តើប្រទេសណាខ្លះ ដែលអាចរងផលប៉ះពាល់ខ្លាំងជាងគេពីបាតុភូតមហាអែលនីញ៉ូ នៅឆ្នាំ២០២៦

image_2026-07-08_11-46-05

អន្តរជាតិ៖ យោងតាមការចេញផ្សាយអំពីការព្យាករណ៍ បានឱ្យដឹងជាបន្តបន្ទាប់ថា ប្រទេសដែលអាចរងផលប៉ះពាល់ខ្លាំងបំផុតពីការបង្កើនឥទ្ធិពលបាតុភូតមហាអែលនីញ៉ូ (Super El Nino) នៅឆ្នាំ២០២៦ ត្រូវបានប្រមូលផ្តុំ​ នៅទូទាំងទ្វីបអាស៊ីអាគ្នេយ៍ អាស៊ីខាងត្បូង អាហ្វ្រិកខាងត្បូង អាម៉េរិកកណ្តាល និងអាម៉េរិកខាងត្បូង។

យោងតាមការវាយតម្លៃរបស់ភ្នាក់ងារផ្តល់ព័ត៌មានមនុស្សធម៌អន្តរជាតិ (ReliefWeb) ដែលប្រភពអាចជឿទុកចិត្តបានដ និងភ្នាក់ងាររបស់អង្គការសហប្រជាជាតិ (United Nations) បានឱ្យដឹងថា តំបន់ទាំងនេះអាចប្រឈមនឹងភាពខុសប្រក្រតីនៃអាកាសធាតុធ្ងន់ធ្ងរជាងគេ​​ ដែលប្រទាក់ក្រឡាជាមួយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច។

ប្រទេសក្នុងទ្វីបអាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង ជួបប្រទះនឹងរលកកម្ដៅ និងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ (Severe Heat & Drought)។​ ការផ្លាស់ប្តូរដ៏ធំមួយនៅក្នុងសំណើមនៃមហាសមុទ្រប៉ាស៊ីហ្វិក កំពុងធ្វើឱ្យរបបទឹកភ្លៀងមូសុងវស្សាប្រែប្រួល ហើយបង្កឱ្យមានបញ្ហាសន្តិសុខស្បៀង សុខភាពមនុស្ស និងបណ្តាញអគ្គិសនី។

ប្រទេសវៀតណាម និងថៃ អាចប្រឈមនឹងរលកកម្ដៅខ្លាំង និងកង្វះទឹកធ្ងន់ធ្ងរជាងគេ។ យោងតាមការវាយតម្លៃរបអំពីក្របខ័ណ្ឌហានិភ័យកម្ដៅរបស់សាកលវិទ្យាល័យ អុក្សហ្វឺត (Oxford University) របស់ប្រទេសអង់គ្លេស បានចាត់ថ្នាក់ទីក្រុងហូជីមិញ និងទីក្រុងបាងកក ជាទីក្រុងអាចមានហានិភ័យខ្ពស់បំផុត នៅលើពិភពលោក ដោយសារសំណើមរួមបញ្ចូលគ្នា និងដង់ស៊ីតេមនុស្សក្នុងទីក្រុង។

ប្រទេសហ្វីលីពីន និងប្រទេសឥណ្ឌូណេស៊ី អាចប្រឈមមុខនឹងគ្រោះរាំងស្ងួតដ៏ខ្លាំងក្លា អូសបន្លាយពេលយូរ ការបាត់បង់ធនធានទឹក និងហានិភ័យខ្ពស់នៃភ្លើងឆេះព្រៃក្នុងទ្រង់ទ្រាយធំៗ។

ប្រទេសឥណ្ឌា ប៉ាគីស្ថាន និងប្រទេសបង់ក្លាដែស អាចទទួលរងការគំរាមកំហែងដោយខ្យល់មូសុងរដូវក្តៅ ដែលចុះខ្សោយខ្លាំង រហូតបណ្តាលឱ្យមានគ្រោះភាពរាំងស្ងួតយ៉ាងឆាប់រហ័ស ដែលប៉ះពាល់ដោយផ្ទាល់ដល់សេដ្ឋកិច្ចកសិកម្មក្នុងស្រុក។

