អតីតនិស្សិតផ្នែកវិស្វករអគ្គិសនី ចាប់យកមុខរបរដាំល្ហុងខ្នាតពាណិជ្ជកម្មសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងកាត់បន្ថយការនាំចូលពីបរទេស

photo_2025-03-19_13-36-25

ខេត្តពោធិ៍សាត់៖ លោក អ៊ា លាត អតីតនិស្សិតជំនាញផ្នែកវិស្វករអគ្គិសនី មានស្រុកកំណើតនៅភូមិស្នំប្រាំពី ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត បានជ្រើសរើសមុខរបរដាំដំណាំល្ហុងជាលក្ខណៈពាណិជ្ជកម្មនៅឆ្នាំ២០១០នៅខេត្តបាត់ដំបងលើផ្ទៃដី១០ហិកតា និងនៅខេត្តពោធិ៍សាត់ចំនួន៤០ហិកតា ក្នុងគោលបំណងដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងដើម្បីកាត់បន្ថយការនាំចូលផ្លែល្ហុងមកពីប្រទេសជិតខាងដូចពេលមុនៗ។

លោក អ៊ា លាត បានរៀបរាប់ថា ដើមចមដំបូងដែលជំរុញឱ្យលោកចាប់យកមុខរបរដាំល្ហុងនេះ គឺផ្តើមចេញពីបងស្រីបង្កើត ជាអ្នកលក់ផ្លែឈើមួយកន្លែងនៅក្រុងភ្នំពេញ នៅពេលដើររកទិញផ្លែល្ហុងជួបតែកន្លែងលក់មានចំនួនតិចតួចមិនដូចអ្វីដែលខ្លួនចង់បាន  ទើបធ្វើឱ្យរូបលោក សម្រេចចិត្តដាំល្ហុងដោយខ្លួនឯងនៅឆ្នាំ២០១០ ដើម្បីតម្រូវចិត្តរបស់អតិថិជន និងម្យ៉ាងទៀតដើម្បីកាត់បន្ថយការនាំចូលពីខាងក្រៅមកផ្គត់ផ្គង់ក្នុងប្រទេសកម្ពុជាដូចមុនៗទៀត ក៏ដូចជាដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋបានបរិភោគផ្លែឈើ ដែលដាំដោយកសិករក្នុងស្រុក ដោយជ្រើសរើសទីតាំងដាំដុះនៅខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។

លោកលើកឡើងថា នៅឆ្នាំដំបូងៗ ការផ្គត់ផ្គង់ផ្លែល្ហុងទៅលើទីផ្សារមានថ្ងៃខ្លះខ្វះ និងមានថ្លៃខ្លះទៀតលើសពីតម្រូវទីផ្សារធ្វើឱ្យសល់ផ្លែល្ហុងច្រើន ហើយបើចង់នាំចេញទៅប្រទេសជិតខាងជួបការលំបាក។ តែទោះបីជាបែបនេះក្តី ក្នុងរយៈពេលជាង១០ឆ្នាំកន្លងមកនេះ លោកសង្កេតឃើញថា ការគាំទ្ររបស់បងប្អូនក្នុងស្រុកហាក់មានសន្ទុះកើនឡើងជាងពេលមុនៗ។

តួយ៉ាងកាលពីមុននៅរាជធានីភ្នំពេញធ្លាប់លក់បានប្រមាណ១០តោនក្នុងមួយថ្ងៃ តែមកដល់សព្វថ្ងៃបានកើនឡើងដល់៣០ទៅ៤០តោនក្នុងមួយថ្ងៃ ។

បើតាមលោក អ៊ា លាត, នៅក្នុងខែមីនា ឆ្នាំ២០២៥នេះ លោកកំពុងតែប្រមូលផលផ្លែល្ហុងទាំងនៅក្នុងខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ក្នុងមួយថ្ងៃមានពី៤០តោន ទៅ៥០តោន ហើយក្នុងនោះនៅរាជធានីភ្នំពេញមានតម្រូវការច្រើនជាងខេត្តសៀមរាប, ខេត្តព្រះសីហនុ និងខេត្តបាត់ដំបង ហើយផ្អែកលើតម្រូវការបរិភោគផ្លែល្ហុងនៅមានកម្រិត​ ដូច្នេះលោកចង់ឃើញប្រជាពលរដ្ឋស្វែងយល់អំពីអត្ថប្រយោជន៍នៃផ្លែល្ហុងផងដែរ  ព្រោះផ្លែល្ហុងជួយដល់សុខភាព។  ហូបកាន់តែច្រើនវាជួយឱ្យក្រពះពោះវៀនរបស់មនុស្សមានដំណើរការកាន់តែល្អ និងមិនបង្កអាការៈក្តៅខ្លួនដូចការបរិភោគផ្លែឈើផ្សេងៗឡើយ។

