ការអភិវឌ្ឍន៍វិស័យវារីវប្បកម្មកម្ពុជានៅជួបប្រទះបញ្ហាច្រើន តែនៅមានឱកាសធ្វើការនាំចេញទៅទីផ្សារអន្តរជាតិ

photo_2024-12-09_10-57-27

ភ្នំពេញ៖នៅក្នុងពិព័រណ៍វារីវប្បកម្មលើកទី១ឆ្នាំ២០២៤ ដែលធ្វើឡើងក្នុងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី ៦និងទី៧ខែធ្នូកន្លងមកនេះ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម នៃរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានលើកឡើងថា បច្ចុប្បន្នការអភិវឌ្ឍវារីវប្បកម្មកម្ពុជានូវជួបប្រទេះបញ្ហាជាច្រើនមានទាំងទីផ្សារពុំមានស្ថិរភាពសម្រាប់កសិករយកត្រីទៅលក់ដោយផ្ទាល់។ តែទោះជាយ៉ាងនេះក្តី មន្រ្តីជំនាញលើកឡើងថា ​​ផលវារីវប្បកម្មយើងនៅតែមានឱកាសនាំចេញទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈការពង្រីក ខ្សែច្រវាក់ប្រភេទពូជក្នុងស្រុក ដោយពង្រឹងគុណភាពឱ្យស្របតាមស្តង់ដារអាហារ។

លោក ថាយ សុមុនី ប្រធាននាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្មនៃរដ្ឋាបាលជលផល មានប្រសាសន៍ថា បច្ចុប្បន្នការអភិវឌ្ឍវារីវប្បកម្មកម្ពុជានូវជួបប្រទះបញ្ហាមួយចំនួនដូចជាទីផ្សារពុំមានស្ថិរភាពសម្រាប់កសិកម្មយកត្រីទៅលក់ដោយផ្ទាល់, អស្ថិរភាពនៃការផ្គត់ផ្គង់ត្រីនៅលើទីផ្សារឱ្យបានពេញមួយឆ្នាំ, តម្លៃផលនៃវារីវប្បកម្មនៅប្រទេសជិតខាងមានតម្លៃថោកជាង,  បច្ចេកទេសនៃការចិញ្ចឹមត្រី និងការផលិតកូនត្រីរបស់វារីវប្បករនៅមានកម្រិត, ការវិនិយោគ្នុងវិស័យវារីវប្បកម្មនៅមានទំហតូចនៅឡើយ, កន្លែងប្រមូលផ្តុំនិងចែកចាយត្រីមិនទាន់គ្រប់គ្រាន់តាមតម្រូវការ, ការចងក្រងបណ្តុះវារីវប្បករមិនទាន់បានទូលំទូលាយ, កាកែច្នៃនិងការធ្វើពិពិធកម្មផលវារីវប្បកម្មដើម្បីទទួលបានតម្លៃបន្ថែមនៅមានកម្រិត។

លោកគូសបញ្ជាក់ថា “ទោះបីជាយ៉ាងនេះក្តី, ផលវារីវប្បកម្មយើងនៅតែមានឱកាសនាំចេញទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈការពង្រីក ខ្សែច្រវាក់ប្រភេទពូជក្នុងស្រុក ដោយពង្រឹងគុណភាពឱ្យស្របតាមស្តង់ដារអាហារ។ ដោយយល់ឃើញពីភាពចាំបាច់ ក្នុងការអភិវឌ្ឍវារីវប្បកម្មកម្ពុជា និងដើម្បីឆ្លើយតបតម្រូវការទីផ្សារអន្តរជាតិ រដ្ឋបាលជលផលបាននិងកំពុងធ្វើការរៀបចំផែនការយុទ្ធសាស្ត្រថ្មី ក្នុងការអភិវឌ្ឍវារីវប្បកម្មកម្ពុជាពីឆ្នាំ២០២៥ដល់ឆ្នាំ២០៣៤”។

