កសិករ គ្រឿន ណាត ប្រែក្លាយការចិញ្ចឹមកង្កែបខ្នាតតូចឱ្យក្លាយជាមុខរបរចម្បងជួយទ្រទ្រង់ជីវភាពគ្រួសារ

photo_2026-04-24_09-03-30

ដោយ ឡុង សារេត

ព្រៃវែង៖ កសិករ គ្រឿន ណាត រស់នៅភូមិអ្នកតាជ័យ ស្រុកកញ្ចៀក ខេត្តព្រៃវែង បានអះអាង បន្ទាប់ពីសាកល្បងចិញ្ចឹមកង្កែបលក្ខណៈគ្រួសារនៅឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ននេះ អាចរកបានចំណូលច្រើនគួរសមសម្រាប់ទ្រទ្រង់ដល់ការចំណាយខែនៅក្នុងគ្រួសារ ។ ពោលមុខរបរខ្នាតតូចមួយនេះកំពុងដើរតួយ៉ាងសំខាន់ បើប្រៀបធៀបទៅនិងការដាំបន្លែពីមុនៗ។

បើតាមកសិករ គ្រឿន ណាត នៅក្នុងឆ្នាំ២០១៩ គ្រួសាររបស់លោកបានដាំបន្លែចំនួន៣ ហើយនៅឆ្នាំ២០១៩ក្រោយពីបានស្វែងយល់អំពីការចិញ្ចឹមកង្កែបនៅតាមបណ្តាញទំនាក់ទំនងសង្គម លោកបានចំណាយប្រាក់៨០ម៉ឺនរៀលទិញកូនកង្កែបពូជចំនួន២ពាន់ក្បាលយកមកចិញ្ចឹម ដើម្បីបានប្រាក់ចំណូលបន្ថែមសម្រាប់ជួយដល់គ្រួសារ។ ក្រោយពីសាកល្បងលើកដំបូងទួទួលបានជោគជ័យលើការចិញ្ចឹមកង្កែប លោកក៏បានសម្រេចចិត្តបោះបង់ការដាំបន្លែចោល  ដោយផ្តោតតែទៅលើការចិញ្ចឹមកង្កែបនិងបង្កាត់ភ្ញាស់កង្កែបសម្រាប់ផ្គត់ផ្គង់ទៅលើទីផ្សារក្នុងតំបន់។

លោក គ្រឿន ណាត បានឱ្យដឹងថា បច្ចុប្បន្នលោកផ្តោតខ្លាំងលើការបង្កាត់ភ្ញាស់កូនកង្កែបជាជាងការចិញ្ចឹមកង្កែបសាច់ ព្រោះតម្រូវការកូនកង្កែបពូជមានច្រើន តួយ៉ាងកាលឆ្នាំ២០២៥កន្លងទៅនេះ លោកអាចផ្គត់ផ្គង់កូនកង្កែបបានដល់៤០ម៉ឺនកូន ជាមួយនិងតម្លៃលក់ចេញចន្លោះពីជាង២០០ទៅ៣០០រៀលក្នុងក្បាល ឬលើសពីនេះអាស្រ័យលើទំហំកូនកង្កែបជាក់ស្តែង។

បើតាមកសិករ គ្រឿន ណាត ក្នុងរយៈពេល៣ខែ ក្នុងឆ្នាំ២០២៦កន្លងទៅនេះលោកបានបញ្ចេញកូនកង្កែបពូជបានប្រមាណ៧ម៉ឺនកូន ហើយតម្លៃមានការឡើងចុះគួរឱ្យបារម្ភ។ តែទោះជាបែបនេះក្តីលោកជឿថាប្រសិនបើតម្លៃកង្កែបសាច់សិករលក់បានលើសពី៧ពាន់រៀលក្នុងមួយគីឡូក្រាម នោះកសិករ ក៏ដូចជាខាងសហគមន៍នូវតែតម្រូវការកូនកង្កែបពូជសម្រាប់យកទៅចិញ្ចឹមដដែល៕


image_2026-04-24_12-26-05
តម្លៃផ្លែម្ទេសវៀតណាម ចុះថោកដោយសារចិនមិនសូវទិញ ព្រោះការដឹកជញ្ជូនចំណាយច្រើនពេក

