តម្លៃស្រូវកសិករល្អឆ្នាំនេះ ​រដ្ឋមន្ដ្រីក្រសួងកសិកម្ម​​ចុះពិនិត្យសកម្មភាពច្រូតស្រូវនៅកសិដ្ឋានផលិតពូជស្រូវទួលសំរោង

photo_2024-11-27_15-15-05

បាត់ដំបង៖  តម្លៃស្រូវឆ្នាំនេះបើគិតត្រឹមថ្ងៃទី២៦ដល់ថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០២៤នេះ ​​កសិករ​​លក់​បានតម្លៃ​ល្អ​ចន្លោះពី១៣០០រៀល ទៅ ១៤០០រៀល​​ លក់ឲ្យរោងម៉ាស៊ីនទិញស្រូវ​​ផ្ទាល់​​ ហើយ​​​​នេះបើយោងតាមសហព័ន្ធស្រូវអង្ករកម្ពុជានិងមន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​និងនេសាទ​។​​

របាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជាបង្ហាញថា​​ តម្លៃស្រូវសើម​នៅតាម​បណ្តាខេត្តមួយចំនួន​​ ដូចជា ស្វាយរៀង ព្រៃវែង តាកែវ  កំពត កំពង់ស្ពឺ កំពង់ឆ្នាំង បាត់ដំបង ពោធីសាត់ បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ចាម​ មានតម្លៃពី១២៥០ ទៅ ១៣០០ រៀល ក្នុងមួយគីឡូក្រាម ហើយ​តម្លៃលក់ឲ្យរោងម៉ាស៊ីនស្រូវមានគុណភាពរហូតដល់​១៤០០រៀល​​។​​

ជាមួយគ្នានិងស្ថានភាពតម្លៃកសិករល្អនេះដែរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះបានអញ្ជើញពិនិត្យសកម្មភាពផលិតគ្រាប់ពូជស្រូវ និងចូលរួមច្រូតស្រូវនៅកសិដ្ឋានផលិតពូជស្រូវទួលសំរោង ដែលស្ថិតនៅភូមិអូរញ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។

កសិដ្ឋានផលិតពូជស្រូវទួលសំរោង គឺជាទីតាំងផលិតគ្រាប់ពូជស្រូវធំជាងគេនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងរដូវវស្សាឆ្នាំ២០២៤នេះ កសិដ្ឋាននេះផលិតគ្រាប់ពូជស្រូវចំណាត់ថ្នាក់ចុះបញ្ជីប្រភេទផ្ការំដួលលើផ្ទៃដី១៧៥ហិកតា និងសែនក្រអូប០១ ចំនួន៤៥ហិកតា។

តាមការពិនិត្យជាក់ស្តែង ស្រែផលិតគ្រាប់ពូជទាំងអស់មានលក្ខណៈសុទ្ធល្អ ហើយកសិដ្ឋាននឹងផ្គត់ផ្គង់សម្រាប់សហគមន៍កសិកម្មក្នុងការផលិតគ្រាប់ពូជវិញ្ញាបនបត្របន្ត។

យោងតាម​​សហព័ន្ធស្រូវអង្ករកម្ពុជាបាន​បញ្ជាក់​ថា សម្រាប់បងប្អូនប្រជាកសិករទាំងអស់ដែលមានចំណាប់អារម្មណ៍ក្នុងការលក់ស្រូវ សូមមេត្តាទំនាក់ទនងទៅកាន់រោងម៉ាស៊ីនកិនស្រូវដែលស្ថិតនៅជិតបំផុតនៃមូលដ្ឋានរបស់ខ្លួន តាមលេខទំនាក់ទំនងដែលមាននៅក្នុងបញ្ជីដូចខាងក្រោម ក្នុងនោះមានរោងម៉ាស៊ីនកិនស្រូវចំនួន ១៤០​​ កំពុងតែត្រៀមទិញស្រូវផ្ការំដួលផងដែរ។

មន្រ្តីជាន់ខ្ពស់​ក្រសួងកសិកម្ម​បាន​លើកឡើងថា ឥឡូវនេះយើង​មាន​រោងម៉ាស៊ីនចំនួន 140 ដែលជាសមាជិកសហព័ន្ធស្រូវអង្ករ CRF កំពុងប្រមូលទិញស្រូវនៅទូទាំងប្រទេស ហើយ​​ក្នុងនាមក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និងនេសាទសូមអរគុណដល់សហព័ន្ធស្រូវអង្ករកម្ពុជាក្នុងការផ្តល់បញ្ជីឈ្មោះរោងម៉ាស៊ីនទាំងអស់នេះ។

