អាជ្ញាធរខេត្តបាត់ដំបង និងមន្រ្តីជំនាញកំពុងតែត្រៀមសង្រ្គោះដំណាំស្រូវ និងកសិករ​ចិញ្ចឹមសត្វ

photo_2026-07-07_08-31-36 (2)

ដោយ អៀវ ឈៀងនី

ភ្នំពេញ៖ អាជ្ញាធរខេត្តបាត់ដំបង និងមន្រ្តីជំនាញ បានបញ្ជាក់ពីជំហររបស់ខ្លួនកាលពីថ្ងៃទី៦ ខែកក្កដានេះ ឆ្នាំ២០២៦ថា ស្ថានភាពរាំងស្ងួតនៅស្រុកឯកភ្នំ និងស្រុកសង្កែ អាជ្ញាធរ និងមន្រ្តីជំនាញកំពុងតែពិត្យមើលកន្លែងណា ដែលមានលទ្ធភាពសង្គ្រោះបាននឹងរុញទឹកជួយសង្គ្រោះភ្លាមៗជាពិសេសដំណាំស្រូវរបស់កសិករ​ និងមុខរបរចិញ្ចឹមសត្វ។

លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានប្រាប់ទូរទស្សន៍ ARDB ថា ស្ថានភាពរាំងស្ងួត១៧ ០០០ហិកតានេះ គឺមាននៅក្នុងស្រុកសង្កែ ស្រុកឯកភ្នំ និងស្រុកនៅតាមព្រំដែនខ្លះ ពាក់ព័ន្ធរឿងដំណាំស្រូវ ដោយសារខ្វះប្រភពទឹក ហើយក្រៅពីនេះនៅសំពៅលូន កំរៀង ប៉ះពាល់តិចតួច៧០ ទៅ ១០០ហិកតាតាមតំបន់មួយចំនួន។

លោក បានមានប្រសាសន៍ថា “យើងចុះពិនិត្យជាក់ស្តែង កន្លែងណាដែលមានលទ្ធភាពសង្គ្រោះបាន គឺមន្ទីរធនធានទឹកនឹងរុញទឹក គឺយើងអត់ទុកទេប្រភពទឹកពីអាងធំៗ ដូចជា៖ អាងពហុបំណងសេកសក ឬទំនប់ទឹកកង្ហក់មានទឹកច្រើន។អាជ្ញាធរនឹងបើកទម្លាយរុញទឹកទៅជួយសង្គ្រោះភ្លាមៗដោយមិនទុកឡើយ។ ប៉ុន្តែបើសិនជានៅឆ្ងាយពិបាកបន្តិចដែលយើងនៅតែពឹងលើទឹកភ្លៀងដដែល”។

យោងតាមមន្រ្តីកសិកម្ម អាជ្ញាធរមានលទ្ធភាពអាចអន្តរាគមន៍ជួយសង្គ្រោះបានដូចជា នៅស្រុកឯកភ្នំ ជាតំបន់ដែលនៅកៀកប្រភពទឹក អាជ្ញាធរអាចជួយសង្គ្រោះបានមួយចំនួនធំ។ ដោយឡែកស្រុកសង្កែ តំបន់ខ្លះ ដូចជាតំបន់១ និងតំបន់២ ស្ថិតនៅឆ្ងាយពីប្រព័ន្ធធារាសាស្ត្រធ្វើឱ្យការនាំទឹកទៅជួយសង្គ្រោះមានការលំបាក និងត្រូវបន្តពឹងផ្អែកលើទឹកភ្លៀង។

លោក ឡែមផូរ សុថាវរិទ្ធិ នាយកប្រតិបត្តិសមាគមវារីវប្បករនៅកម្ពុជាបានលើកឡើងថា ភាពរាំងស្ងួតនេះនៅខេត្តបាត់ដំបងដូចជានៅតំបន់ទំនាបកណ្តាលបានធ្វើ​ឲ្យមានផលប៉ះពាលមួយចំនួនដល់របរកសិកម្មជាពិសេស វារីវប្បកម្ម​​និងការចិញ្ចឹមសត្វធ្ងន់ធ្ងរផងដែរ ដោយសារតែអ្នកបង្កាត់និងភ្ញាស់ត្រីខ្វះទឹក ដែលធ្វើឲ្យការផ្គត់ផ្គង់កូនត្រីជួបការលំបាកដល់អ្នកចិញ្ចឹមក្នុងស្រុក និងអាចប្រឈមមុខទិន្នផលថយចុះ។​​

