ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញធ្វើជាវាគ្មិន លើប្រធានបទ «គោលនយោបាយជំរុញហិរញ្ញប្បទានបៃតងសម្រាប់វិស័យកសិកម្មក្នុងអនុតំបន់មេគង្គ»

photo_2024-11-19_15-16-36 (2)

ទីក្រុងគុនមីញ – សាធារណរដ្ឋប្រជាមានិតចិន៖ តបតាមការអញ្ជើញ របស់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញធ្វើជាវាគ្មិន លើប្រធានបទ «គោលនយោបាយជំរុញហិរញ្ញប្បទានបៃតងសម្រាប់វិស័យកសិកម្មក្នុងអនុតំបន់មេគង្គ» ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មសម្រាប់អនុតំបន់មេគង្គ លើកទី៣ (3rd GMS Agriculture Minister Meeting) ដែលរៀបចំឡើង ដោយក្រសួងកសិកម្ម និងកិច្ចការជនបទ នៃ សាធារណរដ្ឋប្រជាមានិតចិន និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅទីក្រុង គុនមីញ ចាប់ពីថ្ងៃទី១៩ ដល់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២៤។

ក្នុងកិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ, ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់អំពី ស្ថានភាពហិរញ្ញប្បទានបៃតងក្នុងអនុតំបន់មេគង្គ(GMS), ការវិវដ្ដហិរញ្ញប្បទានបៃតងក្នុងប្រទេសកម្ពុជា, និងបទពិសោធន៍ ក្នុងការធ្វើបរិវត្តកម្ម ធនាគារ ARDB ទៅជា ធនាគារនាំមុខក្នុងការផ្តល់ហិរញ្ញប្បទានបៃតងក្នុងប្រទេសកម្ពុជា។ ក្នុងកិច្ចពិភាក្សានេះដែរ, ឯកឧត្តមបណ្ឌិត ក៏បានផ្តល់ជាអនុសាសន៍គោលនយោបាយសម្រាប់អនុតំបន់មេគង្គ និងស្ថាប័នអន្តរជាតិ ក្នុងការជំរុញហិរញ្ញប្បទានបៃតង ចំនួន ៣ ចំណុច ដូចខាងក្រោម៖

១. ជំរុញការរៀបចំបទដ្ឋានគតិយុត្ត ពិសេស taxonomy ដែលអាចផ្តល់ជាទំនុកចិត្តដល់ស្ថាប័នអន្តរជាតិ និងស្ថាប័នហិរញ្ញវត្ថុ ក្នុងការពង្រីកកញ្ចប់មូលនិធិហិរញ្ញប្បទានបៃតងក្នុងតំបន់
២. បង្កើនការផ្តល់ហិរញ្ញប្បទានបៃតង តាមរយៈការធ្វើពិពិធកម្មផលិតផលហិរញ្ញវត្ថុ និងការបង្កើតយន្តការគាំទ្រថ្មីៗបន្ថែម
៣. ជំរុញកិច្ចសហការក្នុងតំបន់ ដើម្បីចែករំលែកនូវទិន្នន័យសំខាន់ៗ និងចែករំលែកបទពិសោធល្អៗ។

ជារួម ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មសម្រាប់អនុតំបន់មេគង្គ (GMS) បានលើកឡើង និងពិភាក្សាទៅលើប្រធានបទសំខាន់ៗដែលកំពុងឆ្លុះបញ្ចាំងអំពីស្ថានភាពក្នុងតំបន់ ដូចជា៖ បញ្ហាសន្តិសុខស្បៀង , បញ្ហាការប្រែប្រួលអាកាសធាតុ បញ្ហាការគ្រប់គ្រងធនធានទឹក បញ្ហាការប្រើប្រាស់ថាមពលកកើតឡើងវិញនិងប្រកបដោយប្រសិទ្ធភាព និងបញ្ហាចម្បងៗ មួយចំនួនទៀត។


photo_2026-03-02_08-37-59
វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា រៀបចំទិវាចម្ការបង្ហាញពូជប៉េងប៉ោះផ្លែតូច នៅខេត្តកំពង់ចាម

