសហភាពអឺរ៉ុបមួយចំនួន ដោយមិនចាំបាច់មានវិញ្ញាបនបត្រត្រួតពិនិត្យជាកាតព្វកិច្ច ជាពិសេសទីភ្នាក់ងារត្រួតពិនិត្យការនាំចេញត្រូវអនុវត្តក្នុងរយៈពេលប្រាំមួយខែ។ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋាភិបាលឥណ្ឌា កាលពីសប្តាហ៍មុនបានបញ្ជាក់ថា លក្ខខណ្ឌតម្រូវនៃវិញ្ញាបនបត្រត្រូវបានកំណត់ចំពោះរដ្ឋជាសមាជិកសហភាពអឺរ៉ុបមួយចំនួន ដូចជាចក្រភពអង់គ្លេស អ៊ីស្លង់ លិចតិនស្តាញ ន័រវែស និងប្រទេសស្វីស ដោយបន្ថែមថា ប្រទេសអឺរ៉ុបផ្សេងទៀតទាំងអស់ ត្រូវបានលើកលែងចំពោះលក្ខខណ្ឌតម្រូវនេះសម្រាប់រយៈពេល ប្រាំមួយខែ។ កាលពីដើមខែកក្កដា ឆ្នាំ២០២៥ ក្រសួងហិរញ្ញវត្ថុរបស់ឥណ្ឌា បានសម្រេចដំឡើងពន្ធ២០ភាគរយលើអង្ករនាំចេញទៅក្រៅប្រទេស ក្នុងគោលបំណងគ្រប់គ្រងអង្ករ និងធានាបាននូវសន្តិសុខស្បៀងក្នុងប្រទេស។ យោងតាមសារាចរណែនាំ​ ដែលចេញដោយក្រសួងសេដ្ឋកិច្ចឥណ្ឌា បានឱ្យដឹងថា ពន្ធលើការនាំចេញត្រូវអនុវត្តចំពោះអង្ករសម្រិត រួមទាំងអង្ករសម្គាល់ភូមិសាស្ត្រ និងប្រភេទអង្ករផ្សេងទៀត ដែលស្ថិតក្នុងចំណាត់ថ្នាក់ត្រូវជាប់ពន្ធរបស់អាជ្ញាធរគយ ដូចជាអង្ករសម្រិត ឬអង្ករសម្រូប។ ការកែប្រែអត្រាពន្ធលើអង្ករនាំចេញនេះ កើតឡើងប៉ុន្មានខែបន្ទាប់ពីរដ្ឋាភិបាលឥណ្ឌាបានបន្ធូរបន្ថយការរឹតបន្តឹងកាលពីពេលមុន ដែលកាលពីក្នុងខែតុលា ឆ្នាំ២០២៣ រដ្ឋាភិបាលឥណ្ឌាបានលុបចោលបម្រាមនាំចេញអង្ករ ដែលបានអនុវត្តចាប់តាំងពីខែកញ្ញា ឆ្នាំ២០២២ ខណៈពេលបន្តហាមឃាត់លើការនាំចេញអង្ករបាក់។  នៅថ្ងៃដដែលនោះ បម្រាមក៏បានកាត់បន្ថយពន្ធគយលើអង្ករសម្រិតពី១ភាគរយ មកនៅត្រឹមកម្រិតសូន្យភាគរយ ហើយថែមទាំងបានដកការកម្រិតតម្លៃអប្បបរមាត្រូវតែមានតម្លៃ៤៩០ដុល្លារក្នុងមួយតោន លើការនាំចេញអង្ករសម្រិត។  ការផ្លាស់ប្តូរទាំងនេះត្រូវបានអនុម័តបន្ទាប់ពីកិច្ចប្រជុំកម្រិតខ្ពស់ថ្នាក់អន្តរក្រសួងរបស់ប្រទេសឥណ្ឌា។ ការកែប្រែបម្រាមនាពេលនោះ ត្រូវបានគេរាយការណ៍ថា ដើម្បីបន្ធូរបន្ថយបញ្ហាលើការខ្វះឃ្លាំងសម្រាប់រក្សាទុកអង្កររបស់ឥណ្ឌា។ ប្រទេសឥណ្ឌាបានកែប្រែបម្រាមជាលើកដំបូង នៅក្នុងខែកញ្ញា ឆ្នាំ២០២២ ដែលបានរឹតបន្តឹងការនាំចេញអង្ករសម្រិត ហើយហាមឃាត់ការនាំចេញអង្ករបាក់។  […]

image_2026-04-30_14-03-00
បម្រាមនាំចេញធ្វើឱ្យតម្លៃផ្លែប៉េងប៉ោះ ក្នុងប្រទេសម៉ារ៉ុក ចុះថោកយ៉ាងខ្លាំង

