ក្រសួង​កសិកម្មកំពុងជំរុញការងារការកសាងសហគមន៍កសិកម្មទំនើបដែលអាចប្រមូលផ្តុំប្រជាកសិករដាំដុះរួមគ្នា

THN១ copy

 

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យឧកញ៉ា​ ច្រាយ​ សុន​ ប្រធានសហព័ន្ធ​ និងសហការី​ នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥នេះបានចូលជួបសម្តែងការគួរសម​ និងរាយការណ៍វឌ្ឍនភាពរបស់សហព័ន្ធដំឡូងមីកម្ពុជា​ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងកិច្ចប្រជុំនេះ​ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ណែនាំដល់សហព័ន្ធត្រូវពិនិត្យគិតគូរច្បាស់លាស់ពីការរៀបចំអង្គការចាត់តាំងរបស់ខ្លួន និងភាពជាតំណាងដែលមានសារៈសំខាន់ ក្នុងការធ្វើពាណិជ្ជកម្ម និងកែច្នៃដំឡូងមី ដោយដាក់ធនធានរួមគ្នា ចេះធ្វើការជាមួយគ្នា យល់ច្បាស់ពីទំហំទីផ្សារពិតប្រាកដ គិតគូរពីប្រសិទ្ធភាពសេដ្ឋកិច្ច ឈរជើងបានរឹងមាំ និងដើរត្រូវទៅតាមគោលដៅ។

លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា សហព័ន្ធត្រូវមានភាពបត់បែន ដឹងពីតម្រូវការ និងការផ្គត់ផ្គង់ មានផែនការយុទ្ធសាស្រ្តជាក់លាក់ ដាំក្នុងកម្រិតរក្សាស្ថិរភាពទីផ្សារ ដោយមិនជំរុញការពង្រីកផ្ទៃដីផលិតកម្ម ជៀសវាងធ្វើឱ្យតម្លៃធ្លាក់ចុះ។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី ក្រសួង​កសិកម្មបាននឹងកំពុងជំរុញការងារការកសាងសហគមន៍កសិកម្មទំនេីប​ ដែលអាចប្រមូលផ្តុំប្រជាកសិករដាំដុះរួមគ្នាដោយមានផែនការផលិតកម្មច្បាស់លាស់​ ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ​ មានស្តង់ដាបច្ចេកទេសត្រឹមត្រូវ​ និងមានទីផ្សារពិតប្រាកដ ​ហើយសហព័ន្ធដំឡូងមីកម្ពុជាត្រូវផ្តោតទៅលើការធ្វើពាណិជ្ជកម្ម​ដំឡូងមីស្រស់​ និងការកែច្នៃដំឡូងមីក្រៀម​សម្រាប់នាំចេញ​ ជៀសជាងការដាំដុះប្រកួតប្រជែងជាមួយប្រជាកសិករ។

ជាថ្មីម្តងទៀត​ ឯកឧត្តមរដ្ឋមន្ត្រី​ បានលើកទឹកចិត្តដល់សហព័ន្ធបន្តសហការជាមួយក្រសួងកសិកម្ម​ និងភាគីពាក់ព័ន្ធទាំងអស់ឱ្យមានភាពបន្សីគ្នា​ ដោះស្រាយបញ្ហាប្រឈមនានានិងជោគជ័យទាំងអស់គ្នា​ ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាកសិករពិតប្រាកដ៕

   


Buckwheat with chicken curry sauce isolated on white background.
ស្រីលង្កា ពង្រឹងសុវត្ថិភាពចំណីអាហារ ដើម្បីឱ្យប្រជាជនមានសុខភាពល្អ

