កម្ពុជាបានត្រៀមខ្លួនរួចរាល់ក្នុងការចាកចេញពីប្រទេសអភិវឌ្ឍតិចតួច ដើម្បីពង្រឹងឯករាជ្យភាពនិងភាពម្ចាស់ការលើខ្លួនឯង

THN1 copy

ភ្នំពេញ: សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះក្នុងពិធី “អបអរសាទរខួបលើកទី ២០ ឆ្នាំ នៃការចូលជាសមាជិករបស់កម្ពុជា នៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក” ដោយសម្តេចបញ្ជាក់ថា ក្រោយពេលដែលកម្ពុជាទទួលបានសន្តិភាព ឯកភាពជាតិពេញលេញ ដែលកើតចេញពីនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានផ្តល់ឱកាសឱ្យកម្ពុជាអាចធ្វើសមាហរណកម្មជាមួយប្រទេសក្នុងតំបន់ និងពិភពលោក។

សម្តេចធិបតីបាន​ថ្លែងទៀតថា  ការចាកចេញពីភាពឯកានយោបាយនិងសេដ្ឋកិច្ចដោយបានចូលជាសមាជិកអាស៊ាន នៅឆ្នាំ ១៩៩៩ និង ការចូលជាសមាជិក WTO នៅឆ្នាំ ២០០៤ បានជំរុញឱ្យកម្ពុជា អាចចាប់យកសក្តានុពល ពីយន្តការពាណិជ្ជកម្មពហុភាគីនានា ដោយសេរី បើកចំហ មានបរិយាប័ន្ន និង ផ្អែកលើវិធានច្បាប់ ។

ក្នុងរយៈពេលជាង ២០ឆ្នាំ មកនេះ កម្ពុជាមិនត្រឹមតែអាចបំពេញតម្រូវការក្នុងស្រុកប៉ុណ្ណោះទេ, តែថែមទាំងអាចនាំផលិតផលចេញទៅក្រៅប្រទេស និងការធ្វើពិពិធកម្មនាំចេញ ក្នុងទឹកប្រាក់ពី ៤ពាន់លាន ឡើងទៅដល់៤៨ពាន់លានដុល្លា ។

សម្តេចធិបតី បានគូសបញ្ជាក់ថា សមិទ្ធផលទាំងនេះគឺកើតចេញពីចក្ខុវិស័យ និងការដាក់ចេញគោលនយោបាយច្បាស់លាស់ តាំងតែពីដើមមក ដែលបានរំលេចក្នុងយុទ្ធសាស្ត្រត្រីកោណ និង យុទ្ធសាស្ត្រចតុកោណទាំង ៤ ដំណាក់កាល ។

សម្តេចធិបតី បានបន្ថែមថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បន្តថែរក្សាសមិទ្ធផលវិជ្ជមាននានា និងពង្រីកការធ្វើសមាហរណកម្មទៅក្នុងក្របខណ្ឌ នានា ព្រមទាំបន្តថែរក្សាគោលនយោបាយអព្យាក្រឹត ដែលផ្អែកលើគោលការណ៍ច្បាប់ ហើយកម្ពុជានឹងមិនចូលរួមជាមួយយន្តការណាដែលមានចរិតនយោបាយបង្កើតឡើងដើម្បីប្រកួតប្រជែង ឬប្រឆាំងជាមួយប្រទេសណាឡើយ ។

ក្នុងឱកាសនោះ សម្តេចបវរធិបតី បានលើកឡើងថា កម្ពុជាបានត្រៀមខ្លួនរួចរាល់ក្នុងការចាកចេញពីប្រទេសអភិវឌ្ឍតិចតួច ដើម្បីពង្រឹងឯករាជ្យភាព និងភាពម្ចាស់ការលើខ្លួនឯង ។

ទន្ទឹមនេះ  គណៈកម្មាធិការអភិវឌ្ឍគោលនយោបាយនៃអង្គការសហប្រជាជាតិ បានវាយតម្លៃឱ្យកម្ពុជាឆ្លងផុតនូវការត្រួតពិនិត្យ រយៈពេល ៣ ឆ្នាំម្ដងជាលើកទី២ នៃការចាក់ចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួច ។