រ៉ាបាត៖ ការរឹតត្បិតលើការនាំចេញផ្លែប៉េងប៉ោះ ជាពិសេសទៅកាន់ទីផ្សារអាហ្វ្រិក រួមជាមួយនឹងការបញ្ចប់នៃរយៈពេលកូតានាំចូលរបស់សហភាពអឺរ៉ុប បានធ្វើឱ្យតម្លៃធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងទីផ្សារក្នុងស្រុករប ស់ប្រទេសម៉ារ៉ុក ដែលការសម្រេចចិត្តនេះ ដើម្បីធ្វើឱ្យទីផ្សារក្នុងស្រុកមានស្ថិរភាព បន្ទាប់ពីផុតរដូវប្រមូលផល។ កសិករដាំដំណាំប៉េងប៉ោះ បាននិយាយថា ការរឹតបន្តឹងលើការនាំចេញផ្លែប៉េងប៉ោះរបស់ប្រទេសម៉ារ៉ុកក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បានធ្វើឱ្យតម្លៃធ្លាក់ចុះនៅក្នុងទីផ្សារក្នុងស្រុក។ កសិករដាំប៉េងប៉ោះបាននិយាយថា ថ្ងៃនេះ ប៉េងប៉ោះមួយប្រអប់មានទម្ងន់៣០គីឡូក្រាម មានតម្លៃប្រហែល១០ដុល្លារ ឬប្រហែល០,៣៥ដុល្លារ ក្នុងមួយគីឡូក្រាម ដែលបង្ហាញឱ្យឃើញពីការធ្លាក់ចុះតម្លៃជិតពាក់កណ្តាល។ កាលពី១៥ ថ្ងៃមុនមានបម្រាម តម្លៃប៉េងប៉ោះកំពុងកើនឡើងរហូតដល់មួយដុល្លារ ក្នុងមួយគីឡូក្រាម ហើយលក់ដុំបានតម្លៃ០,៩៧ដុល្លារ ក្នុងមួយគីឡូក្រាម។ ការធ្លាក់ចុះយ៉ាងខ្លាំងនេះ ដោយសារការបញ្ឈប់ជាបណ្តោះអាសន្ននូវការនាំចេញផ្លែប៉េងប៉ោះទៅកាន់ប្រទេសក្នុងតំបន់អាហ្វ្រិក ដែលជាវិធានការមួយគេជូនដំណឹងដោយផ្ទាល់មាត់ប្រាប់អ្នកដាំ  ហើយទន្ទឹមនឹងនោះដែរ ការនាំចេញទៅកាន់សហភាពអឺរ៉ុបក៏បានធ្លាក់ចុះ បន្ទាប់ពីបញ្ចប់រយៈពេលនាំចូលតាមកូតាអនុគ្រោះ។ ជាធម្មតា ក្នុងអំឡុងពេលនេះ កូតាសម្រាប់នាំចូលផ្លែប៉េងប៉ោះម៉ារ៉ុក នៅទីផ្សារអឺរ៉ុប គឺអស់ហើយ។ ចាប់ពីពេលនោះមក រាល់ការនាំចេញផ្លែប៉េងប់ោះទៅកាន់សហភាពអឺរ៉ុប គឺត្រូវបង់ពន្ធគយទាំងអស់។ សហភាពអឺរ៉ុបអនុវត្តប្រព័ន្ធកូតាអត្រាពន្ធ ដែលការនាំចេញលើសពីកម្រិតកូតាកំណត់ត្រូវបង់ពន្ធបន្ថែម។ ក្រៅពីសក្ដានុពលនៃការនាំចេញ ផលិតកម្មប៉េងប៉ោះរបស់ប្រទេសម៉ារ៉ុក ក៏បានរងផលប៉ះពាល់ដោយជំងឺ និងលក្ខខណ្ឌអាកាសធាតុអាក្រក់ រួមជាមួយនឹងភ្លៀងធ្លាក់យូរ ដែលបង្កឱ្យមានជំងឺផ្សិតធ្វើឱ្យដំណាំប៉េងប៉ោះផ្តល់ទិន្នផលទាប។ ចំណែកកសិករម្នាក់ទៀត បានបញ្ជាក់ពីការបញ្ឈប់ការនាំចេញទៅកាន់ទីផ្សារអាហ្វ្រិក រីឯការនាំចេញទៅកាន់អឺរ៉ុបមិនទាន់ផ្អាកនោះទេ។ អាជ្ញាធរមូលដ្ឋានបានណែនាំអ្នកដាំប៉េងប៉ោះមិនឱ្យនាំចេញទៅកាន់ទីផ្សារអាហ្វ្រិក ដើម្បីរក្សាស្ថិរភាពតម្លៃក្នុងស្រុក និងធានាសន្តិសុខស្បៀង។ លោកក៏បានចង្អុលបង្ហាញពីផលប៉ះពាល់យូរអង្វែងដោយសារព្យុះ […]

