សន្និសីទអន្តរជាតិ ស្តីពីកូតាចាប់ត្រីធូណាខៀវនៅមហាសមុទ្រប៉ាស៊ីហ្វិក មិនទទួលបានកិច្ចព្រមព្រៀងអ្វីឡើយ

99f8f48e-27b2-40bc-ae98-19744cdd738e_86339955

ណាហ្គាសាគី៖ សន្និសីទអន្តរជាតិជាបន្តបន្ទាប់ ដើម្បីពិភាក្សាអំពីការគ្រប់គ្រងចំណែគត្រីធូណាខៀវ នៅមហាសមុទ្រប៉ាស៊ីហ្វិក បានបញ្ចប់នៅទីក្រុងណាហ្គាសាគី ប្រទេសជប៉ុន កាលពីថ្ងៃទី១៤ ខែកក្កដា​ ឆ្នាំ២០២៦ ដោយមិនបានឯកភាពតាមសំណើរបស់ជប៉ុន ក្នុងការពង្រីកកូតាចាប់ត្រីធំៗ ដោយសារតែការប្រឆាំងរបស់ម៉ិកស៊ិក។

ប្រទេសជប៉ុនបានស្នើឱ្យបង្កើនកូតាចាប់ត្រីធូណាខៀវ ដែលមានទម្ងន់៣០គីឡូក្រាម ឬច្រើនជាងនេះ នៅភាគខាងលិច និងកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិកជពី១១ ៨៦៩តោន នាពេលបច្ចុប្បន្ន កើនឡើងដល់១៤ ៨៣៦តោន សម្រាប់ឆ្នាំ២០២៧ និងលើសពីនេះ ដោយកាត់បន្ថយកូតាត្រីតូចៗពី៥ ១២៥តោន មកនៅត្រឹម៤ ៨២៣តោន។

នៅថ្ងៃចុងក្រោយនៃសន្និសីទ ប្រទេសម៉ិកស៊ិកស្រាប់តែអំពាវនាវឱ្យបង្កើនកូតាសម្រាប់ខ្លួនចាប់ត្រីធូណាខៀវ នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកខាងកើត និងប្រឆាំងនឹងសេចក្តីព្រាងកិច្ចព្រមព្រៀងរបស់ជប៉ុន។

នៅពេលនេះ ប្រទេសជប៉ុននឹងរៀបចំកិច្ចពិភាក្សាម្តងទៀត នៅចុងខែសីហា ឆ្នាំ២០២៦ ស្តីពីកូតាចាប់ត្រីធូណាខៀវ នៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិកខាងកើត និងខាងលិច ដោយមានការចូលរួមពីគណៈកម្មការអន្តរអាមេរិកត្រូពិច ដែលរួមមានប្រទេសម៉ិកស៊ិក សហរដ្ឋអាម៉េរិក និងគណៈកម្មការគ្រប់គ្រងតំបន់ប៉ាស៊ីហ្វិកខាងកើត។

ទោះបីជាយ៉ាងណាក៏ដោយ ការចរចាដ៏តឹងតែងត្រូវបានគេរំពឹងថា នឹងមិនមានឯកភាពលើកិច្ចព្រមព្រៀងណាមួយឡើយ ដូច្នេះ កូតាបច្ចុប្បន្ននឹងត្រូវទុកឱ្យនៅដដែល។

នៅក្នុងដែនទឹកនេសាទរបស់ប្រទេសជប៉ុន ស្តុកត្រីធូណាខៀវនៅឆ្នាំ២០២៦នេះ បានកើនឡើងយ៉ាងខ្លាំង ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ អ្នកនេសាទជប៉ុនមិនបានចាប់ត្រីឱ្យលើសពីកូតាកំណត់ ដោយបង្ខំចិត្តដោះលែងត្រីមួយចំនួន ចូលទៅក្នុងសមុទ្រវិញ និងផ្អាកការនេសាទរបស់ខ្លួន ព្រោះខ្លាចច្រើនកូតាកំណត់។