វិបត្តិមនុស្សធម៌នៅតំបន់អនុសាហារ៉ានៃទ្វីបអាហ្វ្រិក (Sub-Saharan Africa) កំពុងធ្លាក់ចូលក្នុងសភាពធ្ងន់ធ្ងរជាបន្តបន្ទាប់ ដោយសារការរួមបញ្ចូលគ្នានៃជម្លោះប្រដាប់អាវុធ ការប្រែប្រួលអាកាសធាតុ ដូចជាគ្រោះរាំងស្ងួត និងទឹកជំនន់ធ្ងន់ធ្ងរ) និងបញ្ហារខ្វះខាតស្បៀងអាហារ។ តំបន់នេះត្រូវការជំនួយសង្គ្រោះធំបំផុតនៅលើពិភពលោក។

អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (Food and Agriculture Organization) បានកំណត់ទ្វីបអាហ្វ្រិកជាតំបន់គួរឱ្យព្រួយបារម្ភបំផុត ដោយសារគ្រោះមហន្តរាយអាកាសធាតុ រួមជាមួយជម្លោះប្រដាប់អាវុធ។

ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង និងប្រទេសសូម៉ាលី ត្រូវបានកំណត់ជាការព្រមានអំពីវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរបំផុតនៅទូទាំងពិភពលោក ស្របពេលបញ្ហាបរិស្ថាន ដែលបណ្ដាលមកពីបាតុភូតមហាអែលនីណូ ធ្វើឱ្យមានការផ្លាស់ទីលំនៅជាទ្រង់ទ្រាយធំ និងជួបស្ថានភាពអត់ឃ្លានកាន់តែធ្ងន់ធ្ងរ។

ប្រទេសអេត្យូពី និងប្រទេសកេនយ៉ា រងការបំផ្លិចបំផ្លាញដោយលក្ខខណ្ឌងាយរងគ្រោះខ្លាំងជាងគេ រាប់ចាប់ពីគ្រោះរាំងស្ងួតបំផ្លាញផលដំណាំធ្ងន់ធ្ងរ រហូតដល់គ្រោះទឹកជំនន់ភ្លាមៗ។

ប្រទេសម៉ូហ្សំប៊ិក ម៉ាដាហ្គាស្ការ ហ្ស៊ីមបាវ៉េ និងប្រទេសម៉ាឡាវី ងាយជួបគ្រោះរាំងស្ងួតខ្លាំង ព្រមទាំងមានព្យុះស៊ីក្លូនបោកបក់យ៉ាងខ្លាំងមកលើតំបន់អាហ្វ្រិកខាងត្បូង។

ប្រទេសក្នុងតំបន់អាម៉េរិកកណ្តាល និងអាម៉េរិកខាងត្បូង ជួបគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងកង្វះថាមពល។ ការឡើងកម្ដៅនៃមហាសមុទ្រប៉ាស៊ីហ្វិក បានផ្លាស់ប្តូរអាកាសធាតុនៅទូទាំងអាម៉េរិកឡាទីន ដែលគំរាមកំហែងលើវិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។

ប្រទេសប៉េរូ និងប្រទេសអេក្វាឌ័រ គឺជាចំណុចកណ្តាលនៃបាតុភូតមហាអែលនីញ៉ូ ព្រោះប្រទេសជាប់មាត់សមុទ្រទាំងពីរនេះ ប្រឈមនឹងភ្លៀងធ្លាក់ខ្លាំង ការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ និងទឹកជំនន់រីករាលដាល។

ប្រទេសកូឡុំប៊ី និងប្រទេសវេណេហ្ស៊ុយអេឡា អាចជួបបញ្ហាកង្វះទឹកភ្លៀងធ្ងន់ធ្ងរ គំរាមកំហែងដោយផ្ទាល់ដល់ការផលិតថាមពលវារីអគ្គិសនី ធ្វើឱ្យហានិភ័យនៃការដាច់ចរន្តអគ្គិសនីទូទាំងប្រទេស។

ប្រទេសហ្គាតេម៉ាឡា ហុងឌូរ៉ាស និងប្រទេសហៃទី រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយគ្រោះរាំងស្ងួត (Dry Corridor) ដែលបានបំផ្លាញដំណាំសំខាន់ៗ បង្កឱ្យមានកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ និងវិបត្តិសេដ្ឋកិច្ចសង្គម ដែលមានស្រាប់។

ចំណែកប្រទេសប៉ាណាម៉ា រងសម្ពាធទឹកខ្លាំង កប៉ាល់ដឹកអ្នកដំណើរពិបាកឆ្លងកាត់ព្រែកជីកប៉ាណាម៉ា៕ (ផាន់ អាណា)


