វិស័យកសិកម្មទទួលបានឥណទានជាង១ពាន់លានដុល្លារអាម៉េរិក ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ

5

យោងតាមប្រធាននាយកដ្ឋានទំនាក់ទំនងនសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ២០២៣ វិស័យមីក្រូហិរញ្ញវត្ថុបានជួយគំាទ្រដល់ប្រជាពលរដ្ឋចំនួនជាង ១,៥៧ លាននាក់ និងបានផ្តល់ឥណទានប្រមាណ ៥,១២ ពាន់លានដុល្លារអាម៉េរិក ខណៈអតិថិជនមានចំនួន២លាននាក់ បានដាក់ប្រាក់បញ្ញើសរុបជាង ២,២ ពាន់លានដុល្លារអាម៉េរិក និងបានផ្តល់ឱកាសការងារជាង ២ម៉ឺនកន្លែង។
លោក កំាង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនងនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឱ្យដឹងថានៅក្នុងឆ្នំា២០២៣ ឥណទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានផ្តល់ជូន វិស័យកសិកម្មមានជាង ១.០៦៥លានដុល្លារអាម៉េរិក ឬស្មើនឹង ២១,៣%, ពាណិជ្ជកម្មលក់រាយ ១៤,៨% ពាណិជ្ជកម្មបោះដុំ ៤,៤%, សេវាកម្ម ៧,៤%, សំណង់ ៤,២%, សណ្ឋាគារ និងទេសចរណ៍ ៣,១%, ឧស្សាហកម្ម ៣,៨%, ដឹកជញ្ញូន និងឃ្លាំងស្តុក២,៨%, ក្រុមគ្រួសារ ៣១,៣% និងវិស័យផ្សេងៗទៀតប្រមាណ ៧%។
លោកបន្តទៀតថា ឥណទានកសិកម្មក្នុងវិស័យមីក្រូហិរញ្ញវត្ថុ មានកំណើនតិចតួចក្នុងឆ្នាំ២០២៣ បើប្រៀបធៀបនឹងឆ្នាំ២០២២ ខណៈដែលគ្រឹះស្ថានធនាគារមួយចំនួនចាប់ផ្តើមផ្តោតខ្លាំងលើវិស័យនេះ។ យ៉ាងណា កសិកម្មនៅតែជាអាទិភាពសម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ ដោយសមាគមបានធ្វើការជំរុញការបង្កើតផលិតផលថ្មីៗ បំពេញតាមតម្រូវការរបស់កសិករ និងអ្នកពាក់ព័ន្ធ រួមទាំងរិះរកមធ្យោបាយដោះស្រាយបញ្ហាប្រឈមនានា។

លោក ដុក លួន ប្រធានសហគមន៍កសិកម្ម សែនហានចម្រើនផល មានទីតំាងនៅភូមិ ដំណាក់ត្រយឹង ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត បានឱ្យដឹងថា វិស័យកសិកម្មត្រូវការទុនច្រើន ដោយនៅពេលខ្លះត្រូវការជាទុនបង្វិលសម្រាប់ប្រើប្រាស់ទៅតាមរដូវ និងពេលខ្លះត្រូវការទុនវិនិយោគ ទំាងផ្នែកឯកជន និងសហគមន៍កសកម្ម។

លោកបន្តថា បច្ចុប្បន្នសហគមន៍មានសមាជិក៦០គ្រួសារ កំពុងតែសកម្មក្នុងការការដំាដុះបន្លែ និងផលិតស្រូវចំណី ហើយនៅក្នុងមួយឆ្នំា សហគមន៍ត្រូវការទុនប្រមាណ៦០លានរៀល ហើយតាមរយៈការប្រើប្រាស់ទុន ឬ ប្រាក់កម្ចី ពីគ្រឹះស្ថានហិរញ្ញវត្ថុនេះ ជួយឱ្យសហគមន៍អាចរកប្រាក់ចំណេញ ប្រមាណជាង១០លានរៀលនៅក្នុងមួយឆ្នំាផងដែរ។

