ធនាគារ ARDBចូលរួមគាំទ្រ និង​លើកម្ពស់​សមត្ថភាព​ផ្នែកគ្រប់គ្រង​ហិរញ្ញវត្ថុ​ដល់ម្ចាស់ជីវកម្ម​ក្នុងស្រុក​

image_2026-06-26_13-08-59

ដោយ ឡុង សារេត​

ភ្នំពេញ៖ ​ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB)​ បន្ត​​ចូលរួមគាំទ្រនិងលើកកម្ពស់ដល់ការ​បណ្តុះបណ្តាល​​សមត្ថភាព​ជូន​​ម្ចាស់អាជីវកម្មក្នុងស្រុក​​ផ្តោតលើប្រធានបទ “គោលការណ៍គណនេយ្យ និងការគ្រប់គ្រង​ហិរញ្ញវត្ថុ​”។​ វគ្គបណ្តុះបណ្តាល​នេះ​​​រៀបចំនៅ​មជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ច​ តេជោដោយ​មានកិច្ចសហការពីសមាគម​សហគ្រិនវ័យក្មេងកម្ពុជា សមាគម​ធនាគារនៅកម្ពុជា និងសមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ ​​កាលព្រឹកថ្ងៃទី​២៥ ខែមិថុនា​។​

អ្នកស្រី ជុន សុថានី នាយក​នាយកដ្ឋាន​យុទ្ធសាស្ត្រ​និងអភិវឌ្ឍន៍អាជីវកម្ម​នៃសាជីវកម្ម​ធានាឥណទានកម្ពុជា​ និងជាសមាជិកក្រុមប្រឹក្សាភិបាល​នៃសមាគម​សហគ្រិន​វ័យក្មេងកម្ពុជា​បានឱ្យដឹង​ថា កម្មវិធីថ្ងៃនេះ ជាកម្មវិធីមួយនៅក្នុង​កម្មវិធីដំណើរការទទួលឥណទាន​​របស់សមាគម​សហគ្រិនវ័យក្មេង​ ដោយមានការសហការ​ជាមួយនិងភាគីពាក់ព័ន្ធផ្សេងរួមទាំងសមាគមធនាគារ​និងធនាគារមួយចំនួន​ដែលបានឧបត្ថម្ភ​មកដល់កម្មវិធីរបស់យើង​។

កម្មវិធីASSESS យើងចាប់ផ្តើមតាំងពីឆ្នាំ​២០២៥​ ហើយមានកម្មវិធីមួយកញ្ចប់បានបញ្ចប់នៅឆ្នាំ​២០២៥ហើយ​សម្រាប់ឆ្នាំ​២០២៦នេះ​កម្មវិធីរបស់យើងបានចាប់ផ្តើម​ក្នុងខែមិថុនា​ ហើយនៅថ្ងៃទី​២៥ ខែមិថុនានេះ​ជាថ្ងៃទី២នៃ​វគ្គសិក្សាទាំង៧​របស់​Assess to finance Program ដែលវគ្គសិក្សាលើកទី១យើងធ្វើ​ទី​១៩ខែមិថុនា​ ផ្តោតទៅលើប្រធានបទ​ ការពង្រីកអាជីវកម្មនិង​ផែនការកំណើន​ ហើយសម្រាប់ថ្ងៃនេះវិញ ប្រធានបទ​ផ្តោតលើ​គោលការណ៍​គណនេយ្យ​និងការគ្រប់គ្រងហិរញ្ញវត្ថុ​។ ការៀបចំរបាយការហិរញ្ញវត្ថុ​ ការយល់ដឹងបីស្តង់ដាគណនេយ្យ​ផ្សេងៗដែលខាងនិយ័តករ​មានតម្រូវការ​សម្រាប់​ស្ថាប័ន ឬអាជីវកម្ម​ទូទៅ​ ក៏ដូចជាការៀបចំនូវគោលនយោបាយ​ នីតិវិធី​សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុ​នៅក្នុងអាជីវកម្ម​ផងដែរ។​