 


fertilizer
សហភាពអឺរ៉ុប រកឃើញផលិតផលឥណ្ឌា៣៦៥មុខ មានសំណល់ថ្នាំពុល និងលោហធ្ងន់

បង់ហ្កាលូរូ៖ ពីរឆ្នាំបន្ទាប់ពីផលិតផលមានគុណភាពសម្រាប់នាំចេញរបស់ឥណ្ឌាត្រូវបានបដិសេធ មិនឱ្យនាំចូលទីផ្សារតាមបណ្តាប្រទេសជាសហភាពអឺរ៉ុប ជុំវិញថ្នាំពុលសម្លាប់សត្វល្អិត និងមានលោហៈធ្ងន់ បណ្ដុំទិន្នន័យថ្មីមួយបានបង្ហាញថា អាជ្ញាធរឥណ្ឌាមិនបានចាត់វិធានការណាមួយ ដើម្បីទប់ស្កាត់ការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតបង្កជំងឺមហារីកឡើយ។ សរុបទៅផលិតផលកសិកម្មនាំចូលពីប្រទេសឥណ្ឌាជិត៣៧០មុខ ត្រូវបានសមាជិកសហភាពអឺរ៉ុបទាំង២៧ប្រទេសរកឃើញថា មានផ្ទុកសារធាតុគីមីហាមឃាត់។ ការវិភាគទិន្នន័យពីអាជ្ញាធរសុវត្ថិភាពចំណីអាហារអឺរ៉ុប គណៈកម្មការសហភាពអឺរ៉ុប បានបង្ហាញថា ផលិតផលជាង៤៥០ត្រូវបានបដិសេធមិនឱ្យនាំចូល ឬដាក់តាំងលក់ នៅចន្លោះថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ និងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦។ ចំណែកផលិតផលចំនួន៣៦៥មុខ ត្រូវបានបដិសេធដោយសារមានសំណល់ថ្នាំសម្លាប់សត្វល្អិតលើសកម្រិត និងមានលោហធាតុធ្ងន់ ក្នុងនោះប្រហែល៥០មុខ ត្រូវបានបដិសេធដោយសារមានផ្ទុកសារធាតុគីមី អាចបង្កជំងឺមហារីក ដូចជាសារធាតុ សាល់ម៉ូណេឡា (Salmonella) អាហ្វ្លាតុក្ស៊ីន ប៊ី១ (Aflatoxin B1) និងអាក្រាតុក្ស៊ីន អេ (Ochratoxin A)។ រីឯផលិតផលជាច្រើនទៀត ត្រូវបានបដិសេធមិនឱ្យនាំចូល ពាក់ព័ន្ធនឹងការបំពុលបរិស្ថានតាមរយៈសារធាតុពុលនៅក្នុងប្រេងរ៉ែ។ ចំពោះជី និងគ្រឿងទេស ផ្លែឈើ និងបន្លែ គ្រាប់ធញ្ញជាតិ ផលិតផលធ្វើដំណាប់ និងគ្រាប់ធញ្ញជាតិ ផលិតផលនំប៉័ង និងអាហារបំប៉ន គឺផលិតផលភាគច្រើន ដែលត្រូវបានហាមឃាត់ផងដែរ។ សារធាតុគីមី គ្លរពីរីហ្វូស […]

photo_2026-07-29_11-02-33 (2)
អាជីវករលក់ខ្ទឹមនៅផ្សារសួង៖ ខ្ទឹមស្លឹកមានតម្លៃខ្ពស់ក្នុងរដូវរស្សា ព្រោះពិបាកដាំដោយសារដីសើមពេក ធ្វើឱ្យខ្ទឹមរលួយ