បើយោងតាមលោក ដុក លួន សហគមន៍ប្រើប្រាស់ប្រាក់កម្ចីធ្វើជាទុនបង្វិលសម្រាប់ការដោះដូរ ប្រមូលទិញកសិផលរបស់សមាជិក រួមនិងកសិករទូទៅផ្សេងទៀតរស់នៅក្នុងមូលដ្ឋាន។ តួយ៉ាង ទិញស្រូវនៅក្នុងរដូវប្រមូលផល ដើម្បីស្តុកទុកក្នុងឃ្លំាង សម្រាប់លក់ចេញវិញនៅពេលស្រូវឡើងថ្លៃ ហើយតាមរយៈសហគមន៍នេះផងដែរ រាល់សមាជិកមានការផលិតជាទៀងទាត់ នូវការដំាដុះបន្ថែ និងជាស្រូវ រួមផ្សំជាមួយមុខរបរបន្ទាប់បន្សំផ្សេងទៀត ជួយឱ្យសេដ្ឋកិច្ចរបស់ពួកគាតាត់មានលំនឹងល្អ ស្ថិតក្នុងសេដ្ឋកិច្ចបច្ចុប្បន្ន៕ ដោយ៖Long Sareth


image_2026-09-11_13-59-43
វៀតណាម ប្រឹងចិញ្ចឹមបង្គាតាមបច្ចេកវិទ្យាថ្មី សម្រាប់នាំចេញទៅក្រៅប្រទេស

ហូជីមិញ៖ វិស័យវារីវប្បកម្មវៀតណាម ជាពិសេសមុខរបរចិញ្ចឹមបង្គា បានបន្តរួមចំណែកយ៉ាងសំខាន់ដល់ទិន្នផលផលិតកម្ម និងចំណូលពីការនាំចេញទៅក្រៅប្រទេស នៅក្នុងឆ្នាំ២០២៦នេះ។ ការចិញ្ចឹមបង្គាដោយប្រើបច្ចេកវិទ្យាថ្មី បានក្លាយជាកត្តាជំរុញកំណើនដ៏សំខាន់មួយ ដោយផ្តល់ផលចំណេញខ្ពស់ដល់ទាំងកសិករ និងអាជីវកម្មនៅក្នុងខេត្ត​ វិញឡុង ភាគខាងត្បូងប្រទេសវៀតណាម។ មន្ទីរកសិកម្ម និងបរិស្ថានខេត្តវិញឡុង​ បានឱ្យដឹងថា ខេត្តនេះបានចិញ្ចឹមបង្គាលើផ្ទៃដីជាង៦៥ម៉ឺនហិកតា និងទទួលបានទិន្នផលសរុបជិតជាង១៦ម៉ឹនតោន។ ក្នុងចំណោមផ្ទៃដីទាំងនេះ មានជាង៦ ៣០០ហិកតា ត្រូវបានប្រើប្រាស់សម្រាប់ការចិញ្ចឹមបង្គាដោយប្រើបច្ចេកវិទ្យាថ្មី។ ចំណែកទិន្នផលស្ថិតនៅចន្លោះពី៤០ ទៅ៦០តោនក្នុងមួយហិកតា ដែលបង្កើតទិន្នផលសរុបជាង៨៨ ០០០ តោន គឺខ្ពស់ជាងការចិញ្ចឹមតាមវិធីប្រពៃណី រហូតដល់ទៅប្រាំដង។ កសិករអាចទទួលបានប្រាក់ចំណេញសុទ្ធចន្លោះពី១៩ ០០០ដុល្លារ ដល់ជិត៣០ ០០០ដុល្លារ ក្នុងមួយហិកតា។ អនុប្រធានមន្ទីរកសិកម្ម និងបរិស្ថានខេត្តវិញឡុង បាននិយាយថា ខេត្តកំពុងផ្តោតលើការរៀបចំផែនការ និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងបណ្តាញអគ្គិសនី ដើម្បីគាំទ្រតំបន់ចិញ្ចឹមបង្គាដោយប្រើបច្ចេកវិទ្យាថ្មី។ លោកបាននិយាយថា ក្នុងដំណាក់កាលខាងមុខ ខេត្តវិញឡុង នឹងផ្តល់អាទិភាពដល់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងទាក់ទាញវិនិយោគិនធំៗ ដែលមានធនធានគ្រប់គ្រាន់ ដើម្បីអភិវឌ្ឍទាំងការផ្គត់ផ្គង់ធាតុចូល និងការនាំចូលទៅកាន់ទីផ្សារ សម្រាប់ផលិតផលបង្គាវៀតណាម។ បច្ចុប្បន្ន វិញឡុង កំពុងស្វែងរកការវិនិយោគសម្រាប់គម្រោងវារីវប្បកម្មខ្នាតធំចំនួនបួន ដែលគ្របដណ្តប់លើផ្ទៃដីជាង១ ០០០ហិកតា និងមានទុនវិនិយោគសរុបប្រមាណ១៣លានដុល្លារ៕ […]