លោក ថាយ សុមុនី បន្តថា  “ខ្ញុំសង្ឃឹមនិងជឿជាក់ថា ការប្រឹងប្រែងរបស់យើងទាំងអស់គ្នា នឹងធ្វើឱ្យវិស័យវារីវប្បកម្ម នឹងមានការវិវត្តន៍ស្របតាមបរិបទជាតិនិងអន្តរជាតិ ។ដូចនេះ នៅពេលដែលវិស័យវារីវប្បកម្មមានការរីកចម្រើន នឹងបានជួយដល់ប្រាក់ចំណូលដល់វារីវប្បករ ពាណិជ្ជករ អាជីវករនិងកត្តាវឌ្ឍនៈភាពការងារ តាមរយៈការនាំចេញផល ផលិតផលជលវារីវប្បកម្មទៅកាន់ទីផ្សារអន្តរជាតិ”។

នៅក្នុងឱកាសនោះផងដែរ, ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មានប្រសាសន៍ថាពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១ឆ្នាំ២០២៤ក្នុងរយៈពេល២ថ្ងៃនេះក្នុងគោលបំណងផ្សព្វផ្សាយគុណភាព និងការអភិវឌ្ឍវារីវប្បកម្ម។ ទី១)បង្កើនការយល់ដឹងឱ្យបានទូលំទូលាយអំពីអនុវិស័យវារីវប្បកម្មនៅកម្ពុជា, ទី២) ពិព័រណ៍វារីវប្បកម្មនឹងក្លាយជាវេទិការដាក់តាំងបង្ហាញអំពីផលិតផលស្រស់ៗ ដែលបានកែច្នៃមកពីអនុវិស័យវារីវប្បកម្មឱ្យសាធារណៈជនបានឃើញនិងបានទិញ, ទី៣)បង្កើតឱកាសសម្រាប់អ្នកដែលមានបំណងចង់ស្វែងយល់ ឬរៀនសូត្រអំពីការចិញ្ចឹមវារីសត្វ ឬវារីរុក្ខាជាតិនិងការកែច្នៃ, ទី៤) បង្កើតទីផ្សារលក់ផលិតផលបានមកពីវារីវប្បកម្មកម្ពុជា, ទី៥) បង្ហាញអំពីអ្នកជោគជ័យប្រកបអាជីវកម្មលើអនុវិស័យវារីវប្បកម្ម, ទី៦)កែប្រែទស្សនៈអ្នកបរិភោគផលិតផលបានមកពីវារីវប្បកម្ម ដែលតែងតែគិតថាត្រីចិញ្ចឹមកម្ពុជាមិនមានសុវត្ថិភាពនិងគ្មានអនាម័យ, ទី៧) បំផុសចលនាសាធារណៈជនឱ្យចូលរួមផុសផុលឱ្យមានការគាំទ្រផលិតផលវារីវប្បកម្មក្នុងស្រុក៕


photo_2022-12-09_12-21-24 (3)
ការចិញ្ចឹមខ្យងប័រងាយស្រួលចិញ្ចឹមជាងខ្យងដទៃទៀត មិនមានផលលំបាកអ្វីច្រើននោះទេ

