ភូមា-ឥណ្ឌា បង្កើតកិច្ចសហប្រតិបត្តិការលើការផលិតកែច្នៃផ្លែប័រ ដើម្បីបង្កើតតម្លៃបន្ថែម

85243d95eb30f802369885adf050088f

ណៃពិដោ៖ ប្រទេសភូមា និងឥណ្ឌា បានចរចាដើម្បីនាំចេញផ្លែប័របង្កករបស់ភូមាទៅកាន់ប្រទេសឥណ្ឌា និងបានដោះស្រាយឯកសារចាំបាច់សម្រាប់អនុញ្ញតនាំចូល ដោយបំពេញតាមលក្ខខណ្ឌបទប្បញ្ញត្តិស្រីសុវត្ថិភាព និងធានាគុណភាពចំណីអាហារ។

នាយកអង្គការជំរុញពាណិជ្ជកម្មភូមា ដែលស្ថិតនៅក្រោមក្រសួងពាណិជ្ជកម្ម អ្នកប្រឹក្សាយោបល់សេដ្ឋកិច្ចភូមា តំណាងសមាគមអ្នកផលិត និងនាំចេញផ្លែប័រភូមា និងសហព័ន្ធអន្តរជាតិនៃធុរជន និងនាំចេញ ប្រចាំនៅប្រទេសឥណ្ឌា បានបើកកិច្ចប្រជុំ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ស្តីពីកិច្ចសហការក្នុងការផលិតកែច្នៃផ្លែប័រ ដើម្បីបង្កើតតម្លៃបន្ថែម។

ផ្លែប័ររបស់ភូមា ត្រូវប្រមូលផលនៅរៀងរាល់ខែកញ្ញា នៅតាមចម្ការប័រជាង២០ ០០០ហិកតានៅទូទាំងប្រទេសភូមា។ ពូជផ្លែប័រប្រណីតរបស់ភូមា មានដូចជាឈ្មោះ ហាស់ (Hass), ប៊ូកានៀ (Buccaneer( និងឈ្មោះ អមរា (Amara) ត្រូវដឹកជញ្ជូននាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

កន្លងមកថ្មីៗនេះ អង្គការលើកកម្ពស់ពាណិជ្ជកម្មភូមា កំពុងតែធ្វើការយ៉ាងសកម្ម ដើម្បីបង្កើតពិធីសារនាំចេញផ្លែប័រជាមួយប្រទេសចិន ដោយមានគោលបំណងចាប់ផ្តើមការដឹកជញ្ជូន នៅក្នុងឆ្នាំ២០២៦-២០២៧ ស្របតាមស្តង់ដារនាំចូលរបស់អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន។

បច្ចុប្បន្ននេះ ផ្លែប័រភូមា មិនទាន់បានចុះបញ្ជីក្នុងចំណោមក្រុមផលិតផលចំនួន១៨មុខ ដែលតម្រូវឱ្យមានការចុះឈ្មោះរបស់អគ្គរដ្ឋបាលគយចិនទេ ដែលអនុញ្ញាតឱ្យអ្នកនាំចេញត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតដោយផ្ទាល់ តាមរយៈច្រកចេញចូលតែមួយរបស់ភ្នាក់ងារពាណិជ្ជកម្មអន្តរជាតិចិន ដោយប្រើគណនីផ្ទាល់ខ្លួនតែម្តង។

ចំណែកនាយកដ្ឋានចត្តាឡីស័កសត្វ និងរុក្ខជាតិនៃអគ្គរដ្ឋបាលគយចិន នឹងត្រួតពិនិត្យចត្តាឡីស័កសម្រាប់ទំនិញកសិកម្មនាំចូល មានដូចជា គ្រាប់កាហ្វេមិនទាន់លីង គ្រាប់កាកាវ បន្លែស្រស់ និងស្ងួត គ្រឿងទេស និងគ្រាប់ធញ្ញជាតិ ដែលអាចបរិភោគបាន ដូចជា សណ្តែកស្ងួត គ្រាប់ចម្រាញ់យកប្រេង និងផលិតផលរុក្ខជាតិ។

ការចុះឈ្មោះសម្រាប់ផលិតផលទាំងអស់នេះ ត្រូវបានកំណត់ចំពោះតែអាជ្ញាធរមានសមត្ថកិច្ចប៉ុណ្ណោះ ដោយមិនរាប់បញ្ចូលក្រុមហ៊ុនឯកជនឡើយ ហើយការនាំចូលទាំងអស់ត្រូវតែគោរពតាមកម្រិតកំណត់ ស្តីពីសំណល់អតិបរមា ដើម្បីបំពេញតាមស្តង់ដារ របស់ប្រទេសចិន។

ការនាំចេញផ្លែប័ររបស់ប្រទេសភូមានៅតែមានកម្រិតទាបនៅឡើយ ដោយកន្លងមកនាំចេញបានតែចំនួន៣ ០០០តោនប៉ុណ្ណោះ តាមរយៈប្រទេសជិតខាង។  ប៉ុន្តែសម្រាប់នៅឆ្នាំ២០២៦ខាងមុខនេះ ប្រទេសភូមាមានគោលបំណងបង្កើនគោលដៅនាំចេញរបស់ខ្លួនដល់បិរមាណចំនួន៥ ០០០តោន ដែលឆ្លុះបញ្ចាំងពីមហិច្ឆតាកាន់តែខ្លាំងឡើង ក្នុងការពង្រីកទីផ្សារថ្មីៗ និងពង្រីកពាណិជ្ជកម្មផ្លែប័រ ក្រោមការអនុលោមតាមច្បាប់របស់ប្រទេសចិន។