image_2026-04-30_11-53-44
ហាងភេសជ្ជៈមីសឿ បិទសាខាង៤២៨កន្លែង ភាគច្រើននៅវៀតណាម និងឥណ្ឌូណេស៊ី ដើម្បីកែលម្អប្រតិបត្តិការ

ហូជីមិញ៖ ក្រុមហ៊ុនមីសឿ (Mixue) របស់ប្រទេសចិន ដែលជាម្ចាស់ខ្សែសង្វាក់ហាងអាហារ និងភេសជ្ជៈដ៏ធំបំផុតរបស់ពិភពលោក កាលពីឆ្នាំ២០២៥ បានសម្រេចបិទទ្វារហាងរបស់ខ្លួនចំនួន៤២៨ហាង ហើយហាងបានបិទភាគច្រើន មានទីតាំងនៅក្នុងប្រទេសឥណ្ឌូនេស៊ី និងប្រទេសវៀតណាម ដោយសារក្រុមហ៊ុននេះព្យាយាមកែលម្អប្រតិបត្តិការ និងប្រសិទ្ធភាពអាជីវកម្មរបស់ខ្លួនឡើងវិញ។ ក្រុមហ៊ុនតែទឹកដោះគោនេះ មិនបានបង្ហាញពីចំនួនហាងត្រូវបានបិទនៅក្នុងប្រទេសទាំងពីរខាងលើនេះទេ ប៉ុន្តែបាននិយាយនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចុងក្រោយរបស់ខ្លួនថា ខ្លួនបានផ្តោតលើ “ការធ្វើឱ្យប្រសើរឡើងនូវប្រតិបត្តិការរបស់ហាងមានស្រាប់” ដើម្បីគាំទ្រដល់ប្រតិបត្តិការប្រកបដោយនិរន្តរភាព និងមានស្ថិរភាពក្នុងរយៈពេលវែង។” ប៉ុន្តែ ក្រុមហ៊ុនបានពង្រីកអាជីវកម្មនៅក្នុងប្រទេសមួយចំនួនទៀតដូចជា សហរដ្ឋអាមេរិក និងកាហ្សាក់ស្ថាន ហើយបានបើកហាងដំបូងរបស់ខ្លួននៅក្នុងប្រទេសម៉ាឡេស៊ី និងប្រទេសថៃ ទោះបីជាស្ថិតនៅក្រោមម៉ាកផ្សេងគ្នា គឺឡាក់គី ខាប់ (Lucky Cup) ក៏ដោយ។ គិតត្រឹមចុងឆ្នាំ២០២៥ ហាងមីសឿមានសាខាសរុបចំនួន៥៩ ៨២៣កន្លែង នៅទូទាំងពិភពលោក សាខាចំនូន៥៥​ ៣៥៦កន្លែងមានទីតាំងស្ថិតនៅក្នុងប្រទេសចិនដីគោក។ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤ ប្រទេសឥណ្ឌូនេស៊ី និងវៀតណាម គឺជាទីផ្សារក្រៅប្រទេសធំជាងគេពីររបស់ហាងមីសឿ ដែលក្នុងនោះមានហាងចំនួន១ ៣០៤ ស្ថិតនៅក្នុងប្រទេសវៀតណាម។ នៅក្នុងប្រទេសវៀតណាម ហាងមីសឿ កំពុងតែប្រឹងកែទម្រង់ពីហាងតូចបែបប្រពៃណីទៅជាហាងធំៗ។ ទីតាំងថ្មីមានបញ្ជររៀបចំធំទូលាយ ហាងបែរមុខទៅផ្លូវធំ ហើយខ្សែសង្វាក់ក៏កំពុងផ្តល់អាទិភាពដល់ទីតាំងសំខាន់ៗផងដែរ។ ហាងមីសឿ បានចូលរកស៊ីក្នុងប្រទេសវៀតណាម នាឆ្នាំ២០១៨ […]