ហាណូយ៖ ផ្លែម្ទេសរបស់វៀតណាម នៅតំបន់ភាគកណ្តាលបានធ្លាក់តម្លៃស្ទើរកណ្តាលដោយសារទីផ្សារប្រទេសចិនមិនសូវត្រូវការ ដូចបណ្តាឆ្នាំកន្លងមក។ គ្រាន់តែខេត្ត គង់ ង៉ាយ (Quang Ngai) ដែលមានព្រំប្រទល់ជាប់ខេត្តអាត់តាពឺ របស់ឡាវ និងជាប់ខេត្តរតនគិរីរបស់កម្ពុជា មានផ្ទៃដីសរុបសម្រាប់ដាំម្ទេសជាង១ ០០០ហិកតា ហើយបច្ចុប្បន្ន មានចម្ការម្ទេសប្រហែល៧៦៥ហិកតា បានចូលដល់ការប្រមូលផលដំបូង ដោយទិន្នផលជាមធ្យមជាង៨ ២០០គីឡូក្រាម ក្នុងមួយហិកតា។ ក្នុងពេលជាមួយគ្នានេះ កាលពីឆ្នាំ២០២៥ តម្លៃម្ទេសវៀតណាមលក់បានប្រហែល៥០ ០០០ដុង ឬស្មើនឹង២ដុល្លារ ក្នុងមួយគីឡូក្រាម ដោយឡើងតម្លៃរហូតដល់ជាង៧០ ០០០ដុង ឬស្មើនឹង២,៨០ដុល្លារ​ក្នុងមួយគីឡូក្រាម។ លុះចូលដល់រដូវប្រមូលផលឆ្នាំ២០២៦នេះ តម្លៃផ្លែម្ទេសវៀតណាមបានត្រឹមប្រហែល១៤ ០០០ដុង ឬស្មើនឹង០,៥៦ដុល្លារ ក្នុងមួយគីឡូក្រាម ហើយបានបន្តធ្លាក់ចុះមកនៅត្រឹម៥ ០០០ដុង ទៅ៧ ០០០ដុង ឬស្មលើពី០,២០ដុល្លារ ទៅ០,២៨ដុល្លារ ក្នុងមួយគីឡូក្រាម។ យោងតាមអ្នកដាំម្ទេស និងពាណិជ្ជករប្រមូលទិញផ្លែម្ទេស បានឱ្យដឹងថា ទីផ្សារម្ទេសវៀតណាមនៅតែពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញទៅកាន់ប្រទេសចិន។ ប៉ុន្តែនៅឆ្នាំនេះ តម្រូវការពីទីផ្សារបានធ្លាក់ចុះ ដោយសារថ្លៃដឹកជញ្ជូនបានកើនឡើងខ្លាំងពេក។ ការដឹកជញ្ជូនកុងតឺន័រត្រូវបានកាត់បន្ថយ ដោយនាំចេញបន្តិចបន្តួច និងផ្លែម្ទេសជោរជន់នៅតាមទីផ្សារក្នុងប្រទេសវៀតណាម។ កសិករម្នាក់ ដែលដាំម្ទេសលើផ្ទៃកន្លះហិកតានៅក្នុងខេត្ត គង់ ង៉ាយ […]

photo_2026-04-24_08-24-53 (8)
សត្វកន្ធាយក្បាលកង្កែបជាប្រភេទសត្វជិតផុតពូជ១៥ក្បាល​ ត្រូវបានលែងចូលទៅក្នុងដែនទឹកធម្មជាតិក្នុងខេត្តក្រចេះ