ដោយ អៀវ ឈៀងនី ត្បូងឃ្មុំ៖ អាជីវករលក់ខ្ទឹមនៅផ្សារសួង ខេត្តត្បូងឃ្មុំ បានអះអាងប្រាប់ទូរទស្សន៍ ARDB ថា តម្លៃខ្ទឹមស្លឹក មានការប្រែប្រួលឡើងចុះទៅតាមរដូវកាល និងតម្រូវការទីផ្សារ ហើយមានតម្លៃខ្ពស់នៅក្នុងរដូវវស្សា ព្រោះពិបាកដាំដុះ។ អ្នកស្រី អ៊ុន លឿន គឺជាអាជីវករ ដែលទិញខ្ទឹមស្លឹកពីកសិករ ដើម្បីយកទៅលក់បន្តនៅផ្សារសួង នៃខេត្តត្បូងឃ្មុំ បានរៀបរាប់ថា កាលពីចាប់ផ្តើមដំបូង អ្នកស្រីបានជិះម៉ូតូដើរស្វែងរកម៉ូយដោយផ្ទាល់ ដោយសារឃើញអ្នកភូមិដាំខ្ទឹមច្រើន ហើយមានគេមកទិញស្រាប់ អ្នកស្រីក៏សម្រេចចិត្តដើររកម៉ូយទិញបន្ត។ សព្វថ្ងៃនេះ អ្នកស្រីរស់នៅភូមិគោកស្រុក ឃុំគោកស្រុក ស្រុកដំបែ ខេត្តត្បូងឃ្មុំ បានប្រាប់ពីស្ថានភាពតម្លៃ និងរដូវកាលប្រមូលផលដំណាំ ក៏ដូចជាការប្រើដើមទុន និងប្រាក់ចំណេញបច្ចុប្បន្នថា អ្នកស្រីអាចរកចំណូលបាន ក្នុងរង្វង់ពីរសែនរៀល ក្នុងមួយថ្ងៃ ពីការលក់ស្លឹកខ្ទឹម។ រដូវកាលដែលសំបូរខ្ទឹមស្លឹក គឺនៅចំខែត្រជាក់ ឬខែធ្លាក់ខ្យល់ និងខែប្រាំង រវាងខែមិនា និងខែមេសា។ ហើយនៅរដូវកាលខ្សត់ខ្ទឹមវិញ គឺនៅរដូវវស្សា ដែលមានភ្លៀងធ្លាក់ច្រើន ទឹកភ្លៀងធ្វើឱ្យខ្ទឹមរលួយខូច និងជ្រុះស្លឹកច្រើន ជាហេតុនាំឱ្យខ្ទឹមខ្សត់ និងមានតម្លៃថ្លៃ។ អ្នកស្រី អ៊ុន […]

HKSrx5PbkAAttwg
នេប៉ាល់រឹតបន្តឹងច្បាប់នាំចូលផ្លែស្វាយស្រស់ពីប្រទេសចិន បន្ទាប់ហាមផ្លែស្វាយឥណ្ឌា

កដ្ឋមណ្ឌូ៖ ប្រទេសនេប៉ាល់បានដាក់ចេញនូវតម្រូវការនាំចូលយ៉ាងតឹងរ៉ឹងសម្រាប់ផ្លែស្វាយស្រស់ពីប្រទេសចិន បន្ទាប់ពីការវិភាគហានិភ័យសត្វល្អិត ដែលធ្វើឡើងដោយមជ្ឈមណ្ឌលគ្រប់គ្រងការដាក់ឱ្យនៅដាច់ពីគេ និងថ្នាំសម្លាប់សត្វល្អិត។ លក្ខខណ្ឌថ្មីនេះ បានចូលជាធរមានកាលពីសប្តាហ៍មុន ក្នុងគោលបំណងការពារច្បាប់ស្តីអំសត្វល្អិតចង្រៃ ដែលមានហានិភ័យខ្ពស់ ព្រមទាំងរក្សាការនាំចូលក្រោមលក្ខខណ្ឌតម្រូវតាមភូតគាមអនាម័យតឹងរ៉ឹង។ យោងតាមមជ្ឈមណ្ឌលនេះ បានឱ្យដឹងថា សត្វល្អិតចងករៃជាង២៧ប្រភេទ ត្រូវបានកំណត់ឈ្មោះនៅក្នុងផ្លែស្វាយរបស់ចិន។ សត្វល្អិតប្រាំបីប្រភេទត្រូវបានចុះបញ្ជីរួចហើយថា ត្រូវបានហាមឃាត់នៅក្នុងច្បាស់របស់នេប៉ាល់ព្រោះវាបង្កហានិភ័យធ្ងន់ធ្ងរ ចំណែកសត្វល្អិត១៩ប្រភេទផ្សេងទៀត ត្រូវបានកំណត់អត្តសញ្ញាណថា ជាសត្វល្អិតបង្កហានិភ័យថ្មី។ តម្រូវការភូតគាមអនាម័យស្រដៀងគ្នានេះ ត្រូវបានដាក់ឱ្យអនុវត្តសម្រាប់ការនាំចូលផ្លែចេក ផ្កាខាត់ណា ផ្លែប័រ គ្រាប់អាល់ម៉ុន និងផ្លែឪឡឹក។ មន្ត្រីនេប៉ាល់បាននិយាយថា វិធានការនេះមិនមែនជាការហាមឃាត់ការនាំចូលទេ ប៉ុន្តែមានគោលបំណងធានាថាផលិតផលនាំចូលត្រូវតែបំពេញតាមស្តង់ដារស្តីពីជីវសុវត្ថិភាពរបស់ប្រទេសនេប៉ាល់។ ប្រទេសនាំចេញត្រូវតែផ្តល់វិញ្ញាបនបត្រអនាម័យ ដែលបញ្ជាក់ថា ការដឹកជញ្ជូនបានអនុលោមតាមតម្រូវការនាំចូលរបស់ប្រទេសនេប៉ាល់ ហើយមិនមានសត្វល្អិត ដែលត្រូវបានកំណត់នៅក្នុងច្បាប់។ ការវិភាគហានិភ័យសត្វល្អិតរបស់នេប៉ាល់ បានវាយតម្លៃថា តើសត្វល្អិតទាំងនេះធ្លាប់មាននៅក្នុងប្រទេសនាំចេញឬទេ ចំណែកសមត្ថភាពរបស់សត្វល្អិតអាចឆ្លងរាលដាលនៅក្នុងស្រុក និងបង្កផលប៉ះពាល់សេដ្ឋកិច្ច និងបរិស្ថានដែរឬទេ។ មជ្ឈមណ្ឌលគ្រប់គ្រងចត្តាឡីស័កដំណាំ និងថ្នាំសម្លាប់សត្វល្អិត របស់ប្រទេសនេប៉ាល់ បានបញ្ចប់ការវិភាគហានិភ័យលើកសិផលនាំចូលពីបរទេសប្រមាណពី៤០០ ទៅ៥០០មុខ ហើយការវាយតម្លៃបន្ត។ ពាក្យស្នើសុំនាំចូលត្រូវបានដំណើរការតាមរយៈប្រព័ន្ធច្រកចេញចូលតែមួយ របស់ប្រទេសនេប៉ាល់។ ការដឹកជញ្ជូនត្រូវឆ្លងកាត់ការត្រួតពិនិត្យរាងកាយ និងការយកគំរូនៅតាមច្រកព្រំដែន ដោយការធ្វើតេស្តមន្ទីរពិសោធន៍ត្រូវបានអនុវត្តនៅកន្លែងកំណត់ច្បាស់លាស់។ ការដឹកជញ្ជូនណាមួយ ដែលត្រូវាបនរកឃើញថា មានសត្វល្អិតចង្រៃដូចច្បាប់បានហាម ត្រូវតែប្រគល់ទៅប្រភពដើមញ ឬបំផ្លាញស្របតាមច្បាប់របស់ជាតិ។ […]