image_2026-04-30_11-03-57
ដំឡូងបារាំងនាំចូលពីអាម៉េរិក មកកោះតៃវ៉ាន់ ត្រូវពិនិត្យយ៉ាងល្អិតល្អន់ ព្រោះខ្លាចប៉ះពាល់សុខភាព

តៃប៉ិ៖ ទីភ្នាក់ងារត្រួតពិនិត្យសុខភាពសត្វ និងរុក្ខជាតិ កោះតៃវ៉ាន់ បានឲ្យដឹងថា ស្តង់ដារចត្តាឡីស័កសម្រាប់ដំឡូងបារាំងនាំចូល ដែលត្រូវបានប្រើប្រាស់សម្រាប់ការកែច្នៃ គឺដូចគ្នានឹងការគ្រប់គ្រងដំឡូងបារាំងក្នុងស្រុកដែរ ហើយប្រសិនបើរកឃើញដំឡូងណាមានសញ្ញាដុះពន្លក រលួយ ឬដុះផ្សិត ត្រូវតែបោះចោល និងបំផ្លាញចោលទាំងស្រុង។ របាយការណ៍ប៉ាន់ប្រមាណផ្នែកពាណិជ្ជកម្មជាតិឆ្នាំ២០២៦ របស់អ្នកតំណាងពាណិជ្ជកម្មអាម៉េរិក  ដែលបានចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា បាននិយាយអំពីបទប្បញ្ញត្តិនាំចូលដំឡូងរបស់តៃវ៉ាន់។ យោងតាមរបាយការណ៍នេះ ចាប់តាំងពីឆ្នាំ២០១៨រហូតមក កោះតៃវ៉ាន់បានច្រានចោលការដឹកជញ្ជូនទាំងអស់ ដែលមានដំឡូងបារាំងដុះពន្លក។ ច្បាប់វិសោធនកម្មថ្មីបានអនុម័តក្នុងខែកុម្ភៈ ឆ្នាំ២០២៦ អនុញ្ញាតឱ្យការដឹកជញ្ជូន ដែលមានដំឡូងបារាំងដុះពន្លក ឬដុះផ្សិត អាចនាំចូលបាន លុះត្រាតែដំឡូងរងផលប៉ះពាល់ត្រូវបានបែងចែក និងបោះចោលនៅកន្លែងកែច្នៃ។ គោលនយោបាយថ្មីនេះ ត្រូវបានគេរាយការណ៍ថា បានបង្កឱ្យមានការព្រួយបារម្ភពីសមាជិកសភា និងមន្ត្រីរដ្ឋាភិបាលតៃវ៉ាន់ ដោយភ័យខ្លាចថា ដំឡូងបារាំងដុះពន្លូត ដែលមានផ្ទុកសារធាតុពុល គ្លីកូលកាឡយ (Glycoalkaloids)  រួមទាំងសារធាតុសូឡានីន (Solanine) អាចត្រូវបានកែច្នៃទៅជាផលិតផលម្ហូបអាហារ ហើយបង្កឱ្យអ្នកបរិភោគពុលបាន។ ទីភ្នាក់ងារត្រួតពិនិត្យសុខភាពសត្វ និងរុក្ខជាតិ កោះតៃវ៉ាន់ បាននិយាយថា បន្ថែមពីលើការហាមឃាត់នាំចូលដំឡូងបារាំងមានសត្វល្អិត និងជំងឺណាមួយ ក្នុងចំណោមទំនិញប្រាំបីប្រភេទ ពិធីសារថ្មីតម្រូវឱ្យអ្នកនាំចេញអាម៉េរិក ត្រូវពង្រឹងកម្មវិធីទប់ស្កាត់ពន្លក ដើម្បីធានាថា ដំឡូងនាំចូលមិនមានដុះពន្លក​ និងមិនមានដីឡើយ។ […]

កាលវិភាគផ្សព្វផ្សាយ