ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារ ARDB អញ្ជើញចូលរួមពិធីទទួលដំឡូងមីស្ងួតកម្ពុជា និងចុះកិច្ចព្រមព្រៀងស្តីពី ការទិញ-លក់ដំឡូងមីស្ងួតកម្ពុជា

ទីក្រុងប៉ីហៃ, ខេត្តក្វាងស៊ី៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥, ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំសហការីចូលរួមពិធីទទួលដំឡូងមីស្ងួតកម្ពុជាលើកដំបូង នាំចូលដោយក្រុមហ៊ុន COFCO BIO-TECHNOLOGY CO.,LTD។

នៅក្នុងឱកាសនេះ ក៏មានពិធីចុះកិច្ចព្រមព្រៀងផងដែរ ស្តីពី ការទិញ-លក់ដំឡូងមីស្ងួតកម្ពុជា រវាងក្រុមហ៊ុន HANG HARVEST AGRICULTURE CO.,Ltd និងក្រុមហ៊ុន COFCO BIO-TECHNOLOGY CO.,Ltd ដែលសហការរៀបចំឡើងដោយការិយាល័យទំនាក់ទំនងពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងណានីង, រដ្ឋាភិបាលប្រជាជនប៉ីហៃ, មន្ទីរពាណិជ្ជកម្មនៃតំបន់ស្វ័យតក្វាងស៊ី ព្រមទាំងសម្របសម្រួលដោយការិយាល័យពាណិជ្ជកម្មនៃទីក្រុងប៉ីហៃ និងគណៈកម្មការគ្រប់គ្រងតំបន់អភិវឌ្ឍន៍បច្ចេកទេសសេដ្ឋកិច្ចប៉ីហៃ។

ឆ្លៀតក្នុងឱកាសនៃពិធីទទួលដំឡូងមីស្ងួតកម្ពុជាលើកដំបូង និងពិធីចុះកិច្ចព្រមព្រៀងស្តីពី ការទិញ-លក់ដំឡូងមីស្ងួតកម្ពុជានេះ ដែលមានការចូលរួមពីអភិបាលនិងអភិបាលរងក្រុងប៉ីហៃ, តំណាងក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា, តំណាងមន្ទីរពាណិជ្ជកម្មនៃប្រទេសកម្ពុជាប្រចាំទីក្រុងណានីង, មន្ទីរពាណិជ្ជកម្មនៃតំបន់ស្វ័យតក្វាងស៊ី, និងក្រុមហ៊ុនវិនិយោគមួយចំនួនទៀត, ឯកឧត្តម បាន លឹម បានណែនាំអំពីតួនាទីរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ជាពិសេសការគាំទ្រដល់វិស័យកសិកម្មកម្ពុជាតាមរយៈការផ្តល់ហិរញ្ញប្បទាន សេវាកម្មហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាទូទាត់ឆ្លងប្រទេស (Cross-Border Payment) ក្នុងគោលដៅជំរុញការវិនិយោគនៃប្រទេសទាំងពីរ។

សូមបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បាននឹងកំពុងចូលរួមកជំរុញលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ តាមរយៈការផ្តល់សេវាធនាគារជូនវិនិយោគិន សំដៅលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា៕


347408859_270914788721123_6466174062231985567_n
ចលនាគាំទ្រផលិតផលក្នុងស្រុក កំពុងជួយឱ្យសិប្បកម្មកែច្នៃមានឱកាសផលិតទំនិញកាន់តែច្រើនឆ្លើយតបតម្រូវការទីផ្សារ

