មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មពិនិត្យខ្សែច្រវាក់ផលិតកម្ម និងផ្តល់ការគាំទ្រដល់ក្រុមហ៊ុនផលិតជីក្នុងស្រុក​

THN2 copy

ភ្នំពេញ:កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីឯកឧត្តម ឡោ រស្មី និងលោកជំទាវ ហ៊ូ សុពណ៌ អនុរដ្ឋលេខាធិការ បានដឹកនាំមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្មខេត្ត ដើម្បីចុះពិនិត្យដំណើរការផលិតកម្មជីសរីរាង្គចំនួន៣ក្រុមហ៊ុន (សិប្បកម្មផលិតជីសរីរាង្គព្រៃស្នួល ក្រុមហ៊ុន សឡា អេហ្រ្គីខលឈ័រ និងក្រុមហ៊ុន TWSC រំដួល អេហ្រ្គីខលឈ័រ) ក្នុងខេត្តចំនួន៣​  គឺខេត្តតាកែវ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។​

តំណាងក្រុមហ៊ុនផលិតជីក្នុងស្រុកទាំង៣ រីករាយស្វាគមន៍ និងបានថ្លែងអំណរគុណដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សម្រាប់ការយកចិត្តទុកដាក់ និងការគាំទ្រដល់ការផលិតជីសរីរាង្គក្នុងស្រុក​ ប្រកបដោយគុណភាព ដើម្បីចែកចាយជូនប្រជាកសិករក្នុងតម្លៃសមរម្យ។

ឯកឧត្តម គង់ ច័ន្ទវាសនា​ បានគូសបញ្ជាក់ថា​ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ យកចិត្តទុកដាក់ខ្ពស់​លេីការកាត់​បន្ថយថ្លៃដេីមផលិត​ និងបង្កេីនប្រាក់ចំណេញរបស់ប្រជាកសិករ។

ឯកឧត្តមបាន​បន្ថែមថា​ ការផលិតកម្មជីសរីរាង្គក្នុងស្រុក មិនត្រឹមតែអាចជួយដោះស្រាយកង្វល់ផ្នែកអនាម័យ និងបរិស្ថានតាមរយៈការ​ប្រមូលកាកសំណល់នានាមកធ្វើជាវត្ថុធាតុដើមផលិតប៉ុណ្ណោះទេ​ ប៉ុន្តែថែមទាំងអាចជួយកសិករក្នុងការកាត់បន្ថយថ្លៃដើមផលិត ដោយសារមានតម្លៃទាបជាងជីនាំចូល​ បង្កើនប្រាក់ចំណេញរបស់កសិករ​ បង្កើតការងារក្នុងស្រុក និងជួយរក្សានិរន្តរភាពគុណភាពដីបានទៀតផង។

ជាមួយគ្នានេះ​ ឯកឧត្តម និងក្រុមការងារ​ក៏បានទទួលសំណូមពរជាក់ស្តែងមួយចំនួនពីក្រុមហ៊ុន​ ដេីម្បីពិនិត្យលទ្ធភាពបង្កើនការគាំទ្រថែមទៀត​ ដល់ផលិតកម្មជីសរីរាង្គក្នុងស្រុកផងដែរ។

នេះគឺជាទស្សនកិច្ចជុំទី៣​របស់ក្រុមការងារ​  បន្ទាប់ពីជុំទី១​ នៅទីតាំងផលិតចំនួន៣ក្រុមហ៊ុន​ ក្នុងខេត្តកំពង់ស្ពឺ​ និងជុំទី២​ នៅទីតាំងផលិតចំនួន៤ក្រុមហ៊ុន​ ក្នុងខេត្តសៀមរាប ឧត្តរមានជ័យ និងខេត្តកំពង់ធំ និងជុំទី៣ នៅខេត្តតាកែវ​ ខេត្តកណ្តាល​ និងខេត្តកំពង់ស្ពឺ។

នៅវគ្គបន្ទាប់​ ក្រុមការងារនឹងចុះពិនិត្យទីតាំងចំនួន៣ក្រុមហ៊ុនផ្សេងទៀត​ នៅខេត្តបន្ទាយមានជ័យ​ និងខេត្តពោធិ៍សាត់​ នាពេលឆាប់ៗខាងមុខ៕


image_2026-06-26_15-28-12
ឥណ្ឌាទំនងជាផ្អាកនាំចេញស្ករសមួយរយៈពេល ដោយសារបាតុភូតអែលនីញ៉ូ

