បុណ្យទន្លេលើកទី៩ នៅខេត្តតាកែវ ជួយឱ្យអាជីវករលក់ម្ហូបអាហារទទួលបានចំណូលលើសពីការរំពឹងទុក

486419633_967463552182442_442765226330928654_n

ខេត្តតាកែវ៖ ពិធីបុណ្យទន្លេលើកទី៩ ដែលប្រារព្ធរៀបចំនៅខេត្តតាកែវមានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ បានជួយឱ្យអាជីវករផ្តល់សេវាមុខម្ហូបអាហារ និងភេសជ្ជៈមកពីបណ្តាខេត្តនានា ដែលមានច្រើនស្តង់លក់បានប្រាក់ចំណូលលើសពីការរំពឹងទុក តាំងពីថ្ងៃដំបូងរហូតដល់ថ្ងៃចុងក្រោយ ដោយសារប្រជាពលរដ្ឋមកចូលរួមទស្សនាកម្សាន្តច្រើនកុះករ។

លោក ផល្លី ណារ៉ុង អាជីវករលក់ស៊ុបឆ្នាំងដី មកពីខេត្តព្រៃវែង បានឱ្យដឹងថា យប់ចាប់ផ្តើមថ្ងៃបុណ្យទន្លេទី១ លោករំពឹងថា អាចលក់ស៊ុប និងអាហារផ្សេងទៀតរបស់ខ្លួនបានប្រាក់ពីបួនទៅប្រាំលានរៀលប៉ុណ្ណោះ តែលទ្ធផលជាក់ស្តែងអាចលក់បានប្រាក់រហូតដល់១០លានរៀលលើសពីការរំពឹងទុក ព្រោះមានបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត បានចូលមកដើរកម្សាន្តច្រើន ហើយសម្រាប់យប់ទី២ ផ្អែកលើប្រាក់ចំណូលថ្ងៃដំបូង លោកបានត្រៀមមុខម្ហូបអាហាររបស់ខ្លួនលក់ឱ្យបានរហូតដល់២០លានរៀល។

លោក ហ៊ាង ពេជ្រ អាជីវករលក់ស៊ុបមកពីខាងខេត្តព្រះសីហនុ បានឱ្យដឹងថា យប់ថ្ងៃទី១ លោកបានដាក់ក្តីរំពឹងថា ការលក់ម្ហូបអាហាររបស់ខ្លួន  អាចរកប្រាក់តែពីពីរទៅបីលានរៀលប៉ុណ្ណោះ ព្រោះនៅពេលរសៀលឃើញប្រជាពលរដ្ឋមកដើរកម្សាន្តហាក់មានចំនួនតិចតួច ប៉ុន្តែជាក់ស្តែង នៅយប់ទី១ លោកអាចលក់ម្ហូបអាហារបានប្រាក់រហូតដល់ទៅប្រាំបីលានរៀល  ហើយដល់យប់ទី២ លោកធ្វើយ៉ាងណាជំរុញការលក់របស់ខ្លួនឱ្យកើនឡើងលើសពី៨លានរៀល ឬច្រើនជាងនេះទៅតាមភាពជាក់ស្តែង។

លោក ប៊ុន ថម អាជីវករលក់ម្ហូបអាហារមកពីខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា លក់បានប្រាក់សរុបជិតបីលានរៀល ព្រោះលោកមានស្តង់សម្រាប់លក់ម្ហូបតែមួយកន្លែង ហើយមានគ្នាតិចតួច មិនអាចផ្តល់សេវាបានគ្រប់គ្នា ហើយសម្រាប់ថ្ងៃទី២ លោកត្រៀមម្ហូបអាហារច្រើនជាងថ្ងៃទី១ ដោយរំពឹងថា អាចទទួលបានចំណូលច្រើនជាងថ្ងៃទី១។

លោក ហ៊ាង តុង លក់ដូងក្រអូបមកពីខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា យប់ថ្ងៃទី១ នៃពិធីបុណ្យទន្លេនៅខេត្តតាកែវ​ ឆ្នាំនេះ លោកនិងក្រុមការងារលក់ផលិតផលកែច្នៃរបស់ខ្លួនរកប្រាក់ចំណូលបានពីបួនទៅប្រាំលានរៀល។ ចំនួននេះលោកមិននឹកស្មានថា អាចលក់បានប្រាក់ដល់ប៉ុណ្ណឹងនោះទេ ហើយនៅយប់ថ្ងៃទី២ទៀត ការលក់កំពុងមានសន្ទុះកើនឡើង ដោយរំពឹងថា អាចលក់បានប្រាក់កើនលើសប្រាំមួយលានរៀល។

