តម្បាញក្រមាកំពុងក្លាយជាមុខរបររកប្រាក់ចំណូលសំខាន់មួយរបស់ជនជាតិព្នង

photo_2026-05-13_08-38-39

ដោយ រស្មី

មណ្ឌលគិរី៖ តម្បាញក្រមាបានក្លាយជាមុខរបរមួយដ៏សំខាន់ ក្នុងចំណោមមុខរបរដទៃទៀតដែលក្រុមជនជាតិភាគតិចព្នងរស់នៅខេត្តមណ្ឌលគិរី បានបង្កើតឡើងសម្រាប់រកចំណូលក្នុងក្រុមគ្រួសាររបស់ពួកគាត់អស់រយៈពេលប៉ុន្មានឆ្នាំមកនេះ។

អ្នកស្រី ច្រា អៀ ជាប្រធានក្រុមតម្បាញក្រមា ស្ថិតនៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានឱ្យដឹងថា ចាប់តាំងតែពីការរៀនតម្បាញក្រមា ឆ្នាំ២០២៣មក ឃើញថា ក្រុមអ្នកភូមិជាច្រើនបានចេះជំនាញនេះច្បាស់លាស់ ហើយអាចរកប្រាក់ចំណូល តាមរយៈការលក់ក្រមាជាបន្តបន្ទាប់។ ប្រាក់ចំណូលបានមកពីការត្បាញក្រមា បានចូលរួមកាត់បន្ថយការចំណាយក្នុងជីវភាព ហើយអាចដោះស្រោយឱ្យកូនទៅរៀន។ ការងាររបស់ដូនតានេះបានកំពុងជួយស្រ្តីក្នុងការរកចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ ដោយមិនចាំបាច់ចាកចេញទៅប្រកបរបរទីឆ្ងាយ។

អ្នកស្រីបន្តទៀតថា ក្រុមស្ត្រី ដែលត្បាញក្រមានៅក្នុងភូមិ ត្រូវបានបណ្តុះបណ្តាលជំនាញពីគ្រូតម្បាញមកពីខេត្តតាកែវ ដែលមានជំនាញច្បាស់លាស់ណាស់ ដោយមានសមាជិក១៥នាក់ បានកំពុងតែត្បាញនៅតាមផ្ទះ។ ការចាប់យកមុខរបតម្បាញនេះ បាននិងកំពុងជួយសម្រាលបន្ទុកស្វាមីមួយភាគ ដែលធ្លាប់ជាជន្ទល់សំខាន់ក្នុងការរកប្រាក់ចំណូលចិញ្ចឹមគ្រួសារនាពេលកន្លងមក។

បើតាមការបញ្ជាក់របស់អ្នកស្រី ច្រា អៀ ឱ្យដឹងទៀតថា តម្បាញក្រមានេះ ត្រូវបានធ្វើការណែនាំប្រាប់ពីគ្រូបណ្តុះបណ្តាលត្រឹមត្រូវ ដោយក្នុងនេះ ក្រមាខ្លះមានបណ្តោយ១,៨ម៉ែត្រ និងទទឹង៨០សង់ទីម៉ែត្រ។

លោក នេត្រ វិបុល នាយករងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS)បានប្រាប់ ARDBថា អង្គការរបស់លោកបានចូលរួមគាំទ្រដល់ស្ត្រី ដើម្បីទទួលចំណូលពីតម្បាញនៅភូមិពូតាំង និងភូមិពូរ៉ាង ខេត្តមណ្ឌលគិរី នៃគម្រោងរេដបូក កែវសីមា មានសារៈសំខាន់ខ្លាំងណាស់ ក្នុងការលើកកម្ពស់ជីវភាពរស់នៅ តាមរយៈការបង្កើតមុខរបរថ្មីជំនួសឱ្យការកាប់ឈើ និងទប់ស្កាត់ការបំផ្លាញព្រៃឈើ។

លោកបន្តថា សកម្មភាពនេះជួយឱ្យស្ត្រីមានចំណូលបន្ថែមពិតប្រាកដ បង្កើនភាពអង់អាចដល់ស្រ្តីក្នុងសហគមន៍។ ស្ត្រីមើលឃើញអំពីសមត្ថភាពពិតរបស់ខ្លួនក្នុងការរកចំណូលជួយគ្រួសារ ជំរុញកូនឱ្យបានចូលរៀន និងជំរុញការចូលរួមការពារធនធានធម្មជាតិ និងសត្វព្រៃក្នុងតំបន់។