image_2026-09-11_13-38-45
ជប៉ុន ឱ្យឥណ្ឌូណេស៊ី នាំចូលផលនេសាទ ទំហំ១៩៨លានដុល្លារ តែត្រូវរក្សាទំនុកចិត្ត

ហ្សាការតា៖ អ្នកនាំចេញផលិតផលជលផលរបស់ឥណ្ឌូណេស៊ី បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយជប៉ុន ក្នុងទំហំទឹកប្រាក់តជាង១៩៨លានដុល្លារ នៅក្នុងពិព័រណ៍ជលផល និងបច្ចេកវិទ្យាអន្តរជាតិជប៉ុន លើកទី២៨ នាទីក្រុងតូក្យូ។ មន្ត្រីពាណិជ្ជកម្មឥណ្ឌូណេស៊ី បាននិយាយកាលពីថ្ងៃទី៨ ខែកញ្ញាថា កិច្ចព្រមព្រៀងនេះបង្ហាញពីតម្រូវការផលិតផលសមុទ្ររបស់ឥណ្ឌូណេស៊ី នៅក្នុងទីផ្សារប្រទេសជប៉ុន។ យោងតាមលទ្ធផលនៃការផ្គូផ្គងអាជីវកម្ម ក្នុងព្រឹត្តិការណ៍នេះ ចំណាប់អារម្មណ៍ភាគច្រើនរបស់អ្នកទិញផ្តោតលើត្រីធូណា និងផលិតផលត្រីធូណាកែច្នៃ បន្ទាប់មក គឺមឹកពីងពាង ក្តាមសេះ កាំប្រម៉ាសមុទ្រ និងត្រីងៀត។ មន្ត្រីពាណិជ្ជកម្ម និងការទូតរបស់ឥណ្ឌូណេស៊ី​ ប្រចាំប្រទេសជប៉ុន បានចាត់ទុកចំណាប់អារម្មណ៍ផ្នែកពាណិជ្ជកម្មដ៏ខ្លាំងនេះថា ដោយសារកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចឥណ្ឌូណេស៊ី-ជប៉ុន ដែលត្រូវបានកែសម្រួលថ្មី និងលុបចោលពន្ធគយលើការនាំចេញផលិតផលត្រីកែច្នៃរបស់ឥណ្ឌូណេស៊ីទៅកាន់ប្រទេសជប៉ុន។ មន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី បាននិយាយថា «តាមរយៈកិច្ចសហប្រតិបត្តិការនេះ លទ្ធភាពចូលទីផ្សារជប៉ុនកាន់តែបើកទូលាយ តាមរយៈគោលនយោបាយអត្រាពន្ធសូន្យ សម្រាប់ផលិតផលត្រីកែច្នៃពីឥណ្ឌូណេស៊ី»។ ដើម្បីទាញយកអត្ថប្រយោជន៍ពីការកាត់បន្ថយពន្ធគយនេះ ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំប្រទេសជប៉ុន បានជំរុញឱ្យអ្នកនាំចេញក្នុងស្រុក​ ត្រូវរក្សាទំនុកចិត្តនៃការផ្គត់ផ្គង់ និងស្តង់ដារគុណភាពច្បាស់លាស់ ដើម្បីកសាងទំនុកចិត្តថែមទៀត សម្រាប់រយៈពេលវែងជាមួយអ្នកទិញជប៉ុន។ ការនាំចេញផលិតផលជលផលកែច្នៃរបស់ឥណ្ឌូណេស៊ីទៅកាន់ប្រទេសជប៉ុន បានកើនឡើងដល់ទឹកប្រាក់ជិត៤៦លានដុល្លារ ក្នុងឆមាសទីមួយនៃឆ្នាំ២០២៦។ ក្នុងចំណោមការនាំចេញទាំងនេះ ប្រភេទត្រីធូណាកែច្នៃ មានតម្លៃសរុប៤១លានដុល្លារ៕ (ផាន់ អាណា)