ដោយ នៅ ស៊ីវុត្ថា កំពង់ចាម៖ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) ក្នុងក្របខណ្ឌគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ថ្មីៗនេះ បានរៀបចំទិវាចម្ការបង្ហាញពូជប៉េងប៉ោះផ្លែតូច “ស៊ីធី២៥” នៅភូមិដំណាក់ល្អិត ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម ដើម្បីផ្សព្វផ្សាយ និងជំរុញឲ្យកសិករប្រើប្រាស់ពូជនេះសម្រាប់ការផលិតនៅតាមមូលដ្ឋានឲ្យកាន់តែទូលំទូលាយ។ កម្មវិធីនេះមានការចូលរួមពីលោកស្រី សាខន សុផានី នាយិការរងវិទ្យាស្ថាន និងជាប្រធានភ្នាក់ងារអនុវត្តគម្រោង ព្រមទាំងមន្ត្រីអនុវត្តគម្រោងនៃការិយាល័យរុក្ខជម្រើសវិទ្យា អាជ្ញាធរដែនដី និងប្រជាកសិករនៅមូលដ្ឋាន សរុបចំនួន ៣០ នាក់។កម្មវិធីបានផ្តល់ឱកាសឲ្យកសិករបានចូលរួមទស្សនាការដាំដុះជាក់ស្តែង សិក្សាពីបច្ចេកទេសគ្រប់គ្រងដំណាំ និងពិភាក្សាប្តូរបទពិសោធន៍ជាមួយអ្នកជំនាញ។ ក្នុងឱកាសនោះ មន្ត្រីជំនាញបានបង្ហាញពីលក្ខណៈពិសេស និងបច្ចេកទេសដាំដុះពូជស៊ីធី២៥ ដោយបញ្ជាក់ថា ពូជនេះត្រូវបានបញ្ចេញឲ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ ២០២៥។ ស៊ីធី២៥ ជាពូជមិនប្រកាន់រដូវ អាចប្រមូលផលបានក្នុងរយៈពេលពី ៨៥ ដល់ ១២០ ថ្ងៃក្រោយសាបកូន មានភាពធន់នឹងជំងឺលឿងស្លឹក និងផ្តល់ទិន្នផលមធ្យមពី១៥ ដល់ ២០ តោនក្នុងមួយហិកតារ។ ផ្លែប៉េងប៉ោះមានសំបកក្រាស់ រសជាតិឆ្ងាញ់ និងមានកម្រិតជាតិស្ករ (Brix) ប្រមាណ […]

2
កសិករម្នាក់ប្រែ​ពីការដាំបន្លែទុកគ្រាន់​​បំបាត់ការអផ្សុក​​ ​ក្លាយជា​អ្នកផ្គត់ផ្គង់​បន្លែ​បាន​​ជិតមួយតោនជារៀងរាល់ខែ​