ជាមួយនឹងការឆ្លងផុតដំណាក់កាលពិនិត្យលើកទី ២ នេះ កម្ពុជាត្រូវបាន គណៈកម្មាធិការដដែលរបស់អង្គការសហប្រជាជាតិ ផ្ដល់អនុសាសន៍ឱ្យចាកចេញពីចំណាត់ថ្នាក់ប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ ២០២៩ ។

ពិតណាស់ថា ការចាកចេញពីឋានៈប្រទេសដែលមានការអភិវឌ្ឍតិចតួច នឹងនាំមកជាមួយនូវផលវិបាកមួយចំនួន ដូចជា ការបាត់បង់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម, ប្រព្រឹត្តកម្មពិសេស និង ដោយឡែក ដែលមានចែងក្នុងកិច្ចព្រមព្រៀង WTO ក៏ដូចជាផលវិបាកមួយចំនួនទៀត ប៉ុន្តែយើងមិនអាចនៅជាប្រទេសអ្នកក្ររហូត ដើម្បីបានការអនុគ្រោះនោះទេ ។


photo_2026-07-29_10-58-48
ខេត្តភូមិភាគឦសានទាក់ទាញគម្រោងវិនិយោគថ្មីក្នុងវិស័យកសិកម្ម ដើមទុន១០៨លានដុល្លារ

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន  បានអនុម័តគម្រោងវិនិយោគថ្មីចំនួន ៣ ក្នុងវិស័យកសិកម្ម ដែលមានទុនវិនិយោគសរុបប្រមាណ ១០៨ លានដុល្លារអាមេរិក និងរំពឹងថានឹងបង្កើតការងារប្រមាណ ៧០០ កន្លែង សម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តភូមិភាគឦសាន។ ការអនុម័តនេះ ធ្វើឡើងក្នុងកិច្ចប្រជុំលើកទី៦ របស់ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦។ គម្រោងវិនិយោគទាំងបីរួមមាន ការដាំដុះដើមកាហ្វេ និងកាកាវ ការចិញ្ចឹមសត្វចម្រុះ និងសត្តឃាតដ្ឋាន ព្រមទាំងការបង្កើតរោងចក្រកែច្នៃផលិតផលកសិកម្ម។ គម្រោងទាំងនេះត្រូវបានរំពឹងថានឹងជួយពង្រឹងខ្សែច្រវាក់តម្លៃវិស័យកសិកម្ម បង្កើនការកែច្នៃក្នុងស្រុក និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅភូមិភាគឦសាន។ ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានលើកឡើងថា ទោះបីស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅតែប្រឈមនឹងបញ្ហាប្រឈមជាច្រើនក៏ដោយ កម្ពុជានៅតែរក្សាបាននូវភាពទាក់ទាញសម្រាប់វិនិយោគិនជាតិ និងអន្តរជាតិ ដោយសារស្ថិរភាពនយោបាយ បរិយាកាសវិនិយោគល្អ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការគាំទ្រវិស័យឯកជន។ ឯកឧត្តមបានបញ្ជាក់ថា ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសចិន ដើម្បីចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត (AI) កាលពីថ្ងៃទី១៥-១៧ […]

757455162_1372635074967589_3421837076639000965_n
កម្ពុជានាំចេញផលិតផលគ្រាប់ស្វាយចន្ទីទៅអង់គ្លេសជាលើកដំបូង ក្នុងបរិមាណប្រាំបីតោន

