អគ្គនាយក ARDB ចុះសិក្សាខ្សែច្រវាក់ផលិតកម្មកែច្នៃដំឡូងមីនៅចិន ដើម្បីជំរុញការនាំចេញកសិផលខ្មែរឱ្យកាន់តែខ្លាំងទៅទីផ្សារប្រទេសចិន

photo_2026-03-06_17-00-39

ប៉េហៃ, ប្រទេសចិន៖ នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំសហការីចុះទស្សនកិច្ចសិក្សាផ្ទាល់ពីខ្សែច្រវាក់ផលិតកម្មកែច្នៃដំឡូងមីរបស់ក្រុមហ៊ុនរដ្ឋចិន COFCO នៅទីក្រុងប៉េហៃ សាធារណរដ្ឋប្រជាមានិតចិន។

គោលបំណងសំខាន់នៃបេសកកម្មការនេះត្រូវបានធ្វើឡើងក្នុងគោលបំណងយុទ្ធសាស្ត្រចំនួនបីសំខាន់ៗ៖
១. ពង្រីកទីផ្សារនាំចេញ៖ ជំរុញការនាំចេញដំឡូងមីស្ងួតពីកម្ពុជាទៅកាន់ទីផ្សារចិនឱ្យបានកាន់តែច្រើនលើសឆ្នាំមុនៗ។
២. ពង្រឹងកិច្ចសហប្រតិបត្តិការ៖ ស្វែងយល់ពីតម្រូវការបច្ចេកទេស និងស្ដង់ដារកែច្នៃរបស់ក្រុមហ៊ុន COFCO ដែលជាអ្នកបញ្ជាទិញធំបំផុតមួយ ដើម្បីសម្រួលដល់ការផ្គត់ផ្គង់ពីកម្ពុជា។
៣. គាំទ្រផ្នែកហិរញ្ញវត្ថុ៖ បញ្ជាក់ពីការត្រៀមខ្លួនរបស់ ARDB ក្នុងការបន្តផ្តល់ហិរញ្ញប្បទានដល់អ្នកប្រមូលទិញដំឡូងមីនៅកម្ពុជា ដើម្បីបង្កើនលទ្ធភាពប្រមូលទិញសម្រាប់នាំចេញ។

ក្នុងឱកាសនេះ ឯកឧត្ដមបណ្ឌិត កៅ ថាច ក៏បានអញ្ជើញតំណាងក្រុមហ៊ុន COFCO មកទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យមើលសក្ដានុពលតំបន់ផលិតកម្មដំឡូងមីដោយផ្ទាល់។ ជាការឆ្លើយតប តំណាងក្រុមហ៊ុនបានយល់ព្រមនឹងពិនិត្យលទ្ធភាពមកកាន់កម្ពុជានាពេលឆាប់ៗខាងមុខនេះ។

គួរបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុន COFCO បាននិងកំពុងនាំចូលដំឡូងមីស្ងួតពីកម្ពុជាសម្រាប់ខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ដែលនេះជាសញ្ញាវិជ្ជមានសម្រាប់កសិករ និងអ្នកនាំចេញកម្ពុជា៕


photo_2026-03-07_15-37-32 (3)
ARDB និងធនាគារចិន  (BOC) សាខាខេត្តក្វាងស៊ី ពិភាក្សាលើការគាំទ្រឥណទានក្នុងខ្សែច្រវាក់តម្លៃកសិកម្ម និងការទូទាត់ឆ្លងដែន

ក្រុងណាននីង-ប្រទេសចិន៖ នៅព្រឹកថ្ងៃសៅរ៍ ទី០៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានជួបពិភាក្សាការងារជាមួយលោក Liu Shuai អនុប្រធានធនាគារចិន ប្រចាំខេត្តក្វាងស៊ី (Bank of China, Guangxi Province) ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងការផ្តល់សេវាធនាគារឆ្លងដែន។ ខ្លឹមសារសំខាន់នៃកិច្ចពិភាក្សាបានផ្តោតលើចំណុចយុទ្ធសាស្ត្ររួមមាន៖ 1. ការគាំទ្រឥណទានដល់ខ្សែច្រវាក់តម្លៃកសិផលនាំចេញ៖ ភាគីទាំងពីរបានពិភាក្សាលើការផ្តល់ឥណទានដើម្បីគាំទ្រដល់សហគ្រាស ក៏ដូចជាធុរកិច្ចកសិកម្មកម្ពុជា ក្នុងការត្រៀមលក្ខណៈសម្បត្តិសម្រាប់ផ្គត់ផ្គង់ និងការរៀបចំខ្សែច្រវាក់ផលិតកម្មកសិផលមកកាន់ទីផ្សារប្រទេសចិន ឱ្យកាន់តែមានប្រសិទ្ធភាព និងស្របតាមតម្រូវការទីផ្សារ។ 2. ការជំរុញការទូទាត់អន្តរជាតិ (Cross-border Settlement)៖ ពង្រឹងយន្តការទូទាត់ប្រាក់ឱ្យកាន់តែឆាប់រហ័ស និងមានតម្លៃទាប រវាងធនាគារ ARDB និងធនាគារចិន ខេត្តក្វាងស៊ី ដើម្បីសម្រួលដល់ប្រតិបត្តិការពាណិជ្ជកម្ម និងរំហូរហិរញ្ញវត្ថុរវាងប្រទេសទាំងពីរ។ ជំនួបពិភាក្សានេះ គឺជាការបន្តពង្រឹងទំនាក់ទំនងដ៏ល្អប្រសើរ និងជាការត្រួសត្រាយផ្លូវ​ឈាន​ទៅ​រក​ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ (MoU) នៅ​ពេល​ខាង​មុខ​ ដេីម្បី​ស្វែងរកដំណោះស្រាយហិរញ្ញវត្ថុដ៏ទូលំទូលាយ ជូនដល់តួអង្គក្នុងវិស័យកសិកម្ម។ តាមរយៈកិច្ចសហការនេះ ARDB នឹងបន្តតួនាទីជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា […]