ដោយ ឡុង សារេត​ ភ្នំពេញ​៖ ដោយមាននិស្ស័យ​ស្រលាញ់​វិស័យកសិកម្មលើការ​ដាំបន្លែ​តាំងពីក្មេង​ លោក នៃ ច័ន្ទត្រា​ ​បុគ្គលិក​បម្រើការនៅអង្គការ​​​អន្តរជាតិមួយ ​​ដែលបានសាកល្បង​​រៀបចំ​ដី​ដាំបន្លែ​នៅលើដំបូលផ្ទះរបស់ខ្លួន ​ទុកគ្រាន់ជាការកម្សាន្ត សម្រាប់បំបាត់ការអផ្សុក​ក្រោយពីសម្រាកពីការងារ​ ពេលនេះបាន​ក្លាយខ្លួនជាអ្នកដាំបន្លែ​លើទឹក​ម្នាក់ មានសមត្ថភាព​អាចផ្គត់ផ្គង់​ទៅលើទីផ្សារ​​បាន​​​ជិត​មួយតោន​​នៅក្នុងមួយខែ​​។​ អតីត​បុគ្គលិក​នៃអង្គការអន្តរជាតិខាងលើ​បានឱ្យដឹង​ថា ​​ការ​ដាំបន្លែ​សាកល្បង​ នៅលើដំបូល​ផ្ទះ​​អស់រយៈពេលច្រើនឆ្នាំ​កន្លងមក​ ​​គ្មាន​គោលបំណងធំដុំ​​​អ្វីជាក់លាក់នោះទេ​ គឺដាំ​​គ្រាន់តែចង់​​ទុក​ជាកម្សាន្ត​​បំបាត់ការអផ្សុក​តែប៉ុណ្ណោះ​។ ប៉ុន្តែនៅ​ពេលមួយ​ ​លោកបាន​​​ឃើញ​ការផ្សព្វផ្សាយ​នៅតាមទូរទស្សន៍​អំពីការដាំបន្លែលើទឹក​​មានភាពងាយស្រួល​ជាងការដាំបន្លែលើដី ហើយលោក​​ចាប់អារម្មណ៍​​ចង់ចេះចង់ដឹង ទើប​លោក​បានចំណាយថវិកា​អស់​២៥ដុលា្លរ​ ចូលរៀនវគ្គខ្លី ​អំពីការដាំបន្លែលើទឹក​។​ លោកបានបន្តទៀតថា ក្រោយពីឆ្លងកាត់​ការបណ្តុះបណ្តាល​វគ្គ​ខ្លី​ និងបានសាកល្បង​ដាំបន្លែលើកេះស្នោ​បាន​មួយរយៈពេល​​ឃើញថា ការសាកល្បង​ដាំបន្លែរបស់ខ្លួនមានការលូតលាស់បានល្អហើយ ​លោកបាន​បោះបង់ការដាំបន្លែ​​​រៀបជារង​នៅលើដំបូល​ផ្ទះចេញ​ ដោយជំនួសមកវិញនូវការរៀបចំជាថ្នើរ ដាំបន្លែ​ក្នុងកេះស្នោអស់រយៈពេលជាច្រើនឆ្នាំ ទើបឈាន​ទៅពង្រីក ​និងផ្លាស់ប្តូរ​ទៅដាំបន្លែលើទឹក ឬហៅថា Hydroponicដែលបច្ចុប្បន្ន​​មាន​ចំនួន២៤រង។ បើតាមលោក នៃ ច័ន្ទត្រា,​​ ​ផ្អែកលើការប្រមូលផលបន្លែជាមធ្យម​ពីរថ្ងៃម្តង បើគិតជារួមនៅក្នុងមួយខែ​​ លោកអាចផ្គត់ផ្គង់​បន្លែរបស់ខ្លួនទៅលើទីផ្សារ​បានចន្លោះពី​៥០០ ទៅ​៧០០គីឡូក្រាម​ ហើយនៅខែខ្លះ​បានជិតមួយតោន​។ លោកគូសបញ្ជាក់ថា “តម្លៃបន្លែដែលខ្ញុំដាំនៅលើទឹកសព្វថ្ងៃនេះ វាមិនទាន់ពេញចិត្តយើងចង់បាន​១០០ភាគរយទេ។ ប៉ុន្តែតម្លៃនេះ​យើងអាចទទួលយកបាន បើប្រៀបធៀបទៅនិងកសិករដាំបន្លែនៅតាមទីវាល​ ទោះបីការដាំបន្លែលើទឹកចុះទុនច្រើនបនិ្តច​ក្តី​​ តែការចំណាយ​លើ​កំម្លាំងពលកម្ម​ប្រចាំថ្ងៃ ប្រចាំខែ​ អស់​ប្រាក់​តិចជាងអ្នកដាំបន្លែលើដី​។ ដូច្នេះ​តម្លៃបន្លែ ដែលយើងទទួលបានសព្វថ្ងៃនេះ​ […]

643860501_1353512356579008_5025751994059028978_n
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បង្ហាញកំណើនអ្នកមានការងារធ្វើក្នុងស្រុក ឆ្នាំ២០២៥​

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា អ្នកមានការងារធ្វើក្នុងប្រទេសកើនឡើងដល់ប្រមាណ១០,៧លាននាក់ ក្នុងឆ្នាំ២០២៥ ឬកើនឡើងប្រមាណ៨០ម៉ឺននាក់ ធៀបឆ្នាំ២០២៤ ដែលក្នុងនោះវិស័យកសិកម្មមានកម្លាំងពលកម្មប្រមាណ២,៨លាននាក់ វិស័យឧស្សាហកម្មប្រមាណ៣លាននាក់ និងសេវាកម្មប្រមាណ៤,៩លាននាក់។ ក្នុងឱកាសអញ្ជើញក្នុងពិធីបើក “សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦” របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ” នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ឯកឧត្តមរដ្ឋមន្រ្តីក៏មានមោទកភាពផងដែរ ដែលចំនួនសហគ្រាសចុះបញ្ជីបានកើនឡើងដល់ចំនួន៤៦ ៦៤៩សហគ្រាស គឺកើនឡើងចំនួន១ ៨៥១ ដោយមានកម្មករនិយោជិតសរុបប្រមាណ២,២លាននាក់ ឬកើនឡើងចំនួន ៤០១ ៤៧៩នាក់។ ទន្ទឹមនេះ ក្រសួងបានដាក់ចេញនូវវិធានការ ក្នុងការដោះស្រាយការងារជូនបងប្អូនពលករតាមរយៈការពង្រឹងបន្ថែមប្រព័ន្ធឆ្លើយតបបន្ទាន់តាមលេខទូរស័ព្ទ១២៩៧ ដោយមានអ្នកប្រចាំការប្រាំពីរថ្ងៃ ក្នុងមួយសប្តាហ៍ និង២៤ម៉ោង ក្នុងមួយថ្ងៃ និងយុទ្ធនាការ “ខ្មែរជួយរកការងារឱ្យខ្មែរ”, ការដាក់ចេញយុទ្ធនាការផ្សព្វផ្សាយនៅតាមទីសាធារណៈ និងតាមដងផ្លូវ ដោយបានដំឡើងប៉ាណូផ្សព្វផ្សាយ ការដាក់ដំណើរការប្រព័ន្ធស្វែងរកការងារតាមតេឡេក្រាម, ការរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយនាំយកឱកាសការងារ និងវត្តមានតំណាងសហគ្រាស ក្រុមហ៊ុន រោងចក្រ ទៅដល់មូលដ្ឋានឃុំសង្កាត់ […]