 ជាមួយគ្នានេះដែរ លោកបានពន្យល់ថា កន្លងមកអង្គការរបស់លោកបានផ្តល់ជំនួយផ្នែកបច្ចេកទេស និងគាំទ្រមុខរបរធ្វើតម្បាញ ដែលបង្កើតជាការងារ និងបង្កើនចំណូលគ្រួសារ។

គួរបញ្ជាក់ថា នាថ្មីកន្លងមកនេះ នៅលើភ្នំដោះក្រមុំ ខេត្តមណ្ឌលគិរី បានក្លាយជាកន្លែងជួបជុំរៀនសូត្រ និងផ្ទេរចំណេះដឹងពីតម្សាញរបស់ជនជាតិភាគតិចនៅកម្ពុជាផងដែរ។ ទីតាំងទេសចរណ៍ធម្មជាតិ និងវប្បធម៌ ដែលបង្កប់ដោយជំនឿមួយនេះ មិនត្រឹមតែជាកន្លែងគោរបូជាសម្រាប់ជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី ប៉ុណ្ណោះទេ ប៉ុន្តែទីនេះវាក៏ជាកន្លែងសំខាន់មួយសម្រាប់ការជួបជុំ រៀនសូត្រ និងផ្ទេរចំណេះដឹងតម្បាញពីដូនតាផងដែរ។ កម្មវិធីនេះមានការចូលរួមពីស្ត្រីជនជាតិដើមភាគតិចជាង១០នាក់ រួមមានទាំងចាស់ទុំ យុវជន និងកុមារី ដែលមានចិត្តស្រឡាញ់ និងចង់សិក្សាជំនាញប្រពៃណីពីចាស់ទុំ។

លោក អៀង ដារ៉ូ ប្រធានគ្រប់គ្រងគម្រោងនៃអង្គការជនជាតិដើមភាគតិចកម្ពុជា (CIPO)បានបញ្ជាក់ប្រាប់ថា ការជួបជុំចែករំលែកចំណេះដឹងផ្នែកជំនាញតម្បាញរបស់ជនជាតិដើមភាគតិចនេះ បានចាប់ដំណើរការកាលពីអំឡុងពាក់កណ្តាលខែមីនា ឆ្នាំ២០២៦។

កម្មវិធីមួយនេះបានចាប់បង្រៀនរៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ ក្នុងរយៈពេលពេញមួយឆ្នាំដើម្បីឱ្យជនជាតិភាគតិចចែករំលែកចំណេះដឹង ក៏ដូចជាបង្រៀនគ្នាទៅវិញទៅមកពីអ្វី ដែលខ្លួនចេះ ដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់មានជំនាញកាន់តែច្បាស់លាស់ថែមទៀត។ ក្រៅពីនេះ ពិធីរៀបចំរៀងរាល់ចុងសប្តាហ៍នេះ ក៏មានគោលបំណងទាក់ទាញវិស័យទេសចរណ៍ផងដែរ។

ប្រធានគ្រប់គ្រងគម្រោងនៃអង្គការជនជាតិដើមភាគតិចកម្ពុជា បានប្រាប់ទូរទស្សន៍ ARDB ដែរថា គម្រោងនេះមានជនជាតិដើមភាគតិចចំនួនក្រុមចូលរួម ក្នុងនេះមាន ដូចជា ព្នង ស្ទៀង ក្រោល និងព្រៅ ហើយតទៅមុខនឹងពង្រីកជនជាតិភាគតិចឱ្យចូលរួមបន្ថែមទៀត។ នេះវាជាជំហានសំខាន់មួយទៀត ដើម្បីធានាថា វប្បធម៌ និងជំនាញប្រពៃណីដ៏សម្បូរបែបរបស់ជនជាតិដើមភាគតិច នឹងបន្តរស់រវើក និងរីកចម្រើនពីជំនាន់មួយទៅជំនាន់មួយ នៅក្នុងប្រទេសកម្ពុជា៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