ការនាំចូលអង្កររបស់ហ្វីលីពីននៅឆ្នាំ២០២៦ អាចឡើងដល់៤,៨លានតោន

Rice-import-22April2024

ម៉ានីល៖ ក្រសួងកសិកម្មបានប្រកាសថា ការនាំចូលអង្កររបស់ប្រទេសហ្វីលីពីន នៅឆ្នាំ២០២៦នេះ អាចឈានដល់៤,៨លានតោន ដែលអាចស្មើគ្នា ឬលើសពីបរិមាណនាំចូលអង្ករក្នុងឆ្នាំ២០២៤ ដោយសារការកើនឡើងនៃថ្លៃដើម និងអាកាសធាតុឡើងកម្តៅដោយសារបាតុភូតអែលនីណូ គំរាមកំហែងដល់ទិន្នផលស្រូវក្នុងស្រុក។

លោក អាណែល ឌឺមេសា (Arnel de Mesa) អនុរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦នេះថា ដោយសារតែសម្ពាធបែបនេះ យើងនឹងនាំចូលអង្ករ៤,៨លានតោន នៅឆ្នាំនេះ ឬច្រើនជាងនេះ។

លោកបានមានប្រសាសន៍ថា កម្មវិធីអង្កររបស់ក្រសួងកសិកម្ម បានបង្កើនបរិមាណត្រៀមនាំចូលលើសពី៤លានតោន ដើម្បីធានាបាននូវស្តុកចុងឆ្នាំរយៈពេល៨៥ថ្ងៃ ដែលជាស្តង់ដារសុវត្ថិភាពស្បៀងអាហារ។

សម្រាប់ត្រីមាសទីមួយនេះ ការិយាល័យឧស្សាហកម្មដំណាំហ្វីលីពីន បានប្រកាសថា ប្រទេសហ្វីលីពីនបាននាំចូលអង្ករចំនួន១,២៩លានតោន ដែលច្រើនជាងការនាំចេញអង្ករចំនួន៩១៧ ៨៥៥តោន និងខ្ពស់ជាងការព្យាករណ៍ពីមុនរបស់ក្រសួងកសិកម្មចំនួន៧៥០ ០០០តោន។

ក្រសួងកសិកម្មបាននិយាយថា បរិមាណនាំចូលខ្ពស់ គឺជាការចាំបាច់ដើម្បីជួយធ្វើឱ្យការផ្គត់ផ្គង់ និងតម្លៃអង្ករក្នុងស្រុកមានស្ថេរភាព ចំពេលទិន្នផលស្រូវធ្លាក់ចុះនៅឆ្នាំ២០២៦នេះ។

លោកបានមានប្រសាសន៍ថា “យើងរងផលប៉ះពាល់ពីកត្តាបីយ៉ាង ដែលយើងអាចរំពឹងទុក គឺការកើនឡើងនៃតម្លៃប្រេង ថ្លៃជីឡើងខ្ពស់ និងបាតុភូតឡើងកម្តៅ អែលនីណូ”។

រដ្ឋបាលសេវាកម្មបរិយាកាស ភូគព្ភសាស្ត្រ និងតារាសាស្ត្រ របស់ហ្វីលីពីន បានបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូត អែលនីណូ ដោយនិយាយថា បាតុភូតនេះទំនងជានឹងវិវឌ្ឍន៍ក្នុងប៉ុន្មានខែខាងមុខ ដោយចាប់ផ្តើមនៅដើមខែមិថុនា ដែលនាំមកនូវស្ថានភាពស្ងួតជាងធម្មតា ដែលអាចប៉ះពាល់ដល់វិស័យកសិកម្ម។

លោក អាណែល ឌឺមេសា បានមានប្រសាសន៍ថា តម្លៃប្រេងឥន្ធនៈខ្ពស់អាចធ្វើឱ្យមានការចំណាយច្រើនសម្រាប់ភ្ជួររាស់ដី និងការដាំដុះ ខណៈពេលតម្លៃជីកំពុងហក់ឡើងព្រមគ្នាផងដែរ។

