កសិករចិញ្ចឹមត្រីតាមលក្ខណៈគ្រួសារក្រៅពីសម្រាប់ទុកបរិភោគហើយ នៅអាចលក់រកចំណូលបានថែមទៀត

photo_2024-11-25_14-42-57

បច្ចុប្បន្ននេះ​ក្រៅពីប្រកបរបរធ្វើការងារ ឬការជួញដូរផ្សេងៗនោះ ប្រជាពលរដ្ឋមួយចំនួននៅ ខេត្ត មណ្ឌលគិរី បាននាំគ្នាបន្ថែមមុខរបរចិញ្ចឹមត្រីមួយទៀត បានធ្វើឱ្យពួកគាត់ក្រៅពីទុកសម្រាប់បរិភោគក្នុងក្រុមគ្រួសារហើយ នៅអាចលក់រកប្រាក់កម្រៃ ផ្គួបផ្សំ សម្រាប់ការចាយវាយប្រចាំថ្ងៃផង។

គួរបញ្ជាក់ថា វិធីសាស្រ្តក្នុងការចិញ្ចឹមត្រី នាពេលបច្ចុប្បន្ន មានច្រើនបែប និង ច្រើនវិធីសាស្រ្ត ដែល ផ្តល់ភាពងាយស្រួលសម្រាប់ប្រជាកសិករក្នុងការបង្កើតមុខរបរចិញ្ចឹមត្រីតូចធំទៅតាម លទ្ធភាពរៀងៗខ្លួន។សម្រាប់វិធីសាស្រ្តក្នុងការិញចិញ្ចឹមត្រីនេះមានដូចជាជីកស្រះ ,អាងប្រើតង់ ,អាងប្រើថង់ប្លាស្ទិក ចិញ្ចឹមក្នុងលូ ជាដើម។កសិករអាចចិញ្ចឹមបានងាយស្រួល និងសមស្របតាមស្ថានភាពរបស់កសិករដែលមានផ្ទៃដីតូច ធំ។ក្រៅពីនេះនៅ ងាយស្រួលក្នុងការផ្លាស់ប្ដូរទីតាំងថែមទៀត។ចំពោះថ្លៃដើមក្នុងការចិញ្ចឹមត្រី ក៏អាចចាប់ផ្ដើមបានពីដើមទុនតិចតួច ហើយអាចផ្ដល់ចំណូលបន្ថែមដោយមាន លក្ខណៈសមរម្យគួរជាទីពេញចិត្តចំពោះពួកគាត់។

អ្នកស្រី ភី ខឺត រស់នៅក្នុង ភូមិ ពូតាំង សង្កាត់រមនា ក្រុង សែនមនោរម្យ ខេត្តមណ្ឌលគិរី បានឱ្យដឹងថាក្នុងការចិញ្ចឹមត្រីក្នុង អាងប្រើតង់ រយៈពេល២ឆ្នាំមកនេះ មិនត្រឹម តែ គាត់អាចយកត្រីមកទុកបរិភោគក្នុងក្រុមគ្រួសារទេ នៅអាចយកទៅចែកជូនចាស់ទុំក្នុងភូមិ និងពិសេសអាចរកប្រាក់ចំណូលតាមរយៈការលក់ត្រីដើម្បីឱ្យកូនចៅបានរៀនសូត្រផង។

​ស្រ្តីរូបនេះបានប្រាប់ឱ្យដឹងដែរថា”បច្ចុប្បន្ននេះបើមានដីទំនេរតូចធំ ហើយយើងចេះឆ្លៀតច្នៃប្រឌិតក្នុងការចិញ្ចឹមសត្វ ពិសេសចិញ្ចឹមត្រីគឺ អាចរកប្រាក់ចំណូលក្នុងក្រុមគ្រួសារយើងបានហើយ នៅអាចប្រើធ្វើម្ហូបបានផង។តាមពិតការចិញ្ចឹមត្រីនេះងាយ ហើយការទទួលបានផលនោះឃើញថាមិនពិបាកដែរ”។

