មជ្ឈមណ្ឌលអភិវឌ្ឍន៍ដំណាំខ្ពង់រាបនឹងក្លាយជាកន្លែងស្រាវជ្រាវដ៏សំខាន់ទៅលើពូជដំណាំក្នុងស្រុក

THN3 copy

ខេត្តមណ្ឌលគិរី៖ លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តមណ្ឌលគិរីបានឱ្យដឹងថាមជ្ឈមណ្ឌលអភិវឌ្ឍន៍ដំណាំតំបន់ខ្ពង់រាបស្ថិតនៅក្នុងភូមិអូរស្ពានសង្កាត់ស្ពានមានជ័យក្រុងសែនមនោរម្យខេត្តមណ្ឌលគិរីនឹងក្លាយជាកន្លែងស្រាវជ្រាវសំខាន់មួយលើពូជដំណាំប្រចាំខេត្តមណ្ឌលគិរី ក៏ដូចជានៅកម្ពុជា។

លោកបន្តថា គម្រោងសាងសង់មជ្ឈមណ្ឌលអភិវឌ្ឍន៍ដំណាំខ្ពង់រាបនេះមានគោលបំណងធំៗចំនួន២៖ទី១)-សម្រាប់បណ្តុះបណ្តាលបច្ចេកទេសទំនើប ការដាំដុះបន្លែដល់កសិករ។ទី២)-ការផលិតពូជដំណាំ, ការពិសោធន៍ពូជដំឡូងបាំងសម្រាប់កម្ពុជា ដែលកន្លងមកក្រសួងកសិកម្មបានប្រកាសថា ប្រទេសកម្ពុជាអាចដាំដំឡូងបារាំងបាន នៅក្នុងខេត្តមណ្ឌលគិរី ប៉ុន្តែនៅជួបបញ្ហាក្នុងការរកពូជដំឡូងបារាំងនេះ។

បើតាមប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី បច្ចុប្បន្ននៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍ដំណាំខ្ពង់រាប បានសាកល្បងពិសោធន៍លើការដាំដុះបន្លែនៅលើដីខ្សាច់ និងនៅលើស្រកីដូងទទួលបានជោគជ័យ។

លោក សុង ឃាង បានគូសបញ្ជាក់ថា “មជ្ឈមណ្ឌលអភិវឌ្ឍន៍ដំំណាំខ្ពស់រាបនេះ មានសារសំខាន់ណាស់។ វាជាកន្លែងសិក្សាស្រាវជ្រាវទៅលើពូជដំណាំ ដោយសារនៅក្នុងមជ្ឈមណ្ឌលនេះ បានបំពាក់នូវសម្ភារៈបច្ចេកទេសធ្វើពិសោធន៍ល្អៗ សម្រាប់ពិសោធន៍លើជាលិកា ឬហៅថា បង្កាត់ពូជដោយការដាំដុះដោយជាលិកា។លើសពីនេះមជ្ឈមណ្ឌល មានកន្លែងសិក្សាដាំពីជាលិកាទៅលើការដាំនៅលើទឹក ឬហៅថា Hydrophonicនិងការដាំនៅក្នុងផ្ទះសំណាញ់”។

ទាក់ទងគម្រោងខាងលើ  នៅថ្ងៃខាងមុខប្រទេសកម្ពុជាពុំចាំបាច់នាំចូលពូជដំឡូងបារាំងមកពីប្រទេសជិតខាងទៀតនោះឡើយ ពោលកម្ពុជាមានពូជដំឡូងបារាំងខ្លួនឯងហើយ បន្ទាប់ពីចំណាយពេលពិសោធន៍អស់រយៈពេល៣ឆ្នាំកន្លងមកនេះ។

លោក ភិន ផន កសិករទទួលបានការបណ្តុះបណ្តាលពីច្ចេកទេសដាំបន្លែពីមជ្ឈមណ្ឌលអភិវឌ្ឍន៍ដំណាំខ្ពង់រាប បានអះអាងថា លោកទទួលបានចំណេះជំនាញបានច្រើនទៅលើការសាកល្បងដាំស្ពៃក្តោប និងស្ពៃបូកគោនៅលើដីខ្សាច់ និងដាំនៅលើស្រកីដូង តាមរយៈអ្នកជំនាញប្រចាំនៅមជ្ឈមណ្ឌល។

លោក ភិន ផន យល់ឃើញថា ការបង្កើតនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ដំណាំខ្ពង់រាប នេះឡើងវាបានចូលរួមចំណែកជួយដល់កសិករដែលប្រកបមុខរបរដាំបន្លែបានច្រើន ទាក់ទងបច្ចេកទេសដាំដុះបន្លែ ហើយបើសិននៅក្នុងតំបន់មានមជ្ឈមណ្ឌលបែបនេះច្រើនកន្លែង កសិករពិតជាមានការរីកចម្រើន ព្រោះការប្រើប្រាស់គ្រឿងចក្រមានលក្ខណៈទំនើបៗ។