ម៉ុមបៃ៖ ប្រទេសឥណ្ឌា ដែលធ្លាប់ជាប្រទេសនាំចេញស្ករធំជាងគេទីពីររបស់ពិភពលោក ត្រូវបានគេរំពឹងថា នឹងមានស្ករសនៅសល់តិចតួចសម្រាប់ការនាំចេញ ដោយសារលក្ខខណ្ឌអាកាសធាតុមិនល្អ បង្កឡើងដោយបាតុភូតអែលនីញ៉ូ (El Nino) ដែលកំពុងគំរាមកំហែងដល់ផលិតកម្មអំពៅ និងការកើនឡើងនៃតម្រូវការអេតាណុល។ ដោយសារសម្ពាធអាកាសធាតុបែបនេះ ស្ករសឥណ្ឌារាប់លានតោននឹងផ្អាកនាំចូលទៅកាន់ទីផ្សារពិភពលោក ព្រមរឹតត្បិតការនាំចូលនៅទូទាំងតំបន់អាស៊ី អាហ្វ្រិក និងតំបន់មជ្ឈិមបូព៌ាថែមទៀត។ ប្រភពពាណិជ្ជករនាំចេញស្ករស បាននិយាយថា ឥណ្ឌានៅមានសល់ស្ករសតិចតួចសម្រាប់ការនាំចេញ ចំណែកតម្រូវការអេតាណុលនៅក្នុងស្រុក បានកើនឡើងយ៉ាងខ្លាំង ដូច្នេះធ្វើឱ្យឥណ្ឌាប្រុងប្រយ័ត្នចំពោះការនាំចេញ ព្រោះខ្លាចខ្វះតម្រូវការក្នុងស្រុក។ ទំនិញស្ករស គឺប្រធានបទរសើបផ្នែកនយោបាយនៅក្នុងសង្គមឥណ្ឌា ដែលជាប្រទេសប្រើប្រាស់ស្ករច្រើនជាងគេលើពិភពលោក ហើយស្ករផ្អែមនេះមានប្រជាប្រិយភាពខ្លាំងក្នុងចំណោមប្រជាជនឥណ្ឌា ជាពិសេសគ្រួសារក្រីក្រត្រូវការស្ករសខ្លាំងណាស់សម្រាប់ជីវិតប្រចាំថ្ងៃ។ នាយកគ្រប់គ្រងក្រុមហ៊ុននាំចេញទំនិញកសិកម្មរបស់ឥណ្ឌា បាននិយាយថា “ការផ្គត់ផ្គង់ស្ករសមានសភាពតឹងតែងរួចទៅហើយនៅក្នុងប្រទេសឥណ្ឌា ហើយឥឡូវនេះ បាតុភូតអែលនីញ៉ូ កំពុងលេចចេញជាគ្រោះថ្នាក់ដ៏ធំមួយ។” ប្រសិនបើភ្លៀងធ្លាក់មិនគ្រប់គ្រាន់ ដំណាំអំពៅអាចរងផលប៉ះពាល់ និងធ្វើឱ្យឥណ្ឌាខ្វះស្ករសសម្រាប់នាំចេញយ៉ាងហោចណាស់បីឆ្នាំ ស្របពេលប្រទេសប្រេស៊ីល ក៏អាចរងផលប៉ះពាល់ពីបាតុភូតអែលនីញ៉ូដូចគ្នានេះដែរ។ ប្រទេសប្រេស៊ីល ដែលជាប្រទេសនាំចេញស្ករសធំជាងគេ ក៏កំពុងបង្វែរអំពៅទៅផលិតជាអេតាណុលវិញ ព្រោះមានទីផ្សារល្អ។ ប្រទេសឥណ្ឌាបាននាំចេញស្ករសចំនួន៦,៨លានតោន ជារៀងរាល់ខ្នាំ ឬប្រហែលនឹង១០ភាគរយ នៃការនាំចេញសកល។ នៅឆ្នាំ២០២៦នេះ បន្ទាប់ពីបាននាំចេញស្ករសប្រហែល៨០០ ០០០តោន ប្រទេសឥណ្ឌាបានហាមឃាត់ការនាំចេញរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ដែលជាវេលាចុងបញ្ចប់នៃរដូវប្រមូលផលឆ្នាំនេះ។ យោងតាមប្រភពពីមន្ត្រីរដ្ឋាភិបាល និងឧស្សាហកម្មស្ករស […]

image_2026-06-26_13-18-17
ការចិញ្ចឹមមាន់កសិកម្មនៅក្នុងរោងបិទជិត ឆាប់ទទួលបានផលលឿនជាងចិញ្ចឹមក្នុងរោងបើកចំហរ

