ឯកឧត្តមបណ្ឌិត កៅ ថាច  អំពាវនាវឱ្យរោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងទិញធានារ៉ាប់រងបន្ថែម

THN2 copy

ខេត្តព្រៃវែង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥នេះ បានអំពាវនាវដល់រោងម៉ាស៊ីនស្រូវទូទាំងប្រទេសឲ្យបង្កើនការប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គិភ័យ ដោយរៀបចំប្រព័ន្ធការពារសុវត្ថិភាព និងទិញធានារ៉ាប់រងបន្ថែម ដើម្បីទ្រព្យសម្បត្តិទាំងមូលតែម្តង។

ឯកឧត្តមបណ្ឌិតប្រតិភូ បានអំពាវនាវដូច្នេះក្នុងឱកាស
ឆ្លៀតពេលថ្ងៃឈប់សម្រាក អញ្ជើញដឹកនាំសហការីចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវមួយកន្លែង ក្នុងខេត្តព្រៃវែង ដែលត្រូវអគ្គិភ័យឆាបឆេះ កាលពីល្ងាចម្សិលមិញ។

ក្រោយពីបានពិនិត្យមើលទំហំខូចខាតជាក់ស្តែង និងពិនិត្យមើលទីតាំងបង្កើតប្រព័ន្ធការពារសុវត្ថិភាពរួចមក ឯកឧត្តមបណ្ឌិតប្រតិភូ បានគិតដល់ហានិភ័យជាយថាហេតុអាចកើតមាននៅក្នុងរដូវក្តៅបំផុតរបស់កម្ពុជា គឺនៅខែមេសាខាងមុខនេះ ដែលងាយស្រួលកើតមានគ្រោះអគ្គិភ័យ។ ដូច្នេះម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយរៀបចំប្រព័ន្ធទឹកសម្រាប់បាញ់ពន្លត់អគ្គិភ័យនៅក្នុងបរិវេណរោងម៉ាស៊ីន ជាពិសេសត្រូវលៃលកទិញធានារ៉ាប់រងការពារទ្រព្យសម្បត្តិរបស់ខ្លួន។

រោងម៉ាស៊ីនកិនស្រូវ ដែលត្រូវអគ្គិភ័យឆាបឆេះនេះ ស្ថិតនៅភូមិក្រចាប់ ឃុំព្រៃខ្លាស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលជាកម្មសិទ្ធិរបស់លោក ឈិត ប៊ុនថន និងជាឃ្លាំងស្តុកស្រូវ និងជាឡសម្ងួតស្រូវដ៏ធំមួយ ក្នុងគម្រោងពិសេសរបស់រាជរដ្ឋាភិបាល នៅក្នុងខេត្តព្រៃវែង។

ឯកឧត្តមបណ្ឌិតប្រតិភូ បានណែនាំឱ្យលោក ឈិត ប៊ុនថន ត្រូវរៀបចំប្រព័ន្ធបូមទឹកភ្ជាប់ទៅអាងស្តុកទឹកនៅក្បែរនេះស្រាប់ សម្រាប់បាញ់ទឹកពន្លត់អគ្គិភ័យដោយខ្លួនឯង។ ជាពិសេស រោងម៉ាស៊ីនកិនស្រូវនេះ ត្រូវទិញធានារ៉ាប់រងថែមទៀត ក្រៅតែពីធានារ៉ាប់រងសម្រាប់ការពារទំនិញក្នុងស្តុក គឺត្រូវទិញសម្រាប់ការពារទ្រព្យសម្បត្តិរបស់រោងម៉ាស៊ីនកិនស្រូវទាំងមូលតែម្តង។

ឯកឧត្តមបណ្ឌិតប្រតិភូ បានសម្តែងការសោកស្តាយចំពោះការខូចខាតនេះ ហើយបានណែនាំដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ត្រូវបង្កើនការប្រុងប្រយ័ត្នថែមទៀត ជាពិសេសត្រូវរៀបចំប្រព័ន្ធសុវត្ថិភាពស្វ័យប្រវត្តិ ដើម្បីការពារទ្រព្យសម្បត្តិរបស់ខ្លួន។