ប្រធានសមាគមខាងលើបញ្ជាក់ថា ភាពរាំងស្ងួតនៅរដូវវស្សាបច្ចុប្បន្ន​​​ធ្វើ​ឲ្យ​មានការបារម្ភខ្លាំង​ទៅហើយចុះទម្រាំបាតុភូត  អែលនីណូទៀត ដែលនឹងមកដល់ខាងមុខទៀត យើងអាចមានផលប៉ះពាល់ខ្លាំងដល់វិស័យកសិកកម្ម ជាពិសេស វិស័យវារីវប្បកម្ម ដែលត្រូវការទឹកជាធំហើយខាងសមាគមក៏បានរម្លឹកដល់ កសិករ​ដែរ គួរតែរក្សាទឹកទុកនិងរកវិធីប្រើ​ប្រាស់ចំណីជាដើម។

ប្រទេសកម្ពុជាក៏កំពុងប្រឈមនឹងបម្រែបម្រួលអាកាសធាតុដែលអាចបណ្តាលឱ្យមានភាពមិនទៀងទាត់នៃរដូវភ្លៀង និងការកើនឡើងនៃហានិភ័យគ្រោះរាំងស្ងួតនៅតំបន់កសិកម្មមួយចំនួន។ ជុំវិញបញ្ហានេះ ​អាជ្ញាធរខេត្តបាត់ដំបងបាន​ធ្វើការផ្សព្វផ្សាយតាំងពីដំបូងទីដល់កសិករមួយចំនួននៅតាមតំបន់ខ្លះ បានដឹងក៏ពន្យារពេលការដាំដុះ។

លើសពីនេះរដ្ឋបាលខេត្តបាន​ត្រៀមលក្ខណៈស្នើទៅរាជរដ្ឋាភិបាល ក្នុងការត្រៀមជាកញ្ចប់ស្បៀងបម្រុង និងគ្រាប់ពូជស្រូវសម្រាប់ចែកជូនកសិករ ធ្វើការស្តារឡើងវិញ បើសិនជានៅក្នុងករណីតំបន់ណា ដែលមានប្រភពទឹកគ្រប់គ្រាន់។

បាតុភូតកម្តៅហួតហែង អែលនីញ៉ូ ត្រូវបានព្យាករណ៍ថា នឹងវាយលុក និងគ្របដណ្តប់វិសាលភាពរហូតដល់ទៅ៦៣ភាគរយ នៃភពផែនដីទាំងមូល នៅក្នុងអំឡុងពេលពីខែវិច្ឆិកា ដល់ខែមករាខាងមុខនេះ។ យោងតាមការព្រមានពីទីភ្នាក់ងារគ្រប់គ្រងមហាសមុទ្រ និងបរិយាកាសជាតិអាម៉េរិក ពិភពលោកត្រៀមនឹងជួបវិបត្តិគ្រោះធម្មជាតិក្តៅសាហាវបំផុតនៅក្នុងឆ្នាំ២០២៧ ដែលវានឹងបំផ្លិចបំផ្លាញវិស័យកសិកម្មយ៉ាងធ្ងន់ធ្ងរ។

យោងតាមរបាយការណ៍ គិតចាប់ថ្ងៃទី ១៣ ខែមិថុនា ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ គ្រោះរំាងស្ងួតប៉ះពាល់ខេត្តចំនួនបួនគឺ ខេត្តកំពង់ធំ ផ្ទៃដីទំហំ១៥២ហិកតា និងផ្ទៃដីប្រឈម ៧  ៧៨៨ហិកតា។ ខេត្តបន្ទាយមានជ័យ ផ្ទៃដីទំហំ៦ ៤៣៦ហិកតា ខេត្តបាត់ដំបង ផ្ទៃដីទំហំ១៨ ៣៦២ហិកតា និងេខេត្តសៀមរាប ផ្ទៃដីទំហំ១៩ ៥០៣ហិកតា ស្មើ៤៨ឃុំនៃស្រុកចំនួន១២ មានផ្ទៃដីសរុបចំនួន៤៤ ៤៥៣ហិកតា បាននឹងកំពុងខ្វះខាតទឹកស្រោចស្រព្វ ព្រោះពុំមានភ្លៀងគ្រប់គ្រាន់ និងស្ទឹងបឹងបួររីងស្ងួត នៅសល់សម្រាប់មនុស្ស និងសត្វប្រើប្រាស់់។