ដោយ ឡុង សារេត ខេត្តកំពង់ស្ពឺ ៖ ស្របពេលអាកាសធាតុការប្រែប្រួល និងមានភាពមិនទៀងទាត់ ដូចនាពេលបច្ចុប្បន្ន បាននិងកំពុងជះឥទ្ធិពលមិនសូវល្អដល់វិស័យកសិកម្ម ដែលទាមទារឱ្យមាន ការកែប្រែទម្លាប់ពីការចិញ្ចឹមសត្វបែបប្រពៃណីមកចិញ្ចឹមតាមបែបទំនើប។ តួយ៉ាងការចិញ្ចឹមមាន់កសិកម្មនៅក្នុងរោងបិទជិត ឬចិញ្ចឹមតាមបែបទំនើប ត្រូវបានវាយតម្លៃថា មាន់អាចលូតលាស់ធំធាត់លឿន ឆាប់បានផល និងចំណេញពេញវេលា ជាងការចិញ្ចឹមមាន់នៅតាមរោងបើកចំហរ ដែលមិនប្រព័ន្ធគ្រប់គ្រង់ជាក់លាក់។ លោក យឹម គឹមសាន ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ នៅក្នុងឃុំរកាធំ ឃុំស្វាយក្រវាន់ និងឃុំ កាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ចាប់ពីឆ្នាំ២០១១ មកដល់ឆ្នាំ២០២៥ លោកចិញ្ចឹមមាន់នៅក្នុងរោងបើកចំហរ។ តែចូលមកដល់ឆ្នាំ២០២៦នេះ លោកបានចាប់ផ្តើមសាងសងរោងចិញ្ចឹមមាន់បិទជិត ឬចិញ្ចឹមមាន់បែបទំនើប (អ៊ីវេប ) ចំនួនពីររោង ក្នុងនោះ លោកសាងសង់ថ្មីមួយរោង និងកែច្នៃរោងចាស់ឱ្យទៅជារោងបែប អ៊ីវែប មួយរោង។ លោកអះអាងថា “យើងចិញ្ចឹមមាន់ក្នុងរោងត្រជាក់ តាំងពីយើងចាប់ផ្តើមដាក់ដំបូងរហូតមកទល់សព្វថ្ងៃនេះ ឃើញថា ការធំលូតលាស់របស់កូនមាន់មានភាពល្អប្រសើរជាងការចិញ្ចឹមមាន់នៅតាមរោងបើកចំហរ។ ព្រោះវាក្តៅ ពីមួយវគ្គទៅវគ្គមាន់មិនសូវធំស្មើគ្នា ដូចការចិញ្ចឹមនៅតាមរោងបិទជិតនោះទេ”។ បើតាមលោក យឹម គឹមសាន […]

image_2026-06-26_13-08-59
ធនាគារ ARDBចូលរួមគាំទ្រ និង​លើកម្ពស់​សមត្ថភាព​ផ្នែកគ្រប់គ្រង​ហិរញ្ញវត្ថុ​ដល់ម្ចាស់ជីវកម្ម​ក្នុងស្រុក​

