របរនេសាទ និងការចិញ្ចឹមត្រីសមុទ្រកំពុងក្លាយជាប្រភពចំណូលសំខាន់របស់ប្រជាសហគមន៍ត្រពាំងរពៅខេត្តកំពត

IMG_0158

ដោយ រស្មី

ភ្នំពេញ៖ ការចិញ្ចឹមវារីវប្បកម្មសមុទ្រ បានកំពុងជួយរកចំណូលដល់ប្រជាសហគមន៍ត្រពាំងរពៅ ដោយបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ជីវភាពប្រជាសហគមន៍ និងផ្តល់ទាំងចំណូលផ្ទាល់ និងជួយអភិរក្សធនធានធម្មជាតិ។

សហគមន៍នេសាទត្រពាំងរពៅ ស្ថិតនៅភូមិត្រពាំងរពៅ សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។​​ សហគមន៍មួយនេះក្រៅពីរបរនេសាទ ពេលនេះពលរដ្ឋបានចាប់ផ្តើមពង្រីកការចិញ្ចឹមវារីវប្បកម្មជាច្រើនប្រភេទដូចជា ត្រីស្ពង់ ផ្ទក់សមុទ្រ ងាវ ក្តាមថ្ម ដើម្បីផ្គត់ផ្គង់លើទីផ្សារ។

អ្នកស្រី ឡោះ សាឌះ ប្រធានគណៈកម្មាធិការផ្សព្វផ្សាយរបស់សហគមន៍នេសាទ ត្រពាំងរពៅ បានប្រាប់ឱ្យដឹងថា បច្ចុប្បន្ននេះក្រៅពីនេសាទរបស់ប្រជាសហគមន៍ក្នុងការរកចំណូលចិញ្ចឹមជីវិត ពួកគាត់ចាប់ផ្តើមចិញ្ចឹមត្រីសមុទ្រផងដែរ។ របរនេះមានភាពកក់កបល្អ ដោយសារពេលចិញ្ចឹមបានផលមក មានឈ្មួញមកទិញទាំងអស់ ហើយពេលខ្លះមិនគ្រប់តម្រូវការថែមទៀត។ ក្នុងចំណោមសមាជិកសហគមន៍ជាង៤៤០នាក់ គឺស្ទើរទាំងអស់ បានប្រកបរបរនេសាទ និងចិញ្ចឹមត្រីសមុទ្រ។

ចំណែកអ្នកស្រី ឡោះ សាឌះ មានកសិដ្ឋានចិញ្ចឹមក្តាមថ្ម ពីរកន្លែងទំហំផ្ទៃដីបួនហិកតាកន្លះ ចិញ្ចឹមត្រីស្ពង់ ស្ពង់ជាង២ ០០០បែ ចិញ្ចឹមងាវប្រាំហិកតា។ ក្រៅពីនេះក៏មានចិញ្ចឹមត្រីតុកកែ និងត្រីខ្ទក់សមុទ្រ ដែលមានសមាជិកចិញ្ចឹមត្រឹមតែ១៨គ្រួសារទេ តែឈានចូលដល់ឆ្នាំ២០២៦នេះ បានកើនឡើងរហូតដល់២៧គ្រួសារ ហើយនឹងមានកំណើនបន្ថែមទៀត នៅដើមឆ្នាំក្រោយ។

អ្នកស្រីប្រធានគណៈកម្មាធិការផ្សព្វផ្សាយរបស់សហគមន៍នេសាទ ត្រពាំងរពៅ បានបញ្ជាក់ប្រាប់ដែរថា បច្ចុប្បន្នតម្រូវការត្រីសមុទ្រខ្ពស់ណាស់ ដែលក្នុងមួយសប្តាហ៍ គឺគេត្រូវការយ៉ាងហោចណាស់មួយតោនដែរ ប៉ុន្តែការផ្គត់ផ្គង់មិនបានគ្រប់តាមតម្រូវការឡើយ។ ចំណែគ្រឿងសមុទ្រ ដែលមានតម្រូវការខ្ពស់ជាងគេ មានចំនួនបីប្រភេទ គឺងាវ ត្រីតុកកែ និងត្រីផ្ទក់សមុទ្រ។ សម្រាប់តម្លៃវិញត្រីផ្ទក់សមុទ្រលក់បានមួយគីឡូក្រាម ៣ ៥០០០រៀល ត្រីតុកកែលក់ចេញក្នុងមួយគីឡូក្រាម៤០ ០០០ម៉ឺនរៀល។

