ដំណាំស្លឹក និងដំណាំផ្លែរបស់សហគមន៍កសិកម្មក្នុងខេត្តបាត់ដំបង កំពុងតែរងផលប៉ះពាល់ដោយសារតែគ្រោះរាំងស្ងួត

716112891_1293563392897653_5074348394754514496_n

ដោយ ហៃ ស៊ីណា

បាត់ដំបង៖ ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មតាសីសាមគ្គី ក្នុងខេត្តបាត់ដំបង បាន​មានប្រសាសន៍ប្រាប់ទូរទស្សន៍អនឡាញ ARDB TVនៅថ្ងៃទី៨ ខែកក្កដានេះថា ការកើនឡើងនូវកម្តៅ និងអកាសធាតុក្តៅខ្លាំងចុងក្រោយនេះបង្កមានផលប៉ះពាល់ធំៗចំនួន២ គឺទី១ បន្លែស្លឹកធ្វើ​ឲ្យរលាកចុងសន្លឹក ថយគីឡូ និងទី២ បន្លែផ្លែមិន​កាន់ក្តិប និងផ្លែ ដូចជាត្រសក់ ត្រឡាច សណ្តែក ទងរបស់វាស្ទើរតែលូតលាស់មិនបាន។

លោក ណុប នុន ដែលមានបទពិសោធន៍លើវិស័យកសិកម្ម បាន​​ពន្យល់ថា កសិករ​​ដាំដុះក្នុងផ្ទះសំណាញ់ជួបហានិភ័យតិច​ល្អជាងការដាំដុះនៅទីវាល ដែលងាយប្រឈមសត្វល្អិតនិចង្រៃ និងអាកាសធាតុ។​ ក្រៅពីនេះកសិករអាចរកវិធីងាយៗបាន គឺការដាំចេកព័ទ្ធជុំវិញដំណាំ​​ក៏ជាមធ្យោបាល្អ ដើម្បីការពារ​​កុំឲ្យប៉ះពាល់ដល់ដំណាំរបស់កសិករ។

អ្នកជំនាញខាងលើក បានឡើងទៀតថា ជាដំណោះស្រាយ គឺកសិករត្រូវជ្រើសពូជដែលធន់​អាកាសធាតុ និងជីកស្រះ ព្រោះពេលមានភ្លៀងអាចរក្សាទឹកបាន​ច្រើន ហើយដំណាំមួយចំនួនរងផលប៉ះពាល់ចន្លោះ៣០​ ទៅ៤០ភាគរយ នេះសរុបតែនៅក្នុងតំបន់របស់លោក​ប៉ុណ្ណោះ។

ដើម្បីចូលរូមទប់ស្តាត់ការខូចខាតផលដំណាំក្នុងស្ថានភាពនេះ លោក ណុប នុន បានផ្តល់នូវគន្លឹះសំខាន់ៗចំនួន៨ ដូចខាងក្រោម៖

​ ទី១ ប្រើផ្ទះសំណាញ់ ឬសំណាញ់បាំងពន្លឺប្រើសំណាញ់បាំងពន្លឺ៣០​ ទៅ៥០ភាគរយ សម្រាប់បន្លែស្លឹកកាត់បន្ថយកម្ដៅ និងពន្លឺព្រះអាទិត្យផ្ទាល់ រក្សាសំណើម និងការពារខ្យល់ក្តៅ។

ទី២ ប្រើប្រព័ន្ធស្រោចទឹកសន្សំសំចៃ ប្រើប្រព័ន្ធស្រោចទឹកដំណក់ ស្រោចទឹកនៅពេលព្រឹកព្រលឹម ឬល្ងាច ជៀសវាងស្រោចនៅពេលថ្ងៃត្រង់ព្រោះទឹកហួតលឿន។

ទី៣ គ្របដីដោយចំបើង ស្មៅស្ងួត ឬប្លាស្ទិកគ្របដី ដើម្បីជួយរក្សាសំណើម ដោយដាក់ធ្យូងអង្គាម និងកាត់បន្ថយស្មៅព្រៃ។

