ណៃពិដោ៖ យោងតាមសហព័ន្ធស្រូវអង្ករមីយ៉ាន់ម៉ា បានឱ្យដឹងថា ការនាំចេញអង្កររបស់ប្រទេសភូមា ក្នុងឆ្នាំហិរញ្ញវត្ថុ ២០២៥-២០២៦ ដោយគិតចាប់ផ្តើមពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ មានចំនួនជាង២,៧លានតោន គិតទឹកប្រាក់ជាង៨៦១លានដុល្លារ។
នៅក្នុងឆ្នាំ២០២៥ ប្រទេសភូមាបាននាំចេញអង្ករជាង១៤២ ៧០០តោន គិតជាទឹកប្រាក់៥២លានដុល្លារ ក្នុងខែមេសា, អង្ករជាង៥២៩ ០០ តោន គិតជាទឹកប្រាក់៩០លានដុល្លារ ក្នុងខែឧសភា, អង្ករជាត២១០ ០០០ តោន គិតជាទឹកប្រាក់៧១លានដុល្លារ ក្នុងខែមិថុនា, អង្ករជាង ២៣០ ០០០តោន គិតជាទឹកប្រាក់៧៧លានដុល្លារ ក្នុងខែកក្កដា, អង្ករជាង១៩០ ០០០តោន គិតជាទឹកប្រាក់៦៥លានដុល្លារ ក្នុងខែសីហា, អង្ករជាង១៦៨ ០០០ តោន គិតជាទឹកប្រាក់៥២លានដុល្លារ ក្នុងខែកញ្ញា, អង្ករជាង៣១០ ០០០តោន គិតជាទឹកប្រាក់៩២លានដុល្លារ ក្នុងខែតុលា, អង្ករជាង២៦៣ ៨១៥តោន គិតជាទឹកប្រាក់៧៦លានដុល្លារ ក្នុងខែវិច្ឆិកា, អង្ករជាង៣៣១ ៨៦៩តោន គិតជាទឹកប្រាក់៩៩លានដុល្លារ ក្នុងខែធ្នូ។
ចំណែកនៅក្នុងឆ្នាំ២០២៦ នាំចេញអង្ករជាង២០៨ ៨៤៧តោន គិតជាទឹកប្រាក់៦០លានដុល្លារ ក្នុងខែមករា, អង្ករជាង១៧៨ ១៩១តោន គិតជាទឹកប្រាក់៥៥លានដុល្លារ ក្នុងខែកុម្ភៈ និងនាំចេញអង្ករជាង២៣៤ ៦៩០តោន គិតជាទឹកប្រាក់៧១លានដុល្លារ ក្នុងខែមីនា។
ពាណិជ្ជកម្មអង្កររបស់ភូមា គឺពឹងផ្អែកយ៉ាងខ្លាំងលើការដឹកជញ្ជូនតាមសមុទ្រ។ សហព័ន្ធស្រូវអង្ករភូមាមានគោលបំណងសម្រេចបានការនាំចេញអង្ករចំនួនបីលានតោន ក្នុងឆ្នាំសារពើពន្ធ ២០២៥-២០២៦។ ប្រទេសភូមារកចំណូលពីការនាំចេញអង្ករបានជាង១,១២៩ពាន់លានដុល្លារ ក្នុងឆ្នាំហិរញ្ញវត្ថុ ២០២៤-២០២៥ ដោយគិតពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។
ក្រសួងពាណិជ្ជកម្មភូមា កំពុងសហការជាមួយសហភាពសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មភូមា សហព័ន្ធស្រូវអង្ករភូមា សមាគមគ្រាប់សណ្តែក សណ្តែកសៀង ពោត និងគ្រាប់ល្ងភូមា សមាគមរោងចក្រកាត់ដេរភូមា សមាគមឧស្សាហកម្មភូមា សមាគមរោងចក្រ និងអ្នកផលិតកៅស៊ូភូមា សមាគមកែច្នៃផលិតផលជលផល និងអ្នកនាំចេញភូមា ដើម្បីបំពេញតាមគោលដៅនាំចេញប្រចាំខែ និងសម្រួលដល់ការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស៕