អ្នកស្រីបានឱ្យដឹងថា ក្រៅពីនេះក៏មានប្រជាសហគមន៍នេសាទត្រីសម្រាប់លក់ស្រស់ និងត្រីងៀតសម្រាប់លក់លើទីផ្សារ ដែលក្នុងនេះមានលក់ក្នុងប្រទេស និងមួយចំនួនទៀតបាននាំចេញទៅក្រៅប្រទេសផង។ ជាងនេះទៅទៀត សហគមន៍អ្នកស្រីក៏មានប្រជាពលរដ្ឋកែច្នៃបង្គាសម្រាប់លក់តាមលក្ខណៈគ្រួសារក៏មានច្រើនដែរ ដោយក្នុងនេះ ពួកគាត់លក់ទាំងក្នុងសហគមន៍ និងមួយចំនួននាំទៅលក់នៅរាជធានីភ្នំពេញ។

លោក ស៊ង វ៉ាន់ អ្នកចិញ្ចឹមត្រីសមុទ្រ រស់នៅសហគមន៍នេសាទត្រពាំងរពៅ បានប្រាប់ឱ្យដឹងថា ការចិញ្ចឹមត្រីសមុទ្រនេះ ជារឿងមួយសំខាន់សម្រាប់ផ្គត់ផុ្គង់លើទីផ្សារ។ ទោះបីមានការចិញ្ចឹមច្រើន និងការនេសាទបែបធម្មជាតិ កង្វះត្រីសមុទ្រនៅកើតមានផងដែរ។

លោកស្រី រេបេកា ប៊ែល (Rebekah Bell) តំណាងអង្គការស្បៀងអាហារ និងកសិកម្ម (Food and Agriculture Organization)ប្រចាំកម្ពុជា បានឱ្យដឹងថា គម្រោង CamAdapt ក៏បានជួយគាំទ្រលើការងារស្តារព្រៃកោងកាង ជម្រកងាវសមុទ្រ ក៏ដូចជាសកម្មភាពអភិរក្សនានា ដែលដឹកនាំដោយសហគមន៍ និងការគ្រប់គ្រងធនធានជលផលប្រកបដោយចីរភាព។

កិច្ចខិតខំប្រឹងប្រែងទាំងនេះ បាននិងកំពុងជួយបង្កើនភាពរឹងមាំកាន់តែប្រសើរដល់ប្រព័ន្ធអេកូឡូស៊ីសមុទ្រ បង្កើនផលិតភាពជលផល និងជួយរក្សាបាននូវភាពធន់ដល់សហគមន៍តំបន់ឆ្នេរ។

គួរបញ្ជាក់ថា សហគមន៍នេសាទត្រពាំងរពៅ គឺជាតំបន់សក្តានុពលទាំងតំបន់ទេសចរណ៍ និងក៏ជាទីកន្លែងចិញ្ចឹមត្រីសមុទ្រ ហើយក៏ជាទីកន្លែងនេសាទបែបធម្មជាតិដ៏សក្តានុពលមួយ ក្នុងទឹកដីខេត្តកំពត៕


image_2026-07-08_11-46-05
តើប្រទេសណាខ្លះ ដែលអាចរងផលប៉ះពាល់ខ្លាំងជាងគេពីបាតុភូតមហាអែលនីញ៉ូ នៅឆ្នាំ២០២៦