លោក ឈិត ប៊ុនថត បានជម្រាបជូនឯកឧត្តមបណ្ឌិតប្រតិភូ និងសហការី ឱ្យបានជ្រាបថា អគ្គិភ័យបង្កឡើងដោយទុស្សេចរន្តអគ្គីសនី នៅត្រង់ចំណុចទូបែងចែកភ្លើងនៅក្នុងរោងម៉ាស៊ីន ដែលផ្ទុះចេញជាផ្កាភ្លើងទៅប៉ះផ្ទាំងអ៊ីសូឡង់ការពារកម្តៅនៅជាប់ដំបូលស័ង្កសី បណ្តាលឱ្យឆាបឆេះយ៉ាងលឿនតែម្តង។

លោកបានរៀបរាប់ថា កម្ទេចភ្លើងឆេះបន្ទះអ៊ីសូឡង់ បានធ្លាក់ពីលើដំបូលមកឆេះបាវច្រកស្រូវ និងបាវច្រកអង្ករ នៅខាងក្រោមថែមទៀត ប៉ុន្តែមិនបានឆេះរាលដាលធ្ងន់ធ្ងរពេកឡើយ។  ម្យ៉ាងទៀត ដោយសារក្រុមរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋានស្រុកស្វាយអន្ទរ ដែលនៅក្បែរទីតាំងស្រាប់ បានចេញមកអន្តរាគមន៍ទាន់ពេលវេលា។

លោក ឈិត ប៊ុនថន បានបញ្ជាក់ថា រថយន្តពន្លត់អគ្គីភ័យ១៦គ្រឿងបានចេញមកអន្តរាគមន៍ ប៉ុន្តែអគ្គិភ័យបានរលត់ទាំងស្រុងក្រោយបាញ់ពន្លត់អស់ទឹកតែបួនឡានប៉ុណ្ណោះ។

ក្រៅពីសម្តែងសេចក្តីសោកស្តាយ និងក្តីខ្វាយខ្វល់ដោយសារគ្រោះអគ្គិភ័យនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានណែនាំឱ្យលោក ឈិត ប៊ុនថន ត្រូវរៀបចំប្រព័ន្ធអគ្គីសនីឡើងវិញ និងដូរទីតាំងទូបែងចែកថាមពលឱ្យនៅខាងក្រៅរោងម៉ាស៊ីនកិនស្រូវ ដើម្បីចៀសវៀងគ្រោះថ្នាក់កើតឡើងជាយថាហេតុម្តងទៀត។

បន្ថែមលើការណែនាំដល់ម្ចាស់រោងម៉ាស៊ីន ឱ្យបង្កើនការប្រុងប្រយ័ត្នទុកជាមុន ឯកឧត្តមបណ្ឌិតប្រតិភូ បានអំពាវដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវរៀបចំប្រព័ន្ធពន្លត់អគ្គិភ័យនៅក្នុងរោងម៉ាស៊ីន ដែលមានសមត្ថភាពពន្លត់ភ្លើងបានយ៉ាងឆាប់រហ័ស ព្រមទាំងទិញធានារ៉ាប់រងបន្ថែមទៀត ដើម្បីការពារទ្រព្យសម្បត្តិរោងម៉ាស៊ីន ឱ្យរួចផុតពីគោះថ្នាក់ផ្សេងៗ ជាពិសេសត្រូវរៀបចំប្រព័ន្ធការពារអគ្គិភ័យផ្ទាល់ខ្លួន៕

 