ទី៤ ជ្រើសរើសពូជធន់នឹងកម្ដៅ ដែលសមស្របនឹងរដូវក្ដៅ ការជ្រើសពូជណាមានរយៈពេលប្រមូលផលខ្លី។

ទី៥ បង្កើនការគ្រប់គ្រងសត្វល្អិត និងជំងឺ ដោយត្រូវត្រួតពិនិត្យដំណាំជាប្រចាំ។ ប្រើអន្ទាក់ពណ៌លឿង ឬខៀវសម្រាប់ទាក់ទាញសត្វល្អិត។ អនុវត្តវិធានការគ្រប់គ្រងសត្វល្អិតចម្រុះ ដើម្បីកាត់បន្ថយការប្រើថ្នាំគីមី។

ទី៦ បង្កើតម្លប់ធម្មជាតិ ដោយដាំដើមចេក ឬដើមឈើជុំវិញចម្ការ ឬប្រើរបាំងខ្យល់ជួយបន្ថយកម្ដៅ និងការហួតទឹកពីដី។

ទី៧ គ្រប់គ្រងជីឱ្យសមស្រប ដោយកុំដាក់ជីអាសូតច្រើនពេក ក្នុងអាកាសធាតុក្តៅ។ បែងចែកការដាក់ជីច្រើនដងក្នុងបរិមាណតិចៗ ដើម្បីឱ្យរុក្ខជាតិស្រូបយកបានល្អ។

ទី៨ តាមដានអាកាសធាតុជាប្រចាំ ដោយការព្យាករណ៍អាកាសធាតុ។ រៀបចំការស្រោចទឹក និងការថែទាំឱ្យសមស្របជាមួយស្ថានភាពកម្ដៅ និងភ្លៀង៕


image_2026-07-10_09-18-56
រលកកម្ដៅនៅអេស្ប៉ាញ ឡើងដល់៤០,៥អង្សា ដែលក្ដៅបំផុតនៅអឺរ៉ុប

បាសេឡូណា៖ អ្នកវិទ្យាសាស្ត្របាននិយាយថា ការប្រែប្រួលអាកាសធាតុដោយសារកត្តាមនុស្ស កំពុងបង្កើនអាំងតង់ស៊ីតេ មានរយៈប្រវែង និងកាន់តែញឹកញាប់នៃព្រឹត្តិការណ៍អាកាសធាតុខ្លាំង ដូចជារលកកម្ដៅជាដើម។ ភ្នាក់ងារអាកាសធាតុអេស្ប៉ាញ​ បាននិយាយថា ទីក្រុងបាសេឡូណាមានសីតុណ្ហភាពអតិបរមា៤០,៥អង្សាសេ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ ដែលជាកម្តៅខ្ពស់បំផុតក្នុងកំណត់ត្រា១១២ឆ្នាំកន្លងមក ខណៈពេលរលកកម្ដៅមួយទៀត បានវាយប្រហារមកលើប្រទេសអេស្ប៉ាញ។ អ្នកឃ្លាំមើលអាកាសធាតុក្នុងតំបន់ បាននិយាយថា សីតុណ្ហភាពនៅជាយក្រុងបាសេឡូណាភាគខាងលិច បានបំបែកកំណត់ត្រា៤០អង្សាសេ ដែលបានកើតឡើងកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។ ទីភ្នាក់ងារអាកាសធាតុជាតិអេស្ប៉ាញ បាននិយាយថា នៅអាកាសយានដ្ឋាន​ អែលប្រាត (El Prat) របស់ទីក្រុងបាសេឡូណា ដែលនៅលើផ្ទៃរាបស្ទើរតែមានកម្រិតស្មើទឹកសមុទ្រ និងស្ថិតនៅជាប់សមុទ្រមេឌីទែរ៉ាណេ សីតុណ្ហភាពមានកម្ដៅរហូតដល់៣៧,៧អង្សាសេ ដែលជាកម្ដៅខ្ពស់បំផុតក្នុងកំណត់ត្រា តាំងពីឆ្នាំ១៩២៤។ អ្នកនាំពាក្យទីភ្នាក់ងារអាកាសធាតុជាតិអេស្ប៉ាញ បានបញ្ជាក់ថា ទីក្រុងបាសេឡូណា បានកត់ត្រាថ្ងៃក្តៅបំផុត ដោយនិយាយថា ស្ថានីយ៍ព្យាករណ៍អាសកាសធាតុអេស្ប៉ាញ តាមដានសីតុណ្ហភាពនៅទីក្រុងបាសេលូណាជាប់ជានិច្ច។ រលកកម្ដៅ ដែលបានចាប់ផ្តើមនៅក្នុងប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី៥ ខែកក្កដា បានបន្តក្ដៅរហូតដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦នេះ ដោយស្ថានីយអាកាសធាតុមួយចំនួនបានកត់ត្រាសីតុណ្ហភាព បានឡើងលើសពី៤៤អង្សាសេ ក្នុងសប្តាហ៍នេះ។ ទីភ្នាក់ងារអាកាសធាតុជាតិរបស់អេស្ប៉ាញ បានចេញការព្រមានពណ៌ក្រហមខ្ពស់បំផុត ដល់ភាគខាងត្បូង […]