image_2026-02-26_08-13-45
ទីផ្សារផ្លែឈើចិន ប្រឈមនឹងការផ្គត់ផ្គង់លើសលប់ និងការធ្លាក់ថ្លៃ នៅឆ្នាំ២០២៦នេះ

ចិន៖ វិស័យផ្លែឈើរបស់ប្រទេសចិន កំពុងប្រឈមមុខនឹងការផ្គត់ផ្គង់លើសលប់យ៉ាងច្រើនសម្បើម ដោយអ្នកដាំដុះ និងពាណិជ្ជករ បានរាយការណ៍ពីការលំបាកក្នុងការផ្លាស់ប្តូរបរិមាណ ទោះបីជាមានការកាត់បន្ថយតម្លៃយ៉ាងច្រើនក៏ដោយ។ នៅទូទាំងផ្សារបោះដុំ តូបលក់តាមដងផ្លូវ និងតំបន់ផលិតកែច្នៃ បានឱ្យដឹងថា ផ្លែឈើជាច្រើនប្រភេទ រួមមានផ្លែឈើរី ម្នាស់ ស្ត្របឺរី ទំពាំងបាយជូរ ឪឡឹក និងផ្លៃក្រូច នៅតែមិនទាន់លក់ចេញនៅឡើយដោយសារអ្នកប្រើប្រាស់កាន់តែមិនសូវចង់ទិញ។ ក្រុមផលិតករ និងពាណិជ្ជករ បានរាយការណ៍ថា ស្តុកកំពុងប្រមូលផ្លែឈើ ទោះបីជាមានការកាត់បន្ថយតម្លៃម្តងហើយម្តងទៀតក៏ដោយ។ អ្នកដាំខ្លះ បាននិយាយថា តំបន់ដែលធ្លាប់ដាំដុះក្នុងតម្លៃខ្ពស់ បែរជាទទួលបានប្រាក់ចំណេញទាប ដោយសារខ្វះការស្រូបយកពីទីផ្សារ។ កសិករម្នាក់ បាននិយាយថា “ផ្លែក្រូចពោធិសាត់ មួយឡានទម្ងន់៣៣តោន មិនមានតម្លៃស្មើនឹងទូរស័ព្ទស្មាតហ្វូនពីរគ្រឿងផង”។ ចំណែកកសិករម្នាក់ទៀត បានលើកឡើងពីសម្ពាធតម្លៃ ដែលកំពុងកើនឡើង ដោយកត់សម្គាល់ថា ការថែទាំងដើមឈើហូបផ្លែចាស់ៗចំនួន៥០០ដើម ត្រូវចំណាយលុយជាង៣០ ០០០យន់ ក្នុងមួយឆ្នាំ ឬប្រហែល៤ ២០០ដុល្លារ ហើយត្រូវការកម្មករពេញម៉ោងយ៉ាងហោចណាស់ចំនួនបីនាក់។ លោកបាននិយាយទៀតថា “យើងមិនអាចរកប្រាក់ចំណេញបានទេ សូម្បីថ្លៃដើមក៏ស្រង់មិនបានផង។ យើងនៅតែខាតលុយទេ”។ រីឯអ្នកលក់ផ្លែឈើម្នាក់ បាននិយាយថា អ្នកចូលរួមក្នុងទីផ្សារបង្ហាញថា រដូវកាលបច្ចុប្បន្នបានកំណត់តម្លៃ ដែលមិនធ្លាប់មានពីមុនមក។ មិនដែលមានមួយឆ្នាំបែបនេះទេ។ […]

កាលវិភាគផ្សព្វផ្សាយ