កូឡុំបូ៖ ប្រទេសស្រីលង្កា កំពុងពង្រឹងប្រព័ន្ធត្រួតពិនិត្យលើចំណីអាហាររបស់ខ្លួន ដើម្បីការពារសុខភាពសាធារណៈ ពង្រឹងប្រព័ន្ធចំណីអាហារ និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ។ គោលនយោបាយនេះ ត្រូវបានរៀបចំឡើងក្រោមការដឹកនាំរបស់ក្រសួងសុខាភិបាល និងសារព័ត៌មានមហាជន តាមរយៈអង្គភាពរដ្ឋបាលត្រួតពិនិត្យចំណីអាហារ ដើម្បីធានាឱ្យប្រជាជនស្រីលង្កាគ្រប់រូបទទួលបានចំណីអាហារ មានសុវត្ថិភាព អំណោយផលដល់សុខភាព និងមានគុណភាព ព្រមទាំងពង្រឹងការសម្របសម្រួលរវាងស្ថាប័នទទួលខុសត្រូវលើសុវត្ថិភាពចំណីអាហារ តាមខ្សែច្រវ៉ាក់ចំណីអាហារទាំងមូល ចាប់ពីការផលិតរហូតដល់ការទទួលទាន ។ ទោះបីស្រីលង្កាមានក្របខណ្ឌច្បាប់សម្រាប់គ្រប់គ្រងសុវត្ថិភាពចំណីអាហាររួចហើយក្តី ប្រទេសនេះកន្លងមកមិនទាន់មានគោលនយោបាយជាតិទូលំទូលាយណាមួយ ដែលអាចដឹកនាំ និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងផ្នែកសុវត្ថិភាពចំណីអាហាររវាងស្ថាប័នរដ្ឋ និងវិស័យផ្សេងៗនៅឡើយទេ។ គោលនយោបាយថ្មីនេះបានបំពេញចន្លោះខ្វះខាតទាំងនោះ ដោយផ្តល់ទិសដៅយុទ្ធសាស្ត្រសម្រាប់ពង្រឹងអភិបាលកិច្ច បង្កើនប្រព័ន្ធតាមដានត្រួតពិនិត្យ កែលម្អការវាយតម្លៃ និងការទំនាក់ទំនងអំពីហានិភ័យ ពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ ពង្រឹងច្បាប់ស្តីសុវត្ថិភាពចំណីអាហារ និងលើកកម្ពស់ការយល់ដឹងក្នុងចំណោមអ្នកផលិត អាជីវកម្មចំណីអាហារ និងអ្នកប្រើប្រាស់។ គោលនយោបាយនេះក៏មានគោលបំណងដោះស្រាយបញ្ហាប្រឈមថ្មីៗ ផ្នែកសុវត្ថិភាពចំណីអាហារ ដែលកើតឡើងពាក់ព័ន្ធនឹងការផ្លាស់ប្តូរប្រព័ន្ធផលិតកម្មចំណីអាហារ ការពង្រីកពាណិជ្ជកម្មចំណីអាហារក្នុងស្រុក និងអន្តរជាតិ៕ (ផាន់ អាណា)

83222979-022B-4DA3-A673-BDF4C3DAD944
ចេកអំបូងលឿងកម្ពុជា កំពុងលក់នៅទីផ្សារ​១០ប្រទេស ​លើពិភពលោក​