758501482_1334825982104727_7169261848507165363_n
រដ្ឋមន្ត្រីអប់រំជំរុញឱ្យសហគមន៍កសិកម្មតាសីសាមគ្គី ចងក្រងគំរូអាជីវកម្មកសិកម្មជាសៀវភៅសម្រាប់សាលារៀន និងគ្រឹះស្ថានសិក្សាស្រាវជ្រាវ

ដោយ នៅ ស៊ីវុត្ថា បាត់ដំបង៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជំរុញឱ្យសហគមន៍កសិកម្មតាសីសាមគ្គី ស្ថិតនៅក្នុងខេត្តបាត់ដំបង រៀបចំសរសេរ ចងក្រង និងផ្សព្វផ្សាយគំរូអាជីវកម្មកសិកម្មជាសៀវភៅគំរូ ដើម្បីឱ្យសាលារៀន និងគ្រឹះស្ថានសិក្សានានា អាចយកទៅសិក្សាស្រាវជ្រាវ និងអភិវឌ្ឍបន្ថែមលើបច្ចេកទេសកសិកម្ម ឆ្ពោះទៅរកការអភិវឌ្ឍអាជីវកម្មកសិកម្មទំនើប នាពេលអនាគត។ ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសឯកឧត្តមដឹកនាំគណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ធ្វើទស្សនកិច្ច និងពិនិត្យសកម្មភាពការងារដាំដុះនៅសហគមន៍កសិកម្មតាសីសាមគ្គី និងមជ្ឈមណ្ឌលអភិវឌ្ឍន៍ជំនាញកសិកម្មតាសី ស្ថិតនៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា ការធ្វើកសិកម្មតាមបែបប្រពៃណីតែមួយមុខមិនអាចឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍នាពេលបច្ចុប្បន្នបានទេ ដូចគ្នានឹងការរៀនត្រឹមទ្រឹស្តីតែមួយមុខក៏មិនអាចដោះស្រាយបញ្ហាជាក់ស្តែងបានដែរ។ ដូច្នេះ ការអប់រំត្រូវផ្សារភ្ជាប់ជាមួយការអនុវត្តជាក់ស្តែង តាមរយៈការពង្រឹងទំនាក់ទំនងរវាងសាលារៀន សាកលវិទ្យាល័យ កសិដ្ឋាន និងសហគមន៍កសិកម្ម។ ឯកឧត្តមបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ មានគោលបំណងជំរុញការផ្សារភ្ជាប់ការអប់រំនៅក្នុងថ្នាក់រៀន ទៅនឹងការអនុវត្តផ្ទាល់នៅតាមកសិដ្ឋាន និងសហគមន៍ ដើម្បីលើកកម្ពស់គុណភាពធនធានមនុស្ស ឱ្យស្របតាមតម្រូវការទីផ្សារការងារ […]

កាលវិភាគផ្សព្វផ្សាយ