ស្តុកត្រីធូណាខៀវ ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក បានធ្លាក់ចុះមកត្រឹម១២ ២៧៥តោន ក្នុងឆ្នាំ២០១០ ដោយសារការនេសាទហួសកម្រិត ប៉ុន្តែបានស្ទុះងើបឡើងវិញ​ គឺកើនដល់១៤៤ ៤៨៣តោន ក្នុងឆ្នាំ២០២២។ ការស្ទុះងើបឡើងវិញនៃចំនួនត្រីធូណាខៀវនេះ ក៏កំពុងប៉ះពាល់ដល់ការនេសាទត្រីកាម៉ុង និងត្រីតូចៗផ្សេងទៀតផងដែរ ព្រោះត្រីធូណាខៀវធំ តែងតែដេញខាំស៊ីត្រីតូចៗជាចំណីរបស់វា។

កាលពីដើមសប្តាហ៍មុន អ្នកនេសាទជប៉ុនចាប់ត្រីធូណាខៀវធំៗបានយ៉ាងច្រើន នៅក្នុងដែនទឹកនេសាទរបស់ខ្លួន បន្ទាប់រត្រីដ៏កម្រនេះ បានបន្លាស់ទីគេចេញពីទឹកសមុទ្រឡើងកម្តៅ។

ចាប់ពីខែឧសភា ឆ្នាំ២០២៦នេះ អ្នកនេសាទជប៉ុនបានកត់សម្គាល់ឃើញថា វត្តមានត្រីធូណាខៀវយ៉ាងច្រើន នៅឆ្នេរសមុទ្រប៉ាស៊ីហ្វិកភាគខាងជើងនៃកោះហុកកៃដូរបស់ប្រទេសជប៉ុន។

ត្រីធូណាខៀវដ៏មានតម្លៃសម្រាប់ធ្វើម្ហូបស៊ូស៊ីរបស់ជប៉ុន បានចូលកកកុញពេញសំណាញ់ ប៉ុន្តែអ្នកនេសាទជប៉ុនលែងពួកវាទៅវិញ ព្រោះច្រើនលើសតម្រូវការ។

ប្រទេសជប៉ុនមានកូតាចាប់ត្រីធូណាខៀវប្រចាំឆ្នាំ ហើយប្រសិនបើអ្នកនេសាទជប៉ុនហ៊ានរក្សាទុកត្រីនេសាទបានទាំងអស់នោះ ពួកគាត់នឹងមិនមានកូតានៅសល់សម្រាប់នេសាទត្រីធូណានៅរដូវត្រជាក់បានទៀតឡើយ ជាពិសេសនៅពេលត្រីធូណាពណ៌ខៀវសម្បូរជាតិខ្លាញ់ មានរសជាតិឆ្ងាញ់ និងទទួលបានតម្លៃខ្ពស់នៅលើទីផ្សារ។

ក្រុមអ្នកជំនាញផ្នែកធនធានជលផលសមុទ្ររបស់ប្រទេសជប៉ុន បានពណ៌នាថា​ មូលហេតុអ្នកនេសាទជប៉ុនអាចចាប់ត្រីធូណាខៀវបានច្រើន ដោយការប្រែប្រួលអាកាសធាតុ ជាពិសេស បាតុភូតអែលនីញ៉ូ បានធ្វើឱ្យទម្រង់ទឹកសមុទ្រប្រែប្រួលឡើងកម្ដៅនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដូច្នេះទើបហ្វូងត្រីធូណាខៀវទាំងនេះ​ផ្លាស់ទីទៅរកតំបន់មានទឹកត្រជាក់ ដូចជានៅភាគខាងជើងប្រទេសជប៉ុនជាដើម។

បាតុភូតអែលនីញ៉ូ​ផ្លាស់ប្តូរចរន្តទឹកក្នុងមហាសមុទ្រ និងធ្វើឱ្យតំបន់ប៉ាស៊ីហ្វិកខាងលិចកក់ក្តៅ ដោយផ្លាស់ប្តូរផ្លូវចំណាកស្រុក និងជំរុញឱ្យត្រីធូណាខៀវក្នុងមហាសមុទ្រប៉ាស៊ីហ្វិក សម្រុកចូលទៅក្នុងដែនទឹកជប៉ុន។ ដូច្នេះបង្កឱ្យមានត្រីធូណាយ៉ាងច្រើនកកកុញ ដែលមិននឹកស្មានដល់នៅក្នុងដែនទឹកជប៉ុន៕ (ផាន់ អាណា)