ដោយ ឡុង សារេត​ ភ្នំពេញ​៖ ចេកអំបូងលឿង​របស់កម្ពុជា​មានវត្តមានលើទីផ្សារ​ចំនួន១០ប្រទេសហើយ ហើយក្នុងរយៈពេល៨ខែឆ្នាំ​២០២៦នេះ កម្ពុជា​នាំចេកអំបូងលឿង​ ជិត​២៩ម៉ឺនតោន ។ មន្ត្រីរដ្ឋាភិបាលនិយាយថា បច្ចុប្បន្ន​​ដំណាំចេកអំបូងលឿងនេះ​​កំពុងមានសក្តានុពលខ្ពស់​ទាក់ទាញអ្នកវិនិយោគ​ ឱ្យមកដាំដុះនៅកម្ពុជា​កាន់តែច្រើន ។​ ​ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់និងនេសាទ​បានឱ្យ​ដឹង​ថា​ ទីផ្សារគោលដៅសំខាន់ៗរបស់ចេកអំបូងលឿងខ្មែរ រួមមាន ចិន វៀតណាម ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី ហុងកុង កាហ្សាក់ស្ថាន អារ៉ាប៊ីសាអូឌីត សិង្ហបុរី និងប្រទេសអេមីរ៉ាតអារ៉ាប់រួម។​ លោកលើកឡើង​ថា បច្ចុប្បន្នមានក្រុមហ៊ុនប្រមាណ៣៥ កំពុងវិនិយោគលើការដាំដុះចេកអំបូងលឿងក្នុង​ខេត្តកំពត កំពង់ស្ពឺ ឧត្តរមានជ័យ កំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី។ ក្នុងឆ្នាំ២០២៥កន្លងទៅ ផ្ទៃដីដាំដុះចេកអំបូងលឿងសរុបមានជាង​៣៥ ០០០ហិកតា ក្នុងនោះផ្ទៃដីដែលអាចប្រមូលផលបានមានចំនួនជាង១៧ ០០០ហិកតា ដែលផ្តល់នូវបរិមាណផលសរុបប្រមាណ​ជាង៤៨ម៉ឺនតោន៕

Fresh Fish at Central Food Market
ហ្វីលីពីន ឱ្យនាំចូលជលផល៦ម៉ឺនតោន មុនបិទរដូវនេសាទ ឆ្នាំ២០២៦

ម៉ានីល៖ ហ្វីលីពីន បានយល់ព្រមឱ្យនាំចូលត្រី និងផលិតផលនេសាទផ្សេងទៀត សរុប ៦ ម៉ឺនតោន ដើម្បីធានាបានការផ្គត់ផ្គង់ក្នុងស្រុកឱ្យគ្រប់គ្រាន់​ និងរក្សាស្ថិរភាពតម្លៃ នៅមុនពេលបិទរដូវនេសាទ ឆ្នាំ២០២៦នេះ។ ការកំណត់បរិមាណនេះ គឺជាដំណាក់កាលទីមួយ នៃការនាំចូលត្រី និងផលិតផលជលផលរហូតដល់២៥ម៉ឺនតោន ដែលត្រូវបានអនុញា្ញតជាមុន តាមរយៈវិញ្ញាបនបត្រចាំបាច់សម្រាប់ការនាំចូល ឆ្នាំ២០២៦ ដែលរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន បានឯកភាព កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦។ ក្នុងដំណាក់កាលទីមួយ​ ត្រី និងជលផលចំនួន ៥ ម៉ឺនតោន នឹងត្រូវចែកចាយតាមទីផ្សារលក់រាយក្នុងស្រុក។ ​ ចំណែក ១ ម៉ឺន តោន នឹងរក្សាទុកសម្រាប់តម្រូវការរបស់រដ្ឋាភិបាលចែកចាយផលិតផលកសិកម្ម និងផលិតផលជលផល តាមទីផ្សារគោលដៅ ដែលមានការគាំទ្រពីរដ្ឋាភិបាល ក្នុងគោលបំណងធ្វើឱ្យម្ហូបអាហារមានតម្លៃសមរម្យសម្រាប់ប្រជាជន។ ក្រសួងកសិកម្មហ្វីលីពីន ចាប់ផ្តើមចេញលិខិតអនុញ្ញាតឱ្យនាំចូល ដោយបញ្ជាក់ពីអនាម័យ និងភូតគាមអនាម័យ ចាប់ពីថ្ងៃទី១៤ ខែកញ្ញា រហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៦។ លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល ធ្លាប់បានលើកឡើងថា ការមកដល់នៃត្រីនាំចូល នឹងត្រូវពន្យារទៅត្រីមាសទី៤ […]

photo_2026-06-24_09-17-59
សមាគម​ក្តាមថ្ម​កំពុងចរចានាំក្ដាមថ្មកោះកុង​ ចូលផ្សារទំនើបនៅភ្នំពេញ​​​