 


photo_2026-04-30_08-01-01
ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB និងសហការីអញ្ជើញចុះពិនិត្យមើលដំណើរការតំឡើងរោងចក្រផលិតជីសរីរាង្គមួយកន្លែងនៅខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB)និងសហការីនាល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦បានអញ្ជើញចុះពិនិត្យមើលការរៀបចំតំឡើងរោងចក្រផ លិតជីរបស់ឧកញ៉ា សុក រ៉ាដូ ដែល ស្ថិតនៅក្រុងស្វាយរៀងនៃ ខេត្តស្វាយរៀង។ រោងចក្រផលិតជីនោះ ឈ្មោះ ក្រុមហ៊ុនផលិតជី ស្វាយរៀង ហ្វើថីឡាយហ្សឺ (Svayrieng Fertilizer Co., Ltd.)ដែលកំពុងតែមានផែនការ ផលិតជីសរីរាង្គហាយប្រ៊ីដ(hybrid) មានប្រសិទ្ធភាពខ្ពស់ និងតាមរូបមន្តត្រឹមត្រូវសម្រាប់ផ្គត់ផ្គង់ជូនដល់ កសិករ និងយកមកប្រើប្រាស់នៅក្នុងវិស័យកសិកម្មដែលកសិករកំពុងតែមានតម្រូវការខ្ពស់។ ជាគោលដៅរបស់ក្រុមហ៊ុន មានផែនការវិយោគរយ:ពេលវែង ដើម្បីចែកចាយជី បម្រើសេចក្តីត្រូវការរបស់កសិករ និងលក់ចែកចាយក្នុងខេត្តផងដែរ។ ក្រុមហ៊ុនមានសមត្ថភាពផលិតជីដំបូងអាចបានប្រមាណ ២,៥០០ តោន ក្នុងមួយឆ្នាំ ។ ក្រុមហ៊ុននឹងពង្រីកសមត្ថភាពផលិតអោយធំជាងនេះទៀតនៅឆ្នាំបន្តបន្ទាប់ ហេីយរំពឹងថានឹងទទួលបានការគាំទ្រពីកសិករក្នុងស្រុកកាន់តែច្រើន ដែលនឹងឈានដល់ការកាត់បន្ថយការពឹងផ្អែកលើជីដែលនាំចូលពីក្រៅប្រទេសផងដែរ៕

image_2026-04-30_08-49-44
ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងប្រ៊ុយណេ បង្កើតសម្ព័ន្ធជីជាតិអាស៊ាន ដើម្បីការពារសន្តិសុខស្បៀងអាហារ

ហ្សាការតា៖ ក្រុមហ៊ុនជីរដ្ឋរបស់ឥណ្ឌូណេស៊ី  ដែលកាន់កាប់ដោយក្រុមហ៊ុន ពូពុក ឥណ្ឌូណេស៊ី (Pupuk Indonesia) ក្រុមហ៊ុន ប៉េត្រូណាស ខែមីខល គ្រុប (Petronas Chemicals Group) របស់ម៉ាឡេស៊ី និងក្រុមហ៊ុន ឧស្សហកម្មជីប្រ៊ុយណេ (Brunei Fertilizer Industries) បានរួមគ្នាបង្កើតសមាគមជីអាស៊ីអាគ្នេយ៍ ហៅកាត់ថា ស៊ីហ្វា (SEAFA) ជាផ្លូវការ ដែលជាដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការឧស្សាហកម្មក្នុងតំបន់។ សមាគមមានគោលបំណងពង្រឹងកិច្ចសហការក្នុងចំណោមអ្នកផលិតជី នៅទូទាំងអាស៊ាន ដើម្បីការពារសន្តិសុខស្បៀង រួមទាំងលើកកម្ពស់ការប្រកួតប្រជែងជាសកលរបស់ឧស្សាហកម្មជី។ ប្រធានក្រុមហ៊ុន ពូពុក ឥណ្ឌូណេស៊ី លោក រ៉ះម៉ាដ ព្រីបាឌី (Rahmad Pribadi) បាននិយាយថា ការបង្កើតសមាគមជីអាស៊ីអាគ្នេយ៍ ដើម្បីឆ្លើយតបជាយុទ្ធសាស្ត្រចំពោះបញ្ហាប្រឈមកាន់តែស្មុគស្មាញក្នុងវិស័យកសិកម្ម ប្រសើរជាងបង្ហាញពីគំនិតផ្តួចផ្តើមនិមិត្តរូប។ លោកបានកត់សម្គាល់ថា ការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ជាពិសេសនៅមជ្ឈិមបូព៌ា បានរាំងស្ទះដល់ខ្សែសង្វាក់ផ្គត់ផ្គង់ថាមពលជាសកល និងបង្កផលប៉ះពាល់ដល់វិស័យកសិកម្ម។ ក្នុងបរិបទនេះ ការសម្របសម្រួលក្នុងតំបន់ពិតជាមានសារៈសំខាន់ណាស់ ដើម្បីធានាបាននូវភាពអាចរកបានជីប្រកបដោយស្ថិរភាព។ លោកបានបន្ថែមថា យើងត្រូវតែសម្របខ្លួន ដើម្បីធានាបាននូវការផ្គត់ផ្គង់ជី និងរក្សាបាននូវសន្តិសុខស្បៀងដោយគ្មានការរំខានឡើយ។ ចំណែកក្នុងស្រុកវិញ […]