គួរជម្រាបជូនផងដែរថា កាលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដម អ៊ួង កុសល រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីរៀបចំបើកដំណើរការមជ្ឈមណ្ឌលអភិវឌ្ឍន៍ដំណាំតំបន់ខ្ពង់រាប  ខេត្តមណ្ឌលគិរី ហើយការបង្កើតនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ដំណាំតំបន់ខ្ពង់រាបនេះឡើងក្នុងគោលដៅសំខាន់ៗរួមមាន៖ ជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវដំណាំបន្លែ បណ្ដុះបណ្ដាលបច្ចេកទេស និងផ្ទេរចំណេះដឹង អំពីដំណាំបន្លែ ដំឡូងបារាំងជូនដល់មន្ត្រី និងកសិករ ធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅ និងបង្កើនប្រាក់ចំណូលរបស់ប្រជាកសិករ តាមរយៈការៀបចំឱ្យមានទីផ្សារជាដើម៕


photo_2026-08-11_20-07-09
ឯកឧត្តមបណ្ឌិត កៅ ថាច៖ បើកសិករយើងចង់ដាំដុះដំណាំអ្វីមួយឲ្យទទួលបានទិន្នផលខ្ពស់ និងធានាបាននូវប្រាក់ចំណេញ គួរចេះជ្រើសរើសពូជឲ្យបានល្អ និងផ្តោតលើការថែទាំទៅតាមបច្ចេកទេសត្រឹមត្រូវ

ដោយ នៅ ស៊ីវុត្ថា ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានណែនាំប្រជាពលរដ្ឋ ដែលជាប្រជាកសិករនៅស្រុកគូលែន ខេត្តព្រះវិហារឲ្យយកចិត្តទុកដាក់លើការជ្រើសរើសពូជដែលមានគុណភាព ការគ្រប់គ្រងទឹក ការប្រើប្រាស់ជី និងថ្នាំកសិកម្មតាមពេលវេលាព្រមទាំងចេះគិតគូរពីថ្លៃដើមផលិតកម្មឱ្យបានច្បាស់លាស់ ទើបអាចបង្កើនទិន្នផល និងធានាបាននូវប្រាក់ចំណេញពីការធ្វើកសិកម្ម។ ការណែនាំនេះធ្វើឡើងនារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាលពិគ្រោះយោបល់ និងស្តាប់ពីបញ្ហាប្រឈមរបស់ប្រជាកសិករនៅស្រុកគូលែន ដែលកម្មវិធីនេះមានការចូលរួមពីលោក ជុំ ឆវី ប្រធានក្រុមប្រឹក្សាស្រុក លោក ប៉ែន ជឹង អភិបាលនៃគណៈអភិបាលស្រុកគូលែន ក្រុមការងារសមាគមបណ្តាញកសិករតេជោ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលស្រុក ការិយាល័យជំនាញ មេឃុំទាំង៦ មេភូមិ តំណាងសមាគមកសិករ និងប្រជាពលរដ្ឋសរុបប្រមាណ៣០០នាក់។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា គោលបំណងសំខាន់នៃការចុះជួបប្រជាពលរដ្ឋ គឺដើម្បីពិគ្រោះយោបល់ទៅវិញទៅមកដោយផ្តល់ព័ត៌មានពាក់ព័ន្ធនឹងបច្ចេកទេសកសិកម្ម និងស្វែងយល់ឱ្យបានច្បាស់ពីការលំបាក និងបញ្ហាប្រឈមដែលកសិករកំពុងជួបប្រទះ។ ឯកឧត្តមបណ្ឌិតប្រតិភូបានបញ្ជាក់ទៀតថា […]

E104V41R
ឡាវប្រកាសឱ្យប្រជាជនប្រយ័ត្នគ្រោះទឹកជំនន់ នៅពេលកម្ពស់ទឹកក្នុងទន្លេមេគង្គជិតដល់កម្រិតប្រកាសអាសន្ន