អ្នកស្រី ភី ខឺតបានបញ្ជាក់ប្រាប់ដែរថា៖ចិញ្ចឹមត្រីរយៈពេលខ្លីទេពោលគឺ៣ទៅ៥ខែគឺអាចចាប់មកបរិភោគបានបណ្តើរៗហើយ។ថ្ងៃណាអត់ម្ហូបយើងអាចចាប់វាមក មិនបាច់ចំណាយថវិការទិញគេ។ក្រៅពីនេះត្រីចិញ្ចឹមខ្លួនឯងមិនខ្លាចពីមានសារជាតិគីមីដែលនាំប៉ះពាល់ដល់សុខភាពរបស់យើងផង។

លោក ខៀវ សំណាង ប្រធានទទួលបន្ទុកផ្នែកអនុវត្តជីវភាពប្រជាសហគមន៍ របស់អង្គការសមាគមន៍អភិរក្សសត្វព្រៃ (WCS)នៃគម្រោងរេដបូកបានឱ្យដឹងថា៖ក្នុងចំណោម២០ភូមិនៅសហគមន៍តំបន់ដែនជម្រកសត្វកែវសីមាខេត្តមណ្ឌលគិរីនេះក្នុងនេះមានដូចជាក្រុមដាំដំណាំ ក្រុមចិញ្ចឹមសត្វ ក្រុមត្បាញក្រម៉ា និងក្រុមសន្សំប្រាក់សម្រាប់ជួយដល់ពលរដ្ឋបង្កើតមុខរបរ។ក្នុងចំណោមប្រជាសហគមន៍ទាំងនេះមួយចំនួនដាំដំណាំ និងចិញ្ចឹមសត្វសម្រាប់ផ្គត់ផ្គង់អាហារតាមគ្រួសាររបស់គាត់ និងមួយចំនួនទៀតក៏បាននាំលក់លើទីផ្សារ។

គួរបញ្ជាក់ថា បើតាមអង្គការ WCSបានឱ្យដឹងថា គម្រោងរេដបូកបានជួយរៀបចំបង្កើតក្រុមកសិករសហគមន៍ដែលរួមមាន៖ កសិករដាំបន្លែ៤៣គ្រួសារ កសិករ ចិញ្ចឹមមាន់១០៨គ្រួសារ កសិករចិញ្ចឹមត្រី២៩គ្រួសារ និងកសិករចិញ្ចឹមជ្រូក១៨គ្រួសារ។ ប្រាក់ចំណូលបូកសរុប ទាំងអស់របស់កសិករទាំងនេះពីសកម្មភាពដាំបន្លែនិងចិញ្ចឹមសត្វ ប្រមាណ១៤ ២៤៦ដុល្លាអាមេរិក គិតត្រឹមខែមិថុនា ឆ្នាំ២០២៤៕


image_2026-10-20_14-18-57
ឥណ្ឌាព្យួរអាជ្ញាបណ្ណអាជីវកម្មចំណីអាហារ២៥កន្លែង ដោយសារគ្មានអនាម័យ និងមានសត្វកន្លាត