9a0e86777470c2cdbf43fec27b1a9249_48c37bfa-53d6-47cf-8e69-d046fcd76d33
ឆ្នាំ២០២៦ ផ្លែស្រកានាគវៀតណាម ធ្លាក់ថ្លៃហៅលែងឮ

វៀតណាម៖ តម្លៃផ្លែស្រកានាគវៀតណាម នៅកម្រិតកសិដ្ឋាន ក្នុងខេត្តតំបន់ខ្ពង់រាបកណ្តាលប្រទេសវៀតណាម បានធ្លាក់ចុះដល់៩០ភាគរយ និងតម្លៃចុះថោកមកនៅត្រឹម២៧ដុល្លារ ឬស្មើនឹង៩៦០រៀល​ ក្នុងមួយគីឡូក្រាម ដោយសារជោរជាន់ទីផ្សារខ្លាំងពេក។ កសិករវៀតណាមម្នាក់ បានប្រមូលផលផ្លែស្រកានាគចំនួន៣តោន ហើយឈ្មួញបានទិញតែផ្លែល្អៗចំនួន១,៥ តោន សម្រាប់នាំចេញទៅប្រទេសចិន ដោយឱ្យតម្លៃដល់កសិករត្រឹម១៩សេនដុល្លារ ឬស្មើនឹង៧៦០រៀល ក្នុងមួយគីឡូក្រាម ចំណែកផ្លែនៅសល់ លក់បានតម្លៃត្រឹម២សេនដុល្លារ ឬស្មើនឹង៨០រៀល​ ក្នុងមួយគីឡូក្រាម ប៉ុណ្ណោះ។ ចំណែកកសិករម្នាក់ទៀត បាននិយាយថា បើឈ្មួញឱ្យតម្លៃត្រឹម២៧សេនដុល្លារ ក្នុងមួយគីឡូក្រាម គឺមិនគ្រប់គ្រាន់សម្រាប់ថ្លៃដើមផលិតឡើយ រួមមានថ្លៃជី កម្លាំងពលកម្ម ថ្លៃទឹក និងថ្លៃថាមពលអគ្គិសនី។ កសិករវៀតណាមនិយាយថា ជាធម្មតាផ្លែស្រកានាគ អាចលក់បានតម្លៃប្រហែល៦៥សេនដុល្លារ ឬស្មើនឹង២ ៦០០រៀល​ ក្នុងមួយគីឡូក្រាម ប៉ុន្តែនៅក្នុងខែកញ្ញា ឆ្នាំ២០២៦​តម្លៃបានធ្លាក់ចុះហៅលែងឮតែម្តង ធ្វើកសិករដេកជូតទឹកភ្នែក។ ប្រធានសមាគមផ្លែស្រកានាគវៀតណាម បានចាត់ទុកការធ្លាក់ចុះនៃតម្លៃនេះថា បណ្តាលមកពីការកើនឡើងនៃការប្រមូលផលព្រមគ្នា ធ្វើឱ្យផ្លែស្រការនាគជោរជន់លើទីផ្សារ។ ចំណែក ប្រទេសចិន ដែលធ្លាប់តែជាទីផ្សារនាំចេញដ៏សំខាន់របស់ផ្លែស្រកានាគវៀតណាម កំពុងពង្រីកការដាំដុះផ្លែរបស់ខ្លួនផងដែរ។ គ្រាន់តែក្នុងខេត្ត ឡំដុង (Lâm Đồng) មួយរបស់ប្រទេសវៀតណាម មានផ្ទៃដីដាំផ្លែស្រកានាគជាង២៦ ០០០ហិកតា […]

tilapia-fillet-1470416047903-800x800
វៀតណាមរកចំណូលបាន៩០លានដុល្លារ ពីការនាំចេញត្រីទីឡាព្យ៉ា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៦