ដោយ អ៊ីវ ឈៀងនី​ ភ្នំពេញ៖ បច្ចុប្បន្ននេះ តម្លៃខ្យងប័រមួយគីឡូក្រាម១០ដុល្លារ ខណៈពីមុនតម្លៃខ្ពស់ មួយគីឡូក្រាមចន្លោះពី១០០ដុល្លារ ទៅ១៥០ដុល្លារ ដោយការលក់ និងការផ្គត់ផ្គង់ទីផ្សារ តែតាមអនឡាញលើបណ្តាញសង្គមទូទាំងពិភពលោក។ លោក ហាច ឆន ម្ចាស់កសិដ្ឋានចិញ្ចឹមខ្យងប័រ៤០០ បានឱ្យដឹងថា លោកបានចិញ្ចឹមខ្យងប័រ​ អស់រយៈពេលចូលប្រាំមួយ ទៅប្រាំពីរឆ្នាំមកហើយ បើគិតជាខ្យងមានរាប់ម៉ឺនខ្យង ដោយចិញ្ចឹមជិត៤០០អាង ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ឱ្យកាន់តែទូលំទូលាយ។ លោកបានចែកចាយពូជខ្យង ទូទាំង២៥ខេត្តក្រុង ក្នុងប្រទេសកម្ពុជា។ លោកបានប្រាប់ទូរទស្សន៍អនឡាញ ARDBថា ខ្យងនេះ ងាយស្រួលចិញ្ចឹមជាងខ្យងដទៃទៀត មិនមានផលលំបាកអ្វីច្រើនទេ វាស៊ីចកអាសូឡា និងបន្លែ ជាចំណីអាហារ។ ដោយវាធន់នឹងអាកាសធាតុ មិនត្រូវការដូរទឹកច្រើនដង ដោយចិញ្ចឹមក្នុងអាងទឹក លូថ្ម តង់ និងវាស៊ីបន្លែផ្លែឈើទុំជាអាហារ មានដូចជាផ្លែល្ពៅ ត្រឡាច ននោង ផ្ទី កំប្លោក និងចកអាសូឡាជាចំណីអាហារ និងក្រោយពីការចិញ្ចឹមរយៈពេលបីទៅប្រាំខែ អាចប្រមូលផលបាន។ លោកបានបន្តថា បច្ចុប្បន្នខ្យងនេះ នៅតែមានទីផ្សារល្អ គ្រាន់តែធ្លាក់ថ្លៃបន្តិច ដោយកាលពីឆ្នាំ២០២១ មានតម្លៃខ្ពស់ […]

image_2026-04-22_09-48-28
អូស្ត្រាលីចាត់វិធានការឱ្យមានជីអ៊ុយរ៉េគ្រប់គ្រាន់ នៅពេលការផ្គត់ផ្គង់រាំងស្ទះដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា

កង់បេរ៉ា៖ រដ្ឋមន្ត្រីក្រសួងកសិកម្មអូស្ត្រាលី លោកស្រី ជូលី ខុល្លីន (Julie Collins) បានមានប្រសាសន៍ថា អូស្ត្រាលីបានបង្កើតក្រុមការងារចំពោះកិច្ចរបស់រដ្ឋាភិបាលសហការជាមួយនឹងឧស្សាហកម្មជី ដើម្បីការពារការផ្គត់ផ្គង់ជីអ៊ុយរ៉េ ដែលកំពុងប្រឈមមុខនឹងហានិភ័យពីការរំខានដោយសារសង្គ្រាមនៅអ៊ីរ៉ង់។ លោកស្រីរដ្ឋមន្ត្រីក្រសួងកសិកម្ម បានមានប្រសាសន៍ កាលពីថ្ងៃទី១២ ខេមេសា ឆ្នាំ២០២៦ថា ប្រហែល៦០ភាគរយ នៃជីអ៊ុយរ៉េរបស់ប្រទេសអូស្ត្រាលី ដែលជាជីប្រភេទជាតិអាសូតដ៏សំខាន់ ដែលត្រូវបានប្រើដើម្បីបង្កើនទិន្នផលដំណាំ ជាធម្មតាត្រូវដឹកឆ្លងកាត់ច្រកសមុទ្រហ័រមូស (Hormuz) ដែលត្រូវបានរាំងខ្ទប់ ទោះបីជាមានបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចូលជាធរមាននៅថ្ងៃទី៨ ខែមេសាក៏ដោយ។ លោកស្រីបានបញ្ជាក់ថា ប្រទេសអូស្ត្រាលីមានការផ្គត់ផ្គង់ជីអ៊ុយរ៉េគ្រប់គ្រាន់នៅក្នុងស្រុក និងកំពុងដឹកជញ្ជូនតាមផ្លូវទឹក ហើយរដ្ឋាភិបាលកំពុងធ្វើការជាមួយឧស្សាហកម្មផលិតជី ដើម្បីធានាបាននូវភាពអាចរកបានក្នុងរយៈពេលវែង។ ប្រទេសអូស្ត្រាលីស្ថិតក្នុងចំណោមប្រទេសនាំចេញស្រូវសាលី សាច់គោ រោមចៀម និងទឹកដោះគោធំជាងគេរបស់ពិភពលោក។ ផលិតកម្មជីក្នុងស្រុកត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមដំណើរការនៅពាក់កណ្តាលឆ្នាំ២០២៧ ក្នុងតម្លៃ៦,៥ ពាន់លានដុល្លារអូស្ត្រាលី ឬស្មើនឹង៤,៦ពាន់លានដុល្លារអាមេរិក តាមរយៈរោងចក្រផលិតជីរបស់ក្រុមហ៊ុន ភើដាម៉ាន អ៊ុយរ៉េ​ (Perdaman Urea Plant)​ ស្ថិតនៅតំបន់ ភីលបារ៉ា (Pilbara) ភាគខាងលិចប្រទេសអូស្ត្រាលី។ រដ្ឋមន្ត្រីក្រសួងកសិកម្មអូស្ត្រាលី លោកស្រី ជូលី ខុល្លីន […]