ដោយ ឡុង សារេត ភ្នំពេញ៖ បន្ទាប់ពីប្រជាពលរដ្ឋនៅក្នុងប្រទេសមានចលនាគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកលើសលុបជាងផលិតផលនាំចូលពីប្រទេសជិតខាង ចាប់ពីពាក់កណ្តាលឆ្នាំ២០២៥មក គេសង្កេតឃើញម្ចាស់ក្រុមហ៊ុន សហគ្រាស រួមនិងសិប្បកម្មកែច្នៃក្នុងស្រុក មានការពេញចិត្តជាខ្លាំងចំពោះពលរដ្ឋកម្ពុជា ដែលមានគំនិតជាតិនិយមក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ដោយធ្វើឱ្យតម្រូវការផលិតផលនៅលើទីផ្សារមានការកើនឡើងជាលំដាប់។ តួយ៉ាងម្ចាស់សិប្បកម្មកែច្នៃផលិតផលក្នុងស្រុកមួយ នៅខេត្តសៀមរាប ដែលតែងតែនាំយកផលិតផលរបស់ខ្លួនចូលរួមដាក់តាំងបង្ហាញ និងលក់នៅក្នុងពិពិរណ៍នានា នៅក្រុងភ្នំពេញ ជាបន្តបន្ទាប់រហូតទទួលបានការគាំទ្រលើសពីការរំពឹងទុក។ អ្នកស្រី ងី សុវណ្ណធីតា ម្ចាស់សិប្បកម្មស្វាយអង្គរ មានទីតាំងនៅខេត្តសៀមរាប បានឱ្យដឹងថា នៅពេលមានការបិទច្រកព្រំដែនគោក រវាងកម្ពុជា និងថៃ អ្នកស្រីសង្កេតឃើញប្រជាពលរដ្ឋក្នុងស្រុកបានធ្វើពហិការមិនប្រើប្រាស់ផលិតផលនាំចូលពីប្រទេសថៃ ហើយងាកមកគាំទ្រផលិតផលខ្មែរមានច្រើនលើសពីការរំពឹងទុករបស់ម្ចាស់សិប្បកម្ម។ ដូច្នេះក្នុងនាមអ្នកស្រីជាផលិតករម្នាក់ នៅខេត្តសៀមរាប ពិតជាកោតសរសើរប្រជាជននៅទូទាំងប្រទេសកម្ពុជា ដែលមានស្មារតីខ្មែរតែមួយ ខ្មែរស្រលាញ់ខ្មែរ និងបានងាកមកប្រើផលិតផលក្នុងស្រុកយ៉ាងច្រើន ជាហេតុធ្វើឱ្យការបញ្ជាទិញមានសន្ទុះកើនឡើង នៅតាមសិប្បកម្មក្នុងស្រុក។ អ្នកស្រីបន្តទៀតថា ទន្ទឹមនិងប្រជាពលរដ្ឋក្នុងស្រុក នាំគ្នាធ្វើពហិការមិនប្រើប្រាស់ផលិតផលនាំចូលពីប្រទេសថៃ «ក្នុងនាមខ្ញុំជាផលិតករម្នាក់ តែងតែផលិតនូវផលិតផលដោយផ្នោតសំខាន់ទៅលើគុណភាព ដោយធ្វើយ៉ាងណាផលិតផល ដែលពលរដ្ឋទិញយកទៅប្រើប្រាស់ ឬទិញទុកសម្រាប់ទទួលទាននៅគ្រួសារ វាមិនធ្វើឱ្យនប៉ះពាល់ដល់សុខភាព»។ អ្នកស្រីបានមានប្រសាសន៍ទៀតថា ម្យ៉ាងវិញទៀតការគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុករបស់ប្រជាពលរដ្ឋមួយរយៈចុងក្រោយនេះ បានជះផលជាវិជ្ជមានទៅដល់កសិករដាំដុះ អ្នកកែច្នៃ ក៏ដូចជាចូលរួមទៅដល់ការអភិវឌ្ឍប្រទេសជាតិផងដែរ។ យោងតាមអ្នកស្រី ងី […]

Screenshot 2026-01-16 131948
ពលរដ្ឋដាំបន្លែតាមផ្ទះ ក្រៅពីរកបានប្រាក់ចំណូលហើយ ក៏អាចទុកសម្រាប់បរិភោគក្នុងក្រុមគ្រួសារ