ពូណេ៖ រដ្ឋបាលចំណីអាហារ និងឱសថនៃរដ្ឋមហារាស្ត្រ (Maharashtra) ប្រទេសឥណ្ឌា បានព្យួរអាជ្ញាបណ្ណគ្រឹះស្ថានធ្វើអាជីវកម្មចំណីអាហារល្បីៗ ចំនួន២៥កន្លែង រួមទាំងហាងភីហ្សា ដូមីណូ (Domino) ចំនួន៦សាខា និងអង្គភាពផលិតប្រេងឆា និងគ្រឿងទេសចំនួន៤កន្លែង ក្នុងយុទ្ធនាការបង្ក្រាបបទល្មើសបំពាននៅទូទាំងរដ្ឋ។ វិធានការនេះធ្វើឡើងបន្ទាប់ពីបានត្រួតពិនិត្យ រកឃើញបទល្មើសបំពានវិធានអនាម័យជាច្រើនករណី រួមមានកន្លាតរស់ ការចម្លងរោគតាមផ្សិត សម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយមិនស្អាត ការរក្សាទុកចំណីអាហារមិនត្រឹមត្រូវ និងការបែងចែកមិនដាច់ស្រេច រវាងអាហារបួស និងអាហារមានសាច់។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជំនាញ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦នេះ។ រដ្ឋបាលចំណីអាហារ និងឱសថ ក៏បានរឹបអូសផលិតផលចំណីអាហារមានទម្ងន់ជិត១សែនគីឡូក្រាម ដែលសង្ស័យថា មានគុណភាពទាបជាងស្តង់ដារកំណត់ មានការលាយបន្លំ ឬមានស្លាកសញ្ញាមិនត្រឹមត្រូវ។ ផលិតផលទាំងនេះ មានតម្លៃសរុបប្រមាណជិត១លានដុល្លារ និងត្រូវបានរឹបអូសពីគ្រឹះស្ថានចំនួន៣៧ កន្លែង។ ផលិតផល ដែលត្រូវបានរឹបអូស រួមមាន ប្រេងឆា ម្សៅម្ទេស ម្សៅរមៀត គ្រាប់ស្លា ផ្លែឈើស្ងួត គ្រាប់សាគូ គ្រាប់ធញ្ញជាតិ ម្សៅតែ និងនំផ្អែម។ អាជ្ញាធរបានបញ្ជូនសំណាកផលិតផលទាំងនេះទៅមន្ទីរពិសោធន៍ ដើម្បីវិភាគលម្អិត។ ចំណែក វិធានការផ្លូវច្បាប់នឹងត្រូវអនុវត្តក្រោមច្បាប់ ស្តីពីសុវត្ថិភាព […]

image_2026-10-20_13-40-47
ជប៉ុនរំពឹងថា ស្តុកអង្ករនឹងបន្តកើនឡើង ទោះទិន្នផលស្រូវឆ្នាំ២០២៦ អាចថយចុះបន្តិច

តូក្យូ៖ ក្រសួងកសិកម្មជប៉ុន បានឱ្យដឹងថា នៅឆ្នាំ២០២៦ ផលិតកម្មស្រូវសម្រាប់បរិភោគនៅក្នុងប្រទេស ត្រូវបានព្យាករថា នឹងមានបរិមាណជាង៧,៤លានតោន ថយចុះបន្តិចបន្តួច បើធៀបនឹងផលិតកម្ម៧,៤៧ លានតោន កាលពីឆ្នាំមុន។ យោងតាមការវាយតម្លៃគិតត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ផលិតកម្មស្រូវឆ្នាំ២០២៦នេះ ត្រូវបានរំពឹងថា នឹងថយចុះជាង៦០ ០០០តោន ដោយសាររដូវភ្លៀងធ្លាក់យឺតជាងមិន និងកង្វះពន្លឺព្រះអាទិត្យ ដែលប៉ះពាល់ដល់ការលូតលាស់ និងការប្រមូលផលស្រូវ។ ទោះជាយ៉ាងណា បរិមាណទិន្នផលស្រូវ ដែលបានព្យាករនេះ នៅតែជាកម្រិតខ្ពស់លំដាប់ទីពីរ ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ហើយក៏ខ្ពស់ជាងតម្រូវការប្រើប្រាស់ក្នុងប្រទេសយ៉ាងច្រើនផងដែរ។ កាលពីឆ្នាំ២០២៥ ផលិតកម្មស្រូវរបស់ជប៉ុន បានកើនលើស៧លានតោន ជាលើកដំបូងក្នុងរយៈពេលបួនឆ្នាំ។ ការព្យាករផលិតកម្មស្រូវឆ្នាំ២០២៦ ត្រូវបានគណនាផ្អែកលើទិន្នន័យប្រមូលផលជាក់ស្តែង និងការរាប់ទិន្នផលស្រូវ គិតត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅពេលស្រូវប្រហែល ៦០ភាគរយ នៃផ្ទៃដីដាំដុះសរុបត្រូវបានប្រមូលផលរួចរាល់។ ក្រសួងកសិកម្មជប៉ុន គ្រោងនឹងចេញផ្សាយតួលេខវាយតម្លៃផលិតកម្មថ្មី ដែលគិតត្រឹមថ្ងៃទី២៥ ខែតុលា នៅពាក់កណ្តាលខែវិច្ឆិកាខាងមុខនេះ។ តួលេខថ្មីនេះនឹងឆ្លុះបញ្ចាំងកាន់តែច្បាស់អំពីផលប៉ះពាល់នៃអាកាសធាតុមិនអំណោយផល។ មន្ត្រីក្រសួងកសិកម្មជប៉ុន ម្នាក់បានលើកឡើងថា ផលិតកម្មស្រូវជាក់ស្តែងអាចទាបជាងការព្យាករបច្ចុប្បន្ន បន្ទាប់ពីគិតបញ្ចូលផលប៉ះពាល់នៃភ្លៀងធ្លាក់យឺតយ៉ាវ។ ទោះជាយ៉ាងណា លោកបានបញ្ជាក់ថា បរិមាណផ្គត់ផ្គង់ស្រូវទំនងជាមិនធ្លាក់ចុះតិចជាងតម្រូវការប្រើប្រាស់ក្នុងប្រទេសឡើយ។ ទន្ទឹមនឹងនេះ […]