ដោយ ឡុង សារេត​ ភ្នំពេញ៖ ​ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB)​ បន្ត​​ចូលរួមគាំទ្រនិងលើកកម្ពស់ដល់ការ​បណ្តុះបណ្តាល​​សមត្ថភាព​ជូន​​ម្ចាស់អាជីវកម្មក្នុងស្រុក​​ផ្តោតលើប្រធានបទ “គោលការណ៍គណនេយ្យ និងការគ្រប់គ្រង​ហិរញ្ញវត្ថុ​”។​ វគ្គបណ្តុះបណ្តាល​នេះ​​​រៀបចំនៅ​មជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ច​ តេជោដោយ​មានកិច្ចសហការពីសមាគម​សហគ្រិនវ័យក្មេងកម្ពុជា សមាគម​ធនាគារនៅកម្ពុជា និងសមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ ​​កាលព្រឹកថ្ងៃទី​២៥ ខែមិថុនា​។​ អ្នកស្រី ជុន សុថានី នាយក​នាយកដ្ឋាន​យុទ្ធសាស្ត្រ​និងអភិវឌ្ឍន៍អាជីវកម្ម​នៃសាជីវកម្ម​ធានាឥណទានកម្ពុជា​ និងជាសមាជិកក្រុមប្រឹក្សាភិបាល​នៃសមាគម​សហគ្រិន​វ័យក្មេងកម្ពុជា​បានឱ្យដឹង​ថា កម្មវិធីថ្ងៃនេះ ជាកម្មវិធីមួយនៅក្នុង​កម្មវិធីដំណើរការទទួលឥណទាន​​របស់សមាគម​សហគ្រិនវ័យក្មេង​ ដោយមានការសហការ​ជាមួយនិងភាគីពាក់ព័ន្ធផ្សេងរួមទាំងសមាគមធនាគារ​និងធនាគារមួយចំនួន​ដែលបានឧបត្ថម្ភ​មកដល់កម្មវិធីរបស់យើង​។ កម្មវិធីASSESS យើងចាប់ផ្តើមតាំងពីឆ្នាំ​២០២៥​ ហើយមានកម្មវិធីមួយកញ្ចប់បានបញ្ចប់នៅឆ្នាំ​២០២៥ហើយ​សម្រាប់ឆ្នាំ​២០២៦នេះ​កម្មវិធីរបស់យើងបានចាប់ផ្តើម​ក្នុងខែមិថុនា​ ហើយនៅថ្ងៃទី​២៥ ខែមិថុនានេះ​ជាថ្ងៃទី២នៃ​វគ្គសិក្សាទាំង៧​របស់​Assess to finance Program ដែលវគ្គសិក្សាលើកទី១យើងធ្វើ​ទី​១៩ខែមិថុនា​ ផ្តោតទៅលើប្រធានបទ​ ការពង្រីកអាជីវកម្មនិង​ផែនការកំណើន​ ហើយសម្រាប់ថ្ងៃនេះវិញ ប្រធានបទ​ផ្តោតលើ​គោលការណ៍​គណនេយ្យ​និងការគ្រប់គ្រងហិរញ្ញវត្ថុ​។ ការៀបចំរបាយការហិរញ្ញវត្ថុ​ ការយល់ដឹងបីស្តង់ដាគណនេយ្យ​ផ្សេងៗដែលខាងនិយ័តករ​មានតម្រូវការ​សម្រាប់​ស្ថាប័ន ឬអាជីវកម្ម​ទូទៅ​ ក៏ដូចជាការៀបចំនូវគោលនយោបាយ​ នីតិវិធី​សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុ​នៅក្នុងអាជីវកម្ម​ផងដែរ។​ គោលបំណង​សំខាន់នៃការបង្កើត​កម្មវិធី Assess to finance Program​ របស់យើងនេះគឺដើម្បីជួយ​បង្កើនសមត្ថភាពរបស់ SME ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ​ ក៏ដូចជាការគ្រប់គ្រងអាជីវកម្មរបស់ពួកគាត់​អាចទៅទទួលបានហិរញ្ញប្បទាន​ពីស្ថាប័ន​ធនាគារ ។ដូចនេះគោលបំណងរបស់យើង​គឺចង់ជួយដល់ SME​ទាំងអស់ដែលមានតម្រូវការ​ផ្នែកហិរញ្ញវត្ថុ​ ដែលកន្លងមកម្ចាស់អាជីវកម្មទាំងនោះនៅមានការខ្វះខាត​អ្វីខ្លះ របាយការណ៍​ពេលទៅជួបគ្រឹះស្ថាន​ធនាគារ​ ឈានទៅសិក្សាដើម្បីទទួលបានឥណទាន​។ […]

image_2026-06-26_11-16-09
ការនាំចេញជីតាមច្រកសមុទ្រហ័រមូស ចាប់ផ្តើមមមាញឹកឡើងវិញ អាចធ្វើឱ្យតម្លៃជីចុះថោក