ដោយ ជិន ម៉ាដេប៉ូ កំពង់ស្ពឺ៖ តាមរយៈការកែច្នៃទីធ្លាមុខផ្ទះ និងចំហៀងផ្ទះ ដែលសល់ដីទំនេរចោល បានជួយឱ្យកសិករមួយរូប នៅខេត្តកំពង់ស្ពឺ មិនត្រឹមតែអាចធ្វើកសិកម្មដាំដុះបន្លែច្រើនមុខសម្រាប់ទុកលក់រកចំណូលបន្ថែមប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយឱ្យគាត់អាចទុកបរិភោគបន្លែធម្មជាតិក្នុងក្រុមគ្រួសារថែមទៀត។ ​ក្នុងរងបន្លែខ្វាត់ខ្វែង ដែលមានទំហំប្រមាណ​ជាងមួយពាន់ម៉ែត្រការ៉េ បន្លែប្រមាណជាង១០មុខ ត្រូវបានរីកដុះខៀវបៃតង ល្មមអាចកាត់លក់បាន ធ្វើឱ្យអតិថិជនមិនថា អ្នកភូមិ ឬអ្នកធ្វើដំណើរតាមផ្លូវខ្លះចូលទៅទិញសម្រាប់យកទៅចម្អិនធ្វើម្ហូបអាហារ។ លោក ព្រហ្ម ថា សព្វថ្ងៃរស់នៅភូមិត្បែងប្រជាប់ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានប្រាប់ថា ចៀសវាងទុកទំនេរ ក្រុមគ្រួសាររបស់លោកបាននាំគ្នាសាកល្បងដាំដំណាំជាបន្លែបង្កា នៅលើដីក្បែរផ្ទះ និងមុខផ្ទះ ហើយឥឡូវនេះ បានហុចផលមកគួរជាទីគាប់ចិត្ត។ ក្នុងការដាំត្រឹមតែរយៈពេលមួយខែ ពេលនេះមិនថា ជាស្ពៃ ត្រកួន សណ្តែកកួរជាដើម កំពុងហុចផលល្អណាស់ ដោយលោកអាចកាត់លក់បានរៀងរាល់ថ្ងៃ។ បន្លែមិនថា ជាស្ពៃចង្កឹះ ស្ពៃតឿ ស្ពៃក្រញាញ់ ត្រកួន សណ្តែកកួរ កំពុងផ្លែ លោកអាចកាត់លក់បានយ៉ាងសប្បាយចិត្ត។ ​ក្នុងវ័យ៤០ឆ្នាំប្លាយ លោក ព្រហ្ម ថា បានប្រាប់ឱ្យដឹងដែរថា សម្រាប់ស្ពៃចង្កឹះ ឬស្ពៃតឿ […]

615234279_1288714033281604_6961485560212581339_n
សហព័ន្ធស្រូវអង្ករកម្ពុជានាំយកអំណោយជូនសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី

ភ្នំពេញ៖  ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងឧកញ៉ា យិន វែងអាន អនុប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា នៅទី១៤ ខែមករា ឆ្នាំ២០២៦នេះ បានដឹកនាំ និងពាំនាំយកនូវអំណោយរបស់មូលនិធិសហព័ន្ធស្រូវអង្ករកម្ពុជា ជូនសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈយុវជនគណបក្សថ្នាក់កណ្ដាល ដើម្បីចែកជូនវីរៈកងទ័ព និងបងប្អូនប្រជាពលរដ្ឋភៀសសឹក។ នៅក្នុងនោះ អំណោយដែលមូលនិធិសហព័ន្ធស្រូវអង្ករកម្ពុជាបានរៀបចំរួមមានអង្ករចំនួន១០តោន, ទឹកសុទ្ធចំនួន ៥០០កេស, ទឺកស៊ីអុីវចំនួន៥០០យួរ, មីចំនួន៥០០កេស, និងត្រីខកំប៉ុងចំនួន៥០កេសធំ។ លើសពីនេះឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងឧកញ៉ា យិន វែងអាន អនុប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានចូលរួមបន្ថែមនូវអំណោយពីក្រុមហ៊ុនផ្ទាល់ខ្លួនផងដែរ ក្នុងនោះមានក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អ៊ឹមផត អិចផត ខូអីលធីឌី បានចូលរួម អង្ករចំនួន១០តោន […]