images (1)
តម្លៃអន្ទង់នៅក្នុងស្រុកធ្លាក់ចុះយ៉ាងខ្លាំងឆ្នាំនេះ ដោយសារតែកសិករប្រឈមមុខនឹងអន្ទង់នាំចូល

ដោយ នៅ ស៊ីវុត្ថា កំពង់ឆ្នាំង៖ ដោយសារវិបត្តិសេដ្ឋកិច្ចសកល និងការនាំចូមកពីប្រទេសជិតខាងច្រើន បានជំរុញឱ្យតម្លៃអន្ទង់ចិញ្ចឹមរបស់កសិករនៅក្នុងស្រុក ធ្លាក់ថ្លៃយ៉ាងខ្លាំងសម្រាប់ឆ្នាំនេះ បើធៀបនឹងឆ្នាំកន្លងទៅ។ កសិករចិញ្ចឹមអន្ទង់ ឈ្មោះ រី សារិត រស់នៅភូមិកំពង់បាស្រូវ ឃុំជលសារ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង បានប្រាប់ទូរទស្សន៍អនឡាញ ARDB ថា សម្រាប់ឆ្នាំនេះ លោកលក់អន្ទង់បានត្រឹមតែតម្លៃ១៨ ០០០ ទៅ២០ ០០០រៀល ក្នុងមួយគីឡូក្រាម ខណៈ កាលពីឆ្នាំកន្លងទៅ លោកលក់បានក្នុងតម្លៃ២៥ ០០០ ទៅ២៨០០០រៀល ក្នុងមួយគីឡូក្រាម។ លោកបន្តថា ការធ្លាក់ថ្លៃនេះ តាមការយល់ឃើញរបស់លោក គឺដោយសារតែមានឈ្មួញនាំចូលអន្ទង់ច្រើនពីប្រទេសវៀតណាម និងបញ្ហាការប្រែប្រួលសេដ្ឋកិច្ចសកល។ ទោះជាយ៉ាងណា កសិករមានបទពិសោធចិញ្ចឹមអន្ទង់រយៈប្រាំឆ្នាំរូបនេះ បានអះអាងថា តម្លៃខាងលើនេះជាតម្លៃលក់រាយ គឺកសិករអាចចិញ្ចឹមបាន ប៉ុន្តែអត្រានៃប្រាក់ចំណេញ គឺតិចតួចបំផុត។ លោកបន្ថែមថា ចំពោះការលក់បោះដុំវិញ បានតម្លៃត្រឹមតែតម្លៃ១៤ ០០០ ទៅ១៥ ០០០រៀលប៉ុណ្ណោះ ព្រោះមិនអាចប្រកួតប្រជែងជាមួយអន្ទង់នាំចូលពីប្រទេសវៀតណាម ដោយពួកគេបានលក់ក្នុងតម្លៃនេះ។ ជាមួយគ្នានេះ ដើម្បីរក្សាតម្លៃ និងទីផ្សារជូនកសិករកម្ពុជាលើផ្នែកនៃការចិញ្ចឹមអន្ទង់ […]