Woman pouring fertilizer on blurred background, closeup with space for text. Gardening time
គណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី ប្តឹងក្រុមហ៊ុនលក់ជី ដែលមិនព្រមផ្គត់ផ្គង់ជីដល់កសិករ

កូឡាឡាំពួរ៖ គណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី បានបញ្ចប់ការស៊ើបអង្កេតករណីមន្ត្រីរដ្ឋាភិបាលពន្យារពេលចែកចាយជីដល់កសិករសម្រាប់ដាំដំណាំស្រូវនៅរដ្ឋ ដែលបានប៉ះពាល់ដល់ផ្ទៃដីប្រមាណ១សែនហិកតា ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអភិវឌ្ឍន៍កសិកម្ម។ មនុស្សពីរនាក់នឹងត្រូវចោទប្រកាន់ក្នុងពេលឆាប់ៗនេះ ក្រោមច្បាប់ប្រឆាំងអំពើពុករលួយឆ្នាំ២០០៩ របស់ប្រទេសម៉ាឡេស៊ី ពាក់ព័ន្ធនឹងការប្រើប្រាស់ថវិកា ឬទ្រព្យសម្បត្តិរដ្ឋខុសគោលដៅ និងការប្រើប្រាស់ឯកសារក្លែងក្លាយ។ ប្រធានគណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី លោក ហាលីម អាម៉ាន់ (Halim Aman) បាននិយាយថា កាលពីថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦ថា «ការស៊ើបអង្កេតរបស់គណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី លើបញ្ហាចែកចាយជីដល់កសិករ និងអ្នកដាំស្រូវនៅរដ្ឋបានបញ្ចប់ហើយ។ យើងនឹងបញ្ជូនសំណុំរឿងទៅអគ្គព្រះរាជអាជ្ញា ហើយប្រសិនបើមានការយល់ព្រមចំពោះអនុសាសន៍របស់យើង ការចោទប្រកាន់ទំនងជានឹងត្រូវធ្វើនៅសប្តាហ៍ក្រោយ»។ ទោះជាយ៉ាងណា លោកមិនបានបង្ហាញអត្តសញ្ញាណរបស់បុគ្គលទាំងពីរដែលនឹងត្រូវចោទប្រកាន់នផះឡើយ។ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ គណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី បានបើកសំណុំរឿងស៊ើបអង្កេតលើការពន្យារពេលចែកចាយជីសរីរាង្គដល់កសិករដាំស្រូវ នៅរដ្ឋក្នុងរដ្ឋកេដាស (Kedah) ប្រទេសម៉ាឡេស៊ី។ ការស៊ើបអង្កេតនេះធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងពីអង្គការសាមគ្គីកសិករអ្នកដាំស្រូវម៉ាឡេស៊ី (Malaysian Paddy Farmers Brotherhood Organization) កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។ ការពន្យារពេលផ្គត់ផ្គង់ជីរបស់ក្រុមហ៊ុន ដែលត្រូវបានតែងតាំងដោយក្រសួងកសិកម្ម និងសន្តិសុខស្បៀង បានបង្កផលប៉ះពាល់ដល់កសិករដាំស្រូវ នៅលើផ្ទៃដីប្រមាណ១សែនហិកតា ដែលស្ថិតក្រោមគម្រោងពង្រឹងផលិតកម្មស្បៀងអាហាររបស់រដ្ឋាភិបាលម៉ាឡេស៊ី៕​ (ផាន់ អាណា) […]

