រយៈពេល៩ខែដើមឆ្នាំ២០២៤ កម្ពុជា​នាំចេញដំឡូងមីស្រស់ចំនួនជាង ២លាន​​តោនកើន ១៦២,៥៣%

thn2 copy

 

ភ្នំពេញ៖ រយៈពេល៩ខែឆ្នាំ២០២៤នេះ កម្ពុជា​បាន​​នាំចេញដំឡូងមីស្រស់ចំនួន ២ ៤៥៨ ៣៦០ ​​តោនកើន ១៦២,៥៣%​​ ធៀបនិងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាម​របាយការណ៍ពីអគ្គនាយកដ្ឋាន​​កសិកម្មនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ កាលពី ថ្ងៃទី២២ខែតុលានេះ។​​

យោងតាម​របាយការណ៍បង្ហាញថា ការនាំចេញមានវិញ្ញាបនបត្រភូតគាមអនាម័យសម្រេចបាន ដំឡូងមីស្រស់ចំនួន ២ ៤៥៨​ ៣៦០​​ តោន កើនឡើង ១៦២,៥៣ភាគរយ​​  ចំណិតដំឡូងមីក្រៀមចំនួន ៨៦០ ០៤៧ តោន ថតចុះ ១២,៥៤ភាគរយ ផ្ទៃដីដាំដុះមាន​​ប្រមាណ៧០ម៉ឺនហិកតា។​​

ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម​​​បាន​​ថ្លែងបញ្ជាក់​​ថា នៅឆ្នាំ២០២៤នេះតម្លៃដំឡូងមីមិនសូវល្អនោះទេ ហើយ​ជាទូទៅតម្លៃល្អគឺ ចាប់ពីខែវិច្ឆិការទៅ​​ ហើយចំណែក គោលនយោបាយយើង គឺពិតណាស់ យើង​​ចង់​ឲ្យមានការវិនិយោគ​​កែច្នៃទៅជាម្សៅដំឡូមីដើម្បីនាំចេញ។

សម្រាប់ លោក អិល ឆឹង ប្រធានសមាគមកសិករ​ដំឡូងមីខ្មែរបានថ្លែង​​ថា ដំឡូងមី​​យើង ទីផ្សារធំជាងគេលក់ឲ្យថៃនិងវៀតណាម ហើយ​ទីផ្សារឡើងចុះមិន​មាន​ស្ថេរភាពទេ សមាជិកសមាគមមានចំនួន៣៧០០ នាក់នៅ១៧ខេត្តទូទាំងប្រទេស កំពុងតែដាកំដុះលើ​​ផ្ទៃដី ជាង ៨ពាន់ហិកតា​​​​ ឆ្នាំនេះដោយសារតែទីផ្សារ​​មិន​ល្អចាប់​ពីខែ៤មករហូតដល់ខែសីហានេះហើយ​កន្លងមកយើងមានរោងចក្រច្រើនរហូតដល់​១០ តែ​​អត់ដំណើរការ ប៉ុន្តែដំណើរការបានតែ២ឬ៣នោះទេ ។

​​សម្រាប់ លោក អិល ឆឹង លើកឡើងថា ក្នុងមួយឆ្នាំកសិករ​ផលិតបាន​ចន្លោះពី ១២លាន ទៅ១៣ លានតោន​ដំឡូងស្រស់​​ ហើយ​ចំណែក គោកនយោបាយដំឡូងមី​នេះ​គឺ កសិករ​​ចង់​បានស្ថេរភាពតម្លៃ ក៏ដូចជាចង់​ឲ្យ​​មាន​ក្រុមហ៊ុន​វិនិយោគច្រើនក្នុងស្រុក ដើម្បី​កែច្នៃដំឡូងមីស្រស់ទៅជាស្ងួត​​ ដើម្បីនាំ​ចេញ​​​ទៅចិន ជប៉ុន និង​​​បណ្តាប្រទេសផ្សេងទៀត​។

បន្ថែមពីនេះ តំណាងកសិករដំឡូងមី ស្នើសុំឲ្យរដ្ឋាគិតគួរជំរុញរឿងទម្លាក់ទុនជាចម្បង សម្រាប់​ប្រមូលទិញ ​​កែច្នៃ​​ដំឡូងមីស្រស់ ហើយ​បើ​មានអ្នកវិនិយោគប្រមូលទិញស្តុកទុក និងរោងចក្រកែច្នៃនឹងជួយតម្លៃ​​កើន​ឡើង​។​ដោយឡែក ទិន្នផលដំឡូងមី ១៣ លានតោន​​ គឺ ៣០ភាគរយទេ ប្រើ​ប្រាស់​ក្នុងស្រុក​​ ក្នុងនោះនាំចេញដំឡូងមីស្រស់ៗនាំចេញទៅ​​ប្រទេសជិតខាងទាំងអស់​​។​​​​