គោលបំណង​សំខាន់នៃការបង្កើត​កម្មវិធី Assess to finance Program​ របស់យើងនេះគឺដើម្បីជួយ​បង្កើនសមត្ថភាពរបស់ SME ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ​ ក៏ដូចជាការគ្រប់គ្រងអាជីវកម្មរបស់ពួកគាត់​អាចទៅទទួលបានហិរញ្ញប្បទាន​ពីស្ថាប័ន​ធនាគារ ។ដូចនេះគោលបំណងរបស់យើង​គឺចង់ជួយដល់ SME​ទាំងអស់ដែលមានតម្រូវការ​ផ្នែកហិរញ្ញវត្ថុ​ ដែលកន្លងមកម្ចាស់អាជីវកម្មទាំងនោះនៅមានការខ្វះខាត​អ្វីខ្លះ របាយការណ៍​ពេលទៅជួបគ្រឹះស្ថាន​ធនាគារ​ ឈានទៅសិក្សាដើម្បីទទួលបានឥណទាន​។ ដូចនេះ​ កម្មវិធី​ Assess to finance Programរបស់យើង​រៀបចំឡើងដើម្បីដោះស្រាយបញ្ហាទាំងអស់នេះជូន​ដល់​ SME។

យើងសង្ឃឹមថាម្ចាស់អាជីវកម្ម​ ក៏ដូចជាបុគ្គលិកជាន់ខ្ពស់របស់អាជីវកម្ម​ដែលបានចូលរួមសិក្សានៅក្នុងកម្មវិធីរបស់យើង​និងទទួលបានចំណេះដឹង ជំនាញផ្សេងៗដែលគាត់ត្រូវការ​​ដើម្បីរៀបចំ​ហិរញ្ញវត្ថុនៅតាមក្រុមហ៊ុន​ ព្រមទាំងចេះរៀបចំគម្រោងអាជីវកម្ម​របស់ក្រុមហ៊ុន​ឱ្យបានច្បាស់លាស់​ពេល​​ទៅជួបខាងគ្រឹះស្ថានធនាគារអាច​ជជែកគ្នាបាន​។​

សម្រាប់វគ្គសិក្សានេះ គិតថា​វានឹងផ្តល់ជាប្រយោជន៍​ច្រើន​ដល់ម្ចាស់​អាជីវកម្ម​ដែលអាចរៀបចំ​ផែនការពង្រីកអាជីវកម្ម​ទាំងក្នុងពេលសព្វថ្ងៃនិងនៅពេលខាងមុខ។ ព្រោះមុខជំនាញទាំង៧ដែលបានបង្រៀន​ដល់ពួកគាត់នេះ​វាជួយបំពេញបន្ថែម​នៅចំណុចខ្វះខាត​ក្នុងអាជីវកម្មរបស់គាត់​ ដើម្បីឱ្យគាត់អាចបន្តពង្រីក​អាជីវកម្ម​ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត​។​

តាមការសិក្សា ក៏ដូចជាតាមការជួបផ្ទាល់​ជាមួយម្ចាស់អាជីវកម្មទូទៅ​ ពិសេស​បើផ្តោតទៅលើម្ចាស់អាជីវកម្ម​ (SME) ដែលកំពុង​មានការរីកចម្រើននៅក្នុងប្រទេស​សព្វថ្ងៃ​។ បញ្ហាគ្រប់គ្រង​ផ្នែកហិរញ្ញវត្ថុ​ជាបញ្ហា​ចម្បង​ ដែលជាទូទៅម្ចាស់អាជីវកម្មគាត់បានដឹង​ពីការគ្រប់គ្រងអាជីវកម្ម​របស់គាត់ដោយធ្វើយ៉ាងម៉េច​លក់ឱ្យបានច្រើន និងធ្វើដូចម្តេច​រកភ្ញៀវឱ្យបាន​។ ប៉ុន្តែអ្វីដែលសំខាន់​៕


image_2026-11-18_16-01-01
កូរ៉េខាងត្បូងគ្រោងវិនិយោគ១៦៣លានដុល្លារ សាងសង់រោងចក្រផលិតអាហារនៅវៀតណាម