ដោយ នូវ ស៊ីវុត្ថា ក្រចេះ៖ ​ក្រុមការងារជំនាញអភិរក្សជលផល និងមន្រ្តីពាក់ព័ន្ធនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលែង​កន្ធាយ​ក្បាលកង្កែបចំនួន ១៥ក្បាល ចូលដែនទឹកធម្មជាតិ និងចុះពិនិត្យទីតាំង​សំបុក​កន្ធាយ ដើម្បីពង្រឹងការគ្រប់គ្រងសត្វកន្ធាយក្បាលកង្កែប នៅភូមិ​អូរក្រសាំង ឃុំបឹងចារ ស្រុកសំបូរ ក្នុងខេត្តក្រចេះ។ ដំណើរបេសកកម្មនៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ គឺដឹកនាំដោយលោកជំទាវ អ៊ឹម រចនា អនុរដ្ឋ​លេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីលោកបណ្ឌិត អ៊ុក វិបុល ប្រធាន​នាយកដ្ឋានអភិរក្សជលផល នៃអគ្គនាយកដ្ឋានជលផល លោក ផៃ សុម៉ានី លោក អ៊ិន ហ៊ុល អនុប្រធាននាយកដ្ឋានអភិរក្សជលផល លោក សៀង គិន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ខេត្តក្រចេះ លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ លោក នេត្រ វិបុល នាយករងអង្គការអភិរក្សសត្វព្រៃ (WCS) អាជ្ញាធរ​ភូមិឃុំ និងតំណាងសហគមន៍មូលដ្ឋានមួយចំនួន។ […]

image_2026-04-24_09-10-42
ជំងឺប៉េសជ្រូកអាហ្វ្រិកផ្ទុះឡើងវិញនៅកូរ៉េខាងជើង ធ្វើឱ្យសាច់ជ្រូកឡើងថ្លៃ និងផ្គត់ផ្គង់មិនគ្រប់តម្រូវការ

ព្យុងយ៉ាង៖ ជំងឺប៉េស្តជ្រូកអាហ្រ្វិក ដែលជាជំងឺឆ្លងយ៉ាងឆាប់រហ័ស និងជារឿយៗមានវីរុសដ៏កាចសាហាវលើសត្វជ្រូក បច្ចុប្បន្នមិនទាន់មានវ៉ាក់សាំងការពារនៅឡើយនោះ បាននិងកំពុងរីករាលដាលជាថ្មីនៅតាមតំបន់មួយចំនួននៃប្រទេសកូរ៉េខាងជើង ក្នុងឆ្នាំ២០២៦នេះ ដោយបានធ្វើឱ្យចំនួនសត្វជ្រូកទាំងនៅតាមកសិដ្ឋានរបស់រដ្ឋ និងនៅតាមផ្ទះឯកជន ធ្លាក់ចុះយ៉ាងគំហុក ព្រមទាំងធ្វើឱ្យតម្លៃសាច់ជ្រូកឡើងថ្លៃខ្លាំងនៅតាមទីផ្សារ។ យោងតាមសារព័ត៌មាន ដេលី ខេអិន (Daily NK) មានស្នាក់ការនៅកូរ៉េខាងត្បូង ប៉ុន្តែផ្សាយតែព័ត៌មានអំពីកូរ៉េខាងជើង កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦​ បានចេញផ្សាយអត្ថបទមួយដកស្រង់សម្តីកសិករចិញ្ចឹមជ្រូកកូរ៉េខាងជើង ដែលលើកឡើងថា ចំនួនមេជ្រូកពូជនៅតាមកសិដ្ឋាននៃការិយាល័យគ្រប់គ្រងកសិដ្ឋានចិញ្ចឹមសត្វ ដែលជាទីភ្នាក់ងាររដ្ឋាភិបាលកូរ៉េខាងជើង បានធ្លាក់ចុះនៅគ្រប់ទីកន្លែងចិញ្ចឹម ដោយសារខ្វះការគ្រប់គ្រងឱ្យបានត្រឹមត្រូវ ជាពិសេសផ្នែកអនាម័យ និងសុខមាលភាពសត្វ។ ការធ្លាក់ចុះចំនួនជ្រូកពូជក៏បានធ្វើឱ្យខ្វះកូនជ្រូក សម្រាប់គ្រួសារឯកជន ដើម្បីចិញ្ចឹម ដែលលទ្ធផលបានបង្ហាញថា ចំនួនគ្រួសារចិញ្ចឹមជ្រូកនៅប្រទេសកូរ៉េខាងជើង ឥឡូវនេះ ត្រូវបានគេរាយការណ៍ថា មានចំនួនតិចជាង៣០ភាគរយនៃចំនួនសរុប ដែលជាការធ្លាក់ចុះគួរឱ្យកត់សម្គាល់ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥។ ប្រភពដកស្រង់សម្តីរបស់មន្ត្រីការិយាល័យគ្រប់គ្រងកសិដ្ឋានចិញ្ចឹមសត្វរបស់រដ្ឋ បានបញ្ជាក់ថា ជំងឺប៉េសជ្រូកអាហ្វ្រិក កំពុងផ្ទុះឆ្លងរាលដាលនៅតាមតំបន់ចិញ្ចឹមជ្រូកសំខាន់ៗរបស់ប្រទេសកូរ៉េខាងជើង ប៉ុន្តែពុំមានការទប់ស្កាត់ឱ្យបានទាន់ពេលវេលាឡើយ។ ប្រទេសកូរ៉េខាងជើងបានរាយការណ៍ជាលើកដំបូង អំពីការផ្ទុះឡើងវិញនៃជំងឺប៉េសជ្រូកអាវហ្វ្រិក ហើយប្រាប់ទៅអង្គការសុខភាពសត្វពិភពលោក (World Organization for Animal Health) ដែលជាស្ថាប័នអន្តរជាតិតាមដានការផ្ទុះឡើងនៃជំងឺសត្វ នៅលើពិភពលោក […]