ឯកឧត្តម វី សំណាង អភិបាលខេត្តតាកែវ មានប្រសាសន៍នៅក្នុងពិធីបើកព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ថា បុណ្យលើកទី៩ សម្រាប់ព្រះរាជាណាចក្រកម្ពុជា និងជាលើកទី១ ជាប្រវត្តិសាស្ត្រសម្រាប់ខេត្តតាកែវ ហើយក្នុងនាមជាម្ចាស់ផ្ទះបានរៀបចំបុណ្យទន្លេ រដ្ឋបាលខេត្តតាកែវ បានសហការរៀបចំជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ បានរៀបចំឱ្យមានព្រឹត្តិការណ៍នានា ដូចជាការជិះកង់ចម្ងាយ៧៥គីឡូម៉ែត្រពីរាជធានីភ្នំពេញមកកាន់ទីរួមខេត្តតាកែវ ក្រោមប្រធានបទ សេរីភាពនៃការជិះកង់ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥, ការរត់កម្សាន្តមហាជនចម្ងាយប្រាំគីឡូម៉ែត្រ, ការដាំដើមឈើរួមគ្នា, កីឡាប៉េតង់មហាជន, កីឡាអុកចត្រង្គ, កីឡារែក, កីឡាលោតមឹក, កីឡាបាល់ទះមហាជន ,បាល់ទាត់មិត្តភាព, កីឡាប៉ារ៉ាម៉ូទ័រ, ប្រដាល់គុណខ្មែរ និងការជិះទូកកាយ៉ាកជាដើម។ បន្ថែមពីនេះ មានរៀបចំពិព័រណ៍ផលិតផលពាណិជ្ជកម្មគ្រប់ប្រភេទ នៅក្នុងគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្ម ផលិតផលក្នុងស្រុក តំបន់ទន្លេនៅតាមមូលដ្ឋានឱ្យបានទូលំទូលាយ ដើម្បីជាការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចស្របតាមយុទ្ធសាស្ត្របច្ចុកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ផងដែរ។

នៅក្នុងឱកាសនេះផងដែរ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ចាត់ទុកថា ការប្រារព្ធពិធីបុណ្យទន្លេលើកទី៩ នៅខេត្តតាកែវពេលនេះមិនត្រឹមតែរួមចំណែកផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៅខេត្តតាមដងទន្លេប៉ុណ្ណោះទេ ប៉ុន្តែបន្ថែមដល់ការគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការយកចិត្តទុកដាក់អភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ជាពិសេសសក្តានុពលវប្បធម៌ប្រវត្តិសាស្ត្រ និងធនធានទឹកសាបកម្ពុជាមានលក្ខណៈលេចធ្លោ និងមានភាពសំបូរបែប ដែលអំណោយផលដល់ការអាស្រ័យផល និងការអភិវឌ្ឍឧស្សាហកម្មទេសចរនៅតំបន់ទាំងនោះ៕