IMG_2886
ដំណាំមៀននៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង ប្រឈម​ធ្លាក់ទិន្នផលដោយសារ​អាកាសធាតុ​​

ដោយ ឡុង សារេត​ ខេត្ត​បាត់ដំបង៖ កសិករដាំដំណាំមៀន និងស្វាយ នៅក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានសម្តែងក្តីព្រួយបារម្ភចំពោះទិន្នផលដំណាំអាចធ្លាក់ចុះទាបជាងបណ្តាឆ្នាំកន្លងមក ដោយសារតែការប្រែប្រួលអាកាសធាតុ និងការផ្ទុះឡើងនៅសត្វល្អិតចង្រៃ។ លោក ឈឹម វិរៈ កសិករដាំមៀន និងស្វាយនៅភូមិថ្មព្រោះ ស្រុករតនមណ្ឌល ខេត្តបាត់ដំបងបានឱ្យដឹងថា ក្នុងឆ្នាំ២០២៦នេះ សម្រាប់ដំណាំមៀនរងផលប៉ះពាល់ប្រហែល៧០ភាគរយ ដោយសារតែការប្រែប្រួលអាកាសធាតុ និងការផ្ទុះឡើងនៅសត្វល្អិតចង្រៃ ដែលជាហេតុ​អាចនឹងធ្វើឱ្យការប្រមូលផលនៅពាក់កណ្តាល​ខែកក្កដានេះធ្លាក់ចុះ។ គិតត្រឹមឆ្នាំ២០២៦នេះ លោក ឈឹម វិរៈ បាននឹដាំដើមមៀន​៣០០ដើម និងស្វាយកែវរមៀតចំនួន៥០០ដើម នៅលើផ្ទៃដីប្រមាណប្រាំហិកតា ហើយ​ក្នុងឆ្នាំនេះ​​ លោកសង្កេតឃើញអាកាសធាតុមានប្រែប្រួលខុសពីធម្មតា រហូតធ្វើឱ្យប៉ះពាល់ទៅដល់ដំណាំមៀន មានដូចជាប្ញសមៀនមានសភាពពុកផុយ ត្រួយមៀនមានសត្វល្អិតស៊ី ជាហេតុធ្វើឱ្យប៉ះពាល់ទៅដល់ការចេញផ្កា និងការកាន់ក្តិបមៀន។ មុនរដូវប្រមូលផលផ្លែមៀន​ ចូលមកដល់នៅពាក់កណ្តាលខែកក្កដានេះ លោក ឈឹម វិរៈហាក់មិន​​រំពឹងថា ឆ្នាំនេះ​​អាច​​​លក់ផ្លែមៀន​បាន​ប្រាក់​​មកវិញ មិនស្មើនិងការចំណាយ​ថ្លៃដើមផលិត​​នោះទេ​។ ​ទាក់ទងនិងផលប៉ះពាល់ទៅលើដំណាំមៀនរបស់កសិករខាងលើ បើតាម​អ្នកជំនាញផ្នែកសាកវប្បកម្ម​នៃនាយកដ្ឋាន​ គាំទ្រ​គោលនយោបាយរាជរដ្ឋាភិបាល​​នៃ​​ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម​ បានសង្កេតឃើញថា​ កត្តាទី១បញ្ហា​ឫសពុកបណ្តាលមកពីដីមានសំណើមខ្ពស់ពេកដោយការស្រោចស្រពទឺកលើសកម្រិតបណ្តាលឱ្យកើនឡើងពពួកណេម៉ាតូត (ដង្កូវដី)ស៊ីឫស។ ការប្រើប្រាស់ជីមិនមានតុល្យភាពដូចជាជី NPK ជាពិសេសជីផូស្វ័រដែលជួយដល់​ឫស និងផ្សិតជីវសាស្ត្រដូចជា […]