ហាណូយ៖ ក្រុមហ៊ុនផលិតចំណីអាហារដ៏ធំ របស់កូរ៉េខាងត្បូង កាលពីសប្ដាហ៍មុន បានប្រកាសផែនការសាងសង់រោងចក្រផលិតចំណីមួយ ដែលមានទុនវិនិយោគ១៦៣លានដុល្លារ នៅទីក្រុងបាក់និញ (Bac Ninh) ភាគខាងជើងប្រទេសវៀតណាម ដើម្បីពង្រីកសមត្ថភាពផលិត សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងតំបន់អាស៊ាន និងនាំចេញទៅកាន់ទ្វីបអឺរ៉ុប។ ក្រុមហ៊ុនផលិតចំណីអាហាររបស់កូរ៉េឈ្មោះសាមយ៉ាង ហ្វូដស៍ (Samyang Foods) គឺជាអ្នកផលិតមីកញ្ចប់ដ៏ពេញនិយមម៉ាក ប៊ុលដាក់ (Buldak) នឹងមានសមត្ថភាពដំឡើងខ្សែសង្វាក់ផលិតកម្មរហូតដល់៨ខ្សែ ហើយនឹងក្លាយជាមូលដ្ឋានផលិតកម្មនៅក្រៅប្រទេស ដែលគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការនៅចុងឆ្នាំ២០២៦។ យោងតាមការលើកឡើងរបស់ក្រុមហ៊ុន បានឱ្យដឹងថា ការវិនិយោគនេះនឹងកាត់បន្ថយការពឹងផ្អែកលើតំបន់ផលិតកម្មតែមួយ ចំពេលមានភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយជាសកល។ក្រុមហ៊ុនបានជ្រើសរើសយកប្រទេសវៀតណាម ដោយសារថ្លៃដើមផលិតកម្មមានការប្រកួតប្រជែងល្អ ជាពិសេសមានវត្ថុធាតុដើមសំខាន់ៗ ដូចជាម្សៅស្រូវសាលី និងប្រេងដូង។ ក្រុមហ៊ុនក៏បានលើកឡើងពីបណ្តាញដឹកជញ្ជូនដ៏មានអំណោយផល ទីតាំងភូមិសាស្ត្រល្អ ដែលអាចឱ្យរោងចក្រនេះផ្គត់ផ្គង់ផលិតផលទៅកាន់ទីផ្សារអាស៊ាន និងអឺរ៉ុបបានយ៉ាងមានប្រសិទ្ធភាព។ ក្រុមហ៊ុន សាមយ៉ាង បានបន្ថែមថា ថ្លៃដើមវិនិយោគ ការចំណាយសម្រាប់ប្រតិបត្តិការ និងនីតិវិធីសាងសង់នៅប្រទេសវៀតណាម មានលក្ខណៈប្រកួតប្រជែងជាងនៅសហរដ្ឋអាមេរិក និងអឺរ៉ុប។ ដើម្បីអនុវត្តគម្រោងនេះ ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនបានអនុម័តការវិនិយោគទឹកប្រាក់ចំនួន៩៨លានដុល្លារ ដែលគ្រោងនឹងដំណើរការក្រោមឈ្មោះ សាមយ៉ាង ហ្វូដស៍ បាក់និញ អិលអិលស៊ី (Samyang Foods Bac Ninh […]

sean-catching-big-jeff-head-coho-salmon-1024x563
អង្គការការពារសុខមាលភាពត្រី នៅអាម៉េរិក ដាក់ឱ្យប្រើស្តង់ដារថ្មីសម្រាប់ត្រីសាម៉ុន

វ៉ាស៊ីនតោន៖​ អង្គការការពារសុខមាលភាពត្រី នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក បានដាក់ឱ្យប្រើប្រាស់ស្តង់ដារថ្មី ស្តីពីសុខុមាលភាពសត្វ ដែលកំណត់ជាក់លាក់សម្រាប់ពូជត្រីសាម៉ុងមួយប្រភេទ ក្រោមវិញ្ញាបនបត្របញ្ជាក់សតង់ដារសម្រាប់វិស័យវារីវប្បកម្ម។ អង្គការផ្តល់វិញ្ញាបនបត្របែបមនុស្សធម៌អន្តរជាតិ (Certified Humane International) ដែលជាអង្គការ នៅតំបន់អាមេរិកឡាទីន និងអាស៊ី បានវាយតម្លៃលើដំណាក់កាលផ្សេងៗនៃដំណើរការផលិតកម្ម រួមមាន ការសម្លាប់​ និងការគ្រប់គ្រងត្រីក្នុងអំឡុងពេលចិញ្ចឹម ការដឹកជញ្ជូន និងនីតិវិធីនៃការប្រមូលផល។ គោលបំណងចម្បង គឺដើម្បីកំណត់លក្ខខណ្ឌតម្រូវ ដែលជួយណែនាំក្នុងការគ្រប់គ្រង និងវាយតម្លៃស្ថានភាពសុខុមាលភាពរបស់ពូជសត្វត្រី​សាលមុន ម្ស៉ាង​​ មានឈ្មោះថា កូហូ (Coho)។ ស្តង់ដារថ្មីនេះ បានគិតគូរពីលក្ខណៈពិសេស និងអត្តសញ្ញាណជីវសាស្ត្ររបស់ត្រីសាលមុន​ កូហូ ដែលខុសពីស្តង់ដារទូទៅសម្រាប់ត្រីសាម៉ុនផ្សេងទៀត ដែលធ្លាប់ត្រូវបានកំណត់នាពេលកន្លងមក។ យោងតាមអ្នកជំនាញផ្នែកវារីវប្បកម្ម បានបញ្ជាក់ថា ឯកសារស្រាវជ្រាវបែបវិទ្យាសាស្ត្រមួយចំនួនទាក់ទងនឹងពូជត្រី កូហូ គឺផ្អែកលើការសិក្សាអំពីត្រីសាម៉ុន ក្នុងមហាសមុទ្រអាត្លង់ទិក ដែលកំណត់លក្ខណៈវិនិច្ឆ័យផ្តោតលើលក្ខណៈជាក់លាក់របស់ប្រភេទសត្វនីមួយៗ។ ការរៀបចំស្តង់ដារនេះ ក៏បានយកតាមបទពិសោធន៍ជាក់ស្តែងពីក្រុមហ៊ុន ចិញ្ចឹមត្រីប្រភេទនេះនៅប្រទេស ឈីលី ផងដែរ។ ប្រទេសឈីលី គឺជាប្រទេស ដែលផលិតត្រីសាម៉ុន កូហូ ប្រមាណ៩០ភាគរយនៃផលិតកម្មសរុបនៅទូទាំងពិភពលោក ហើយកំពុងជំរុញយ៉ាងសកម្មឱ្យត្រីប្រភេទនេះមានអត្តសញ្ញាណជាផលិតផលជាតិរបស់ខ្លួន ដើម្បីបង្កើតភាពខុសប្លែកពីត្រីសាម៉ុន ក្នុងមហាសមុទ្រអាត្លង់ទិក។ […]

