អឺរ៉ុបសម្រេចត្រួតពិនិត្យលើការនាំចូលផ្លែឈើវៀតណាម ក្រោយរកឃើញសំណល់ថ្នាំពុលខ្ពស់លើសកម្រិត

image_2026-04-21_09-17-26

ហាណូយ៖ ការនាំចេញផ្លែផាសិន និងផ្លែស្រកានាគរបស់ប្រទេសវៀតណាម ទៅកាន់ទីផ្សារក្នុងសហភាពអឺរ៉ុប កំពុងស្ថិតក្រោមការពិនិត្យឡើងវិញ បន្ទាប់ពីរកឃើញសំណល់ថ្នាំពុលច្រើនលើសកម្រិតខ្លាំងពេក «Maximum Residue Limit) នៅក្នុងផ្លែឈើទាំងពីរប្រភេទនេះ។

យោងតាមរបាយការណ៍ចេញផ្សាយនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានម្ហូបអាហារបារាំង ដោយផ្អែកលើការត្រួតពិនិត្យក្នុងឆ្នាំ២០២៤ បានបង្ហាញថា ផ្លែផាសិនវៀតណាមមានអត្រាបំពាន ៣២ភាគរយលើស្តង់ដារ របស់សហភាពអឺរ៉ុប (European Union Maximum Residue Limits)។ ក្នុងចំណោមសំណាកគំរូចំនួន៤៧ ដែលបានធ្វើតេស្ត មាន១៥គំរូ មានផ្ទុកសារជាតិពុលលើសពីដែនកំណត់។

ចំណែកគំរូខ្លះក៏មានថ្នាំសម្លាប់សត្វល្អិត ឈ្មោះ អូមេតូអេត (Omethoate) ដែលត្រូវបានចាត់ទុកថា អាចបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់។

ចំពោះផ្លែស្រកានាគវៀតណាមវិញ មានអត្រាបំពានទាបជាង១១ភាគរយ និងមានមួយសំណាកគំរូក្នុងចំណោមប្រាំបួនគំរូ រកឃើញសារធាតុថ្នាំពុលលើសពីដែនកំណត់របស់សហភាពអឺរ៉ុប។ ផលិតផលនេះ បានចុះបញ្ជីក្នុងឧបសម្ព័ន្ធទី១ នៃបទប្បញ្ញត្តិរបស់សភាពអឺរ៉ុបលេខ ២០១៩/១៧៩៣ ដែលកំណត់អត្រាត្រួតពិនិត្យ៥០ភាគរយ នៅតាមច្រកព្រំដែនសហភាពអឺរ៉ុប។

របាយការណ៍របស់កម្មវិធីត្រួតពិនិត្យ ដែលមានការសម្របសម្រួលដោយសហភាពអឺរ៉ុប, លទ្ធផលត្រូវបានប្រើដើម្បីវាយតម្លៃហានិភ័យ និងកំណត់វិធានការគ្រប់គ្រង ដោយគណៈកម្មាការសហភាពអឺរ៉ុប(European Commission)។ តាមនីតិវិធីរបស់សហភាពអឺរ៉ុប, បញ្ជីផលិតផល ដែលមានហានិភ័យខ្ពស់ ត្រូវបានពិនិត្យឡើងវិញនៅរៀងរាល់ប្រាំមួយខែម្តង។

ដោយមានអត្រាបំពាន៣២ភាគរយ, ផ្លែផាសិនរបស់វៀតណាមប្រឈមនឹងហានិភ័យខ្ពស់ ត្រូវដាក់បញ្ចូលទៅក្នុងបញ្ជីផលិតផល ដែលត្រូវការការត្រួតពិនិត្យកាន់តែតឹងរ៉ឹង ឬមានលក្ខខណ្ឌនាំចូលតឹងរ៉ឹង។ ការបញ្ចូលក្នុងឧបសម្ព័ន្ធទី១ នឹងបង្កើនការត្រួតពិនិត្យតាមព្រំដែន ខណៈឧបសម្ព័ន្ធទី២ តម្រូវឱ្យអ្នកនាំចូលផ្តល់លទ្ធផលធ្វើតេស្ត និងបង្ហាញវិញ្ញាបនបត្របញ្ជាក់ពីសុវត្ថិភាពម្ហូបអាហារមុនដឹកជញ្ជូន។

វិធានការទាំងនេះអាចបង្កើនថ្លៃដើម, ការធ្វើតេស្ត និងការស្តុកទុក ហើយអាចនាំឱ្យមានការពន្យារពេលក្នុងនីតិវិធីត្រួតពិនិត្យរបស់គយ (Customs Clearance)។ អ្នកនាំចេញក៏អាចប្រឈមនឹងការខូចឈ្មោះ ប្រសិនបើបញ្ហាខ្វះអនុលោមភាពនៅតែបន្តកើតមាន។

ការិយាល័យពាណិជ្ជកម្មវៀតណាម ប្រចាំប្រទេសបារាំង (The Vietnamese Trade Office in France) បានបញ្ជាក់ថា បញ្ហានេះបង្ហាញពីតម្រូវការបច្ចេកទេសទូទាំងសហភាពអឺរ៉ុប។ ដើម្បីរក្សាទីផ្សារនាំចូលឱ្យនៅតែមានដំណើរការ, អ្នកនាំចេញ សហគមន៍ និងអ្នកផលិត ត្រូវពិនិត្យ និងកែលម្អដំណើរការផលិតកម្ម រួមទាំងការដាំដុះ, ប្រមូលផល, កែច្នៃ និងការវេចខ្ចប់។ ការអនុលោមតាមស្តង់ដារ សំណល់ថ្នាំពុលច្រើនលើសកម្រិតខ្លាំងពេក របស់សហភាពអឺរ៉ុប និងការត្រួតពិនិត្យការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតយ៉ាងតឹងរ៉ឹង គឺមានតម្រូវការជាចាំបាច់បំផុត។

អាជ្ញាធរ និងសមាគមឧស្សាហកម្មរបស់វៀតណាម ត្រូវបានរំពឹងថានឹងពង្រឹងប្រព័ន្ធត្រួតពិនិត្យ, ផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងចេញការព្រមានទុកជាមុន ជាពិសេសមុនការពិនិត្យឡើងវិញបន្ថែមរបស់សហភាពអឺរ៉ុប ដែលគ្រោងនឹងអនុវត្តនៅពាក់កណ្តាលឆ្នាំ២០២៦ខាងមុខ។

ក្នុងឆ្នាំ២០២៥ ការនាំចេញផ្លែឈើ និងបន្លែរបស់វៀតណាម មានតម្លៃជាទឹកប្រាក់ជាង១ ០០០លានដុល្លារ។ ប្រទេសចិននៅតែជាទីផ្សារចម្បង ខណៈសហភាពអឺរ៉ុបមានចំណែកតិច ប៉ុន្តែអនុវត្តលក្ខខណ្ឌគុណភាពតឹងរ៉ឹង។ ចំណែកការនាំចេញផ្លែផាសិន មានតម្លៃរាប់រយលានដុល្លារក្នុងមួយឆ្នាំៗ ហើយបានកើនឡើងក្នុងប៉ុន្មានឆ្នាំចុងក្រោយ ព្រមទាំងបានចាត់សហភាពអឺរ៉ុបជាទីផ្សារដ៏មានសក្តានុពល៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