a-3-1-1024x614
រោងចក្រជីកសិកម្មក្នុងស្រុកចាប់ផ្តើមដំណើរការជាបណ្តើរៗហើយដែលនឹងលក់តម្លៃក្រោមទីផ្សារជូនដល់កសិករ

ភ្នំពេញ៖ អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានមានប្រសាសន៍ ក្រុមហ៊ុន លោក កំពុងសាងសង់រោងចក្រផលិតជីកសិកម្ម ដែលមានសមត្ថភាពផលិតបាន២០០តោនក្នុងមួយថ្ងៃ គ្រោងនឹងលក់តម្លៃក្រោមទីផ្សារជូនដល់កសិករខ្មែរ។ បច្ចុប្បន្ននេះរោងចក្រខាងលើបានដំណើរការសាងសង់ជិតរួចរាល់ ១០០ភាគរយហើយ។ ដោយឡែកជីកសិកម្ម របស់ក្រុមហ៊ុន វីរៈ ប៊ុនថាំ នឹងលក់ក្នុងតម្លៃក្រោមទីផ្សារ ជូនដល់កសិករខ្មែរ ពិសេសនឹងមានការដឹកជញ្ជូនយ៉ាងឆាប់រហ័សជូនដល់កសិករនៅតាមតំបន់ដាច់ស្រយាល។ យោងតាមអ្នកឧកញ៉ា សួរ វីរៈ បានមានប្រសាសន៍បញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល បានជំរុញឱ្យអ្នកវិនិយោគលើវិស័យកសិកម្មមានការកើនឡើង ព្រមទាំងមានការលើកទឹកចិត្តផងដែរ។ ក្នុងនោះដែរ ក្រុមហ៊ុន វីរៈ ប៊ុនថាំ ក៏បានចូលរួមមួយចំណែកធំ ក្នុងការជួយដឹកជញ្ជូនកសិផលកម្ពុជា ទៅកាន់ប្រទេសផ្សេងៗលើពិភពលោក ពិសេសទៅប្រទេសចិន។ ក្រុមហ៊ុន វីរៈ ប៊ុនថាំ បានបង្កើនក្រុមហ៊ុនថ្មីជាច្រើន ក្នុងការជួយនាំចេញផលិតផលកសិករកម្ពុជា ដូចជាការរៀបចំឯកសារច្បាប់ទម្លាប់ ដើម្បីឱ្យផលិតផលកសិកម្មអាចនាំចេញបាន។ អ្នកវិនិយោគខាងលើបានបោះទុនវិនិយោគលើរោងចក្រផលិតជី ដែលមកដល់ពេលនេះស្ទើរតែរួចរាល់ ១០០ភាគរយហើយ។ នេះជារោងចក្រផលិតជីសរីរាង្គ ជីជន្លេន និងផលិតជីគីមីផងដែរ ហើយកម្លាំងផលិតគឺយើងអាចផលិតបាន ២០០តោនក្នុងមួយថ្ងៃ។ សូមជម្រាបថា ក្រុមហ៊ុន […]

image_2026-04-21_10-11-45
អ្នកដាំបន្លែនៅម៉ាឡេស៊ីបន្ថយការផលិត ដោយសារថ្លៃដើមឡើងខ្ពស់ និងមានគ្រោះរាំងស្ងួត

