កូរ៉េខាងត្បូងនាំចេញម្ហូបអាហារបីខែទៅមជ្ឈិមបូព៌ា មានទឹកប្រាក់ជាង១០៦លានដុល្លារ ទោះបីជាមានសង្គ្រាមក៏ដោយ

image_2026-04-23_09-28-47

សេអ៊ូល៖ ទោះបីជាមានសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ក៏ដោយ ក៏ការនាំចេញស្បៀងអាហាររបស់ប្រទេសកូរ៉េខាងត្បូងទៅកាន់តំបន់មជ្ឈិមបូព៌ា បានកើនឡើងជាង៣០ភាគរយ នៅក្នុងត្រីមាសទី១ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥ ខណៈការនាំចេញទៅកាន់ពិភពលោក ក៏បានកើនឡើង៤ភាគរយផងដែរ ដែលនាំមុខដោយនំស្រួយ និងអាហារសម្រន់។

យោងតាមក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ របស់កូរ៉េខាងត្បូង បានឱ្យដឹងកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦នេះថា ការនាំចេញសរុបសម្រាប់ស្បៀងអាហារកូរ៉េខាងត្បូង នៅក្នុងត្រីមាសទី១ ដោយគិតពីចន្លោះខែមករា ដល់ខែមីនា បានកត់ត្រាជាទឹកប្រាក់ចំនួន២,៥៦ពាន់លានដុល្លារ កើនឡើងបួនភាគរយ ធៀបនឹងឆ្នាំមុន។ តាមតំបន់ ការកើនឡើងនៃការនាំចេញធំជាងគេ ត្រូវបានកត់ត្រានៅមជ្ឈិមបូព៌ា កើនឡើង៣២,៣ភាគរយ បន្ទាប់មកប្រទេសចិន១៤,៥ភាគរយ និងអាម៉េរិកខាងជើង៦,៣ភាគរយ។

ទោះបីជាមានភាពមិនច្បាស់លាស់ផ្នែកដឹកជញ្ជូននៅមជ្ឈិមបូព៌ា ចាប់តាំងពីខែមីនា បន្ទាប់ពីការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ក្នុងខែកុម្ភៈក៏ដោយ ក៏ការនាំចេញទៅកាន់តំបន់នេះនៅតែរឹងមាំដដែល។ ខណៈពេលការប្រើប្រាស់នៅក្នុងតំបន់រងផលប៉ះពាល់ដោយសង្គ្រាមត្រូវបានគេរាយការណ៍ថា បានចុះខ្សោយ ដំណើរការជារួមបានប្រសើរឡើងដោយសារការដឹកជញ្ជូនផលិតផលថ្នាំជក់ និងយិនស៊ិនដ៏ធំរហូតដល់ខែកុម្ភៈ។ ការនាំចេញទៅកាន់មជ្ឈិមបូព៌ា ក្នុងត្រីមាសទីមួយ មានទឹកប្រាក់ចំនួន១០៦,៩លានដុល្លារ។

មី រ៉ាមែន (Ramen) របស់កូរ៉េខាងត្បូងបាននាំចេញច្រើនមុនគេ។ ការនាំចេញមីរ៉េមែន នៅត្រីមាសទីមួយ បានកើនឡើង២៦,៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥ កើនទឹកប្រាក់ដល់៤៣៤,៥លានដុល្លារ។ ក្នុងចំណោមអាហារកែច្នៃ ការនាំចេញអាហារសម្រន់ បានកើនឡើង១១,៤ភាគរយ គិតជាទឹកប្រាក់ដល់១៩៣,៩លានដុល្លារ ខណៈភេសជ្ជៈបានកើនឡើង៤,៥ភាគរយ គិតជាទឹកប្រាក់ដល់១៦៣,៧លានដុល្លារ។

ចំណែកការនាំចេញផលិតផលអង្ករកែច្នៃ បានកើនឡើង៩,៤ភាគរយ ដល់ទឹកប្រាក់៦៩,៣លានដុល្លារ ខណៈពេលការនាំចេញការ៉េម បានកើនឡើង១៨ភាគរយ ដល់ទឹកប្រាក់៣១,២លានដុល្លារ។ អាហារសម្រន់ និងភេសជ្ជៈ ជាពិសេសត្រូវបានគេជឿថា ទទួលបានការពេញនិយមយ៉ាងខ្លាំងនៅក្នុងប្រទេសចិន។

ផលិតផលផ្លែឈើស្រស់ៗ ក៏មានតម្រូវការកើនឡើងផងដែរ។ ការនាំចេញផ្លែស្ត្រប៊ឺរី បានកើនឡើង១៤,៧ភាគរយ  ដល់ទឹកប្រាក់ចំនួន៤៦លានដុល្លារ ដែលគាំទ្រដោយតម្រូវការខ្លាំងពីប្រទេសសិង្ហបុរី។ ការនាំចេញផ្លែទំពាំងបាយជូរស្រស់ មានតម្លៃសរុប១៧,៣លានដុល្លារ បានកើនឡើង២៤,៦ភាគរយ បន្ទាប់ពីរក្សាការប្រកួតប្រជែងតម្លៃនៅតៃវ៉ាន់ ដែលជាទីផ្សារធំបំផុតរបស់កូរ៉េ។ ការនាំចេញផ្លែស្ត្រប៊ឺរី បានកើនឡើង៦៩,២ភាគរយ ដល់ទឹកប្រាក់៧,៣លានដុល្លារ ដែលគាំទ្រដោយតម្រូវការដ៏រឹងមាំនៅក្នុងទីផ្សារសហរដ្ឋអាម៉េរិក។

រដ្ឋាភិបាលកូរ៉េខាងត្បូងគ្រោងនឹងបង្កើនការគាំទ្រដល់អ្នកនាំចេញ ក្នុងករណីសង្គ្រាមនៅមជ្ឈិមបូព៌ាបន្តអូសបន្លាយ។ លោក គីម ជុងវុក (Kim Jung-wook) អគ្គនាយកគោលនយោបាយនវានុវត្តន៍កសិពាណិជ្ជកម្ម នៃក្រសួងកសិកម្ម ចំណីអាហារ និងកិច្ចការជនបទ បានមានប្រសាសន៍ថា ក្រសួងនឹងជួយពង្រឹងសមត្ថភាពឆ្លើយតបហានិភ័យរបស់ក្រុមហ៊ុន ដោយផ្តល់ព័ត៌មានអំពីការដឹកជញ្ជូនទាន់ពេលវេលា និងគាំទ្រការផ្សព្វផ្សាយតាមអនឡាញ និងក្រៅបណ្តាញ៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