680099746_1424711543026306_463717691039680062_n
ធនាគារពិភពលោកប្ដេជ្ញាសហការជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំកញ្ចប់អន្តរាគមន៍ឆ្លើយតបបន្ទាន់ទៅនឹងវិបត្តិ

ភ្នំពេញ ៖ ធនាគារពិភពលោក បានប្ដេជ្ញាសហការជាមួយដៃគូអភិវឌ្ឍន៍សំខាន់ៗផ្សេងទៀត ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំកញ្ចប់អន្តរាគមន៍ ឆ្លើយតបបន្ទាន់ទៅនឹងវិបត្តិឱ្យកាន់តែមានប្រសិទ្ធភាព។ លោកស្រី ថាញ៉ា ម៉ៃយ័រ (Tania Meyer) ប្រធានគ្រប់គ្រងធនាគារពិភពលោក ប្រចាំនៅកម្ពុជា នៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២៦ ស្តីពីការវាយតម្លៃពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍នៃវិបត្តិ និងការត្រៀមខ្លួនរបស់រាជរដ្ឋាភិបាល ក្នុងការឆ្លើយតបបន្ទាន់ទៅនឹងវិបត្តិ។ ក្នុងជំនួបនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងធនាគារពិភពលោក ក្នុងកិច្ចដំណើរការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជានៅគ្រប់ដំណាក់កាល និងបានថ្លែងអំពីតួនាទីដ៏សំខាន់របស់ធនាគារពិភពលោក ដែលមិនត្រឹមតែជាដៃគូអភិវឌ្ឍន៍ជាប្រពៃណីដ៏រឹងមាំរបស់កម្ពុជាប៉ុណ្ណោះទេ ថែមទាំងជាធនាគារចំណេះដឹង (Knowledge Bank) ដែលប្រមូលផ្តុំទៅដោយចំណេះដឹង ជំនាញ និងបទពិសោធន៍យ៉ាងសម្បូរបែបលើគ្រប់វិស័យទៀតផង។ ពាក់ព័ន្ធនឹងការឆ្លើយតបទៅនឹងវិបត្តិកន្លងមក, កម្ពុជាបានគិតគូរ និងដាក់ចេញនូវវិធានការដោះស្រាយជាបន្តបន្ទាប់ភ្លាមៗ ចាប់តាំងពីការរីលរាតត្បាតនៃជំងឺកូវីដ ១៩ កន្លងមក, បញ្ហានៅតាមព្រំដែនកម្ពុជា-ថៃ និងបន្តរហូតដល់សង្រ្គាមនៅមជ្ឈិមបូព៌ានាពេលនេះ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន មកលើជីវភាពប្រជាជន, […]

កាលវិភាគផ្សព្វផ្សាយ