ស្របពេលជាមួយគ្នានេះដែរ ប្រធានសមាគមអ្នកផលិត និងអ្នកនាំចេញបន្លែផ្លែឈើភូមា បាននិយាយថា ម្ចាស់កសិដ្ឋានដាំប័រនៅក្នុងប្រទេសភូមា ត្រូវតែសហការគ្នាក្នុងការត្រួតពិនិត្យមើលមេរោគ ឬសំណល់ថ្នាំពុលនៅលើផ្លែប័រ ដែលជាចាំបាច់សម្រាប់ការនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ ដូច្នេះ ភាគីពាក់ព័ន្ធគួរតែធ្វើការរួមគ្នាសម្រាប់ការនាំចេញផ្លែប័រទៅកាន់ប្រទេសចិន។

ចំណែកប្រធាននាយកដ្ឋានកសិកម្ម ប្រចាំរដ្ឋសានរបស់ភូមា បានផ្តល់ព័ត៌មានលម្អិតអំពីការនាំចេញផ្លែប័រប្រចាំឆ្នាំរបស់ប្រទេសភូមា និងបានគូសបញ្ជាក់ពីតម្រូវការនាំចូលសម្រាប់ទីផ្សារសំខាន់ៗដូចជាប្រទេសចិន ឥណ្ឌា រុស្ស៊ី និងបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់មជ្ឈិមបូព៌ា។

កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ នាយកដ្ឋានកសិកម្ម នៅភាគខាងត្បូងរដ្ឋសាន បានបើកសិក្ខាសាលាមួយ ដើម្បីស្វែងយល់ពីតម្រូវការត្រួតពិនិត្យ និងបទដ្ឋានសុវត្ថិភាពរបស់អគ្គនាយកដ្ឋានគយចិន។  ដូច្នេះ ការងារនេះត្រូវតែសហការគ្នារវាងសមាគមអ្នកផលិត និងអ្នកនាំចេញផ្លែប័រភូមា ដើម្បីពង្រឹងស្តង់ដារផ្លែប័ររបស់ខ្លួនឱ្យស្របនឹងស្តង់ដារនាំចេញ។

ប្រធានសមាគមអ្នកផលិត និងអ្នកនាំចេញបន្លែផ្លែឈើភូមា បានបង្កើតក្រុមហ៊ុនសាធារណៈសម្រាប់កសិករមួយ ដែលមានទិសដៅសម្រាប់នាំចេញផលិតផលកសិកម្មទៅកាន់ប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងប្រទេសថៃ នៅក្នុងពេលខាងមុខនេះ  ដោយខិតខំគាំទ្រឱ្យមានការនាំចូលជីកសិកម្ម និងថ្នាំសម្លាប់សត្វល្អិតផងដែរ ដើម្បីផ្គត់ផ្គង់ដល់អ្នកដាំដុះ។

ចំណែកប្រធាន​នាយកដ្ឋាន​កសិកម្ម​ប្រចាំរដ្ឋសាន បាន​ពិភាក្សាលម្អិត​បន្ថែមទៀត ​អំពី​លក្ខខណ្ឌ​ចាំបាច់សម្រាប់នាំ​ចូល​ទៅ​កាន់ទីផ្សារ​ប្រទេសចិន។ រីឯអ្នកដាំដំណាំ បានលើកឡើងពីយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងសារធាតុចិញ្ចឹមរបស់ដើមប័រ ហើយបានប្តេជ្ញាចិត្តក្នុងការពង្រឹងយុទ្ធសាស្ត្រនាំចេញរបស់ខ្លួន។

សមាគមអ្នកផលិត និងនាំចេញបន្លែផ្លែឈើភូមា បានប្រកាសកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះថា ផ្លែប័ររបស់ភូមា​ទទួលបានអនុញ្ញាតឱ្យនាំចេញផ្លែប័រ ទៅកាន់ទីផ្សារប្រទេសចិន បន្ទាប់ពីបានឆ្លងកាត់ការត្រួតពិនិត្យគុណភាព និងបទប្បញ្ញត្តិសុវត្ថិភាពរបស់គយចិន។

ចំណែកស្ថានទូត​ចិន​ប្រចាំ​ប្រទេសភូមា ​បាន​និយាយ​ថា ប្រទេស​ចិន​បាន​ផ្តល់​ភ្លើង​ខៀវ​ដល់ភូមា​សម្រាប់​ការ​នាំ​ចេញ​ផ្លែ​ប័រដោយជោគជ័យ តាមរយៈកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលប្រទេសទាំងពីរ បន្ទាប់ពីបាននាំចេញផ្លែ​ឪឡឹក និងផ្លែ​ស្វាយ នាពេលកន្លងមក ដែលទទួលបានកំណើនចំនួន១២ភាគរយ នៃផលិតកម្មសរុបផ្នែកកសិកម្មរបស់ប្រទេសភូមា៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