លោក អ៊ា លាត បានលើកឡើងទៀត ការវិនិយោគលើមុខរបរដាំអស់រយៈពេល១៥ឆ្នាំនេះ លទ្ធផលដែលទទួលបានវាមិនទាន់បានឆ្លើយតបទៅនិងតម្រូវការនៅឡើយទេ ដោយសារការដាំល្ហុងនៅពេលកន្លងមកអាចប្រមូលផលផ្លែល្ហុងលក់បានចំនួនតិចតួច   ហើយបើចង់ធ្វើការនាំចេញទៅប្រទេសថៃជួបការលំបាក។ ដូចនេះលោកចង់បានទីផ្សារមួយដោយមិនពុំចាំបាច់នាំចេញឆ្លងកាត់ប្រទេសទី២ ដូចការនាំចេញរបស់ប្រទេសថៃដែរ។

ពាក់ព័ន្ធនិងការនាំចេញទៅបរទេសនេះ លោក អ៊ា លាត  ចង់ឱ្យរាជរដ្ឋាភិបាល ពិសេសមន្ត្រីជំនាញពាក់ព័ន្ធនិងវិស័យកសិកម្មជួយសម្របសម្រួលជាមួយប្រទេសជិតខាង ឬចរចារ ក្នុងលក្ខខណ្ឌណាមួយជាមួយមន្ត្រីជំនាញនៅប្រទេសជិតខាងកម្ពុជា ដើម្បីឱ្យការនាំចេញបានដោយរលូន។ បើអាចធ្វើបែបនេះដូចជួយឱ្យកម្មករចំនួន១០០នាក់ដែលកំពុងធ្វើការនៅក្នុងចម្ការល្ហុងរបស់លោកមានការងារធ្វើជាប់រហូតដោយមិនចាំបាច់ធ្វើចំណាកស្រុក ព្រោះប្រាក់ចំណូលទទួលបានប្រហាក់ប្រហែលទៅធ្វើការក្រៅប្រទេស៕

  


photo_2026-07-19_10-45-47
របរដាំស្មៅយក្សធ្វើឲ្យកសិករទទួលបានប្រាក់កម្រៃខ្ពស់ និងក្លាយជាមុខរបរមួយនៅក្នុងសហគមន៍

ដោយ រស្មី ភ្នំពេញ៖ អ្នកបច្ចេកទេស បាននិយាយថា​ ដំណាំស្មៅយក្ស ឬស្តេចស្មៅ (King Grass) អាចផ្តល់អត្ថប្រយោជន៍ខ្ពស់សម្រាប់មុខរបរចិញ្ចឹមសត្វ ព្រោះស្មៅប្រភេទនេះមានប្រូតេអីនខ្ពស់ មិនពិបាកថែទាំ  ផ្តល់ទិន្នផលខ្ពស់ និងរស់បានយូរ។ បច្ចុប្បន្នកសិករដែលដាំស្មៅយក្សច្រើនមាននៅខេត្តពោធិ៍សាត់ ប៉ៃលិន និងក្រុងសួង ក្នុងភូមិសាស្រ្ត ខេត្តត្បូងឃ្មុំ។ ក្នុងចំណោមនេះគ្រាន់តែខេត្តពោធិ៍សាត់មួយដាំស្មៅប្រភេទនេះប្រមាណ៥ ០០០ហិកតា។ ឯកឧត្តម ខ្វៃ អាទិត្យា មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ដោយមានការគាំទ្រពីរដ្ឋបាលខេត្តពោធិ៍សាត់ និងប្រជាពលរដ្ឋនៅតាមតំបន់ការពារធម្មជាតិ នៃឧទ្យានជាតិជួរភ្នំក្រវាញ ក្រសួងបរិស្ថាន បានសិក្សាទីតាំងរួចហើយ និងបានសម្រេចរៀបចំដាំស្មៅយក្ស នៅពេលពេលអនាគត នៅតាមសហគមន៍តំបន់ការពារធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់។ ឯកឧត្តមបានបន្ថែមថា គម្រោងដាំស្មៅយក្សជាមួយសហគមន៍នឹងសម្រេចបាននាថ្ងៃខាងមុខ ដើម្បីជួយប្រជាពលរដ្ឋតាមសហគមន៍ សម្រាប់ធ្វើជាចំណីសត្វ និងកែច្នៃជាធ្យូង ដោយមិនចាំបាច់ចូលព្រៃកាប់ឈើធម្មជាតិទៀតឡើយ។ ជាពិសេស ស្មៅប្រភេទនេះអាចជួយបង្កើនគម្របបៃតងយ៉ាងឆាប់រហ័ស ព្រមទាំងមានសមត្ថភាពខ្ពស់ក្នុងការស្រូបយកឧស្ម័នកាបូនិច (CO₂) ពីបរិយាកាស។ ការដាំស្មៅយក្សត្រូវបានអ្នកជំនាញលើកឡើងថា អាចបង្កើតបានប្រព័ន្ធឫសដ៏រឹងមាំជួយការពារការហូរច្រោះដី រក្សាសំណើម និងបង្កើនគុណភាពដីនៅតំបន់ជុំវិញ។ ក្រៅពីប្រើក្នុងសហគមន៍ ស្មៅយក្សក៏អាចផ្គត់ផ្គង់ជាថាមពលជីវម៉ាសសម្រាប់រោងចក្រ និងវិស័យឧស្សាហកម្ម ដែលជួយកាត់បន្ថយការបំភាយឧស្ម័នពុលទៅក្នុងបរិយាកាស។ ស្មៅប្រភេទនេះ […]