ដោយ ឡុង​សារេត​ ភ្នំពេញ​៖​ ​ក្តាមថ្មកោះកុង  ដែលជាផលិតផល​ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ​ប្រចាំ​ខេត្តកោះកុង កំពុងមានការចរចា​យក​ចូលទៅទីផ្សារទំនើបនៅក្រុងភ្នំពេញ​ ខណៈតម្លៃកំពុង​​សិក្សា។​ លោក វង្ស តារា ប្រធានសមាគម​ក្តាមថ្ម​កោះកុង​បាន​ឱ្យដឹង​ថា ​ក្តាមថ្ម​កោះកុងត្រូវបាន​ក្រសួងពាណិជ្ជកម្ម​ប្រកាស​ទទួលស្គាល់​ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ហៅកាត់ថា GI កាលពីខែ​មេសា​ឆ្នាំ​២០២៦ ។ ទោះបីជាមានការទទួលស្គាល់បែបនេះក្ដី រហូតមកដល់ពេល​នេះ​ ក្ដាមថ្មកោះកុង​នៅ​មិនទាន់មានដំណើរការទិញដូរ​ឲ្យបានជាដុំកំភួន​នៅ​ឡើយទេ​​។ ថ្នាកដឹកនាំក្រសួងពាណិជ្ជកម្ម​កំពុងជួយសម្របសម្រួល​ឱ្យក្ដាមថ្មកោះកុង នេះ​បាន​ចូលទៅក្នុងទីផ្សារទំនើប​អ៊ីអន និងកំពុងសិក្សា​អំពីតម្លៃ​ ដោយធ្វើយ៉ាងណា​ឱ្យខាងទីផ្សារ​ទទួលយកបាន។​ ទាក់ទងនឹងតម្លៃ​ក្តាមថ្ម​កោះកុង​នេះ​, បើតាម​ប្រធានសមាគម​ខាងលើ​​បានដាក់តម្លៃ​ទៅតាមប្រភេទ​ឬទំហំរបស់ក្តាម​ថ្មជាក់ស្តែង​។ សម្រាប់ក្តាមថ្ម​ GI​ ​ទំហំ​២ទៅ​៣ខាំ គឺមួយគីឡូក្រាម​ថ្លៃ​៦ម៉ឺនរៀល ខ្នាត​៣ទៅ​៦ខាំ​ គឺមួយគីឡូ ​៧ម៉ឺនរៀល​ និងក្តាមថ្ម​ ដាក់លាយទំហំចូល​គ្នា មានតូចនិងធំ គឺមួយគីឡូក្រាម​៦៥០០០រៀល។​ ប្រធានសមាគម​ក្តាមថ្ម​កោះកុងសង្ឃឹមថា ខាង​ទីផ្សារទំនើប​នឹងអាចទទួលយកតម្លៃ​នេះ​បាន​។ សមាគម​បានលើកឡើងថា ​នៅខេត្តកោះកុង ​មួយរយៈមកនេះមានព្យុះ​ភ្លៀងជាប់គ្នា​​ជិតមួយខែ​ ពិបាក​រក​ក្តាម​ថ្ម​ដែលមានគុណភាព​ល្អ​ៗយកមក​ផ្គត់ផ្គង់នៅលើទីផ្សារ​ ។ ​ក្តាមថ្ម​​ប្រមូលទិញពីប្រជាកសិករនេសាទនៅឃុំពាមក្រសោប ​ក្នុងមួយថ្ងៃ​ប្រមាណ​១០០គីឡូក្រាម ប៉ុន្តែអាច​ជ្រើសយក​ធ្វើជា​ក្តាមដែលមាន​គុណសម្បត្តិល្អ​​ចូលជាផលិតផល​GIបាន មានតែពី​១០ទៅ​១៥គីឡូក្រាមប៉ុណ្ណោះ៕

កាលវិភាគផ្សព្វផ្សាយ