ផលិតផលកសិកម្មចំនួន៦មុខកា្លយជាគ្រឿងផ្សំសំខាន់នៅក្នុងព្រឹត្តិការណ៍ប្រកួតប្រជែងធ្វើម្ហូបអាហារប្រចាំឆ្នាំ២០២៤

 

ភ្នំពេញ៖ផលិតផលកសិកម្មដែលជាគ្រឿងផ្សំផលិតឡើងនៅក្នុងស្រុកម្រាប់ធ្វើជាម្ហូបអាហារឱ្យមានរសជាតិឆ្ងាញ់មួយចំនួនស ត្រូវបានជ្រើសយកមកធ្វើជាគ្រឿងទេសសំខាន់នៅក្នុងព្រឹត្តិការណ៍ប្រកួតប្រជែងធ្វើម្ហូបអាហារប្រចាំឆ្នាំ២០២៤  ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាទនិងពិព័រណ៍កោះពេជ្រកាលថ្មីៗនេះ។

ក្នុងពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈ សណ្ឋាគារ និងបដិសណ្ឋារកិច្ចលំដាប់អន្តរជាតិ  ផ្សារភ្ជាប់ជាមួយនិងព្រឹត្តិការណ៍ប្រកួតធ្វើម្ហូបនិងបដិសណ្ឋាកិច្ចប្រចាំឆ្នាំ២០២៤, លោក តុង សេង ប្រធានសមាគមចុងភៅនៅកម្ពុជាបានឱ្យដឹងថា”គ្រឿងផ្សំដែលយើងជ្រើសយកមកធ្វើជាម្ហូបអាហារនៅពេលនេះមាន ប្រហុក ទឹកត្រី គ្រាប់ស្វាយចន្ទី ទឹកសាអ៊ីវ ទឹកម្ទេស ប្រេងខ្យង  ហើយនៅក្នុងគ្រឿងផ្សំទាំងនេះ យើងយកប្រហុកខ្មែរឱ្យចុងភៅដែលបានចូលរួមប្រកួតច្នៃប្រឌិតធ្វើម្ហូបអឺរ៉ុបពាក់កណ្តាល ម្ហូបខ្មែរពាក់កណ្តាលលាយចូលគ្នាផងដែរ”។

លោកបញ្ជាក់ថា “ព្រឹត្តិការណ៍ប្រកួប្រជែងធ្វើម្ហូបអាហារនិងបដិសណ្ឋារកិច្ចរៀបចំជាលើកទី១១ ដែលមានចុងភៅចាប់អារម្មណ៍ចូលរួមប្រកួតធ្វើម្ហូបអាហារច្រើនជាងពេលមុនៗ ដោយសារសមាគមបានផ្សព្វផ្សាយយកបន្លែផ្លែឈើឆ្លាក់ជារូបផ្សេងៗ។ នៅក្នុងវិស័យផ្គត់ផ្គង់ម្ហូបអាហារនេះ បើចុងភៅចេះយកផលិតផលខ្មែរមកធ្វើ ជាមុខម្ហូបថ្មីហើយប្លែកៗដែលមានរសជាតិឆ្ងាញ់ ខ្ញុំយល់ថាវាអាចទាក់ទាញភ្ញៀវបានច្រើនឱ្យ ចង់មកសាកល្បងភ្លក្សម្ហូបអាហារខ្មែរយើង”។

តែទោះជាបែបនេះក្តី លោក តុង សេង ប្រធានសមាគមចុងភៅកម្ពុជា បានទទួលស្គាល់ថា បច្ចុប្បន្នការកែច្នៃម្ហូបខ្មែរ មានការរីកចម្រើនច្រើនពីមួយឆ្នំាំទៅមួយឆ្នាំ តាមរយៈចុងភៅដែលបានចូលរួមប្រកួតប្រជែងម្តងៗ ខាងសមាគមតម្រូវឱ្យមានការបង្កើតមុខម្ហូបថ្មីមានរសជាតិឆ្ងាញ់ ហើយប្លែក។