rice-farming-laos
ឡាវកំពុងសិក្សាគម្រោងឥណទានកាបូន សម្រាប់ការដាំដំណាំស្រូវ

វៀងចន្ទន៍៖ ក្រសួងកសិកម្ម និងរុក្ខាប្រមាញ់របស់ប្រទេសឡាវ កំពុងសិក្សាគម្រោងឥណទានកាបូន (Carbon Credit) ដែលផ្អែកលើវិធីសាស្ត្រដាំដុះស្រូវ ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ កាត់បន្ថយថ្លៃដើមផលិតកម្ម និងបង្កើតឱកាសចំណូលថ្មីប្រកបដោយចីរភាពសម្រាប់កសិករឡាវ។ យោងតាមរបាយការណ៍ចេញផ្សាយ នាពេលថ្មីកន្លងមកនេះ គម្រោងនឹងវាយតម្លៃលទ្ធភាពផ្នែកបច្ចេកទេស បរិស្ថាន និងសេដ្ឋកិច្ច ក្នុងការអនុវត្តវិធីសាស្ត្រដាំស្រូវ ស្រោចទឹក និងទុកឱ្យដីស្ងួត ដើម្បីបង្កើតឥណទានកាបូន។ វិធីសាស្ត្រនេះ ដោយឆ្លាស់គ្នារវាងការបង្ហូរទឹកចូលស្រែ និងការទុកឱ្យដីស្ងួត អាចកាត់បន្ថយការប្រើប្រាស់ទឹក និងថ្លៃដើមផលិតកម្មបានយ៉ាងច្រើន។ សំខាន់ជាងនេះទៅទៀត វាជួយកាត់បន្ថយការបញ្ចេញឧស្ម័ន មេតាន (Methane) ពីការដាំដុះស្រូវ ដែលជាប្រភពដ៏សំខាន់មួយនៃឧស្ម័នផ្ទះកញ្ចក់នៅលើពិភពលោក។ គម្រោងនេះក៏នឹងបង្កើតប្រព័ន្ធសម្រាប់វាស់វែង និងផ្ទៀងផ្ទាត់បរិមាណនៃការកាត់បន្ថយការបញ្ចេញឧស្ម័ន ដើម្បីអាចបំប្លែងទៅជាឥណទានកាបូន។ វានឹងផ្តល់ឱ្យកសិករនូវប្រភពចំណូលបន្ថែមដែលមាននិរន្តរភាព ព្រមទាំងអាចជួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ។ ក្រៅពីអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងបរិស្ថាន គម្រោងនេះក៏មានគោលបំណងពង្រឹងជំនាញ និងចំណេះដឹងរបស់មន្ត្រីកសិកម្ម និងកសិករនៅតំបន់គោលដៅ ដើម្បីគាំទ្រដល់ការផ្លាស់ប្តូររយៈពេលវែងឆ្ពោះទៅរកប្រព័ន្ធកសិកម្មប្រកបដោយចីរភាព និងមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ ប្រទេសឡាវកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាអសន្តិសុខស្បៀង ដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និងបើកឱកាសនាំចេញផលិតផលកសិកម្ម ក្រោមជំនួយទឹកប្រាក់ចំនួន៦៨,៥លានដុល្លារពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូអភិវឌ្ឍន៍ដើម្បីធ្វើទំនើបកម្មវិស័យកសិកម្មនៅក្នុងខេត្តចំនួនប្រាំមួយ ដែលងាយរងគ្រោះដោយការប្រែប្រួលអាកាសធាតុ។ គម្រោងថ្មីសម្រាប់វិស័យកសិកម្មប្រកបដោយនិរន្តរភាព ដែលដំណើរការពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០ នឹងផ្តោតសំខាន់លើការកែលម្អប្រព័ន្ធសន្តិសុខស្បៀង អាហារូបត្ថម្ភ និងភាពធន់នឹងអាកាសធាតុ […]

762629826_1601636518217101_4741864112440561604_n
កម្ពុជា និង ADB ចុះហត្ថលេខាលើកម្ចីសម្បទាន២៥០លានដុល្លារ គាំទ្រកម្មវិធីរក្សាស្ថិរភាពសេដ្ឋកិច្ច

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានក្នុងទំហំទឹកប្រាក់២៥០លានដុល្លារ សម្រាប់អនុវត្តកម្មវិធីអន្តរាគមន៍បន្ទាន់ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច (Rapid Intervention for Stabilization of the Economy Program – RISE) ដើម្បីគាំទ្រដល់ការឆ្លើយតបរបស់កម្ពុជា ចំពោះផលប៉ះពាល់ពីពហុវិបត្តិ និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល។ ពិធីចុះហត្ថលេខាត្រូវបានធ្វើឡើងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមវត្តមានឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី យ៉ាសមីន ស៊ីឌីគី (Yasmin Siddiqi) នាយិកា ADB ប្រចាំកម្ពុជា។ ពិធីនេះក៏មានការចូលរួមពីលោក នៀនសាន ចាង (Nianshan Zhang) អគ្គនាយកទទួលបន្ទុកនាយកដ្ឋានអាស៊ីអាគ្នេយ៍របស់ ADB ផងដែរ។ កម្មវិធីអន្តរាគមន៍បន្ទាន់ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ចត្រូវបានអនុវត្តក្រោមក្របខណ្ឌយន្តការហិរញ្ញប្បទានប្រឆាំងវិបត្តិ (Countercyclical Support Facility-CSF) របស់ ADB […]

photo_2026-08-04_13-38-22 (4)
រាជរដ្ឋាភិបាលអន្តរាគមន៍ជួយសង្គ្រោះស្រូវជិត១៥ម៉ឺនហិកតា ខណៈភាពរាំងស្ងួតប៉ះពាល់ប្រាំបីខេត្ត