photo_2026-04-30_13-01-14
ផ្សារទំនើបនៅហុងកុងចំនួន៦០០ទីតាំងទទួលទិញស្វាយចន្ទីពីកម្ពុជា

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ ផ្សារទំនើបនៅក្នុងទីក្រុងហុងកុងប្រមាណ៦០០ទីតាំងបានសម្រេចទទួលទិញគ្រាប់ស្វាយចន្ទីពីកម្ពុជា យកទៅដាក់តំាងលក់បន្តនៅក្នុងផ្សាររបស់ខ្លួន បន្ទាប់ពីមើលឃើញសក្តានុពល និងគុណភាពស្វាយចន្ទី ដែលដាំដុះដោយកសិករបស់កម្ពុជា។ ការទទួលទិញស្វាយចន្ទីពីផ្សារទំនើបទាំងនេះ គឺជាកិច្ចខំប្រឹងប្រែងប្រែងរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា ដែលជាសេនាធិការបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយកសិករឱ្យមានលំនឹងទីផ្សារ និងតម្លៃ។ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា នៅក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាននៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ឱ្យដឹងថា ដើម្បីឆ្លើយតបទនឹងកំណើននៃការផ្គត់ផ្គង់ស្វាយចន្ទីនៅក្រៅប្រទេស ក្រសួងពាណិជ្ជកម្មការចរចាទទួលបានជោគជ័យជាមួយផ្សារទំនើបទាំងនោះឱ្យទទួលទិញគ្រាប់ស្វាយចន្ទីពីកម្ពុជា។ លោកជំទាវបន្ថែមទៀតថា បន្ទាប់ពីមានផ្គត់ផ្គង់នៅក្នុងទីផ្សារក្រៅប្រទេសបានច្រើន នឹងធ្វើឱ្យកម្ពុជាក្លាយទៅជាអធិរាជស្វាយចន្ទី ដូចប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា។ ទាក់ទិននឹងបញ្ហានេះ លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា បានស្វាគមន៍ចំពោះកិច្ចខិតខំប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការស្វែងរកទីផ្សារថ្មីៗសម្រាប់នាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ ប៉ុន្តែ អ្វីដែលសំខាន់កម្ពុជាគ្មានគ្រាប់ស្វាចន្ទី ដែលកែច្នៃរួចលក់ទៅឱ្យគេ ដោយសារតែរោងចក្រមួយចំនួនគ្មានទុនគ្រប់គ្រាន់ក្នុងការប្រមូលទិញស្វាយចន្ទីឆៅយកមកកែច្នៃក្នុងរយៈពេលពេញមួយឆ្នាំ។ យោងតាមទិន្នន័យរបស់សមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៥ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅប្រមាណមួយលានតោន ទៅកាន់ទីផ្សារអន្តរជាតិ ដោយទទួលបានចំណូលមកវិញប្រមាណ១,៥ពាន់លានដុល្លារ គឺកើនឡើង២៧ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤។ ប្រទេសកម្ពុជាមានដី ដែលសមស្របអាចដាំដុះដំណាំស្វាយចន្ទី ប្រមាណជា១,២៨លានហិកតា។ ចំពោះខេត្តកំពង់ធំមានផ្ទៃដីដាំដុះច្រើនជាងគេគឺប្រមាណជាង១៤ម៉ឺនហិកតា […]

កាលវិភាគផ្សព្វផ្សាយ