វិញ្ញាបនបត្រហាឡាល់ បើកច្រកសម្រាប់ទំនិញវៀតណាមចេញទៅកាន់ទីផ្សារមូស្លីម

image_2026-03-16_10-10-44

ហាណូយ៖ ស្របពេលប្រទេសវៀតណាមកំពុងពន្លឿនកិច្ចខិតខំប្រឹងប្រែង ដើម្បីរៀបចំរចនាសម្ព័ន្ធទីផ្សារនាំចេញរបស់ខ្លួន ទីផ្សារហាឡាល់សម្រាប់ជនមូស្លីមកំពុងលេចចេញជាមធ្យោបាយដ៏ជោគជ័យមួយ សម្រាប់ការធ្វើសមាហរណកម្មពាណិជ្ជកម្មកាន់តែស៊ីជម្រៅ ដែលស្របតាមចក្ខុវិស័យរយៈពេលវែងសម្រាប់កំណើនប្រកបដោយចីរភាព។
សារព័ត៌មានវៀតណាម បានចេញផ្សាយថា ការរៀបចំរចនាសម្ព័ន្ធទីផ្សារនាំចេញរបស់ប្រទេសវៀតណាម រួមមានការធ្វើពិពិធកម្មទីផ្សារ និងកាត់បន្ថយការពឹងផ្អែកលើដៃគូពាណិជ្ជកម្មបែបប្រពៃណី។
យោងតាមអង្គការអន្តរជាតិ ជនម៉ូស្លីមនៅលើពិភពលោក នាពេលបច្ចុប្បន្នជាង២ ០០០លាននាក់ ដែលស្មើនឹងប្រហែល២៥ភាគរយនៃចំនួនប្រជាជនទាំងអស់នៅលើពិភពលោក។
ចំណែកសេដ្ឋកិច្ចហាឡាល់ត្រូវបានព្យាករថា នឹងកើនដល់ប្រមាណ៥ទ្រីលានដុល្លារ នៅឆ្នាំ២០៣០ ដោយពង្រីកហួសពីអាហារ និងភេសជ្ជៈ ក្លាយទៅជាគ្រឿងសម្អាង ឱសថ ភស្តុភារកម្ម ទេសចរណ៍ និងហិរញ្ញវត្ថុអ៊ីស្លាម។
ជាការកត់សម្គាល់ ទីផ្សារហាឡាល់មិនមែនជាទីផ្សារពិសេសទៀតទេ ប៉ុន្តែជាទីផ្សាររបស់អ្នកប្រើប្រាស់កាន់តែទូលំទូលាយ ដែលផ្ដល់អាទិភាពចំពោះស្តង់ដារសីលធម៌ ការតាមដាន តម្លាភាព និងសុចរិតភាពផលិតកម្ម។ រីឯអ្នកប្រើប្រាស់ ដែលមិនមែនជាជនមូស្លីម ក៏កំពុងមានទំនោរទៅរកផលិតផលហាឡាល់ផងដែរ ដោយចាត់ទុកវិញ្ញាបនបត្រ ហាឡាល់ជាការធានានូវគុណភាព សុវត្ថិភាព និងនិរន្តរភាព។
ជាមួយនឹងភាពខ្លាំងរបស់ខ្លួននៅក្នុងវិស័យកសិកម្មត្រូពិច ការកែច្នៃម្ហូបអាហារ និងការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី ប្រទេសវៀតណាមត្រូវបានគេចាត់ទុកថា មានសក្តានុពលគួរឱ្យកត់សម្គាល់ក្នុងការអភិវឌ្ឍឧស្សាហកម្មហាឡាល់ ដែលមានរចនាសម្ព័ន្ធរឹងមាំ។
ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីបង្វែរសក្តានុពលនោះទៅជាឧត្តមភាពប្រកួតប្រជែង វិញ្ញាបនបត្រហាឡាល់មិនត្រឹមតែជាស្តង់ដារប៉ុណ្ណោះទេ ថែមទាំងត្រូវតែជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ទូទាំងឧស្សាហកម្មផងដែរ។
ស្របពេលជាមួយគ្នានេះដែរ ក្រុមហ៊ុននានាកំពុងចូលរួមជាមួយទីផ្សារហាឡាល់ ជាលក្ខណៈបុរេសកម្ម និងជាយុទ្ធសាស្ត្រ។ ថ្មីៗនេះ ក្រុមហ៊ុនមួយរបស់វៀតណាមបានប្រកាសថា ផលិតផលមួយចំនួនរបស់ខ្លួន បានទទួលវិញ្ញាបនបត្រ ហាឡាល់ ពីមជ្ឈមណ្ឌលជាតិវិញ្ញាបនបត្រ ហាឡាល់ រួមមានសម្រាប់ផលិតកាហ្វេ គ្រប់ធញ្ញជាតិ និង សំបុកត្រចៀកកាំលេខ១។ សារៈសំខាន់នៃវិញ្ញាបនបត្រ ហាឡាល់ គឺមិនមែនមាននៅក្នុងផលិតផល ដែលមានការបញ្ជាក់នោះទេ ប៉ុន្តែនៅក្នុងវិធីសាស្រ្តរបស់ក្រុមហ៊ុន។
យោងតាមបុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុន បានឱ្យដឹងថា ការចូលទីផ្សារហាឡាល់ទាមទារឱ្យមានការរៀបចំរចនាសម្ព័ន្ធខ្សែសង្វាក់តម្លៃឡើងវិញ ឱ្យបានគ្រប់ជ្រុងជ្រោយ ចាប់ពីការស្វែងរកវត្ថុធាតុដើម និងដំណើរការផលិតកម្ម រហូតដល់ប្រព័ន្ធគ្រប់គ្រងគុណភាព ម៉ាកយីហោ និងយុទ្ធសាស្ត្រចូលទីផ្សារ។
ក្នុងន័យនេះ វិញ្ញាបនបត្រហាឡាល់ មិនមែនគ្រាន់តែជាលិខិតឆ្លងដែនសម្រាប់នាំចេញទៅកាន់ទីផ្សារមូស្លីមនោះទេ ប៉ុន្តែជាយន្តការត្រង ដែលបង្ខំឱ្យអាជីវកម្មត្រូវបង្កើនស្តង់ដារអភិបាលកិច្ច ធ្វើស្តង់ដារនីតិវិធី និងវិនិយោគឱ្យបានហ្មត់ចត់លើតម្លៃផលិតផលក្នុងស្រុក ព្រមទាំងបង្ហាញពីភាពខុសគ្នាជាមូលដ្ឋានរវាងការស្វែងរកវិញ្ញាបនបត្រហាឡាល់ជាតម្រូវការនាំចេញ និងការអភិវឌ្ឍផលិតផលហាឡាល់ជាយុទ្ធសាស្ត្រឧស្សាហកម្មរយៈពេលវែង។
មជ្ឈមណ្ឌលជាតិវិញ្ញាបនប័ត្រហាឡាល់ បាននិយាយថា ផលិតផលហាឡាល់របស់វៀតណាមកំពុងផ្លាស់ប្តូរបន្តិចម្តងៗ ពីការផលិតតាមកិច្ចសន្យាឆ្ពោះទៅរកគោលដៅ ដែលមានតម្លៃបន្ថែមខ្ពស់ទាក់ទងនឹងការដាក់ស្លាកសញ្ញា និងការតាមដាន។ មិនយូរប៉ុន្មានបន្ទាប់ពីទទួលបានវិញ្ញាបនបត្រ ហាឡាល់ ក្រុមហ៊ុនវៀតណាមមួយចំនួន បាននាំចេញជាលើកដំបូងនូវផលិតផលហាឡាល់ទៅកាន់ប្រទេសម៉ាឡេស៊ី ដែលជាទីផ្សារហាឡាល់ដ៏ធំបំផុតមួយរបស់តំបន់។
ប្រទេសម៉ាឡេស៊ីកាន់កាប់ទីតាំងសំខាន់មួយនៅក្នុងទីផ្សារហាឡាល់លើសកលលោក។ ដោយមានប្រជាជនម៉ូស្លីមជាង៦០ភាគរយនៃចំនួនប្រជាជនរបស់ខ្លួន ហើយប្រទេសម៉ាឡេស៊ីមានគោលបំណងក្លាយខ្លួនជាមជ្ឈមណ្ឌលហាឡាល់សកល នៅឆ្នាំ២០៣០ ដោយកំណត់ផលិតផលក្នុងស្រុកសរុបហាឡាល់ចំនួន៥៨,៥ពាន់លានដុល្លារ ស្មើនឹង១១ភាគរយនៃផលិតផលជាតិសរុប។
តាមស្ថាប័ន ប្រទេសម៉ាឡេស៊ីត្រូវបានទទួលស្គាល់ថា បានរក្សានូវប្រព័ន្ធស្តង់ដារហាឡាល់ដ៏តឹងរ៉ឹង និងប្រកបដោយវិជ្ជាជីវៈបំផុតមួយរបស់ពិភពលោក។ ដូច្នេះ ការទទួលបានការអនុញ្ញាតនាំចូលទៅកាន់ទីផ្សារនេះ អាចឱ្យទំនិញវៀតណាមពង្រីកបន្ថែមទៀតទៅកាន់មជ្ឈិមបូព៌ា និងទៅកាន់ទីផ្សារភាគច្រើន ដែលកាន់សាសនាឥស្លាមផ្សេងទៀត។
តំណាងស្ថានទូតម៉ាឡេស៊ីប្រចាំប្រទេសវៀតណាម បានលើកឡើងថា ការកើនឡើងនៃផលិតផលវៀតណាម ដែលទទួលបានវិញ្ញាបនបត្របញ្ជាក់ហាឡាល់ កំពុងបើកវិសាលភាពដ៏ធំសម្រាប់កិច្ចសហប្រតិបត្តិការ ដែលមិនត្រឹមតែជាទីផ្សារអ្នកប្រើប្រាស់ចុងក្រោយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ហាឡាល់ក្នុងតំបន់ផងដែរ។
យោងតាមការិយាល័យពាណិជ្ជកម្មវៀតណាម នៅប្រទេសម៉ាឡេស៊ី បានឱ្យដឹងថា បញ្ហាប្រឈមធំជាងគេសម្រាប់ក្រុមហ៊ុនវៀតណាម គឺមិនមែនគុណភាពផលិតផលទេ ប៉ុន្តែសមត្ថភាពរបស់ពួកគេក្នុងការធ្វើសមាហរណកម្មទៅក្នុងប្រព័ន្ធអេកូឡូស៊ីហាឡាល់៕

 


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