image_2026-09-09_13-07-41
ចិនផលិតបានពូជស្រូវផ្តល់ទិន្នផលខ្ពស់ តែថ្លៃពេក កសិករពិបាកទិញ

ចិន៖ នាពេលថ្មីៗកន្លងមកនេះ កសិករចិនបានសម្រេចជោគជ័យក្នុងការបង្កាត់ពូជស្រូវថ្មី  ដែលអាចផ្តល់ទិន្នផលខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រចិន ដោយទទួលបានស្រូវទម្ងន់ជិត៩តោនក្នុងមួយហិកតា កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០២៦ នៅក្នុងខេត្ត ហ៊ូណាន ភាគកណ្តាលប្រទេសចិន។ បណ្តាញសារព័ត៌មានចិន បានចេញផ្សាយថា ក្រុមអ្នកជំនាញរបស់សមាគមសមាគមវិទ្យាសាស្ត្រកសិកម្ម ខេត្តហ៊ូណាន សហការជាមួយវិទ្យាស្ថានស្រាវជ្រាវស្រូវជាតិចិន នៃសាកលវិទ្យាល័យអ៊ូហាន (Wuhan University) បានវាយតម្លៃទិន្នផលស្រូវលើផ្ទៃដីជាង១៣ហិកតា ដែលដាំស្រូវពូចកូនកាត់ទទួលបានទិន្នផលខ្ពស់ដាច់គេ​។ ផ្ទៃដីដាំស្រូវពូជកូនកាត់របស់ចិន ធ្លាប់តែផ្តល់ទិន្នផលដដែលៗជាយូរមកហើយ នៅលើជាង១៣លានហិកតា លុះដល់ឆ្នាំ២០២៥ ផ្ទៃដីបង្កបង្កើនផលពូជស្រូវកូនកាត់ ត្រូវបានពង្រីកជាបន្តបន្ទាប់ទូទាំងប្រទេស រហូតដល់ទំហំជាង៦៦៦ លានហិកតា។ ទោះជាយ៉ាងណា ការអភិវឌ្ឍប្រកបដោយចីរភាពនៃឧស្សាហកម្មផលិតពូជស្រូវកូនកាត់ នៅតែប្រឈមនឹងបញ្ហាធំៗពីរសម្រាប់កសិករចិន គឺថ្លៃគ្រាប់ពូជខ្ពស់ពេក ប៉ុន្តែទិន្នផលផលិតស្រូវនៅទ្រឹងដដែល អស់រយៈពេលជាច្រើនឆ្នាំមកហើយ គឺប្រហែលត្រឹម២ ៤០០គីឡូក្រាមប៉ុណ្ណោះ ក្នុងមួយហិកតា។ ដើម្បីដោះស្រាយឧបសគ្គទាំងនេះ មជ្ឈមណ្ឌលស្រាវជ្រាវស្រូវកូនកាត់​ ខេត្តហ៊ូណាន បានចាប់ផ្តើមកម្មវិធីស្រាវជ្រាវជាប្រព័ន្ធ កាលពីជាង២០ឆ្នាំមុន ដោយផ្តោតលើការអភិវឌ្ឍធនធានពូជស្រូវថ្មី ដែលសមស្របនឹងភូមិសាស្ត្រ ព្រមទាំងផ្តល់ទិន្នផលខ្ពស់បំផុត។ របាយការណ៍បានឱ្យដឹងថា អ្នកស្រាវជ្រាវបានអភិវឌ្ឍវិធីសាស្ត្របង្កាត់ពូជថ្មី ដែលហៅថា «ការជ្រើសរើសពីរដង និងការកំណត់លក្ខណៈពីរដងក្នុងជំនាន់តែមួយ»។ វិធីសាស្ត្រនេះបានធ្វើឱ្យការអភិវឌ្ឍពូជថ្មីទទួលជោគជ័យ។ ជាមួយគ្នានេះ ក្រុមអ្នកស្រាវជ្រាវបានបញ្ចូល […]