លោកលើកឡើង ចុងភៅដែលបានចូលរួមប្រកួតប្រជែងធ្វើម្ហូបអាហារប្រចាំឆ្នាំ២០២៤នេះបើទទួលបានការវាយតម្លៃជាប់ជាជ័យលាភី នឹងទទួលបាននូវប្រាក់រង្វាន់លើកទឹកចិត្ត កាដូ និង បណ្ណ័សរសើរមួយ ហើយបណ្ណសរសើរដែលខាងសមាគមចុងភៅកម្ពុជាផ្តល់ជូននេះ អាចជួយលើកស្ទួយអាជីបចុងភៅរបស់គាត់បាន បើគាត់ចង់ទៅធ្វើការងារនៅកន្លែងផ្សេង  គ៏អាចទទួលបានប្រាក់ខែច្រើនគួរសមផងដែរ។

អ្នកស្រី ថុល ស្រីហាន ចុងភៅម្នាក់មានបទពិសោធន៍ការងារជាង១៥ឆ្នាំក្នុងវិស័យធ្វើម្ហូបអាហារបានឱ្យដឹងថាការចូលរួមប្រកួតប្រជែងធ្វើមុខម្ហូបអាហារលើកទី១នេះ វាបានបង្ហាញឱ្យឃើញពីភាពក្លាហាន និងការប្រើប្រាស់ជំនាញធ្វើម្ហូបរបស់ខ្លួនឯង ព្រោះមុខជំនាញនេះកាលណាចេះច្បាស់លាស់ហើយ ចង់ទៅធ្វើណានៅសណ្ឋាគារណាមួយក៏គេទទួលយកដែរ និងថែមទាំងបានអត្ថប្រយោជន៍ផ្សេងកាន់តែច្រើន។

អ្នកស្រីបញ្ជាក់ថា “អាជីពចុងភៅគឺជាការងារមួយដ៏ល្អសម្រាប់រូបខ្ញុំ ហើយនៅក្នុងរយៈពេលជាង១៥ឆ្នាំធ្វើជាចុងភៅកន្លងមកនេះ វាបានជួយគ្រួសារមានជីវភាពរីកចម្រើន គ្រួសារមានលទ្ធភាពឱ្យកូនរៀនសូត្រនៅសាលាល្អៗដូចទៅនិងគ្រួសារមួយចំនួនផ្សេងទៀតផងដែរ “៕


Sample Front
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញសួរសុខទុក្ខកសិករ និងជួបជាមួយអ្នកទិញកសិផលខ្មែរ នៅតាមបណ្តាខេត្តជាប់ព្រំដែនថៃ ហើយសុំទូទាត់ជាប្រាក់រៀល ដើម្បីកាត់បន្ថយហានិភ័យនៃអត្រាប្តូរប្រាក់

ប៉ៃលិន- បាត់ដំបង់៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួកបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោក គឹម លាស់ ប្រធានក្រុមហ៊ុនហង្ស ហាវេស  ដែលជាក្រុមហ៊ុននាំចេញដំឡូងមីដ៏ធំ ទៅទីផ្សារប្រទេសចិន នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញពិនិត្យមើលទីលានហាល និងឃ្លាំងស្តុកទុកដំឡូងមីក្រៀម ដែលមានទីតាំងស្ថិតខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ។ បន្ទាប់ពីបានអញ្ជើញចុះពិនិត្យមើលទីតាំង ទីលានហាលដឡូងមី សំខាន់ៗ នៅខេត្តឧត្តរមានជ័យរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច និងលោក គឹម លាស់ ប្រធានក្រុមហ៊ុនហង្ស ហាវេស បានបន្តពិនិត្យមើលសក្តានុពល និងការប្រមូលទិញដំឡូងមី របស់កសិករក្នុងស្រុកថ្មពួក និងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យបន្ថែមទៀត។ ក្រោយការស្តាប់មតិលើកឡើង និងការបញ្ជាក់ពីប្រជាពលរដ្ឋ ព្រមទាំងម្ចាស់ទីលានហាល និងពាណិជ្ជករអ្នកប្រមូលទិញប្រមាណ១០ទីតាំងខាងលើ ឯកឧត្តមបណ្ឌិត កៅ ថាច បានណែនាំឲ្យម្ចាស់ឃ្លាំង និងក្រុមអ្នកប្រមូលទិញត្រូវសហការជាមួយក្រុមហង្ស ហាវេស ដែលជាអ្នកនាំចេញដ៏ធំ និងធនាគារ  ARDB លើផ្នែកឥណទាន ដែលមានអត្រាការប្រាក់អនុគ្រោះផងដែរ។ បន្ថែមពីនេះ ក្នុងនាមធនាគារ  […]