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ កម្ពុជាបានចាប់ផ្តើមនាំចេញផលិតផលគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារចក្រភពអង់គ្លេសជាលើកដំបូង តាមរយៈសហគ្រាសក្នុងស្រុកឈ្មោះ​ ហ៊ែនក្រាហ្វធីត ឃែស៊ូ ណាត់ ស្ទឹងត្រែង (Handcrafted Cashew Nuts Stung Treng) ដោយមានការគាំទ្រពីទីភ្នាក់ងារឥណទាននាំចេញរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស (United Kingdom’s Export Finance) ដែលជាស្ថាប័នផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងការធានាពាណិជ្ជកម្ម ដើម្បីជំរុញការនាំចេញ និងការវិនិយោគអន្តរជាតិ។ យោងតាមស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា ការនាំចេញលើកដំបូងនេះ គឺជាសមិទ្ធផលដ៏គួរឱ្យមោទនភាពមួយនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជា និងចក្រភពអង់គ្លេស។ ស្ថានទូតបានបញ្ជាក់ថា ការដឹកជញ្ជូនផលិតផលគ្រាប់ស្វាយចន្ទីរបស់សហគ្រាសក្នុងស្រុកឈ្មោះ​ ហ៊ែនក្រាហ្វធីត ឃែស៊ូ ណាត់ ស្ទឹងត្រែង ទៅកាន់ចក្រភពអង់គ្លេសសម្រាប់ឆ្នាំ២០២៦ បានចាប់ផ្តើមជាផ្លូវការហើយ។ ក្រោមការគាំទ្ររបស់ ទីភ្នាក់ងារឥណទាននាំចេញរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស  ដូច្នេះសហគ្រាស ហ៊ែនក្រាហ្វធីត ឃែស៊ូ ណាត់ ស្ទឹងត្រែង អាចពង្រីកការចូលទៅកាន់ទីផ្សារចក្រភពអង់គ្លេសដោយជោគជ័យ ដែលឆ្លុះបញ្ចាំងពីគុណភាព ស្តង់ដារ និងសក្ដានុពលនៃវិស័យកែច្នៃកសិផលរបស់កម្ពុជា។ ស្ថានទូតចក្រភពអង់គ្លេសក៏បានអបអរសាទរដល់ក្រុមការងាររបស់សហគ្រាស ហ៊ែនក្រាហ្វធីត ឃែស៊ូ ណាត់ […]

fertilizer
សហភាពអឺរ៉ុប រកឃើញផលិតផលឥណ្ឌា៣៦៥មុខ មានសំណល់ថ្នាំពុល និងលោហធ្ងន់

បង់ហ្កាលូរូ៖ ពីរឆ្នាំបន្ទាប់ពីផលិតផលមានគុណភាពសម្រាប់នាំចេញរបស់ឥណ្ឌាត្រូវបានបដិសេធ មិនឱ្យនាំចូលទីផ្សារតាមបណ្តាប្រទេសជាសហភាពអឺរ៉ុប ជុំវិញថ្នាំពុលសម្លាប់សត្វល្អិត និងមានលោហៈធ្ងន់ បណ្ដុំទិន្នន័យថ្មីមួយបានបង្ហាញថា អាជ្ញាធរឥណ្ឌាមិនបានចាត់វិធានការណាមួយ ដើម្បីទប់ស្កាត់ការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតបង្កជំងឺមហារីកឡើយ។ សរុបទៅផលិតផលកសិកម្មនាំចូលពីប្រទេសឥណ្ឌាជិត៣៧០មុខ ត្រូវបានសមាជិកសហភាពអឺរ៉ុបទាំង២៧ប្រទេសរកឃើញថា មានផ្ទុកសារធាតុគីមីហាមឃាត់។ ការវិភាគទិន្នន័យពីអាជ្ញាធរសុវត្ថិភាពចំណីអាហារអឺរ៉ុប គណៈកម្មការសហភាពអឺរ៉ុប បានបង្ហាញថា ផលិតផលជាង៤៥០ត្រូវបានបដិសេធមិនឱ្យនាំចូល ឬដាក់តាំងលក់ នៅចន្លោះថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ និងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦។ ចំណែកផលិតផលចំនួន៣៦៥មុខ ត្រូវបានបដិសេធដោយសារមានសំណល់ថ្នាំសម្លាប់សត្វល្អិតលើសកម្រិត និងមានលោហធាតុធ្ងន់ ក្នុងនោះប្រហែល៥០មុខ ត្រូវបានបដិសេធដោយសារមានផ្ទុកសារធាតុគីមី អាចបង្កជំងឺមហារីក ដូចជាសារធាតុ សាល់ម៉ូណេឡា (Salmonella) អាហ្វ្លាតុក្ស៊ីន ប៊ី១ (Aflatoxin B1) និងអាក្រាតុក្ស៊ីន អេ (Ochratoxin A)។ រីឯផលិតផលជាច្រើនទៀត ត្រូវបានបដិសេធមិនឱ្យនាំចូល ពាក់ព័ន្ធនឹងការបំពុលបរិស្ថានតាមរយៈសារធាតុពុលនៅក្នុងប្រេងរ៉ែ។ ចំពោះជី និងគ្រឿងទេស ផ្លែឈើ និងបន្លែ គ្រាប់ធញ្ញជាតិ ផលិតផលធ្វើដំណាប់ និងគ្រាប់ធញ្ញជាតិ ផលិតផលនំប៉័ង និងអាហារបំប៉ន គឺផលិតផលភាគច្រើន ដែលត្រូវបានហាមឃាត់ផងដែរ។ សារធាតុគីមី គ្លរពីរីហ្វូស […]