Woman picking cherries in garden on sunny day
សារធាតុគីមី៤៨៥ប្រភេទ ក្នុងថ្នាំសម្លាប់សត្វល្អិតនៅអាមេរិក ពាក់ព័ន្ធនឹងជំងឺមហារីកសុដន់

វ៉ាស៊ីនតោន៖ ការស្រាវជ្រាវថ្មីមួយបានកំណត់អត្តសញ្ញាណសារធាតុគីមីយ៉ាងហោចណាស់៤៨៥ប្រភេទ ដែលប្រើប្រាស់ក្នុងផលិតផលថ្នាំសម្លាប់សត្វល្អិត នៅសហរដ្ឋអាម៉េរិក មានទំនាក់ទំនងនឹងជំងឺមហារីកសុដន់ ដែលបង្កើតជាសំណួរអំពីសុវត្ថិភាពចំណីអាហារ និងផលិតផលផ្សេងៗ នៅក្នុងសហរដ្ឋអាម៉េរិក។ ឯកសារស្រាវជ្រាវថ្មីនេះ ដែលបានឆ្លងកាត់ការត្រួតពិនិត្យដោយអ្នកជំនាញ និងចុះផ្សាយក្នុងទស្សនាវដ្តី Environmental Health Perspectives ដែលជាទស្សនាវដ្តីវិទ្យាសាស្ត្រល្បីមួយរបស់សមាគមគីមីអាម៉េរិក (American Chemical Society) បានបង្ហាញពីចំណុចខ្វះខាតមួយចំនួន ក្នុងប្រព័ន្ធគ្រប់គ្រងថ្នាំសម្លាប់សត្វល្អិត នៅសហរដ្ឋអាម៉េរិក។ ការពិនិត្យនេះរួមបញ្ចូលទាំងសារធាតុសកម្ម ក្នុងថ្នាំសម្លាប់សត្វល្អិត និងសារធាតុរាប់រយប្រភេទ ដែលគេហៅថា «សារធាតុផ្សំអសកម្ម» (Inert Ingredients) ឬសារធាតុមិនសកម្ម ដែលជាទូទៅមិនត្រូវបានពិនិត្យពីសុវត្ថិភាពឱ្យបានហ្មត់ចត់នោះទេ។ ទីភ្នាក់ងារការពារបរិស្ថានសហរដ្ឋអាម៉េរិក ពិនិត្យតែលើហានិភ័យសុខភាពរបស់សារធាតុផ្សំនីមួយៗ ក្នុងថ្នាំសម្លាប់សត្វល្អិត ហើយមិនពិនិត្យលើរូបមន្តថ្នាំសម្លាប់សត្វល្អិតទាំងមូល ឬផលប៉ះពាល់ទៅនឹងថ្នាំសម្លាប់សត្វល្អិតជាច្រើនប្រភេទ ក្នុងពេលតែមួយនោះទេ។ សារធាតុគីមីទាំងនេះមិនត្រឹមតែមាននៅក្នុងថ្នាំសម្លាប់សត្វល្អិត ដែលប្រើលើដំណាំប៉ុណ្ណោះទេ ប៉ុន្តែក៏មាននៅក្នុង ផលិតផលកម្ចាត់ចៃ ដែលគេប្រើសម្រាប់លាបលើស្បែកក្បាលកុមារ ក៏ដូចចាជីសម្លាប់ស្មៅនៅតាមផ្ទះ និងផលិតផលកម្ចាត់ចៃ និងនៅលើសត្វចិញ្ចឹម ផងដែរ។ ក្រៅពីមហារីកស្បែក មហារីកសុដន់ គឺជាជំងឺមហារីក ដែលត្រូវបានធ្វើរោគវិនិច្ឆ័យឃើញជាញឹកញាប់បំផុតនៅក្នុងសហរដ្ឋអាម៉េរិក។ បើយោងតាមសមាគមមហារីកអាម៉េរិក (American Cancer Society) បានឱ្យដឹងថា អត្រាកើតជំងឺមហារីកសុដន់ […]

កាលវិភាគផ្សព្វផ្សាយ