អន្តរជាតិ៖ ការនាំចេញជីតាមរយៈច្រកសមុទ្រហ័រមូស (Hormuz) បានកើនឡើងគួរឱ្យកត់សម្គាល់ ចាប់តាំងពីសប្តាហ៍មុន ដោយបានបង្កើនការផ្គត់ផ្គង់ជីទៅកាន់ទីផ្សារពិភពលោក បន្ទាប់ពីសង្គ្រាមអ៊ីរ៉ង់បានជាប់គាំងក្នុងបរិមាណដ៏ច្រើននៅក្នុងឈូងសមុទ្រពែក្ស។ យោងតាមទិន្នន័យកប៉ាល់ បានឱ្យដឹងថា យ៉ាងហោចណាស់មានកប៉ាល់ចំនួន១៦គ្រឿង ដែលផ្ទុកសារធាតុជី បានចាកចេញពីច្រកសមុទ្រ ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន ដោយចំនួនកប៉ាល់នាំចេញបានកើនឡើងជិតប្រហែលមុនពេលផ្ទុះសង្គ្រាម។ យ៉ាងហោចណាស់មានកប៉ាល់ចំនួន១៨គ្រឿង ក្នុងចំណោមកប៉ាល់ជាង៤០គ្រឿង ដែលបានជាប់គាំងចាប់តាំងពីដើមដំបូងក្នុងពេលផ្ទុះសង្គ្រាមភ្លាមៗ បានចាកចេញអស់ហើយ ភាគច្រើននៃកប៉ាល់ទាំងនោះបានធ្វើដំណើរទៅកាន់ទ្វីបអាស៊ី។ ឧស្សាហកម្មកសិកម្មបាននិងកំពុងតាមដានយ៉ាងដិតដល់នូវល្បឿននៃការចាកចេញកប៉ាល់ ចំពេលមានការរំពឹងទុកថា ការកើនឡើងអាចមានបន្តិចម្តងៗ ដោយសារកប៉ាល់រាប់រយគ្រឿងដឹកទំនិញផ្សេងៗគ្នា ហើយកំពុងដណ្តើមគ្នាចេញមុន។ តំបន់ឈូងសមុទ្រពែក្ស គឺជាជម្រករបស់រោងចក្រជីដ៏ធំបំផុតមួយរបស់ពិភពលោក ហើយផ្លូវទឹកនេះជីបានឆ្លងកាត់ប្រហែលមួយភាគបីនៃពាណិជ្ជកម្មជីអ៊ុយរ៉េ ដែលជាសារធាតុចិញ្ចឹមដំណាំដ៏សំខាន់បំផុតមួយរបស់ពិភពលោក។ ទិន្នន័យបានបង្ហាញទៀតថា បរិមាណនាំចេញជីប្រចាំសប្តាហ៍តាមរយៈច្រកសមុទ្រហ័តមូស បានកើនឡើងជិតដល់៥៣ម៉ឺនតោន ចាប់តាំងពីបានបញ្ចប់នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦នេះ។ គោលដៅទីផ្សារនៅក្នុងទ្វីបអាស៊ី ដែលកប៉ាល់ចេញទៅ រួមមានប្រទេសចិន ឥណ្ឌា និងប្រទេសស្រីលង្កា។ ប្រទេសឥណ្ឌា គឺជាអ្នកនាំចូលជីអ៊ុយរ៉េ និងជីផូស្វាត លំដាប់កំពូល។ កប៉ាល់មួយគ្រឿងកំពុងចេញដំណើរឆ្ពោះទៅប្រទេសប្រេស៊ីល ដែលអ្នកទិញកំពុងបង្កើតស្តុកជី មុនរដូវដាំសណ្តែកសៀងចាប់ផ្តើមនៅក្នុងខែកញ្ញាខាងមុខនេះ។ ខណៈពេលធ្វើដំណើរអាចចំណាយពេលច្រើនសប្តាហ៍សម្រាប់នាំជីទៅដល់អ្នកទិញ តម្លៃជីអ៊ុយរ៉េបានធ្លាក់ចុះរួចស្រេចទៅហើយ ដោយសារមានការភ័យខ្លាចមានការរំខានដល់ដំណើរផ្គត់ផ្គង់។ ការផ្លាស់ប្តូរយ៉ាងខ្លាំងចាប់តាំងពីសប្តាហ៍ដំបូងនៃសង្គ្រាម បានបន្ធូរបន្ថយការគំរាមកំហែងដ៏ធំបំផុតមួយចំពោះអតិផរណាស្បៀងអាហារ។ វាក៏អាចទៅរួចផងដែរ ដែលកប៉ាល់ផ្សេងទៀតផ្ទុកជីក៏បានចេញដំណើរផងដែរ។ […]

កាលវិភាគផ្សព្វផ្សាយ