សព្វថ្ងៃនេះ​ ​ទីផ្សារដំឡូងមីនៅក្នុងខែសីហានេះ មាន​តម្លៃ​​​ ២៣០រៀល ក្នុង១គីឡូក្រាម​​ អាស្រ័យ​លើស្ថានភាពទឹកភ្លៀង បើ​ភ្លៀងខ្លាំង​​​នឹងចុះតម្លៃ តែបើ​សិន​ជា​​មេឃរាំងវិញនឹង​​មានតម្លៃល្អ។ គោលការណ៍ទី១ កសិករមានវិធីសាស្រ្តនៅឆ្នាំ២០២៤ ការដំាដុះចាប់ផ្តើម កាត់​បន្ថយដី បង្កើនជី នឹងទទួលបាន​ផលច្រើន​ដោយ​​ការចំណាយតិចជាង​​កាលពីមុន​​។

បើរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញថា នៅឆ្នាំ២០២៣ កម្ពុជានាំចេញដំឡូងមីស្រស់ ដំឡូមីក្រៀម និងម្សៅដំឡូងមី សរុបជាង ៣លានតោន។ រយៈពេល១២ខែ ឆ្នាំ២០២៣ កម្ពុជាបាននាំចេញ ចំណិតដំឡូងមីក្រៀមមានចំនួន ១ ២៨៩ ៧៣៩.០៤តោន ធ្លាក់ចុះ ៣៧.៦៤%, នាំចេញដំឡូងមីស្រស់មានចំនួន ១ ៩៦១ ៣៧៥ តោន កើនឡើង ២៦.៥១%, នាំចេញម្សៅដំឡូងមីមានចំនួន៣៦ ២៥៦.៨០តោន ធ្លាក់ចុះ៤៥.៣៩% និងនាំចេញកាកសំណល់ដំឡូងមី មានចំនួន ៧៤ ៧៩៦ តោន កើនឡើងចំនួន ៧៥.៣១%។

សម្រាប់តម្លៃដំឡូងមីនៅចុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤ នៅរក្សាបានតម្លៃល្អប្រសើរក្នុងចន្លោះ៣៥០-៣៨០រៀលក្នុងមួយគីឡូក្រាម ចំពោះដំឡូងមីស្រស់ ចំណែកដំឡូងមីក្រៀមចន្លោះ៧០០-៨០០រៀលក្នុងមួយគីឡូក្រាម ដែលជាតម្លៃប្រជាកសិករទទួលយកបាន។


photo_2026-03-06_17-00-39
អគ្គនាយក ARDB ចុះសិក្សាខ្សែច្រវាក់ផលិតកម្មកែច្នៃដំឡូងមីនៅចិន ដើម្បីជំរុញការនាំចេញកសិផលខ្មែរឱ្យកាន់តែខ្លាំងទៅទីផ្សារប្រទេសចិន

ប៉េហៃ, ប្រទេសចិន៖ នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំសហការីចុះទស្សនកិច្ចសិក្សាផ្ទាល់ពីខ្សែច្រវាក់ផលិតកម្មកែច្នៃដំឡូងមីរបស់ក្រុមហ៊ុនរដ្ឋចិន COFCO នៅទីក្រុងប៉េហៃ សាធារណរដ្ឋប្រជាមានិតចិន។ គោលបំណងសំខាន់នៃបេសកកម្មការនេះត្រូវបានធ្វើឡើងក្នុងគោលបំណងយុទ្ធសាស្ត្រចំនួនបីសំខាន់ៗ៖ ១. ពង្រីកទីផ្សារនាំចេញ៖ ជំរុញការនាំចេញដំឡូងមីស្ងួតពីកម្ពុជាទៅកាន់ទីផ្សារចិនឱ្យបានកាន់តែច្រើនលើសឆ្នាំមុនៗ។ ២. ពង្រឹងកិច្ចសហប្រតិបត្តិការ៖ ស្វែងយល់ពីតម្រូវការបច្ចេកទេស និងស្ដង់ដារកែច្នៃរបស់ក្រុមហ៊ុន COFCO ដែលជាអ្នកបញ្ជាទិញធំបំផុតមួយ ដើម្បីសម្រួលដល់ការផ្គត់ផ្គង់ពីកម្ពុជា។ ៣. គាំទ្រផ្នែកហិរញ្ញវត្ថុ៖ បញ្ជាក់ពីការត្រៀមខ្លួនរបស់ ARDB ក្នុងការបន្តផ្តល់ហិរញ្ញប្បទានដល់អ្នកប្រមូលទិញដំឡូងមីនៅកម្ពុជា ដើម្បីបង្កើនលទ្ធភាពប្រមូលទិញសម្រាប់នាំចេញ។ ក្នុងឱកាសនេះ ឯកឧត្ដមបណ្ឌិត កៅ ថាច ក៏បានអញ្ជើញតំណាងក្រុមហ៊ុន COFCO មកទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យមើលសក្ដានុពលតំបន់ផលិតកម្មដំឡូងមីដោយផ្ទាល់។ ជាការឆ្លើយតប តំណាងក្រុមហ៊ុនបានយល់ព្រមនឹងពិនិត្យលទ្ធភាពមកកាន់កម្ពុជានាពេលឆាប់ៗខាងមុខនេះ។ គួរបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុន COFCO បាននិងកំពុងនាំចូលដំឡូងមីស្ងួតពីកម្ពុជាសម្រាប់ខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ដែលនេះជាសញ្ញាវិជ្ជមានសម្រាប់កសិករ និងអ្នកនាំចេញកម្ពុជា៕