វៀងចន្ទន៍៖ នាយកដ្ឋានឧតុនិយម និងជលសាស្ត្ររបស់ឡាវ បានចេញសេចក្តីជូនដំណឹងឱ្យតាមដានទឹកជំនន់ ដោយព្រមានដល់ប្រជាពលរដ្ឋរស់នៅតាមបណ្តោយដងទន្លេធំៗ និងតំបន់ទំនាប ឱ្យបង្កើនការប្រុងប្រយ័ត្ន ព្រោះ កម្ពស់ទឹកបន្តកើនឡើង។ យោងតាមការតាមដានប្រចាំថ្ងៃទី អំពីកម្រិតទឹកទន្លេ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានឱ្យដឹងថា កម្រិតទឹកនៅតាមស្ថានីយមួយចំនួនតាមបណ្តោយទន្លេមេគង្គ បានកើនឡើងជិតដល់កម្រិតប្រកាសអាសន្នហើយ។ ស្ថានីយនៅទីក្រុងវៀងចន្ទន៍ ទឹកទន្លេមេគង្គវាស់ឃើញកម្ពស់១១,១១ម៉ែត្រ ដែលនៅខ្វះតែ០,៣៩ ម៉ែត្រទៀតប៉ុណ្ណោះនឹងដល់កម្រិតប្រកាសអាសន្ន ដែលមានកម្ពស់ទឺក១១,៥០ម៉ែត្រ។ ចំណែកកម្រិតទឹកជំនន់នៅស្ថានីយនេះ គឺមានកម្ពស់១២,៥០ម៉ែត្រ។ ចំណែកស្ថានីយខេត្តប៉ាកសេ ដែលមានព្រំប្រទល់ជាប់ប្រទេសកម្ពុជា កម្រិតទឹកទន្លេមេគង្គមានកម្ពស់១០,៨២ម៉ែត្រ នៅខ្វះ០,១៨ ម៉ែត្រទៀតនឹងដល់កម្រិតប្រកាសអាសន្ន ដែលមានកម្ពស់១១,០០ម៉ែត្រ និងកម្រិតទឹកជំនន់កម្ពស់១២,០០ម៉ែត្រ។ នាយកដ្ឋានឧតុនិយម និងជលសាស្ត្រ បានអំពាវនាវដល់ប្រជាជនឡាវ អាជ្ញាធរមូលដ្ឋាន និងអង្គភាពនានា ដែលស្ថិតនៅតាមដងទន្លេមេគង្គ និងតាមតំបន់ទំនាប ឱ្យបង្កើនការប្រុងប្រយ័ត្ន និងតាមដានស្ថានការណ៍ឱ្យបានដិតដល់។ នាយកដ្ឋានបានព្រមានថា ភ្លៀងបន្តធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃ អាចធ្វើឱ្យកម្រិតទឹកទន្លេកាន់តែហក់ឡើងខ្ពស់បន្ថែមទៀត និងបង្កើនហានិភ័យនៃគ្រោះទឹកជំនន់ និងជាន់លិចនៅតាមតំបន់ងាយរងគ្រោះ។ ដូច្នេះប្រជាពលរដ្ឋឡាវត្រូវបន្តតាមដានព័ត៌មាន ដោយស្តាប់ការព្យាករណ៍អាកាសធាតុ និងកម្រិតទឹកទន្លេមេគង្គ ព្រមទាំងត្រៀមលក្ខណៈសម្រាប់ការពារគ្រោះមហន្តរាយ។ កាលពីខែឧសភា​ ឆ្នាំ២០២៦នេះ ក្រសួងកសិកម្ម និងបរិស្ថានរបស់ឡាវ ក៏បានព្រមានអំពីផលប៉ះពាល់ ដែលអាចកើតមានពីបាតុភូតអែលនីញ៉ូ […]

photo_2026-08-11_18-18-22
ឯកឧត្តមបណ្ឌិត កៅ ថាច បង្ហាញជនភៀសសឹកអំពីគម្រោងអភិវឌ្ឍន៍កសិកម្ម ដើម្បីលេីកកម្ពស់ជីវភាពប្រកបដោយចីរភាព

ដោយ នៅ​ ស៊ីវុត្ថា ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោបង្ហាញប្រជាពលរដ្ឋភៀសសឹក អំពីគម្រោងអភិវឌ្ឍន៍កសិកម្មដ៏សំខាន់មួយ ដែលនឹងជួយបង្កើតការងារ និងមុខរបរ​ ក៏ដូចជាបង្កេីតប្រភពចំណូលប្រកបដោយចីរភាព​។ បទបង្ហាញរបស់ឯកឧត្តមបណ្ឌិតត្រូវបានធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករ និងប្រជាពលរដ្ឋភៀសសឹកនៅភូមិតាកឹងបៃតង ខេត្តព្រះវិហារ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុក គឹមសាន អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម គឹម បញ្ញា អភិបាលរងព្រះវិហារ,លោក ចិន ខន្តី អភិបាលស្រុកជាំក្សាន្ត និងលោក ម៉ននី ជីវិត អភិបាលរងស្រុកជាំក្សាន្ត ក្រុមការងារសមាគមបណ្តាញកសិករតេជោ មន្ទីរកសិកម្មខេត្ត ក្រុមការងារប្រចាំភូមិតាកឹងបៃតង និងប្រជាពលរដ្ឋភូមិតាកឹងបៃតង សរុបប្រមាណ២០០នាក់។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានជម្រាបជូនកសិករថា គោលបំណងសំខាន់នៃការចុះជួបប្រជាពលរដ្ឋនាពេលនេះ គឺដើម្បីណែនាំឱ្យស្គាល់អំពីសមាគមបណ្តាញកសិករតេជោ ព្រមទាំងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។ ជាពិសេស ឯកឧត្តមចង់បង្ហាញប្រជាពលរដ្ឋអំពីគម្រោងអភិវឌ្ឍន៍កសិកម្ម ដែលអាចជួយបង្កើតការងារ និងជាប្រភពចំណូលចីរភាពសម្រាប់ប្រជាពលរដ្ឋផងដែរ។ លើសពីនេះឯកឧត្តមបណ្ឌិត […]