អន្តរជាតិ៖ យោងតាមការចេញផ្សាយអំពីការព្យាករណ៍ បានឱ្យដឹងជាបន្តបន្ទាប់ថា ប្រទេសដែលអាចរងផលប៉ះពាល់ខ្លាំងបំផុតពីការបង្កើនឥទ្ធិពលបាតុភូតមហាអែលនីញ៉ូ (Super El Nino) នៅឆ្នាំ២០២៦ ត្រូវបានប្រមូលផ្តុំ​ នៅទូទាំងទ្វីបអាស៊ីអាគ្នេយ៍ អាស៊ីខាងត្បូង អាហ្វ្រិកខាងត្បូង អាម៉េរិកកណ្តាល និងអាម៉េរិកខាងត្បូង។ យោងតាមការវាយតម្លៃរបស់ភ្នាក់ងារផ្តល់ព័ត៌មានមនុស្សធម៌អន្តរជាតិ (ReliefWeb) ដែលប្រភពអាចជឿទុកចិត្តបានដ និងភ្នាក់ងាររបស់អង្គការសហប្រជាជាតិ (United Nations) បានឱ្យដឹងថា តំបន់ទាំងនេះអាចប្រឈមនឹងភាពខុសប្រក្រតីនៃអាកាសធាតុធ្ងន់ធ្ងរជាងគេ​​ ដែលប្រទាក់ក្រឡាជាមួយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច។ ប្រទេសក្នុងទ្វីបអាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង ជួបប្រទះនឹងរលកកម្ដៅ និងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ (Severe Heat & Drought)។​ ការផ្លាស់ប្តូរដ៏ធំមួយនៅក្នុងសំណើមនៃមហាសមុទ្រប៉ាស៊ីហ្វិក កំពុងធ្វើឱ្យរបបទឹកភ្លៀងមូសុងវស្សាប្រែប្រួល ហើយបង្កឱ្យមានបញ្ហាសន្តិសុខស្បៀង សុខភាពមនុស្ស និងបណ្តាញអគ្គិសនី។ ប្រទេសវៀតណាម និងថៃ អាចប្រឈមនឹងរលកកម្ដៅខ្លាំង និងកង្វះទឹកធ្ងន់ធ្ងរជាងគេ។ យោងតាមការវាយតម្លៃរបអំពីក្របខ័ណ្ឌហានិភ័យកម្ដៅរបស់សាកលវិទ្យាល័យ អុក្សហ្វឺត (Oxford University) របស់ប្រទេសអង់គ្លេស បានចាត់ថ្នាក់ទីក្រុងហូជីមិញ និងទីក្រុងបាងកក ជាទីក្រុងអាចមានហានិភ័យខ្ពស់បំផុត នៅលើពិភពលោក ដោយសារសំណើមរួមបញ្ចូលគ្នា និងដង់ស៊ីតេមនុស្សក្នុងទីក្រុង។ ប្រទេសហ្វីលីពីន និងប្រទេសឥណ្ឌូណេស៊ី អាចប្រឈមមុខនឹងគ្រោះរាំងស្ងួតដ៏ខ្លាំងក្លា អូសបន្លាយពេលយូរ […]

image_2026-07-08_09-59-50
ហ្វីលីពីនព្រមានកសិករកុំឱ្យដាំអំពៅ ខណៈ “មហាអែលនីញ៉ូ” ត្រូវបានព្យាករថា នឹងកាន់តែខ្លាំង