865108367_2193387725394358_3997771815834260043_n
កសិកររងគ្រោះដោយទឹកជំនន់ជាង១ម៉ឺនគ្រួសារ ក្នុងខេត្តបាត់ដំបងទទួលបានពូជស្រូវ និងស្បៀង​​

បាត់ដំបង៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីពិធី “សំណេះសំណាល ចែកពូជស្រូវ និងស្បៀង ដល់កសិកររងផលប៉ះពាល់ដោយសារទឹកជំនន់ ក្នុងខេត្តបាត់ដំបងចំនួន១០ ៧០០ គ្រួសារ។ ក្នុងឱកាសនេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រៀមរៀបចំចែកពូជស្រូវ ពូជបន្លែ និងពូជដំណាំផ្សេងៗទៀត ដើម្បីឱ្យកសិករអាចចាប់ផ្តើមដាំដុះឡើងវិញបានទាន់ពេលវេលា។​ ចំណែក ក្រសួងធនធានទឹក និងឧតុនិយម ត្រូវរៀបចំប្រព័ន្ធស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកឱ្យបានគ្រប់គ្រាន់ ព្រមទាំងត្រៀមលក្ខណៈបម្រុងទុក ដើម្បីជៀសវាងបញ្ហាខ្វះខាតទឹកប្រើប្រាស់​ក្នុងរដូវប្រាំង។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ​​ក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវជួសជុលឡើងវិញ នូវរាល់ផ្លូវខូចដោយទឹកជំនន់ និងត្រូវយកបញ្ហានេះធ្វើជាបទពិសោធក្នុងការសិក្សាសាងសង់ផ្លូវនៅតាមជនបទឱ្យមានភាពរឹងមាំជាប់បានយូរជាងមុន ព្រមទាំងយកចិត្តទុកដាក់ខ្ពស់លើសំណង់ស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកផងដែរ។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល និងអាជ្ញារធរមូលដ្ឋាន នៅជាមួយប្រជាពលរដ្ឋគ្រប់កាល:ទេស: ដោយមិនបោះបង់នរណាម្នាក់ចោលឡើយ។ លើសពីនេះសម្ដេចធិបតី ប្រមុខរាជរដ្ឋាភិបាលក៏បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានចាត់ចែងកម្លាំង និងមធ្យោបាយជួយសង្គ្រោះប្រជាពលរដ្ឋ, […]

photo_2026-06-09_16-16-43
ADB​ ផ្តល់​៧២លានដុល្លារ ដើម្បីពង្រឹងកសិកម្ម​តាមជនបទ ​និងជំរុញស្ត្រី​ចូលរួមក្នុងវិស័យកសិកម្ម​

ដោយ ឡុង សារេត ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី និងមូលនិធិអភិវឌ្ឍន៍អាស៊ី បានផ្តល់ហរិញ្ញប្បទានចំនួន ៧២ លានដុល្លារ ដើម្បីគាំទ្រដល់ការប្រឹងប្រែងរបស់ប្រទេសកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ហើយកសាងមូលដ្ឋានគ្រឹះសម្រាប់កំណើនយូរអង្វែង។ ធនាគារអភិវឌ្ឍន៍អាស៊ី បានឱ្យដឹងថា កញ្ចប់ហិរញ្ញប្បទាននេះ រួមមានឥណទានសម្បទានចំនួន ៥៧ លានដុល្លារ និងហិរញ្ញប្បទានឥតសំណងចំនួន ១៥ លានដុល្លារ ពីមូលនិធិអភិវឌ្ឍន៍អាស៊ី។​​ លោកស្រី យ៉ាស្មីន ស៊ីឌីគី (Yasmin Siddiqi) នាយិកា ADB ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា ​ការវិនិយោគលើកសិករខ្នាតតូច ជាពិសេសស្ត្រី គឺចាំបាច់ដើម្បីជំរុញសេដ្ឋកិច្ចជនបទ និងគាំទ្រសហគមន៍ក្រីក្រ ដែលងាយរងគ្រោះបំផុតដោយសារអាកាសធាតុអាក្រក់។ តាមរយៈការជួយស្ត្រីឱ្យដឹកនាំ និងចូលរួមក្នុងការសម្រេចចិត្ត គម្រោងនេះនឹងពង្រីកខ្សែច្រវាក់តម្លៃកសិកម្ម ប្រកបដោយបរិយាបន្ន និងពង្រឹងប្រព័ន្ធស្បៀងអាហារ ព្រមទាំងជំរុញអាជីវកម្មដឹកនាំដោយស្ត្រី និងគាំទ្រគ្រួសារឱ្យកសាងអនាគតប្រកបដោយសុខភាពល្អ សុវត្ថិភាព និងភាពធន់។ គ្រោះថ្នាក់ធម្មជាតិត្រួតគ្នា ដូចជារលកកំដៅ គ្រោះរាំងស្ងួត និងទឹកជំនន់ បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធកសិកម្ម និងប្រព័ន្ធស្បៀងអាហាររបស់កម្ពុជា ព្រមទាំងបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ កាត់បន្ថយលទ្ធភាពជ្រៀតចូលទីផ្សារ និងបង្កអសន្តិសុខស្បៀងកាន់តែធ្ងន់ធ្ងរឡើង ជាពិសេសនៅតំបន់ជនបទ។ […]