ដោយឡែកផ្ទៃដីកសិកម្មទំហំ៧ ៧៨៨ហិកតា ខេត្តកំពង់ធំបាននឹងកំពង់សង្គ្រោះ ដោយ ឯកឧត្តម អភិបាលខេត្តដឹកនាំមន្ទីរជំនាញ ដាក់ម៉ាស៊ីនបូមទឹកចំនួនប្រាំមួយកន្លែង និងមានភ្លៀងធ្លាក់ជាប់គ្នា បានពីរបីថ្ងៃ និងខេត្តសៀមរាប​មានភ្លៀងធ្លាក់បណ្តើរៗហើយ។

ឯកឧត្តមអភិបាលខេត្ត បានដឹកនាំមន្ទីរជំនាញ និងក្រុមការងារចុះពិនិត្យផ្ទាល់ និងបានដាក់ម៉ាស៊ីនបូបទឹក សម្រាប់សង្រ្គោះដំណាំស្រូវ និងមានភ្លៀងធ្លាក់ពីរបីថ្ងៃជាប់គ្នា ស្រូវចាប់ផ្តេីមលូតលាស់ឡេីងវិញ។ រហូតដល់ពេលនេះ ដំណាំស្រូវពុំទាន់មានការខូចខាត និងបាត់បង់នៅឡើយទេ។

ចំណែកលោក សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍ថា «ចំពោះបញ្ហានេះ គឺយើងបានសង្គ្រោះបានខ្លះហើយ ដូចជានៅខេត្តកំពង់ធំ ដោយសារប៉ុន្មានថ្ងៃមកនេះ មានភ្លៀងធ្លាក់មក។ ចំពោះខេត្តបីទៀត គឺមិនមានប្រភពទឹកគ្រប់គ្រាន ចំណែកទឹកដែលសល់នៅក្នុងបឹងត្រពាំង ឬស្រះ គឺទុកសម្រាប់ប្រជាពលរដ្ឋប្រើ និងទុកសម្រាប់សត្វផឹក តែយ៉ាងណាខេត្តទាំងបីនោះ ក៏មិនមានការខូចខាត ដែលថាសង្គ្រោះមិនបាននោះដែរ។ ជាមួយគ្នា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ខ្ពស់ ចំពោះបញ្ហានេះ។

ជាមួយគ្នានេះដែរ ក៏មានការស្នើទៅក្រសួងធនធានទឹក និងឧតុនិយម ឱ្យចូលរួមក្នុងការអន្តរាគមន៍ ដើម្បីរកប្រភពទឹកជួយសង្គ្រាះដែរ ប្រសិនបើមានបញ្ហាដល់ការមានការងាប់ស្រូវ។ ចំណែកខាងក្រសួងកសិកម្ម ​រុក្ខាប្រមាញ់ និងនេសាទ ក៏បានត្រៀមពូជស្រូវ សម្រាប់ធ្វើស្រែឡើងវិញដែរ បើស្រូវក្នុងខេត្តទាំងបួននេះ មានកូនរដ័វប្រាំងអូសបណ្តាលយូរ ដោយសារមានបាតុភូតអែលនីញ៉ូនឹងកើតឡើង៕


9a0e86777470c2cdbf43fec27b1a9249_48c37bfa-53d6-47cf-8e69-d046fcd76d33
ឆ្នាំ២០២៦ ផ្លែស្រកានាគវៀតណាម ធ្លាក់ថ្លៃហៅលែងឮ