ហាណូយ៖ ប្រទេសប្រេស៊ីលកំពុងក្លាយជាទីផ្សារសំខាន់មួយសម្រាប់ត្រីទីឡាព្យ៉ារបស់វៀតណាម ដោយតម្លៃនាំចូលបានកើនឡើងយ៉ាងខ្លាំង រហូតដល់ជាង២២២ដង ស្មើនឹង៤៤លានដុល្លារ ដោយធ្វើឱ្យប្រេស៊ីលក្លាយជាទីផ្សារដ៏សំខាន់សម្រាប់ផផលិតផលត្រីនេះ។ បើគិតពីទីផ្សារនាំចេញទាំងអស់ ការនាំចេញត្រីទីឡាព្យ៉ារបស់វៀតណាម មានតម្លៃសរុប៩០លានដុល្លារ ក្នុងរយៈពេល៨ខែដំបូងឆ្នាំនេះ កើនឡើង៤៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តម្រូវការទីផ្សារប្រទេសជប៉ុនបានកើនឡើង៧៧ភាគរយ ដោយតម្លៃនាំចេញកើនដល២លានដុល្លារ។ ចំណែកនៅមជ្ឈិមបូព៌ា ការនាំចេញទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត មានតម្លៃ៧លានដុល្លារ កើនឡើង២៣ភាគរយ ខណៈទីផ្សារសហភាពអឺរ៉ុបមានតម្លៃ៤លានដុល្លារ កើនឡើង៧ភាគរយ។ ការនាំចេញត្រីទីឡាព្យ៉ាទៅសហរដ្ឋអាម៉េរិក មានតម្លៃសរុប២១លានដុល្លារ ធ្លាក់ចុះ៤៨ភាគរយ។ ទីផ្សារត្រីទីឡាព្យ៉ាពិភពលោក ត្រូវបានព្យាករណ៍ថា នឹងកើនពី១៥,៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ទៅប្រមាណ២១ពាន់លានដុល្លារ ក្នុងឆ្នាំ២០៣៥។ ត្រីទីឡាព្យ៉ាមានសក្តានុពលសម្រាប់ទីផ្សារមួយចំនួន ប្រសិនបើផលិតផលអាចបំពេញតាមតម្រូវការ ពាក់ព័ន្ធនឹងគុណភាព លក្ខណៈបច្ចេកទេសផលិតផល ប្រព័ន្ធតាមដានប្រភព និងវិញ្ញាបនបត្រនិរន្តរភាព។ រីឯសហគ្រាសអាចផ្តោតលើការកែច្នៃ ការធ្វើពិពិធកម្មផលិតផល និងការឆ្លើយតបទៅនឹងតម្រូវការជាក់លាក់របស់ទីផ្សារនីមួយៗ៕ (ផាន់ អាណា)

image_2026-10-19_15-51-02
មហាព្យុះទីហ្វុងចម្ពី នឹងបោកបក់ទៅដល់តៃវ៉ាន់ និងឆ្នេរសមុទ្រចិន ក្នុងរង្វង់ថ្ងៃទី២៣ ខែតុលា

ហាណូយ៖ មជ្ឈមណ្ឌលជាតិព្យាករធនធានទឹក និងឧតុនិយមវៀតណាម បានឱ្យដឹងនៅរសៀលថ្ងៃទី១៨ ខែតុលាថា ព្យុះឈ្មោះ ចម្ពី ដ៏ខ្លាំងក្លាមួយ ដែលកំពុងស្ថិតនៅលើមហាសមុទ្រប៉ាស៊ីហ្វិកភាគពាយ័ព្យ និងមានចម្ងាយប្រហែល ២,៧០០ គីឡូម៉ែត្រ ពីភាគខាងកើតប្រទេសហ្វីលីពីន។ ចម្ពី គឺជាឈ្មោះព្យុះដាក់តាមភាសាឡាវ ដោយយកឈ្មោះដើមរុក្ខជាតិចម្បី។​ ព្យុះនេះមានកម្លាំងខ្យល់បក់ជាប់ជាប្រចាំក្នុងកម្រិតទី១៦ និងខ្យល់កន្ត្រាក់លើសកម្រិតទី១៧ តាមមាត្រដ្ឋានវាស់កម្លាំងព្យុះរបស់វៀតណាម។ ក្នុងរយៈពេល២៤ម៉ោងបន្ទាប់ ព្យុះចម្ពី ត្រូវបានព្យាករថា នឹងធ្វើដំណើរឆ្ពោះទៅទិសខាងលិចឆៀងពាយ័ព្យ ក្នុងល្បឿនជាមធ្យមប្រមាណ២០គីឡូម៉ែត្រក្នុងមួយម៉ោង សំដៅទៅកោះតៃវ៉ាន់ ដោយបន្តរក្សាកម្លាំងខ្យល់ដ៏ខ្លាំងក្លាក្នុងកម្រិតទី១៦ និងខ្យល់កន្ត្រាក់លើសកម្រិតទី១៧។ ចំណែកក្រសួងធនធានទឹក និងឧតុនិយមនៃព្រះរាជាណាចក្រកម្ពុជា​ បានប្រកាសក្នុងសេចក្តីជូនដំណឹងថា ឈ្មោះនេះ ដែលកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច មានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី លើអាងទន្លេមេគង្គ និងឈូងសមុទ្រកម្ពុជា ដោយធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ នៅក្នុងប្រទេសកម្ពុជា។ យោងតាមទីភ្នាក់ងារឧតុនិយមវៀតណាមរំពឹងថា ព្យុះនេះនឹងបន្តរក្សាកម្លាំងដ៏ខ្លាំងក្លារបស់ខ្លួនប្រហែលពីរថ្ងៃទៀត មុននឹងចាប់ផ្ដើមចុះខ្សោយបន្តិចម្ដងៗ ចាប់ពីថ្ងៃទី២១ ខែតុលាតទៅ។ នៅពេលព្យុះចម្បីធ្វើដំណើរមកជិតកោះតៃវ៉ាន់ វាត្រូវបានរំពឹងថា នឹងនៅតែមានកម្លាំងខ្យល់បក់ជាប់ជាប្រចាំក្នុងកម្រិតទី១៥ និងខ្យល់កន្ត្រាក់លើសកម្រិតទី១៧។ ផ្អែកតាមទិន្នន័យព្យាករបច្ចុប្បន្ន មជ្ឈមណ្ឌលឧតុនិយមវៀតណាមបានវាយតម្លៃថា ព្យុះចម្ពី […]