photo_2026-03-07_15-37-32 (3)
ARDB និងធនាគារចិន  (BOC) សាខាខេត្តក្វាងស៊ី ពិភាក្សាលើការគាំទ្រឥណទានក្នុងខ្សែច្រវាក់តម្លៃកសិកម្ម និងការទូទាត់ឆ្លងដែន

ក្រុងណាននីង-ប្រទេសចិន៖ នៅព្រឹកថ្ងៃសៅរ៍ ទី០៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានជួបពិភាក្សាការងារជាមួយលោក Liu Shuai អនុប្រធានធនាគារចិន ប្រចាំខេត្តក្វាងស៊ី (Bank of China, Guangxi Province) ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងការផ្តល់សេវាធនាគារឆ្លងដែន។ ខ្លឹមសារសំខាន់នៃកិច្ចពិភាក្សាបានផ្តោតលើចំណុចយុទ្ធសាស្ត្ររួមមាន៖ 1. ការគាំទ្រឥណទានដល់ខ្សែច្រវាក់តម្លៃកសិផលនាំចេញ៖ ភាគីទាំងពីរបានពិភាក្សាលើការផ្តល់ឥណទានដើម្បីគាំទ្រដល់សហគ្រាស ក៏ដូចជាធុរកិច្ចកសិកម្មកម្ពុជា ក្នុងការត្រៀមលក្ខណៈសម្បត្តិសម្រាប់ផ្គត់ផ្គង់ និងការរៀបចំខ្សែច្រវាក់ផលិតកម្មកសិផលមកកាន់ទីផ្សារប្រទេសចិន ឱ្យកាន់តែមានប្រសិទ្ធភាព និងស្របតាមតម្រូវការទីផ្សារ។ 2. ការជំរុញការទូទាត់អន្តរជាតិ (Cross-border Settlement)៖ ពង្រឹងយន្តការទូទាត់ប្រាក់ឱ្យកាន់តែឆាប់រហ័ស និងមានតម្លៃទាប រវាងធនាគារ ARDB និងធនាគារចិន ខេត្តក្វាងស៊ី ដើម្បីសម្រួលដល់ប្រតិបត្តិការពាណិជ្ជកម្ម និងរំហូរហិរញ្ញវត្ថុរវាងប្រទេសទាំងពីរ។ ជំនួបពិភាក្សានេះ គឺជាការបន្តពង្រឹងទំនាក់ទំនងដ៏ល្អប្រសើរ និងជាការត្រួសត្រាយផ្លូវ​ឈាន​ទៅ​រក​ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ (MoU) នៅ​ពេល​ខាង​មុខ​ ដេីម្បី​ស្វែងរកដំណោះស្រាយហិរញ្ញវត្ថុដ៏ទូលំទូលាយ ជូនដល់តួអង្គក្នុងវិស័យកសិកម្ម។ តាមរយៈកិច្ចសហការនេះ ARDB នឹងបន្តតួនាទីជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា […]

photo_2026-03-06_13-03-09
ឯកឧត្ដមបណ្ឌិត កៅ ថាច ស្វែងយល់ពីបច្ចេកវិទ្យាដឹកជញ្ជូនបៃតងនៅទីក្រុងណាននីង ដើម្បីជំរុញវិស័យកសិកម្មកម្ពុជា