វៀតណាម៖ តម្លៃផ្លែស្រកានាគវៀតណាម នៅកម្រិតកសិដ្ឋាន ក្នុងខេត្តតំបន់ខ្ពង់រាបកណ្តាលប្រទេសវៀតណាម បានធ្លាក់ចុះដល់៩០ភាគរយ និងតម្លៃចុះថោកមកនៅត្រឹម២៧ដុល្លារ ឬស្មើនឹង៩៦០រៀល​ ក្នុងមួយគីឡូក្រាម ដោយសារជោរជាន់ទីផ្សារខ្លាំងពេក។ កសិករវៀតណាមម្នាក់ បានប្រមូលផលផ្លែស្រកានាគចំនួន៣តោន ហើយឈ្មួញបានទិញតែផ្លែល្អៗចំនួន១,៥ តោន សម្រាប់នាំចេញទៅប្រទេសចិន ដោយឱ្យតម្លៃដល់កសិករត្រឹម១៩សេនដុល្លារ ឬស្មើនឹង៧៦០រៀល ក្នុងមួយគីឡូក្រាម ចំណែកផ្លែនៅសល់ លក់បានតម្លៃត្រឹម២សេនដុល្លារ ឬស្មើនឹង៨០រៀល​ ក្នុងមួយគីឡូក្រាម ប៉ុណ្ណោះ។ ចំណែកកសិករម្នាក់ទៀត បាននិយាយថា បើឈ្មួញឱ្យតម្លៃត្រឹម២៧សេនដុល្លារ ក្នុងមួយគីឡូក្រាម គឺមិនគ្រប់គ្រាន់សម្រាប់ថ្លៃដើមផលិតឡើយ រួមមានថ្លៃជី កម្លាំងពលកម្ម ថ្លៃទឹក និងថ្លៃថាមពលអគ្គិសនី។ កសិករវៀតណាមនិយាយថា ជាធម្មតាផ្លែស្រកានាគ អាចលក់បានតម្លៃប្រហែល៦៥សេនដុល្លារ ឬស្មើនឹង២ ៦០០រៀល​ ក្នុងមួយគីឡូក្រាម ប៉ុន្តែនៅក្នុងខែកញ្ញា ឆ្នាំ២០២៦​តម្លៃបានធ្លាក់ចុះហៅលែងឮតែម្តង ធ្វើកសិករដេកជូតទឹកភ្នែក។ ប្រធានសមាគមផ្លែស្រកានាគវៀតណាម បានចាត់ទុកការធ្លាក់ចុះនៃតម្លៃនេះថា បណ្តាលមកពីការកើនឡើងនៃការប្រមូលផលព្រមគ្នា ធ្វើឱ្យផ្លែស្រការនាគជោរជន់លើទីផ្សារ។ ចំណែក ប្រទេសចិន ដែលធ្លាប់តែជាទីផ្សារនាំចេញដ៏សំខាន់របស់ផ្លែស្រកានាគវៀតណាម កំពុងពង្រីកការដាំដុះផ្លែរបស់ខ្លួនផងដែរ។ គ្រាន់តែក្នុងខេត្ត ឡំដុង (Lâm Đồng) មួយរបស់ប្រទេសវៀតណាម មានផ្ទៃដីដាំផ្លែស្រកានាគជាង២៦ ០០០ហិកតា […]

tilapia-fillet-1470416047903-800x800
វៀតណាមរកចំណូលបាន៩០លានដុល្លារ ពីការនាំចេញត្រីទីឡាព្យ៉ា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៦