photo_2026-10-30_15-42-33 (2)
ដោយសារមានជ្រូកនាំចូលខុសច្បាប់ ទើបរឹតបន្តឹងការត្រួតពិនិត្យតាមសត្តឃាតដ្ឋាន

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ លោក តាន់ ផាន់ណារ៉ា អគ្គនាយកអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានជំរុញឱ្យរឹតបន្តឹងវិធានការត្រួតពិនិត្យនៅតាមបណ្ដាសត្តឃាតដ្ឋាន ដើម្បីទប់ស្កាត់ការនាំចូលជ្រូករស់ដោយខុសច្បាប់មកពិឃាតយកសាច់។ នេះបើយោងតាមលិខិតជូនដំណឹង ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។ លិខិតនេះ​បានលើកឡងថា អគ្គនាយកដ្ឋានបានឃើញការលួចនាំចូលជ្រូករស់ជាញឹកញាប់មកពិឃាតយកសាច់នៅតាមសត្តឃាតដ្ឋាន ក្នុងរាជធានី-ខេត្ត ដោយគ្មានលិខិតអនុញ្ញាតពីសមត្ថកិច្ចជំនាញទទួលបន្ទុកផលិតកម្ម និងបសុព្យាបាល។ ជាពិសេស ការលួចនាំចូលជ្រូករស់ពីប្រភពមិនច្បាស់លាស់ និងពីប្រទេសជិតខាង ដែលអាចបង្កហានិភ័យដល់ការរីករាលដាលជំងឺឆ្លងសត្វ និងជំងឺឆ្លងរវាងសត្វ និងមនុស្ស។ទាក់ទិននឹងងបញ្ហានេះ  កសិករ TV បានទាក់ទងទៅលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង ដែលមានព្រំប្រទល់ជាប់វៀតណាម ប៉ុន្តែលោកបដិសេធមិនធ្វើអត្ថាធិប្បាយ។ ជាមួយគ្នានេះ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានសម្តែងការគាំទ្រចំពោះវិធានការរឹតបន្តឹងរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្នុងការទប់ស្កាត់ការលួចនាំចូលជ្រូករស់ដោយខុសច្បាប់ច្រកព្រំដែនមកសម្លាប់យកសាច់លក់នៅក្នុងប្រទេសកម្ពុជា។ សមាគមបានលើកឡើងថា ការនាំចូលជ្រូកដោយខុសច្បាប់ និងគ្មានប្រភពច្បាស់លាស់ អាចបង្កហានិភ័យខ្ពស់ដល់ការនាំចូលជំងឺឆ្លងសត្វដ៏គ្រោះថ្នាក់ ជាពិសេសជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលមិនទាន់មានវ៉ាក់សាំងការពារ។ បញ្ហានេះមិនត្រឹមតែប៉ះពាល់ដល់សុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបំផ្លាញទីផ្សារ និងប៉ះពាល់ដល់ជីវភាពកសិករចិញ្ចឹមសត្វក្នុងស្រុក ដែលមានសមត្ថភាពផ្គត់ផ្គង់គ្រប់គ្រាន់រួចហើយ។ សមាគមក៏បានបញ្ជាក់ថា ខ្លួនកំពុងសហការយ៉ាងសកម្មជាមួយមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ […]

image_2026-10-30_13-40-33
អាម៉េរិកផ្តល់ឥណទានសម្រាប់សាងសង់រោងចក្រកែច្នៃសាច់គោ នៅរដ្ឋតិចសាស់