កូឡាឡាំពួរ៖ អ្នកដាំបន្លែមួយចំនួននៅក្នុងប្រទេសម៉ាឡេស៊ី កំពុងកាត់តែបន្ថយប្រតិបត្តិការរបស់ខ្លួន ដោយសារថ្លៃដើមផលិតកម្មកើនឡើងខ្លាំងពេក ហើយអាកាសធាតុរាំងស្ងួតនៅតែបន្តអូសបន្លាយ។ ប្រធានសហព័ន្ធសមាគមកសិករបន្លែ ម៉ាឡេស៊ី លោក លឹម សែគ្វី (Lim Ser Kwee) បាននិយាយថា ប្រហែល២០ភាគរយនៃសមាជិកសហព័ន្ធជាង៦០០០នាក់ នៅទូទាំងប្រទេស បានកាត់បន្ថយបរិមាណបន្លែ ដោយអ្នកខ្លះពិចារណាប្តូរទៅដាំដំណាំយុទ្ធសាស្ត្រ ដូចជាដំណាំដូងប្រេងវិញ។ លោកប្រធានសហព័ន្ធ បានមានប្រសាសន៍ថា «ដោយសារអាកាសធាតុក្តៅ ហើយស្ងួត ឥឡូវនេះយើងពឹងផ្អែកយ៉ាងខ្លាំងលើម៉ាស៊ីនប្រើម៉ាស៊ូត ដើម្បីបូមទឹកស្រោចបន្លែរបស់យើង។ ដំណាំភាគច្រើនត្រូវស្រោចទឹកយ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃ»។ លោកបានមានប្រសាសន៍ថា «សម្រាប់កសិករដូចខ្ញុំ ដែលមានដំណាំទំហំជិតពីរហិកតាកន្លះ ខ្ញុំប្រើប្រេងម៉ាស៊ូតយ៉ាងហោចណាស់អស់២០លីត្រក្នុងពេលបូមទឹកស្រោចមួយដង ដែលមានតម្លៃប្រហែល២១ដុល្លារ។ ជាមួយនឹងតម្លៃប្រេងម៉ាស៊ូតនៅបន្តឡើងថែមទៀត នោះថ្លៃដើមនៃការរក្សាដំណាំឱ្យនៅរស់នឹងបន្តកើនឡើង ជាពិសេសជាមួយនឹងកង្វះទឹកភ្លៀង។ ប្រេងម៉ាស៊ូតក៏ត្រូវការសម្រាប់ការដឹកជញ្ជូនផងដែរ»។ លោក លឹម សែគ្វី បានបញ្ជាក់ថា តម្លៃជីបានកើនឡើងពី៣០ភាគរយ ដល់៤០ភាគរយ ហើយអាចបន្តកើនឡើងទៀត។ ការកើនឡើងនេះ គឺច្រើនពេកសម្រាប់ធាតុចូលរបស់កសិករ ជាពិសេសចាប់តាំងពីកសិករដាំបន្លែជាច្រើន ប៉ុន្តែមិនមានសិទ្ធិទទួលបានការឧបត្ថម្ភធនប្រេងម៉ាស៊ូត។ លោកប្រធានសហព័ន្ធសង្ឃឹមថា រដ្ឋាភិបាលអាចជួយបន្ធូរបន្ថយបន្ទុករបស់កសិករ ជាពិសេសទាក់ទងនឹងថ្លៃប្រេងម៉ាស៊ូត។ បើមិនដូច្នោះទេ កសិករកាន់តែច្រើនអាចដើរចេញពីឧស្សាហកម្មដាំបន្លែនេះ ប្រសិនបើស្ថានភាពនៅតែបន្ត។ តម្លៃប្រេងម៉ាស៊ូតនឹងជំរុញឱ្យតម្លៃបន្លែក្នុងស្រុកឡើងថ្លៃដែរ ដែលជះឥទ្ធិពលដល់អ្នកប្រើប្រាស់ ជាពិសេសនៅពេលប្រទេសជិតខាងក៏កំពុងប្រឈមមុខនឹងបញ្ហាផលិតកម្មផងដែរ […]

កាលវិភាគផ្សព្វផ្សាយ