images
រដ្ឋាភិបាលហ្វីលីពីន​ យល់ព្រមឱ្យនាំចូលស្ករសចំនួន៤២៤ ០០០តោន ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងប្រទេស

ម៉ានីល៖ ក្រុមប្រឹក្សារដ្ឋបាលគ្រប់គ្រងស្ករស​ហ្វីលីពីន បានអនុញ្ញាតឱ្យនាំចូលស្ករសក្នុងបរិមាណចំនួន៤២៤ ០០០តោន នៅក្នុងឆ្នាំ២០២៥នេះ ដើម្បីធានាថា ប្រទេសហ្វីលីពីន មានស្ករសគ្រប់គ្រាន់ និងអាចទប់ស្កាត់បាននូវការឡើងថ្លៃនៅលើទីផ្សារក្នុងស្រុក។ ក្រុមប្រឹក្សារដ្ឋបាលគ្រប់គ្រងស្ករសហ្វីលីពីន បានគិតពីទិន្នន័យ ស្តីពីការផ្គត់ផ្គង់ និងការបញ្ចេញលក់ស្ករស ក៏ដូចជាទិន្នផលស្ករសបានមកពីភាគីពាក់ព័ន្ធក្នុងឧស្សាហកម្ម ក្នុងការបង្កើតកម្មវិធីនាំចូលស្ករសបន្ថែម។ ទោះបីជាការផ្គត់ផ្គង់មានបរិមាណគ្រប់គ្រាន់ និងតម្លៃស្ករសមានស្ថេរភាពនៅក្នុងទីផ្សារក៏ដោយ ក្រុមប្រឹក្សារដ្ឋបាលគ្រប់គ្រងស្ករស បាននិយាយថា ក្រោយផុតរដូវផលិតស្ករស ទើបគេអាចកំណត់បាននូវទំហំបរិមាណស្ករសនៅក្នុងស្រុក មុននឹងសុំឱ្យមានអន្តរាគមន៍ពីរដ្ឋាភិបាលដើម្បីធានាបាននូវការផ្គត់ផ្គង់គ្រប់គ្រាន់ និងរក្សាតម្លៃឱ្យមានស្ថិរភាពនៅក្នុងប្រទេស។ ក្រុមប្រឹក្សារដ្ឋបាលគ្រប់គ្រងស្ករសហ្វីលីពីន បានយល់ឃើញថា ប្រសិនបើពិតជាចាំបាច់មែននោះ ក្រុមប្រឹក្សាភិបាលនឹងលើកសំណើរសុំអន្តរាគមន៍ពីរដ្ឋាភិបាល ដើម្បីអនុញ្ញាតនាំចូលស្ករសឱ្យបានទាន់ពេលវេលា។ គោលបំណងនៃកម្មវិធីនាំចូលស្ករសនេះ គឺដើម្បីធានាថាប្រទេសហ្វីលីពីននៅតែមានស្ករសគ្រប់គ្រាន់ សម្រាប់តម្រូវការក្នុងស្រុក និងសម្រាប់ស្តុកទុកបម្រុងជាបណ្តោះអាសន្ន។ យោងក្រឹត្យអនុញ្ញាតឱ្យនាំចូលស្ករស បានឱ្យដឹងថា ស្ករសដែលបានអនុញ្ញាតឱ្យនាំចូលកន្លងមកអាចដឹកមកដល់ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី១៥ ខែកក្កដា ហើយនឹងផុតកំណត់ឱ្យនាំចូលនៅត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥។ នៅពេលដឹកមកដល់ក្នុងប្រទេស ស្ករសនាំចូលទាំងនោះនឹងត្រូវចាត់ថ្នាក់ជាស្ករសបម្រុង ដែលមានន័យថា ស្ករសទាំងនោះនឹងមិនត្រូវបានអនុញ្ញាតឱ្យលក់ទៅកាន់ទីផ្សារក្នុងស្រុកភ្លាមៗនោះទេ រហូតដល់មានការវាយតម្លៃអំពីតម្រូវការចាំបាច់លើទីផ្សារឡើងវិញដោយក្រុមប្រឹក្សារដ្ឋបាលគ្រប់គ្រងជាតិស្ករសហ្វីលីពីន។ ក្រុមប្រឹក្សារដ្ឋបាលគ្រប់គ្រងស្ករស ដែលជាស្ថាប័នរបស់រដ្ឋាភិបាល ស្ថិតក្រោមចំណុះក្រសួងកសិកម្ម នឹងទទួលបានប្រាក់ចំណូលពីស្ករសនាំចូល ប្រមាណ២៧៩,៨៤លានប៉េសូ ឬស្មើនឹងប្រាំលានដុល្លារ។ ចំណែកបរិមាណស្ករសត្រូវនាំចូលសរុបនឹងត្រូវបានបែងចែកក្នុងចំណោមអង្គភាពមានសិទ្ធិ ដែលធ្លាប់បានចូលរួមក្នុងកម្មវិធីមុនៗរបស់ក្រុមប្រឹក្សារដ្ឋបាលគ្រប់គ្រងស្ករស។ ក្រុមប្រឹក្សារដ្ឋបាលគ្រប់គ្រងស្ករស បានរៀបចំកម្មវិធីនាំចូលស្ករស […]

