ព្យុងយ៉ាង៖ កសិករនៅក្នុងក្រុមសាមគ្គីរបស់កូរ៉េខាងជើងលួចស្រូវខ្លួនរបស់ខ្លួនឯង ព្រោះខ្វះអង្ករច្រកឆ្នាំង។ ចំណែកកម្មាភិបាលរាយការណ៍ថា ស្រូវទុំពេកជ្រុះអស់។
កម្មករកសិកម្មកូរ៉េខាងជើងបានលួចស្រូវរបស់ខ្លួន នៅពេលប្រមូលផលស្រូវប្រចាំ ឆ្នាំ២០២៦ ដោយលួចទម្លាក់កណ្ដាប់ស្រូវដឹកលើរទេះគោ តាមផ្លូវដឹកទៅទៅកាន់ទីលានបោកបែនរបស់ក្រុមសាមគ្គី។
សេចក្ដីរាយការណ៍របស់សារព័ត៌មាន ដេលី អេនខេ (Daily NK) បានលើកឡើងថា អ្នកសមគំនិតលួច បានដើរពីក្រោយរទេះដឹកកណ្ដាប់ ហើយរើសទុកជារបស់ផ្ទាល់ខ្លួន។
ករណីនេះ បានកើតឡើងកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នៅអ្នកបើករទេះគោកដឹកស្រូវម្នាក់ បានធ្វើឱ្យកណ្ដាប់ស្រូវមួយធ្លាក់តាមផ្លូវ ហើយលេខាបក្សភូមិបានឃើញសកម្មភាពនេះ។
សារព័ត៌មានដដែលនេះ បានសរសេរថា ទង្វើប្រព្រឹត្តបែបនេះបង្ហាញពីស្ថានភាពខ្វះខាតស្បៀងអាហារកាន់តែធ្ងន់ធ្ងរនៅតាមកក្រុមសាមគ្គីរបស់ប្រទេសកូរ៉េខាងជើង។
អ្នកបររទេះគោត្រូវរងចោទប្រកាន់ថា ប៉ុនប៉ងលួចកណ្ដាប់ស្រូវ ហើយត្រូវគណៈចាត់តាំងនាំខ្លួនទៅឌធ្ចើស្វ័យទិទៀននៅក្នុងអង្គប្រជុំរិះគន់ជាសាធារណៈ។
អង្គប្រជុំប្រភេទនេះតម្រូវឱ្យសមាជិកក្រុមសាមគ្គីសារភាពកំហុសរបស់ខ្លួន និងទទួលរងការរិះគន់បន្ទោសពីសំណាក់សមមិត្តនៅក្នុងក្រុមសាមគ្គី។
ការបង្កបង្កើនផលដំណាំនៅកូរ៉េខាងជើង កសិករប្រើគោរឱ្យអូសរទេសះ ដើម្បីដឹកជញ្ជូនដំណាំ ដោយសារខ្វះគ្រឿងយន្តកសិកម្ម។ សូម្បីតែត្រាក់ទ័ររបស់រដ្ឋខ្លះ ត្រូវទុកចោលឱ្យពុក ដោយសារក្រុមសាមគ្គីខ្វះប្រេង។
ទោះជាយ៉ាងណា ការដឹកកណ្ដាប់ស្រូវតាមរទេះគោជ្រុះតាមផ្លូវ បានផ្តល់ឱកាសដល់សមាជិកក្រុមសាមគ្គី អាចលួចណ្ឌាប់ស្រូវខ្លួនង ហើយកម្មាភិបាលប្រចាំក្រុមសាមគ្គី រាយការណ៍ថា «ទិន្នផលស្រុវជ្រុះអស់ »។
តាមសេចក្តីរាយការណ៍ កម្មករកសិកម្មមួយចំនួនបានរៀបចំផែនការជាមុន និងបែងចែកតួនាទីគ្នាសម្រាប់លួច នៅមុនពេលប្រមូលផលស្រូវម្ដងៗ។
ដូចករណីនេះ អ្នកបររទេះគោលួចទម្លាក់កណ្ដាប់ស្រូវ នៅកន្លែងស្ងាត់ៗ ចំណែកអ្នកដើរពីក្រោយរើសយកកណ្ដាប់ស្រូវទាំងនេះទុកជាកម្មសិទ្ធិរបស់ខ្លួន។ បន្ទាប់មក ពួកគេចែកស្រូវខ្លួនឯងដាំ ជាចំណែកស្មើៗគ្នា៕ (ផាន់ អាណា)