image_2026-07-24_07-15-28
ហ្វីលីពីនសាកល្បងបច្ចេកវិទ្យាថ្មី ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺចេក

ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរុក្ខជាតិ នៅក្នុងឧស្សាហកម្មដំណាំចេក ដែលជាផ្នែកមួយនៃការជំរុញឱ្យកាន់តែទូលំទូលាយដើម្បីបិទឱនភាពពាណិជ្ជកម្មកសិកម្មប្រចាំឆ្នាំ ក្នុងទឹកប្រាក់ប្រហែល១៧៥លានដុល្លារ។ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ហ្វីលីពីន​ លោក ហ្វីល្លីប យ៉ាំង (Philip Young) បានប្រកាសនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ថា ការិយាល័យអភិវឌ្ឍន៍ និងលើកកម្ពស់ការនាំចេញទំនិញមានតម្លៃខ្ពស់ និងការនាំចេញកសិ-ជលផល គ្រោងនឹងធ្វើការជាមួយក្រុមហ៊ុនរបស់ប្រទេសសិង្ហបុរី ដើម្បីដំណើរការសាកល្បងកសិដ្ឋានលើការព្យាបាលជំងឺដំណាំ។ លោកបានមានប្រសាសន៍ថា “ឥឡូវនេះយើងកំពុងពិនិត្យមើលអ្វី ដែលបានកើតឡើងចំពោះឧស្សាហកម្មចេករបស់យើង យើងធ្លាប់ជាអ្នកនាំចេញធំជាងគេទីពីរ ឥឡូវនេះយើងឈរនៅលេខរៀងទី៤ ដោយសារជំងឺនេះ ដែលមានរយៈពេលជិត២០ឆ្នាំមកហើយ។ យើងមានកម្មវិធីមួយ ដែលឥឡូវនេះកំពុងធ្វើការជាមួយក្រុមហ៊ុនធំៗមួយចំនួន ដើម្បីសាកល្បងព្យាបាលជំងឺនេះ។ វាគឺជាបច្ចេកវិទ្យាបំភាយទឹកជាមួយក្រុមហ៊ុនរបស់ប្រទេសសិង្ហបុរី។” លោកបានបន្ថែមថា អនុស្សរណៈនៃការយោគយល់គ្នាមួយគ្រោង នឹងត្រូវចុះហត្ថលេខាក្នុងរយៈពេលមួយខែទៀត ដើម្បីបង្កើតកិច្ចព្រមព្រៀងជាផ្លូវការ និងបង្កើតកសិដ្ឋានសាកល្បង ដែលគ្របដណ្តប់ទាំងដំណាំចេក និងស្វាយ។ ការិយាល័យឧស្សាហកម្មដំណាំ នឹងរៀបចំកសិដ្ឋានសាកល្បង និងកំណត់តំបន់គំរូឱ្យបានច្បាស់លាស់។ អស់រយៈពេលប្រហែល២០ឆ្នាំកន្លងមកហើយ ជំងឺរលួយឫស (Fusarium Wilt) បានបំផ្លិចបំផ្លាញដំណាំចេករបស់ហ្វីលីពីន។ ប្រទេសហ្វីលីពីនបានធ្លាក់ពីចំណាត់ថ្នាក់លេខ២ ក្នុងចំណោមប្រទេសនាំចេញផ្លែចេកច្រើនបំផុតលើពិភពលោកក្នុងឆ្នាំ២០២៤ ទោះបីជាថ្មីៗនេះ អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ បានរាយការណ៍ថា ប្រទេសហ្វីលីពីនបានដណ្តើមយកចំណាត់ថ្នាក់លេខ២ […]

Oplus_16908288
អគ្គនាយកធនាគារ ARDB៖ ការខ្ចីប្រាក់មានផែនការច្បាស់លាស់ និងចេះគ្រប់គ្រងហានិភ័យ បើវិនិយោគលើវិស័យកសិកម្ម កសិករនឹងរីកចម្រើនមានជីវភាពធូរធារ រួចផុតពីអន្ទាក់បំណុល