image_2026-07-09_16-29-48
កសិករដាំស្រូវសាលីនៅរដ្ឋខូឡូរ៉ាដូ អាចបោះបង់ចោលស្រូវសាលី ព្រោះមិនអាចប្រមូលផលបាន

ខូឡូរ៉ាដូ៖ កសិករដាំស្រូវសាលីនៅរដ្ឋខូឡូរ៉ាដូ (Colorado) សហរដ្ឋអាម៉េរិក អាចបោះបង់ចោលស្រូវសាលីច្រើនបំផុត នៅឆ្នាំ២០២៦នេះ បន្ទាប់ពីគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ចំណែករដូវរងារប្រែជាក្តៅ និងធ្លាក់ទឹកកកខុសរដូវដ៏អាក្រក់ បានបំផ្លាញទិន្នផលស្រូវសាលីជិតពាក់កណ្តាលនៃដំណាំរបស់រដ្ឋ។ ទោះបីជាវាលស្រូវសាលីជិតដល់ពេលប្រមូលផលក៏ដោយ ក៏ផ្ទៃដីដាំដំណាំស្រូវសាលីជាច្រើនត្រូវស្កកស្ទើរទាំងអស់ ដោយសារធ្លាក់ព្រឹលទឹកកកនៅដំណាក់កាលដំណាំកំពុងតែលូតលាស់ ដែលនាំឱ្យមាកសិករសម្រេចចិត្តបោះបង់ចោលប្រមាណពី៤០ ទៅ៥០ភាគរយ ដែលបានព្យាករណ៍ថា ទិន្នផលស្រូវសាលីនៅក្នុងរដ្ឋទាំងមូល មានត្រឹមតែ ប្រមាណ៩១៣ ៨៤៥​តោនប៉ុណ្ណោះ បើប្រៀបធៀបទៅនឹង១,៨លានតោន នៅឆ្នាំ២០២៥។ វាលស្រូវសាលី ដែលទទួលរងការបំផ្លិចបំផ្លាញដោយសារព្រឹលទឹកកក បានបង្ខំឱ្យកសិករងារទៅការធានារ៉ាប់រងដំណាំ និងតម្រូវការពូជសម្រាប់ការដាំដុះ និងផ្លាស់ប្តូរពេលវេលាសម្រាប់ដាំដុះឡើងវិញ ដើម្បីកាត់បន្ថយហានិភ័យពីបរិស្ថាននាពេលអនាគត។ នៅឆ្នាំ២០២៦នេះ កសិករនៅភាគខាងកើតរដ្ឋខូឡូរ៉ាដូ ដែលជាធម្មតាដាំស្រូវសាលីជិតពីរលានហិកតា បានតស៊ូនឹងគ្រោះរាំងស្ងួត សម្ពាធសត្វល្អិត និងព្រឹកទឹកកករយៈពេលយូរ ប៉ុន្តែមើលទៅស្រូវសាលីដូចគ្មានគ្រាប់ឡើយ។ នាយកប្រតិបត្តិនៃក្រុមប្រឹក្សារដ្ឋបាលស្រូវសាលីនៃរដ្ឋខូឡូរ៉ាដូ បាននិយាយថា “យើងបានដឹងថា ដំណាំនេះបានជួបប្រទះរដូវរងាស្ងួតខ្លាំង និងរដូវរងាក្តៅខ្លាំង លើសពីការស្ងួត ដែលបានពន្លឿនការអភិវឌ្ឍដំណាំ ដូច្នេះ វាខ្លី និងមិនមានគ្រប់ និងរាំងស្ងួត”។ លោកបាននិយាយថា គ្រោះរាំងស្ងួត ដែលជារដូវរងាដ៏ក្តៅ និងជារដូវធ្លាក់ព្រឹកទឹកកកនៅខែមេសា និងឧសភា បានបំផ្លាញដំណាំស្រូវសាលីនៅទូទាំងរដ្ឋខូឡូរ៉ាដូ ដោយបង្ខំឱ្យកសិករបោះបង់ចោលស្រូវសាលីរហូតដល់៥០ភាគរយ។ គ្រោះរាំងស្ងួត និងរដូវរងាក្តៅខុសពីធម្មតា […]