ណាននីង, ប្រទេសចិន៖ នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំសហការីចុះទស្សនកិច្ចសិក្សាពីគម្រោងបៃតង “Green Project” របស់ក្រុមហ៊ុន Nanning Rail Transit (NNRT) និង​គម្រោង​កសិកម្ម​ឆ្លាតវៃ​ “Smart Agriculture”​ របស់​ក្រុម​ហ៊ុន​ Guangxi Yunjing Digital Technology Co., Ltd នៅសាធារណរដ្ឋប្រជាមានិតចិន។ គោលបំណងសំខាន់នៃទស្សនកិច្ច៖ – ការដឹកជញ្ជូនកសិផលដោយមធ្យោបាយដឹកជញ្ជូនបៃតង៖ សិក្សាពីការប្រើប្រាស់ម៉ូតូ និងរថយន្តអគ្គិសនី (EV) ក្នុងការដឹកជញ្ជូនកសិផល ដើម្បីកាត់បន្ថយចំណាយ និងមិនផលប៉ះពាល់ដល់បរិស្ថាន។ – ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ៖ ជំរុញការប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃបៃតងក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម ស្របតាមគោលការណ៍អភិវឌ្ឍន៍ដោយចីរភាព និងបៃតង។ – ការ​គ្រប់​គ្រង​កសិកម្ម​តាម​បែប​វៃឆ្លាត​ “Smart Agriculture / Agri-Tech” អំពីគម្រោងហិរញ្ញប្បទានបៃតង (Green Finance) របស់ […]

cover image
ធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារវៀតណាម ដាក់ចេញគំនិតផ្តួចផ្តើមនូវថវិកាពីរលានដុល្លារសម្រាប់អភិវឌ្ឍសមត្ថភាពធនាគារបៃតង

ហាណូយ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (Asia Development Bank) និងធនាគាររដ្ឋវៀតណាម (State Bank of Vietnam) កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ បានរួមគ្នាដាក់ចេញនូវគំនិតផ្តួចផ្តើមនូវមូលនិធិចំនួនពីរលានដុល្លារ សម្រាប់ការអភិវឌ្ឍសមត្ថភាពធនាគារបៃតង ដើម្បីជួយឱ្យប្រទេសវៀតណាមពង្រីកហិរញ្ញប្បទានបៃតង និងហិរញ្ញវត្ថុអាកាសធាតុ។ បើតាមការចុះផ្សាយតាមបណ្តាញព័ត៌មានវៀតណាម​ បានឱ្យដឹងថា គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃគម្រោងជំនួយផ្នែកបច្ចេកទេស ស្តីពី “ហិរញ្ញវត្ថុបរិយាបន្ន និងហិរញ្ញវត្ថុអាកាសធាតុ» ដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលជប៉ុន តាមរយៈមូលនិធិជប៉ុនសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក ប្រកបដោយវិបុលភាព និងភាពធន់។ ប្រភពដដែលបានបន្តថា គម្រោងនេះមានគោលបំណងពង្រឹងការអនុវត្តធនាគារបៃតង និងបង្កើនសមត្ថភាពវិស័យធនាគាររបស់ប្រទេសវៀតណាម ដើម្បីពង្រីកហិរញ្ញវត្ថុបៃតង និងហិរញ្ញវត្ថុអាកាសធាតុ ឱ្យកាន់តែទូលំទូលាយ។ ឆ្លើយតបទៅនឹងគម្រោងខាងលើនេះ វៀតណាមបានរៀបចំសិក្ខាសាលានៃការចាប់ផ្តើមអនុវត្តថវិកាពីរលានដុល្លារនេះ ដោយមានអ្នកចូលរួមជាង៨០នាក់ មកពីធនាគាររដ្ឋរបស់ប្រទេសវៀតណាម ក្រសួង និងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ធនាគារពាណិជ្ជ និងសមាគមធុរកិច្ច។ សិក្ខាសាលានេះ បានពិភាក្សាលើប្រធានបទសំខាន់ៗ រួមមាន ការវាយតម្លៃហានិភ័យអាកាសធាតុ ផលប៉ះពាល់ម៉ាក្រូសេដ្ឋកិច្ចនៃការកំណត់តម្លៃកាបូន តួនាទីរបស់ស្ថាប័នឥណទានក្នុងការអភិវឌ្ឍទីផ្សារកាបូន និងការចេញមូលបត្របំណុលបៃតង។ តាមរយៈសិក្ខាសាលាខាងលើនេះ ក្រុមអ្នកចូលរួមក៏បានផ្លាស់ប្តូរទស្សនៈអំពីគោលនយោបាយពន្ធបៃតងរបស់វៀតណាម និងបានកំណត់ជំហានបន្ទាប់ ដើម្បីជួយវិស័យធនាគារក្នុងការជំរុញហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព […]

កាលវិភាគផ្សព្វផ្សាយ