image_2026-10-19_15-45-08
ចិន និងអាម៉េរិក ព្រមព្រៀងកាត់បន្ថយពន្ធនាំចូល ជាពិសេសផលិតផលកសិកម្ម

ប៉េកាំង៖ ចិន និងសហរដ្ឋអាម៉េរិក បានព្រមព្រៀងគ្នាកាត់បន្ថយពន្ធគយលើទំនិញនាំចូលរៀងៗខ្លួន ដែលមានតម្លៃសរុប៦០ពាន់លានដុល្លារ​ រាប់តាំងពីពោត រហូតដល់ផលិតផលគ្រឿងសម្អាងរបស់អាម៉េរិក និងរាប់ពីសម្ភារៈប្រើប្រាស់ក្នុងផ្ទះ រហូតដល់ប្រដាប់ក្មេងលេងរបស់ចិន។ តាមរយៈក្រុមប្រឹក្សាពាណិជ្ជកម្មចិន-អាម៉េរិក ប្រទេសទាំងពីរបានដាក់សំណើរៀងៗខ្លួន ដោយកំណត់មុខទំនិញមានតម្លៃ៣០ពាន់លានដុល្លារ ឱ្យទទួលបានការអនុគ្រោះផ្នែកពន្ធគយកាន់តែប្រសើរ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់តំណាងពាណិជ្ជកម្មអាម៉េរិក។ ការកាត់បន្ថយពន្ធបដិការ និងការបន្ធូរបន្ធយជម្លោះពាណិជ្ជកម្មនេះ គឺជាលទ្ធផលកើតចេញពីកិច្ចប្រជុំកំពូលលើកទី២ នៅឆ្នាំ២០២៦នេះ រវាងប្រធានាធិបតីចិន លោក ស៊ី ជីនភីត (Xi Jinping) និងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) នៅទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន។ ចិនគ្រោងកាត់បន្ថយពន្ធគយបដិការលើផលិតផលកសិកម្មជាច្រើនមុខរបស់អាម៉េរិក រួមមាន ពោត ស្រូវសាលី ស្ពៅ សាច់ ផលិតផលទឹកដោះគោ និងប្រេងឆា។ ប៉ុន្តែ មិនបានរាប់បញ្ចូលសណ្តែកសៀងឡើយ។ ចំណែកអាម៉េរិកគ្រោងកាត់បន្ថយពន្ធ​លើផលិតផលរបស់ចិន ដូចជា ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយ រួមមានម៉ាស៊ីនឆុងកាហ្វេ និងម៉ាស៊ីនអាំងនំប៉័ង កម្រាលតុ ភួយ និងស្រោមពូកជាដើម។ ក្រសួងពាណិជ្ជកម្មចិន បានឱ្យដឹងថា ប្រទេសទាំងពីរនឹងរៀបចំកិច្ចពិភាក្សាជាប្រចាំ អំពីឱកាស និងឧបសគ្គនៃការវិនិយោគ […]

កាលវិភាគផ្សព្វផ្សាយ