លោកអនុរដ្ឋមន្ត្រី បានប៉ាន់ប្រមាណទិន្នផលស្រូវថ្មី​ នៅឆ្នាំ២០២៦ ទទួលបានចំនួន១៩,៨៧លានតោន ទាបជាងផែនការដំបូងចំនួន២០,២៨លានតោន។

ចំណែកអាជ្ញាធរស្ថិតិហ្វីលីពីន បានឲ្យដឹងថា ផលិតកម្មស្រូវនៅត្រីមាសទី១ ឆ្នាំ២០២៦ ក្នុងមួយហិកតាទំនងជាបានធ្លាក់ចុះ៦,៩ភាគរយ មកនៅត្រឹម៤,៣៧តោន ធៀបនឹង៤,៧តោន កាលពីឆ្នាំ២០២៥ ហើយទិន្នផលអាចបន្តធ្លាក់ចុះបន្ថែមទៀត ប្រសិនបើតម្លៃជីចូលនៅតែកើនឡើង។ ចំណែកបរិមាណស្រូវសរុបប្រចាំឆ្នាំចំនួន១៩,៨៧លានតោន អាចត្រូវបានកាត់បន្ថយបន្ថែមទៀត ប្រសិនបើតម្លៃជីឡើងដល់កម្រិតខ្ពស់។

ក្រសួងកសិកម្មបាននិយាយថា ខ្លួនក៏កំពុងតាមដានផលប៉ះពាល់អាចកើតមាននៃបាតុភូតអែលនីណូ ដែលអាចធ្វើឱ្យទិន្នផលស្រូវធ្លាក់ចុះ ក្នុងប៉ុន្មានខែខាងមុខនេះ។

លោកអនុរដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា ហានិភ័យនឹងដឹងកាន់តែច្បាស់នៅរដូវបង្កបង្កើនផលស្រូវលើកទីពីរ ដែលការខាតបង់ទិន្នផលអាចមានច្រើន។ តាមការព្យាករណ៍នៃទិន្នផលដំណាំស្រូវលើកទីពីរ អាចមានបរិមាណពី១០ ទៅ១១លានតោន។

ទន្ទឹមនឹងនេះដែរ ក្រសួងកសិកម្មហ្វីលីពីន បាននិយាយថា ខ្លួនកំពុងលើកកម្ពស់ការប្រើប្រាស់ជីជីវសាស្ត្រ ដែលជាជម្រើសដ៏មានប្រសិទ្ធភាព ដើម្បីជួយទប់ស្កាត់ផលប៉ះពាល់នៃការកើនឡើងថ្លៃដើម។ ចំណែកកសិករហ្វីលីពីន ជាច្រើនកំពុងប្រើប្រាស់ជីជីវសាស្ត្រប្រភេទផ្សេងៗគ្នារួចហើយ ដែលអាចជួយកាត់បន្ថយតម្រូវជីគីមីពី២០ភាគរយ រហូតដល់៥០ភាគរយ។

យោងតាមសេចក្តីរបាយការណ៍នាពេលកន្លងមកថ្មីៗនេះ ប្រទេសហ្វីលីពីននឹងអនុវត្តវិធានការគ្រប់គ្រងបរិមាណនាំចូលអង្ករនៅឆ្នាំ២០២៦នេះ រួមទាំងពន្ធលើអង្ករនាំចូលប្រមាណ៣,៨លានតោន ក្នុងឆ្នាំ២០២៦ ដោយសារទិន្នផលិតកម្មស្រូវនៅក្នុងប្រទេសហ្វីលីពីនមិនអាចបំពេញតម្រូវការ។

រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ថ្លាប់បានបញ្ជាក់ថា ថវិកាជាតិឆ្នាំ២០២៦ បានបែងចែកទឹកប្រាក់ចំនួន១៦៨,៧២លានដុល្លារ សម្រាប់កម្មវិធីឧបត្ថម្ភធនដល់ផលិតកម្មស្រូវ ចំណែកពន្ធអង្ករនាំចូលត្រូវបានដំឡើងដល់២០ភាគរយ ដោយការដំឡើងនេះនឹងចូលជាធរមានតាំងពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