ហាណូយ៖ ប្រទេសប្រេស៊ីលកំពុងក្លាយជាទីផ្សារសំខាន់មួយសម្រាប់ត្រីទីឡាព្យ៉ារបស់វៀតណាម ដោយតម្លៃនាំចូលបានកើនឡើងយ៉ាងខ្លាំង រហូតដល់ជាង២២២ដង ស្មើនឹង៤៤លានដុល្លារ ដោយធ្វើឱ្យប្រេស៊ីលក្លាយជាទីផ្សារដ៏សំខាន់សម្រាប់ផផលិតផលត្រីនេះ។ បើគិតពីទីផ្សារនាំចេញទាំងអស់ ការនាំចេញត្រីទីឡាព្យ៉ារបស់វៀតណាម មានតម្លៃសរុប៩០លានដុល្លារ ក្នុងរយៈពេល៨ខែដំបូងឆ្នាំនេះ កើនឡើង៤៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តម្រូវការទីផ្សារប្រទេសជប៉ុនបានកើនឡើង៧៧ភាគរយ ដោយតម្លៃនាំចេញកើនដល២លានដុល្លារ។ ចំណែកនៅមជ្ឈិមបូព៌ា ការនាំចេញទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត មានតម្លៃ៧លានដុល្លារ កើនឡើង២៣ភាគរយ ខណៈទីផ្សារសហភាពអឺរ៉ុបមានតម្លៃ៤លានដុល្លារ កើនឡើង៧ភាគរយ។ ការនាំចេញត្រីទីឡាព្យ៉ាទៅសហរដ្ឋអាម៉េរិក មានតម្លៃសរុប២១លានដុល្លារ ធ្លាក់ចុះ៤៨ភាគរយ។ ទីផ្សារត្រីទីឡាព្យ៉ាពិភពលោក ត្រូវបានព្យាករណ៍ថា នឹងកើនពី១៥,៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ទៅប្រមាណ២១ពាន់លានដុល្លារ ក្នុងឆ្នាំ២០៣៥។ ត្រីទីឡាព្យ៉ាមានសក្តានុពលសម្រាប់ទីផ្សារមួយចំនួន ប្រសិនបើផលិតផលអាចបំពេញតាមតម្រូវការ ពាក់ព័ន្ធនឹងគុណភាព លក្ខណៈបច្ចេកទេសផលិតផល ប្រព័ន្ធតាមដានប្រភព និងវិញ្ញាបនបត្រនិរន្តរភាព។ រីឯសហគ្រាសអាចផ្តោតលើការកែច្នៃ ការធ្វើពិពិធកម្មផលិតផល និងការឆ្លើយតបទៅនឹងតម្រូវការជាក់លាក់របស់ទីផ្សារនីមួយៗ៕ (ផាន់ អាណា)

image_2026-10-19_15-51-02
មហាព្យុះទីហ្វុងចម្ពី នឹងបោកបក់ទៅដល់តៃវ៉ាន់ និងឆ្នេរសមុទ្រចិន ក្នុងរង្វង់ថ្ងៃទី២៣ ខែតុលា

ហាណូយ៖ មជ្ឈមណ្ឌលជាតិព្យាករធនធានទឹក និងឧតុនិយមវៀតណាម បានឱ្យដឹងនៅរសៀលថ្ងៃទី១៨ ខែតុលាថា ព្យុះឈ្មោះ ចម្ពី ដ៏ខ្លាំងក្លាមួយ ដែលកំពុងស្ថិតនៅលើមហាសមុទ្រប៉ាស៊ីហ្វិកភាគពាយ័ព្យ និងមានចម្ងាយប្រហែល ២,៧០០ គីឡូម៉ែត្រ ពីភាគខាងកើតប្រទេសហ្វីលីពីន។ ចម្ពី គឺជាឈ្មោះព្យុះដាក់តាមភាសាឡាវ ដោយយកឈ្មោះដើមរុក្ខជាតិចម្បី។​ ព្យុះនេះមានកម្លាំងខ្យល់បក់ជាប់ជាប្រចាំក្នុងកម្រិតទី១៦ និងខ្យល់កន្ត្រាក់លើសកម្រិតទី១៧ តាមមាត្រដ្ឋានវាស់កម្លាំងព្យុះរបស់វៀតណាម។ ក្នុងរយៈពេល២៤ម៉ោងបន្ទាប់ ព្យុះចម្ពី ត្រូវបានព្យាករថា នឹងធ្វើដំណើរឆ្ពោះទៅទិសខាងលិចឆៀងពាយ័ព្យ ក្នុងល្បឿនជាមធ្យមប្រមាណ២០គីឡូម៉ែត្រក្នុងមួយម៉ោង សំដៅទៅកោះតៃវ៉ាន់ ដោយបន្តរក្សាកម្លាំងខ្យល់ដ៏ខ្លាំងក្លាក្នុងកម្រិតទី១៦ និងខ្យល់កន្ត្រាក់លើសកម្រិតទី១៧។ ចំណែកក្រសួងធនធានទឹក និងឧតុនិយមនៃព្រះរាជាណាចក្រកម្ពុជា​ បានប្រកាសក្នុងសេចក្តីជូនដំណឹងថា ឈ្មោះនេះ ដែលកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច មានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី លើអាងទន្លេមេគង្គ និងឈូងសមុទ្រកម្ពុជា ដោយធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ នៅក្នុងប្រទេសកម្ពុជា។ យោងតាមទីភ្នាក់ងារឧតុនិយមវៀតណាមរំពឹងថា ព្យុះនេះនឹងបន្តរក្សាកម្លាំងដ៏ខ្លាំងក្លារបស់ខ្លួនប្រហែលពីរថ្ងៃទៀត មុននឹងចាប់ផ្ដើមចុះខ្សោយបន្តិចម្ដងៗ ចាប់ពីថ្ងៃទី២១ ខែតុលាតទៅ។ នៅពេលព្យុះចម្បីធ្វើដំណើរមកជិតកោះតៃវ៉ាន់ វាត្រូវបានរំពឹងថា នឹងនៅតែមានកម្លាំងខ្យល់បក់ជាប់ជាប្រចាំក្នុងកម្រិតទី១៥ និងខ្យល់កន្ត្រាក់លើសកម្រិតទី១៧។ ផ្អែកតាមទិន្នន័យព្យាករបច្ចុប្បន្ន មជ្ឈមណ្ឌលឧតុនិយមវៀតណាមបានវាយតម្លៃថា ព្យុះចម្ពី […]