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានចុះអន្តរាគមន៍ជួយសង្គ្រោះដំណាំស្រូវប្រមាណជិត១៥ម៉ឺនហិកតា បន្ទាប់ពីភាពរាំងស្ងួតបានប៉ះពាល់ដល់ផ្ទៃដីដាំដុះនៅក្នុងខេត្តចំនួនប្រាំបីសរុបជិតបីម៉ឺនហិកតា។ លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងថា គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ខេត្តរងផលប៉ះពាល់ដោយសារភាពរាំងស្ងួតមានចំនួនប្រាំបីខេត្ត រួមមាន ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង ប៉ៃលិន កំពង់ចាម កំពង់ធំ និងខេត្តសៀមរាប។ ចំណែកផ្ទៃដីដំណាំស្រូវរងផលប៉ះពាល់សរុបមានជាង២៨៩ ០០០ហិកតា។ លោកបានឱ្យដឹងថា រាជរដ្ឋាភិបាលបានចាត់វិធានការអន្តរាគមន៍ជាបន្ទាន់ តាមរយៈក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ដោយអាចជួយសង្គ្រោះផ្ទៃដីដំណាំស្រូវបានប្រមាណ១៤៧ ០០០ហិកតា ដែលធ្វើឱ្យស្ថានភាពដំណាំមានភាពប្រសើរឡើងវិញ។ លោកបានបន្តថា ការអន្តរាគមន៍របស់រាជរដ្ឋាភិបាល គួបផ្សំនឹងការចូលរួមសហការរបស់ប្រជាពលរដ្ឋ និងការធ្លាក់ភ្លៀងជាបន្តបន្ទាប់ក្នុងរយៈពេលកន្លងមក បានធ្វើឱ្យដំណាំស្រូវភាគច្រើនចាប់ផ្តើមលូតលាស់ឡើងវិញ។ ទោះជាយ៉ាងណា ដំណាំស្រូវមួយចំនួនអាចរងផលប៉ះពាល់ដល់គុណភាព និងទិន្នផល ដោយសារការខ្វះខាតទឹកក្នុងអំឡុងពេលកន្លងមក។ លោកបានបញ្ជាក់ថា ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់នៅតាមតំបន់ទាំងនោះក៏អាចឆ្លងផុតពីស្ថានភាពរាំងស្ងួតបានដែរ។ បើតាមអ្នកនាំពាក្យរូបនេះ ភាពរាំងស្ងួតលើកនេះបណ្តាលមកពីឥទ្ធិពលនៃបាតុភូតអែលនីញ៉ូ (El Niño) […]

image_2026-08-04_09-34-43
រដ្ឋាភិបាលឥណ្ឌូណេស៊ីចែកពូជដំណាំដោយឥតគិតថ្លៃសម្រាប់ដាំដុះលើផ្ទៃដីជិតមួយលានហិកតា

ហ្សាការតា៖ រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី លោក អាន់ឌី អាំរ៉ាន ស៊ូឡៃម៉ាន (Andi Amran Sulaiman) បានថ្លែងថា ប្រទេសឥណ្ឌូណេស៊ីនឹងចែកពូជដំណាំកសិឧស្សាហកម្ម និងពូជដំណាំមានគុណភាពខ្ពស់ ដោយឥតគិតថ្លៃ សម្រាប់ដាំដុះលើផ្ទៃដីទំហំ៨៧០ ០០០ហិកតា នៅទូទាំងប្រទេស ស្របពេលលោកប្រធានាធិបតីឥណ្ឌូណេស៊ីកំពុងតែប្រឹងប្រែងបង្កើនផលិតភាពផ្នែកវិស័យកសិកម្ម។ កម្មវិធីផ្តល់ពូជដំណាំនេះ គឺផ្តោតលើដំណាំយុទ្ធសាស្ត្រសំខាន់ៗ រួមមាន ដូង អំពៅ កាកាវ កាហ្វេ ស្វាយចន្ទី ចន្ទន៍ទេស និងម្រេច ដោយស្របទៅនឹងអាទិភាពផ្នែកកសិកម្មរបស់លោកប្រធានាធិបតី ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) ដែលគិតគូរដល់សន្តិសុខស្បៀងរបស់ប្រទេសឥណ្ឌូណេស៊ី។ ថ្លែងនៅក្នុងអំឡុងពេលពិនិត្យមើលកសិដ្ឋានបណ្តុះកូនដូងរបស់រដ្ឋ លើផ្ទៃដីទំហំ១៥ហិកតា នៅតំបន់បាតាំង (Batang) ខេត្តជ្វាកណ្តាល (Central Java) លោក អាន់ឌី អាំរ៉ាន ស៊ូឡៃម៉ាន បានឱ្យដឹងថា ការចែករំលែកពូជដំណាំនឹងធ្វើឡើងទៅតាមស្ថានភាពអាកាសធាតុសម្រាប់ធ្វើកសិកម្មក្នុងស្រុក និងស្របតាមទម្លាប់បង្កបង្កើនផលរបស់ប្រជាកសិករ។ លោកបានថ្លែងកាលពីថ្ងៃទី៣០ ខែកក្កដាថា «នេះជាកម្មវិធីអាទិភាពមួយរបស់លោកប្រធានាធិបតី។ គោលដៅសរុបរបស់យើងសម្រាប់មុខដំណាំសំខាន់ៗ គឺលើផ្ទៃដីទំហំ៨៧០ ០០០ហិកតា នៅទូទាំងប្រទេសឥណ្ឌូណេស៊ី ហើយកូនពូជដំណាំទាំងនេះកំពុងត្រូវបានចែកជូនដោយមិនគិតថ្លៃឡើយ»។ […]

កាលវិភាគផ្សព្វផ្សាយ