photo_2025-07-14_08-15-49 (4)
អគ្គនាយកធនាគារ ARDB និងតំណាងក្រុមហ៊ុនហង្ស ហាវេស ពិនិត្យមើលទីលានហាល និងឃ្លាំងស្តុកទុកដំឡូងមី នៅខេត្តឧត្តរមានជ័យ និងបន្ទាយមានជ័យ

ឧត្តរមានជ័យ-បន្ទាយមានជ័យ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួកបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោក គឹម លាស់ ប្រធានក្រុមហ៊ុនហង្ស ហាវេស  ដែលជាក្រុមហ៊ុននាំចេញដំឡូងមីដ៏ធំ ទៅទីផ្សារប្រទេសចិន នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញពិនិត្យមើលទីលានហាល និងឃ្លាំងស្តុកទុកដំឡូងមីក្រៀម ដែលមានទីតាំងស្ថិតខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ។ បន្ទាប់ពីបានអញ្ជើញចុះពិនិត្យមើលទីតាំង ទីលានហាលដឡូងមី សំខាន់ៗ នៅខេត្តឧត្តរមានជ័យរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច និងលោក គឹម លាស់ ប្រធានក្រុមហ៊ុនហង្ស ហាវេស បានបន្តពិនិត្យមើលសក្តានុពល និងការប្រមូលទិញដំឡូងមី របស់កសិករ ក្នុងស្រុកថ្មពួក និងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បន្ថែមទៀត។ ក្រោយការស្តាប់មតិលើកឡើង និងការបញ្ជាក់ពីប្រជាពលរដ្ឋ ព្រមទាំងម្ចាស់ទីលានហាល និងពាណិជ្ជករអ្នកប្រមូលទិញប្រមាណ១០ទីតាំងខាងលើ ឯកឧត្តមបណ្ឌិត កៅ ថាច បានណែនាំឲ្យម្ចាស់ឃ្លាំង និងក្រុមអ្នកប្រមូលទិញត្រូវ សហការជាមួយក្រុមហង្ស ហាវេស ដែលជាអ្នកនាំចេញដ៏ធំ និងធនាគារ ARDB លើផ្នែកឥណទាន ដែលមានអត្រាការប្រាក់អនុគ្រោះផងដែរ។ […]

20180927-IMG_2120
ឡាវចាប់ផ្តើមគម្រោងកសិកម្មឆ្លាតវៃ ស្របតាមអាកាសធាតុក្នុងខេត្តប្រាំមួយ ដើម្បីដោះស្រាយបញ្ហាអសន្តិសុខស្បៀង