image_2026-10-19_15-45-08
ចិន និងអាម៉េរិក ព្រមព្រៀងកាត់បន្ថយពន្ធនាំចូល ជាពិសេសផលិតផលកសិកម្ម

ប៉េកាំង៖ ចិន និងសហរដ្ឋអាម៉េរិក បានព្រមព្រៀងគ្នាកាត់បន្ថយពន្ធគយលើទំនិញនាំចូលរៀងៗខ្លួន ដែលមានតម្លៃសរុប៦០ពាន់លានដុល្លារ​ រាប់តាំងពីពោត រហូតដល់ផលិតផលគ្រឿងសម្អាងរបស់អាម៉េរិក និងរាប់ពីសម្ភារៈប្រើប្រាស់ក្នុងផ្ទះ រហូតដល់ប្រដាប់ក្មេងលេងរបស់ចិន។ តាមរយៈក្រុមប្រឹក្សាពាណិជ្ជកម្មចិន-អាម៉េរិក ប្រទេសទាំងពីរបានដាក់សំណើរៀងៗខ្លួន ដោយកំណត់មុខទំនិញមានតម្លៃ៣០ពាន់លានដុល្លារ ឱ្យទទួលបានការអនុគ្រោះផ្នែកពន្ធគយកាន់តែប្រសើរ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់តំណាងពាណិជ្ជកម្មអាម៉េរិក។ ការកាត់បន្ថយពន្ធបដិការ និងការបន្ធូរបន្ធយជម្លោះពាណិជ្ជកម្មនេះ គឺជាលទ្ធផលកើតចេញពីកិច្ចប្រជុំកំពូលលើកទី២ នៅឆ្នាំ២០២៦នេះ រវាងប្រធានាធិបតីចិន លោក ស៊ី ជីនភីត (Xi Jinping) និងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) នៅទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន។ ចិនគ្រោងកាត់បន្ថយពន្ធគយបដិការលើផលិតផលកសិកម្មជាច្រើនមុខរបស់អាម៉េរិក រួមមាន ពោត ស្រូវសាលី ស្ពៅ សាច់ ផលិតផលទឹកដោះគោ និងប្រេងឆា។ ប៉ុន្តែ មិនបានរាប់បញ្ចូលសណ្តែកសៀងឡើយ។ ចំណែកអាម៉េរិកគ្រោងកាត់បន្ថយពន្ធ​លើផលិតផលរបស់ចិន ដូចជា ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយ រួមមានម៉ាស៊ីនឆុងកាហ្វេ និងម៉ាស៊ីនអាំងនំប៉័ង កម្រាលតុ ភួយ និងស្រោមពូកជាដើម។ ក្រសួងពាណិជ្ជកម្មចិន បានឱ្យដឹងថា ប្រទេសទាំងពីរនឹងរៀបចំកិច្ចពិភាក្សាជាប្រចាំ អំពីឱកាស និងឧបសគ្គនៃការវិនិយោគ […]

កាលវិភាគផ្សព្វផ្សាយ