129205405_103346188307607_42439803343582450_n
អ្នកជំនាញគ្រឿងចក្រកសិកម្មចង់ឱ្យកសិករផ្តាស់ប្តូរឥរិយាបទធ្វើស្រែតាមទម្លាប់ចាស់ ដើម្បីកុំឱ្យខាតបង់ប្រាក់

ដោយ ឡុង សារេត ភ្នំពេញ៖ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ កសិករធ្វើស្រែតែងរងផលប៉ះពាល់ពីការប្រែប្រួលតម្លៃស្រូវនៅលើទីផ្សារ ជាពិសេសនៅក្នុងរដូវកាល ដែលកសិករប្រមូលផល ស្របពេលកសិករធ្វើស្រែតាមទម្លាប់ចាស់ និងចំណាយថ្លៃដើមខ្ពស់។ យោងតាមហេតុផលនេះ អ្នកជំនាញគ្រឿងចក្រកសិកម្ម ចង់ឱ្យកសិករផ្លាស់ប្តូរឥរិយាបទរបស់ខ្លួនពីការធ្វើស្រែតាមទម្លាប់ចាស់ ដោយងាកមកប្រើម៉ាស៊ីន ឬគ្រឿងចក្រកសិកម្ម ដើម្បីកាត់បន្ថយថ្លៃដើមផលិត ហើយអាចរកប្រាក់ចំណេញពីការធ្វើស្រែ។ លោក សាន បុន្និកា ស្ថាបនិកក្រុមហ៊ុន អេហ្គ្រី ស្មាត បានឱ្យដឹងថា រយៈពេលបីបួនឆ្នាំចុងក្រោយនេះ តម្លៃស្រូវមាននិន្នាការធ្លាក់ចុះជាបន្តបន្ទាប់ តែការចំណាយទៅលើថ្លៃដើមផលិតរបស់កសិករកើនឡើងខ្ពស់ ទើបធ្វើឱ្យកសិករជួបបញ្ហា។​ដូច្នេះដើម្បីឱ្យគាត់អាចឈានទៅដល់ការធ្វើកសិកម្ម បង្កើនទិន្នផលខ្ពស់ កាត់បន្ថយការចំណាយ និងអាចរកបានប្រាក់ចំណេញ កសិករត្រូវប្រើបច្ចេកវិទ្យាទំនើប ដោយសារបរិបទទីផ្សារក្នុងស្រុក វាប្រៀបដូចទៅនិងទីផ្សារអន្តរជាតិ។ លោកបន្តទៀតថា “សម្រាប់ខ្ញុំ បើកសិករនៅតែអនុវត្តគោលការណ៍ ដែលធ្វើដូចកាលឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥កន្លងទៅ គាត់នឹងខាតបង់ប្រាក់ផ្កាប់មុខ។ ដោយសារសង្គ្រាមរវាងអឺរ៉ង់ និងសហរដ្ឋអាម៉េរិក ធ្វើឱ្យតម្លៃប្រេងឡើងថ្លៃខ្ពស់។ តាមរយៈការប្រែប្រួលតម្លៃប្រេងនេះ បានរុញឱ្យតម្លៃ ថ្នាំ ជី និងពូជ ដែលនាំចូលពីខាងក្រៅឡើងថ្លៃដូចគ្នា ព្រោះយើងត្រូវការប្រេងដើម្បីផលិត។ ផ្ទុយទៅវិញបើយើងធ្វើស្រែតាមបែបបច្ចេកវិទ្យាទំនើបអាចចំណេញបានខ្លះ រហូតដល់សេដ្ឋកិច្ចពិភពលោកមានលំនឹងល្អឡើងវិញបាន”។ ពាក់ព័ន្ធនិងការធ្វើស្រែតាមទម្លាប់ចាស់ និងការធ្វើស្រែដោយប្រើបច្ចេកវិទ្យាទំនើប, បើតាមស្ថាបនិក […]

កាលវិភាគផ្សព្វផ្សាយ