images
ឆ្នាំ២០២៦ ទំហំសេដ្ឋកិច្ច​កម្ពុជាអាចដល់៧០ពាន់លានដុល្លារ ខណៈនាំចេញតិចជាង​នាំចូល

ដោយ ឡុង សារេត​ ភ្នំពេញ​៖ នៅក្នុងឆ្នាំ២០២៦ នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងមានទំហំជាទឹកប្រាក់៧០ពាន់លានដុល្លារ បន្ទាប់ពីរយៈពេល៨ខែកន្លងមក សម្រេច​បាន៥២ពាន់លានដុល្លារទៅហើយ។  នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល។ ទោះជាយ៉ាងណា ការ​នាំចេញ​ក្នុងរយៈកាល៨ខែមកនេះ នៅតែតិចជាង​ការនាំចូល ដោយក្នុងនោះ​ការនាំចេញមានទឹកប្រាក់២៤ពាន់លានដុល្លារ ហើយការនាំចូលមានទំហំទឹកប្រាក់​ប្រមាណ​២៧ពាន់លានដុល្លារ ។​ ​លោកជំទាវគូសបញ្ជាក់ថា ទំហំសេដ្ឋកិច្ច​របស់កម្ពុជា​ក្នុងឆ្នាំ​២០២៥​ សម្រេចបានជាង៦៥​ពាន់លានដុល្លារ​ ដែលមានកំណើនប្រមាណ​១៨ភាគរយ​ បើប្រៀបធៀបនិង​ឆ្នាំ​២០២៤​។ ពាក់ព័ន្ធនិងទំហំពាណិជ្ជកម្ម​កម្ពុជានេះ លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្មកម្ពុជា យល់ឃើញថា​នៅឆ្នាំ​២០២៦នេះ ទំហំពាណិជ្ជកម្មសរុប​របស់កម្ពុជា​អាចនឹងសម្រេចបាន​រង្វង់​៧០ពាន់លានដុល្លារ ​តាមរយៈកំណើននៃការនាំចេញអង្ករ ការ​នាំចេញ​ផលិតផលសក្តានុពេល​ និង​ការទទួលបានគម្រោង​វិនិយោគ​​នានា​កាលពីឆ្នាំ​មុនៗ ចូលរួមគាំទ្រដល់ឱ្យមានកំណើន​។​ លោក លឹម ហេង មានប្រសាសន៍ថា​ កម្ពុជាសព្វថ្ងៃនេះ​មានស្ទើគ្រប់វិស័យ​ដែលចូលរួម​ជំរុញទំហំពាណិជ្ជកម្ម និងការ​វិនិយោគ​ខុសពីពេលកន្លងមក​ ដែលពឹងផ្អែក​តែទៅលើ​​វិស័យកាត់ដេរ​ និងកាមន្តសាល​ភាគ​ច្រើន ។ ដូច្នេះ​ផ្អែកលើអនុវិស័យ​ផ្សេងៗ​ ផ្គួបផ្សំ​ជាមួយច្បាប់វិនិយោគ​​ល្អ​ ​ការការពារដល់​អ្នកវិនិយោគ​ ជាពិសេសកម្ពុជាមាន​​ស្ថិរភាព​នយោបាយ​ វានឹងធ្វើ​​​​មានកំណើន​សម្រាប់សេដ្ឋកិច្ចជាតិ​៕​

កាលវិភាគផ្សព្វផ្សាយ