741395728_861177056738315_8195799893923777116_n
​​​មូលនិធិរូបិយវត្ថុអន្តរជាតិ​ វាយតម្លៃ​សេដ្ឋកិច្ច​កម្ពុជាក្នុង​​ឆ្នាំ​២០២៦​​​ សម្រេចបាន​ក្នុងរង្វង់​៣ភាគរយ​

ដោយ ឡុង សារេត ភ្នំពេញ៖ ផ្អែកតាមការវាយតម្លៃរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៦ ត្រូវបានប៉ាន់ស្មានថា នឹងសម្រេចបានកំណើនថមថយ ធៀបនឹងការវាយតម្លៃនៅដើមឆ្នាំ ពោលគឺស្ថិតក្នុងរង្វង់៣​ភាគរយប៉ុណ្ណោះ​។ នេះបើយោងតាម​សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ នៅថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២៦ ​ស្តីពីលទ្ធផលកិច្ចប្រជុំបូកសរុបការងាររបស់ក្រុមបេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ លើការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា។ ​សេចក្តីប្រកាសព័ត៌មាន​ខាងលើ​បានគូសបញ្ជាក់ថា កំណើននេះបានឆ្លុះបញ្ចាំអំពីភាពមិនប្រកដប្រជា និងបរិការណ៍ដែលកម្ពុជាទទួលរងនូវផលប៉ះពាល់ ដែលបន្តសាយ ភាយពីពហុវិបត្តិផ្ទួនៗ រួមមានសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលបង្កឱ្យមានការឡើងថ្លៃប្រេង ឥន្ធនៈ បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល។ ​លោក កេនីជីរ៉ូ កាហ្សីវ៉ាសេ (Kenichiro Kashiwase) ប្រធានក្រុមបេសកកម្ម Article IVនៃមូលនិធិរូបិយវត្ថុអន្តរជាតិ បានគូសរំលេច​​អំពីវិធានការអន្តរាគមន៍ ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់អនុវត្តបន្ទាន់ដូចជាការអនុវត្តគោលនយោបាយសារពើពន្ធក្នុងរយៈពេលបណ្តោះអាសន្ន ដែលសំដៅគាំទ្រដល់ប្រជាជន និងវិស័យចំគោលដៅ នឹងចូលរួមកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមានពីវិបត្តិ ដែលកម្ពុជាកំពុងរងផលប៉ះពាល់ និងអាចរុញច្រានកំណើនសេដ្ឋកិច្ច។ លោកក៏បានគូសបញ្ជាក់អំពីភាពចាំបាច់នៃការកែទម្រង់ជារចនាសម្ព័ន្ធ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលមធ្យម តាមរយៈការកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគ ការពង្រឹងអភិបាលកិច្ច ការធ្វើពិពិធកម្មទីផ្សារនាំចេញ ការពង្រឹងសន្តិសុខថាមពល […]

កាលវិភាគផ្សព្វផ្សាយ