ដោយ នៅ ស៊ីវុត្ថា កំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានមានប្រសាសន៍បញ្ជាក់ថា ការខ្ចីប្រាក់ពីស្ថាប័នហិរញ្ញវត្ថិ ឬធនាគារយកទៅវិនិយោគលើវិស័យកសិកម្មមិនមែនជារឿងខុសនោះទេ ប៉ុន្តែប្រសិនជាកសិករចេះគ្រប់គ្រងហានិភ័យ និងមានផែនការផលិតច្បាស់លាស់នោះ ការធ្វើកសិកម្មនឹងធ្វើឲ្យកសិករកាន់តែមានជីវភាពធូរធារ ដែលអាចរួចផុតពីអន្ទាក់បំណុល។ ឯកឧត្តមបណ្ឌិតបានលើកឡើងដូច្នេះ ក្នុងឱកាសជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ដែលមានការចូលរួមពីឯកឧត្តម ឈិន សេងងួន អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង, លោក សាយ ប៊ុនថេង អភិបាលរងស្រុកកំពង់ត្រឡាច តំណាងលោកអភិបាលស្រុក ព្រមទាំងថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន និងប្រជាកសិករប្រមាណ៣០០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលមានបំណងចង់ឃើញប្រជាកសិករមានជីវភាពធូរធារ មានប្រាក់ចំណូលកាន់តែប្រសើររួចផុតពីបន្ទាក់បំណុល តាមរយៈការធ្វើកសិកម្មប្រកបដោយប្រសិទ្ធភាព មិនមែនការខ្ចីប្រាក់ដោយគ្មានផែនការនោះឡើយ។ លើសពីនេះ ឯកឧត្តមបណ្ឌិតបានរំលឹកជូនកសិករថា វិស័យកសិកម្មប្រឈមនឹងកត្តាជាច្រើន ជាពិសេសការប្រែប្រួលអាកាសធាតុ គ្រោះរាំងស្ងួត […]

image_2026-07-23_11-32-17
ជនជាតិវៀតណាមពីរនាក់ទៀត ត្រូវចាប់ខ្លួនពីបទរត់ពន្ធសារធាតុគីមីពីថៃ និងចិន សម្រាប់បន្ទុំទុរេន

ហូជីមិញ៖ អាជ្ញាធរវៀតណាមបានបញ្ជាក់កាលពីថ្ងៃទី២១ ខែកក្កដា​ ឆ្នាំ២០២៦ថា​ នគរបាលនៃខេត្តដាកឡាក់ (Dak Lak) ដែលស្ថិតនៅតំបន់ខ្ពង់រាបភាគកណ្តាលនៃប្រទេសវៀតណាម បានចោទប្រកាន់មនុស្សពីរនាក់ ពីបទរត់ពន្ធសារធាតុគីមីជាង៧ ០០០មុខ សម្រាប់បន្ទុំផ្លែទុរេន ដែលមានតម្លៃជាទឹកប្រាក់ជាង៤,៥ពាន់លានដុង ឬស្មើនឹង១៧១ ០០០ដុល្លារ។ នគរបាលវៀតណាមបានបញ្ជាក់ថា ង្វៀន អៃចាវ (Nguyen Ai Chau) ភេទប្រុស អាយុ៤២ឆ្នាំ និងឈ្មោះ ចិន កួកថៃ ( Tran Quoc Thai) ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅក្នុងទីក្រុងហូជីមិញ ត្រូវបានកាត់ទោសពីបទរត់ពន្ធសារធាតុគីមីជាង៧ ០០០មុខ ពីប្រទេសចិន និងប្រទេសថៃ ដើម្បីបន្ទុំផ្លែទុរេ​នឱ្យឆាប់ទុំ និងរក្សាទុកបានយូរ។ យោងតាមការរកឃើញដំបូងរបស់នគរបាល បានឱ្យដឹងថា កាលពីខែកញ្ញា ឆ្នាំ២០២៤ ជនសង្ស័យឈ្មោះ ង្វៀន អៃចាវ បានចាប់ផ្តើមប្រមូលទិញសារធាតុគីមីរបស់ចិន​ និងថៃ សម្រាប់បន្ទុំផ្លែទុរេន ហើយបានលក់ចែកចាយបន្តនៅប្រទេសវៀតណាម នៅទូទាំងប្រទេសវៀតណាម។ ចំណែកស្ត្រីជាជនសង្ស័យឈ្មោះ ចិន កួកថៃ បានជួលឃ្លាំងស្តុកមួយកន្លែង […]

កាលវិភាគផ្សព្វផ្សាយ