តិចសាស់៖ អនុប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ជេ.ឌី. វ៉ាន់ស៍ (J.D. Vance) បានប្រកាសពីការវិនិយោគតាមរយៈកម្មវិធីធានាឥណទានសម្រាប់អាជីវកម្ម និងឧស្សាហកម្មរបស់ក្រសួងកសិកម្មអាម៉េរិក ដើម្បីគាំទ្រដល់ការសាងសង់រោងចក្រថ្មីសម្រាប់កែច្នៃសាច់គោ ដែលជាកម្មសិទ្ធិរបស់វិនិយោគិនក្នុងស្រុក និងស្ថិតក្រោមការត្រួតពិនិត្យរបស់ក្រសួង ស្ថិតនៅរដ្ឋតិចសាស់។ គម្រោងនេះទទួលបានការគាំទ្រពីប្រាក់កម្ចីពាណិជ្ជកម្មជិត២៥លានដុល្លារ។ រោងចក្រថ្មីនេះនឹងមានសមត្ថភាពសម្លាប់ និងកែច្នៃសាច់គោប្រមាណ៤០០ក្បាលក្នុងមួយថ្ងៃ ព្រមទាំងបង្កើតការងារថ្មីចំនួន២២០កន្លែង។ រដ្ឋមន្ត្រីក្រសួងកសិកម្មសហរដ្ឋអាម៉េរិក លោកស្រី ប៊្រុក រ៉ូលីនស៍ (Brooke L. Rollins) បានមានប្រសាសន៍ថាលោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោកអនុប្រធានាធិបតី ជេ.ឌី. វ៉ាន់ស៍ បានបង្ហាញការគាំទ្រយ៉ាងមុតមាំ និងជាប្រចាំចំពោះអ្នកចិញ្ចឹមគោ និងអាជីវកម្មខ្នាតតូច ដែលកំពុងខិតខំបង្កើនហ្វូងគោដ៏ធំរបស់សហរដ្ឋអាម៉េរិកឡើងវិញ។ គម្រោងនេះត្រូវបានផ្តួចផ្តើមឡើងដោយវិនិយោគិនក្នុងស្រុកចំនួន៣៦នាក់ ដែលប្រកបរបរចិញ្ចឹមគោរដ្ឋតិចសាស់ ក្នុងគោលបំណងបង្កើតជម្រើសថ្មីមួយ ក្រៅពីក្រុមហ៊ុនកែច្នៃសាច់គោខ្នាតធំៗនៅថ្នាក់ជាតិ និងជំរុញឱ្យតម្លៃសាច់គោឱ្យមានការប្រកួតប្រជែងកាន់តែប្រសើរ។ រោងចក្រថ្មីនេះនឹងផ្តល់ការងារ ដែលមានប្រាក់ឈ្នួលជាមធ្យម៣០ដុល្លារក្នុងមួយម៉ោង ដែលនឹងជួយពង្រឹងសេដ្ឋកិច្ចក្នុងតំបន់ និងគាំទ្រដល់អ្នកផលិត និងអ្នកចិញ្ចឹមគោ។ កម្មវិធីធានាឥណទានសម្រាប់អាជីវកម្ម និងឧស្សាហកម្ម របស់ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក មានគោលបំណងផ្តល់ការធានាលើប្រាក់កម្ចី ដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម និងបង្កើតការងារ ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចនៅតាមតំបន់ជនបទ។ មូលនិធិគាំទ្រក្រោមកម្មវិធីនេះ អាចផ្តល់ជូនដល់អាជីវកម្មនៅតំបន់ជនបទ សហគមន៍ និងស្ថាប័នផ្តល់ប្រាក់កម្ចី […]

កាលវិភាគផ្សព្វផ្សាយ