ប៊ូគីដណុន៖ សហព័ន្ធអភិវឌ្ឍន៍កសិកម្មអំពៅប្រកបដោយចីរភាព នៅតំបន់កោះមីនដាណាវ (Mindanao Sustainable Sugarcane Agricultural Development Federation) របស់ប្រទេសហ្វីលីព បានព្រមានកសិករមិនឱ្យដាំដំណាំអំពៅ នៅក្រោយខែមិថុនា ឆ្នាំ២០២៦នេះ ដោយសារដំណាំដាំថ្មីៗ អាចរងការខូចខាតធ្ងន់ធ្ងរ ប្រសិនបើគ្រោះរាំងស្ងួត ដែលត្រូវបានព្យាករថា នឹងអូសបន្លាយពីប្រាំមួយ ទៅប្រាំពីរខែ ដោយសារបាតុភូតមហាអែលនីញ៉ូ (Super El Nino) កើតឡើងជាក់ស្តែង។ ប្រធានសហព័ន្ធអភិវឌ្ឍន៍កសិកម្មអំពៅប្រកបដោយចីរភាព នៅតំបន់កោះមីនដាណាវ បានព្រមានបែបនេះ បន្ទាប់ពីរដ្ឋបាលសេវាអាកាសធាតុ ភូគព្ភសាស្ត្រ និងតារាសាស្ត្រហ្វីលីពីន បានព្យាករថា បាតុភូតអែលនីញ៉ូទំនងជានឹងវិវឌ្ឍទៅដល់កម្រិតខ្លាំងបំផុតនៅប៉ុន្មានខែខាងមុខ និងអាចបន្តឥទ្ធិពលរហូតដល់ដើមឆ្នាំ២០២៧។ ក្នុងវេទិកាអាកាសធាតុលើកទី១៩៧ (197th Climate Forum) ដែលរៀបចំតាមប្រព័ន្ធអនឡាញ រដ្ឋបាលសេវាអាកាសធាតុ ភូគព្ភសាស្ត្រ និងតារាសាស្ត្រហ្វីលីពីន បានឱ្យដឹងថា មានលទ្ធភាពលើសពី ៦០ភាគរយ ដែលអែលនីញ៉ូនឹងកាន់តែខ្លាំង នៅចុងឆ្នាំ២០២៦ និងបន្តដល់ដើមឆ្នាំ២០២៧។ លោកស្រី អាណា លីហ្សា សូលីស (Ana Liza Solis) ប្រធានផ្នែកតាមដាន […]

photo_2026-06-25_10-51-36
ពូជកាហ្វេកម្ពុជាបីប្រភេទ នៅខេត្តមណ្ឌលគិរី នឹងត្រូវបន្សុទ្ធពូជ ដើម្បីក្លាយជាកាហ្វេមានគុណភាពកាន់តែល្អ និងមានទីផ្សារកាន់តែទូលំទូលាយ

ដោយ៖ រស្មី ភ្នំពេញ៖ ក្នុងចំណោមកាហ្វេបីប្រភេទ ដែលកំពុងដាំនៅក្នុងខេត្តមណ្ឌលគិរី កំពុងត្រូវបានគេសិក្សាស្រាវជ្រាវ ដើម្បីបន្សុទ្ធពូជឱ្យក្លាយជាកាហ្វេមានគុណភាពកាន់តែល្អ ងាយដាំដុះ ស៊ូទ្រាំអាកាសធាតុ និងពិសេស អាចឈោងចាប់ទីផ្សារបានទូលំទូលាយ ទាំងនៅក្នុងស្រុក និងក្រៅប្រទេស។ ការសិក្សាស្រាវជ្រាវបន្សុទ្ធពូជកាហ្វេនេះ ត្រូវបានធ្វើឡើងរវាងសមាគមកាហ្វេកម្ពុជា សហការណ៍ជាមួយវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប។ ប្រធានសមាគមកាហ្វេកម្ពុជា លោក ឌុក ពិសិដ្ឋ បានបញ្ជាក់ប្រាប់ថា ពូជកាហ្វេ ដែលប្រជាពលរដ្ឋពេញនិយមដាំនៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន ជាពិសេសនៅក្នុងខេត្តមណ្ឌលគិរី មានបីប្រភេទ។ ​ក្នុងចំណោមនេះមានពីរប្រភេទគេដាំជាអាជីព ដូចជា ពូជរ៉ូប៊ូស្តា (Robusta) អារ៉ាប៊ីកា (Arabica)។ ចំណេកមួយប្រភេទទៀត មានឈ្មោះ អ៊ិចស៊ែលសា (Excelsa) ដែលនៅសេសសល់ពីជំនាន់បារាំង ហើយមានដុះក្នុងព្រៃ និងអ្នកខ្លះក៏បានដាំកាហ្វេប្រភេទនេះផងដែរ។ ក្នុងចំណោមពូជកាហ្វធំៗ ទាំងបីនេះដែរ ត្រូវបានលោក ឌុក ពិសិដ្ឋ បញ្ជាក់ប្រាប់ថាចំពោះពូជកាហ្វេនីមួយៗ ត្រូវបានសិក្សា និងបន្សុទ្ធពូជយ៉ាងហោចណាស់ ប្រើពេលប្រាំបីឆ្នាំ ដើម្បីយកគ្រាប់វាទៅដាំដុះបន្តទៀត ហើយតាមដានលទ្ធផលរបស់វា មុននឹងយកមកប្រើប្រាស់ជាផ្លូវការ និងដាក់វាជាពូជកាហ្វេ ប្រចាំប្រទេសកម្ពុជា។ ក្នុងចំណោមនេះ គេអាចជ្រើសរើសវិធីសំខាន់ៗសម្រាប់បន្សុទ្ធពូជ […]