ក្រុងវៀងចន្ទន៍៖ ប្រទេសឡាវកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាអសន្តិសុខស្បៀង ដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និងបើកឱកាសនាំចេញផលិតផលកសិកម្ម ក្រោមជំនួយទឹកប្រាក់ចំនួន៦៨,៥លានដុល្លារអាមេរិកពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូដើម្បីធ្វើទំនើបកម្មកសិកម្មនៅក្នុងខេត្តចំនួនប្រាំមួយ ដែលងាយរងគ្រោះដោយការប្រែប្រួលអាកាសធាតុ។ សារព័ត៌មានផ្លូវការរបស់រដ្ឋាភិបាលឡាវ បានចេញផ្សាយថា​ គម្រោងថ្មីសម្រាប់វិស័យកសិកម្មប្រកបដោយនិរន្តរភាព ដែលដំណើរការពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០ នឹងផ្តោតសំខាន់លើការកែលម្អប្រព័ន្ធសន្តិសុខស្បៀង អាហារូបត្ថម្ភ និងភាពធន់នឹងអាកាសធាតុ នៅក្នុងខេត្តភាគខាងជើងចំនួនបី គឺខេត្តសាយ៉ាបូលី ផុងសាលី និងខេត្តហួផាញ ចំណែកនៅភាគខាងត្បូងវិញ មានខេត្តចំនួនបី គឺខេត្តសាលវ័ន្ត សេកុង និងខេត្តចំប៉ាសាក់ ដែលមានព្រំដែនជាប់ខេត្តស្ទឹងត្រែងរបស់ប្រទេសកម្ពុជា។ គម្រោងលើកកម្ពស់វិស័យកសិកម្មនេះទទួលបានការគាំទ្រក្រោមឥណទានប្រាក់កម្ចី និងជំនួយឥតសំណងពីធនាគារអភិវឌ្ឍន៍អាស៊ី និងគម្រោងឥណទានបៃតងរបស់សហគមន៍អឺរ៉រុប រួមជាមួយមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន គម្រោងកសិកម្មឆ្លាតវៃនេះឆ្លុះបញ្ចាំងពីតម្រូវការកាន់តែច្រើន ដើម្បីការពារប្រព័ន្ធសន្តិសុខស្បៀងឱ្យរួចពីផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ ព្រមទាំងបង្កើនទិន្នផលកសិកម្ម និងសក្តានុពលសម្រាប់នាំចេញកសិផលរបស់ខ្លួនទៅកាន់ទីផ្សារក្រៅប្រទេស។ ចំណែកសហគមន៍កសិករខ្នាតតូចនឹងទទួលបានការបណ្តុះបណ្តាលដោយផ្ទាល់ ដើម្បីចេះសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ដោយផ្តោតសំខាន់លើការដាំដុះដំណាំ ដែលផ្តល់កសិផលមានតម្លៃខ្ពស់ដូចជា ទំពាំង កាហ្វេ និងផ្លែទុរេន ដែលសាកសមនឹងតម្រូវការទីផ្សារ និងលក្ខខណ្ឌក្នុងស្រុក។ គម្រោងនេះក៏ផ្តល់ជម្រើសផ្នែកមីក្រូហិរញ្ញវត្ថុ ដែលមានតម្លៃសមរម្យ ដើម្បីជួយកសិករ និងអាជីវកម្មនៅតាមជនបទ អាចស៊ូបានក្នុងអំឡុងពេលជួបបញ្ហាអាកាសធាតុប្រែប្រួលខ្លាំង។  ចំណែកហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាប្រព័ន្ធធារាសាស្ត្រ និងផ្លូវតាមជនបទ នឹងត្រូវបានកែលម្អលើកកម្ពស់គុណឡើង ដើម្បីអនុញ្ញាតឱ្យសហគមន៍កសិករអាចធ្វើកសិកម្មពេញមួយឆ្នាំ និងងាយស្រួលដឹកជញ្ជូនកសិផលរបស់ខ្លួនទៅកាន់ទីផ្សារ។ ការចូលរួមរបស់សហគមន៍ […]

កាលវិភាគផ្សព្វផ្សាយ