9759815658021f9f1b8fcc03bb0b8a57
ល្បិចលួចស្រូវរបស់សមាជិក្រុមសាមគ្គី នៅកូរ៉េខាងជើង គឺលួចស្រូវខ្លួនឯង

ព្យុងយ៉ាង៖ កសិករនៅក្នុងក្រុមសាមគ្គីរបស់កូរ៉េខាងជើងលួចស្រូវខ្លួនរបស់ខ្លួនឯង ព្រោះខ្វះអង្ករច្រកឆ្នាំង។ ចំណែកកម្មាភិបាលរាយការណ៍ថា ស្រូវទុំពេកជ្រុះអស់។ កម្មករកសិកម្មកូរ៉េខាងជើងបានលួចស្រូវរបស់ខ្លួន​​ នៅពេលប្រមូលផលស្រូវប្រចាំ ឆ្នាំ២០២៦ ដោយលួចទម្លាក់កណ្ដាប់ស្រូវដឹកលើរទេះគោ តាមផ្លូវដឹកទៅទៅកាន់ទីលានបោកបែនរបស់ក្រុមសាមគ្គី។ សេចក្ដីរាយការណ៍របស់សារព័ត៌មាន  ដេលី​ អេនខេ​ (Daily NK) បានលើកឡើងថា អ្នកសមគំនិតលួច បានដើរពីក្រោយរទេះដឹកកណ្ដាប់ ហើយរើសទុកជារបស់ផ្ទាល់ខ្លួន។ ករណីនេះ បានកើតឡើងកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦​ នៅអ្នកបើករទេះគោកដឹកស្រូវម្នាក់ បានធ្វើឱ្យកណ្ដាប់ស្រូវមួយធ្លាក់តាមផ្លូវ ហើយលេខាបក្សភូមិ​បានឃើញសកម្មភាពនេះ។ សារព័ត៌មានដដែលនេះ បានសរសេរថា ទង្វើប្រព្រឹត្តបែបនេះបង្ហាញពីស្ថានភាពខ្វះខាតស្បៀងអាហារកាន់តែធ្ងន់ធ្ងរនៅតាមកក្រុមសាមគ្គីរបស់ប្រទេសកូរ៉េខាងជើង។ អ្នកបររទេះគោត្រូវរងចោទប្រកាន់ថា ប៉ុនប៉ងលួចកណ្ដាប់ស្រូវ ហើយត្រូវគណៈចាត់តាំងនាំខ្លួនទៅឌធ្ចើស្វ័យទិទៀននៅក្នុងអង្គប្រជុំរិះគន់ជាសាធារណៈ។ អង្គប្រជុំប្រភេទនេះតម្រូវឱ្យសមាជិកក្រុមសាមគ្គីសារភាពកំហុសរបស់ខ្លួន និងទទួលរងការរិះគន់បន្ទោសពីសំណាក់សមមិត្តនៅក្នុងក្រុមសាមគ្គី។ ការបង្កបង្កើនផលដំណាំនៅកូរ៉េខាងជើង​ កសិករប្រើគោរឱ្យអូសរទេសះ ដើម្បីដឹកជញ្ជូនដំណាំ ដោយសារខ្វះគ្រឿងយន្តកសិកម្ម។ សូម្បីតែត្រាក់ទ័រ​របស់រដ្ឋខ្លះ ត្រូវទុកចោលឱ្យពុក ដោយសារក្រុមសាមគ្គីខ្វះប្រេង។ ទោះជាយ៉ាងណា ការដឹកកណ្ដាប់ស្រូវតាមរទេះគោជ្រុះតាមផ្លូវ បានផ្តល់ឱកាសដល់សមាជិកក្រុមសាមគ្គី អាចលួចណ្ឌាប់ស្រូវខ្លួនង ហើយកម្មាភិបាលប្រចាំក្រុមសាមគ្គី​ រាយការណ៍ថា «ទិន្នផលស្រុវជ្រុះអស់ »។ តាមសេចក្តីរាយការណ៍ កម្មករកសិកម្មមួយចំនួនបានរៀបចំផែនការជាមុន និងបែងចែកតួនាទីគ្នាសម្រាប់លួច នៅមុនពេលប្រមូលផលស្រូវម្ដងៗ។ ដូចករណីនេះ អ្នកបររទេះគោលួចទម្លាក់កណ្ដាប់ស្រូវ […]