photo_2026-07-29_11-02-33 (2)
អាជីវករលក់ខ្ទឹមនៅផ្សារសួង៖ ខ្ទឹមស្លឹកមានតម្លៃខ្ពស់ក្នុងរដូវរស្សា ព្រោះពិបាកដាំដោយសារដីសើមពេក ធ្វើឱ្យខ្ទឹមរលួយ

ដោយ អៀវ ឈៀងនី ត្បូងឃ្មុំ៖ អាជីវករលក់ខ្ទឹមនៅផ្សារសួង ខេត្តត្បូងឃ្មុំ បានអះអាងប្រាប់ទូរទស្សន៍ ARDB ថា តម្លៃខ្ទឹមស្លឹក មានការប្រែប្រួលឡើងចុះទៅតាមរដូវកាល និងតម្រូវការទីផ្សារ ហើយមានតម្លៃខ្ពស់នៅក្នុងរដូវវស្សា ព្រោះពិបាកដាំដុះ។ អ្នកស្រី អ៊ុន លឿន គឺជាអាជីវករ ដែលទិញខ្ទឹមស្លឹកពីកសិករ ដើម្បីយកទៅលក់បន្តនៅផ្សារសួង នៃខេត្តត្បូងឃ្មុំ បានរៀបរាប់ថា កាលពីចាប់ផ្តើមដំបូង អ្នកស្រីបានជិះម៉ូតូដើរស្វែងរកម៉ូយដោយផ្ទាល់ ដោយសារឃើញអ្នកភូមិដាំខ្ទឹមច្រើន ហើយមានគេមកទិញស្រាប់ អ្នកស្រីក៏សម្រេចចិត្តដើររកម៉ូយទិញបន្ត។ សព្វថ្ងៃនេះ អ្នកស្រីរស់នៅភូមិគោកស្រុក ឃុំគោកស្រុក ស្រុកដំបែ ខេត្តត្បូងឃ្មុំ បានប្រាប់ពីស្ថានភាពតម្លៃ និងរដូវកាលប្រមូលផលដំណាំ ក៏ដូចជាការប្រើដើមទុន និងប្រាក់ចំណេញបច្ចុប្បន្នថា អ្នកស្រីអាចរកចំណូលបាន ក្នុងរង្វង់ពីរសែនរៀល ក្នុងមួយថ្ងៃ ពីការលក់ស្លឹកខ្ទឹម។ រដូវកាលដែលសំបូរខ្ទឹមស្លឹក គឺនៅចំខែត្រជាក់ ឬខែធ្លាក់ខ្យល់ និងខែប្រាំង រវាងខែមិនា និងខែមេសា។ ហើយនៅរដូវកាលខ្សត់ខ្ទឹមវិញ គឺនៅរដូវវស្សា ដែលមានភ្លៀងធ្លាក់ច្រើន ទឹកភ្លៀងធ្វើឱ្យខ្ទឹមរលួយខូច និងជ្រុះស្លឹកច្រើន ជាហេតុនាំឱ្យខ្ទឹមខ្សត់ និងមានតម្លៃថ្លៃ។ អ្នកស្រី អ៊ុន […]

កាលវិភាគផ្សព្វផ្សាយ