fv-2
តម្លៃអង្ករជាមធ្យមរបស់ជប៉ុន បានហក់ឡើងដល់កម្រិតខ្ពស់បំផុតម្តងទៀត

តូក្យូ៖ យោងតាមទិន្នន័យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់ជប៉ុន បានឱ្យដឹងថា បន្ទាប់ពីបានធ្លាក់ចុះបន្តិចបន្តួច តម្លៃអង្ករជាមធ្យមរបស់ប្រទេសជប៉ុន បានហក់ឡើងដល់កម្រិតខ្ពស់បំផុតម្តងទៀត​ នៅក្នុងដើមខែមករា ឆ្នាំ២០២៦នេះ។ សារព័ត៌មាន ជែបផែន ថែមស៍ បានកស្រង់ទិន្នន័យរបស់ក្រសួង​​ ដែលបានចេញផ្សាយកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ដោយបានបង្ហាញថា នៅចុងសប្តាហ៍មុនតម្លៃអង្ករជាមធ្យម ដែលបានលក់នៅផ្សារទំនើបប្រហែល១,០០០កន្លែង នៅទូទាំងប្រទេសជប៉ុន បានឡើងថ្លៃចំនួន៩៣យ៉េន ឬស្មើនឹង០,៥៨ដុល្លារបើធៀបនឹងសប្តាហ៍មុន គឺឡើងដល់៤,៤១៦យ៉េន ឬស្មើនឹង២៧,៧២ដុល្លារ ក្នុងអង្ករប្រាំគីឡូក្រាម។ ដូច្នេះ បើគិតតម្លៃអង្ករក្នុងមួយគីឡូក្រាម គឺ៨៨៣,២យ៉េន ឬស្មើនឹង៥,៥៤ដុល្លារ។ គិតត្រឹមថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ដែលទើបតែកន្លងមកថ្មីៗនេះ តម្លៃអង្ករជប៉ុន ជាមធ្យមបានធ្លាក់ចុះ១៤យ៉េន ឬស្មើនឹង០,០៨៨ដុល្លារ មកនៅត្រឹមតម្លៃ៤,៣២៣យ៉េន ឬស្មើនឹង២៧,១៤ដុល្លារ ក្នុងអង្ករប្រាំគីឡូក្រាម។ នៅក្នុងរបាយការណ៍នាសប្តាហ៍ចុងក្រោយនេះ តម្លៃអង្ករស្រូវថ្មី បានកើនឡើងថ្លៃវិញចំនួន២១យ៉េន ឬស្មើនឹង០,១៣ដុល្លារ គឺដល់តម្លៃ៤,៥១៦យ៉េន ឬស្មើនឹង២៨,៣៥ដុល្លារ ក្នុងអង្ករប្រាំគីឡូក្រាម។ នៅក្នុងដើមខែមករា ឆ្នាំ២០២៦នេះ អង្ករលក់នៅតាមទីផ្សារក្នុងប្រទេសជប៉ុន គឺ៧៤ភាគរយ គឺជាអង្ករស្រូវថ្មី។ ចំណែកការអង្កេតដាច់ដោយឡែកមួយទៀត ក្នុងចំណោមផ្សារទំនើបប្រហែល១២០០កន្លែង បានបង្ហាញថា […]

កាលវិភាគផ្សព្វផ្សាយ