photo_2026-11-18_15-23-17
ត្រីទីឡាព្យ៉ាអាចញ៉ាំឆៅដូចត្រីសាលម៉ុនបាន តែ​អាស្រ័យលើការចិញ្ចឹម និងកែច្នៃ

ដោយ អៀវ ឈាងនី ភ្នំពេញ៖ ការញ៉ាំត្រីទីឡាព្យ៉ាឆៅ​ អាចធ្វើឡើងទៅបាន គឺអាស្រ័យទៅលើការចិញ្ចឹម និងការ​កែច្នៃ ជាពិសេស​វិធីសាស្ត្រក្នុងការសម្អាតប្រភេទពួកបាក់តេរី និងការចិញ្ចឹមត្រូវឆ្លងកាត់ការអនុវត្តតាមគោលការណ៍រីវប្បកម្មល្អ ដែលគិតតាំងពីការជ្រើសរើសពូជ ការគ្រប់គ្រងគុណភាពទឹក ការផ្ដល់ចំណី កាត់បន្ថយការប្រើប្រាស់នូវប្រភេទថ្នាំមួយចំនួន ដែលមិនប៉ះពាល់សុខភាពដល់អ្នកបរិភោគ។​ ការញ៉ាំត្រីទីឡាព្យ៉ាឆៅ អាចមានហានិភ័យដល់សុខភាព ប្រសិនបើត្រីនោះ មិនបានចិញ្ចឹម និងកែច្នៃតាមស្តង់ដារអនាម័យត្រឹមត្រូវសម្រាប់ការហូបឆៅ។ លោក កែន ចិន្តា ប្រធានការិយាល័យគាំទ្រវារីវប្បកម្មនៃធនគារអភិវឌ្ឍន៍ធនបទ និងកសិកម្ម ARDB បានប្រាប់ទូរទស្សន៍កសិករ TVថា ចំពោះការហូបឆៅ អាស្រ័យទៅលើការកែច្នៃ ។ បើសិនជាប្រជាពលរដ្ឋ មិនមាននូវវិធីសាស្ត្រក្នុងការសម្អាតប្រភេទពួកបាក់តេរី ឬក៏ពួកប៉ារ៉ាសិតមួយចំនួនចេញពីសាច់ទេ គឺវាមិនមានសុវត្ថិភាពការទទួលទាននោះទេ។ លោក កែន ចិន្តា បានមានប្រសាសន៍បន្តថា ការកែច្នៃហូបត្រីទីឡាព្យ៉ាឆៅបាន គឺកសិដ្ឋានដែលផលិត ឬក៏ចិញ្ចឹមនោះ ត្រូវឆ្លងកាត់ការអនុវត្តតាមគោលការណ៍ GAQP បានន័យថា ការអនុវត្តវារីវប្បកម្មល្អ ដែលគិតតាំងពីការជ្រើសរើសពូជ ការគ្រប់គ្រងគុណភាពទឹក ការផ្ដល់ចំណី កាត់បន្ថយការប្រើប្រាស់នូវប្រភេទថ្នាំមួយចំនួន ដែលមិនប៉ះពាល់សុខភាពដល់អ្នកបរិភោគ។ គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ ឃើញថាប្រជាជនកម្ពុជាយើងមួយចំនួន និយមបរិភោគត្រីទីឡាព្យ៉ាឆៅ […]

កាលវិភាគផ្សព្វផ្សាយ