image_2026-07-08_07-39-29
សិង្ហបុរី និងឥណ្ឌូណេស៊ី ចុះកិច្ចព្រមព្រៀងឥណទានកាបូន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបៃតង

ហ្សាការតា៖ ប្រទេសសិង្ហបុរី និងប្រទេសឥណ្ឌូណេស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយ​ ស្តីពីឥណទានកាបូន ​ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើហិរញ្ញប្បទានអាកាសធាតុឱ្យកាន់តែស៊ីជម្រៅ​ ស្របពេល បរិយាកាសពិភពលោកប្រែប្រួលកាន់តែមិនច្បាស់លាស់។ ប្រទេសទាំងពីរនឹងសហការគ្នាលើឥណទានកាបូន ក្រោមអនុស្សរណៈនៃការយោគយល់គ្នា​ ដែលត្រូវបានចុះហត្ថលេខា​ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ នៅឯកិច្ចប្រជុំចង្អៀតប្រចាំឆ្នាំរវាងមេដឹកនាំសិង្ហបុរី និងឥណ្ឌូណេស៊ី ដែលត្រូវបានធ្វើឡើងនៅទីក្រុងហ្សាការតា។ ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម ឥណ្ឌូណេស៊ី បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា អនុស្សរណៈនៃការយោគយល់គ្នានេះ គឺស្របតាមកិច្ចព្រមព្រៀងស្តីពីការប្រែប្រួលអាកាសធាតុ​ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ កិច្ចព្រមព្រៀងនេះ​ ត្រូវបានចុះហត្ថលេខាដោយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី​ លោក ហ្គាន គីមយ៉ុង (Gan Kim Yong) និងរដ្ឋមន្ត្រីក្រសួងបរិស្ថានឥណ្ឌូណេស៊ី លោក ម៉ូហាម៉ាដ​ ជុមហួរ ហ៊ីដាយ៉ាត (Mohammad Jumhur Hidayat)។ ថ្លែងពីការចុះហត្ថលេខានេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម សិង្ហបុរី​ បានមានប្រសាសន៍ថា ប្រទេសសិង្ហបុរី បានប្តេជ្ញាចិត្តក្នុងការកសាងទីផ្សារកាបូន ដែលមានភាពធន់ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ អនុស្សរណៈនេះ ក៏បង្ហាញពីសុឆន្ទៈរបស់ប្រទេសសិង្ហបុរី និងប្រទេសឥណ្ឌូណេស៊ី […]

កាលវិភាគផ្សព្វផ្សាយ