photo_2026-03-06_13-03-09
ឯកឧត្ដមបណ្ឌិត កៅ ថាច ស្វែងយល់ពីបច្ចេកវិទ្យាដឹកជញ្ជូនបៃតងនៅទីក្រុងណាននីង ដើម្បីជំរុញវិស័យកសិកម្មកម្ពុជា

ណាននីង, ប្រទេសចិន៖ នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំសហការីចុះទស្សនកិច្ចសិក្សាពីគម្រោងបៃតង “Green Project” របស់ក្រុមហ៊ុន Nanning Rail Transit (NNRT) និង​គម្រោង​កសិកម្ម​ឆ្លាតវៃ​ “Smart Agriculture”​ របស់​ក្រុម​ហ៊ុន​ Guangxi Yunjing Digital Technology Co., Ltd នៅសាធារណរដ្ឋប្រជាមានិតចិន។ គោលបំណងសំខាន់នៃទស្សនកិច្ច៖ – ការដឹកជញ្ជូនកសិផលដោយមធ្យោបាយដឹកជញ្ជូនបៃតង៖ សិក្សាពីការប្រើប្រាស់ម៉ូតូ និងរថយន្តអគ្គិសនី (EV) ក្នុងការដឹកជញ្ជូនកសិផល ដើម្បីកាត់បន្ថយចំណាយ និងមិនផលប៉ះពាល់ដល់បរិស្ថាន។ – ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ៖ ជំរុញការប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃបៃតងក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម ស្របតាមគោលការណ៍អភិវឌ្ឍន៍ដោយចីរភាព និងបៃតង។ – ការ​គ្រប់​គ្រង​កសិកម្ម​តាម​បែប​វៃឆ្លាត​ “Smart Agriculture / Agri-Tech” អំពីគម្រោងហិរញ្ញប្បទានបៃតង (Green Finance) របស់ […]

cover image
ធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារវៀតណាម ដាក់ចេញគំនិតផ្តួចផ្តើមនូវថវិកាពីរលានដុល្លារសម្រាប់អភិវឌ្ឍសមត្ថភាពធនាគារបៃតង

ហាណូយ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (Asia Development Bank) និងធនាគាររដ្ឋវៀតណាម (State Bank of Vietnam) កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ បានរួមគ្នាដាក់ចេញនូវគំនិតផ្តួចផ្តើមនូវមូលនិធិចំនួនពីរលានដុល្លារ សម្រាប់ការអភិវឌ្ឍសមត្ថភាពធនាគារបៃតង ដើម្បីជួយឱ្យប្រទេសវៀតណាមពង្រីកហិរញ្ញប្បទានបៃតង និងហិរញ្ញវត្ថុអាកាសធាតុ។ បើតាមការចុះផ្សាយតាមបណ្តាញព័ត៌មានវៀតណាម​ បានឱ្យដឹងថា គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃគម្រោងជំនួយផ្នែកបច្ចេកទេស ស្តីពី “ហិរញ្ញវត្ថុបរិយាបន្ន និងហិរញ្ញវត្ថុអាកាសធាតុ» ដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលជប៉ុន តាមរយៈមូលនិធិជប៉ុនសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក ប្រកបដោយវិបុលភាព និងភាពធន់។ ប្រភពដដែលបានបន្តថា គម្រោងនេះមានគោលបំណងពង្រឹងការអនុវត្តធនាគារបៃតង និងបង្កើនសមត្ថភាពវិស័យធនាគាររបស់ប្រទេសវៀតណាម ដើម្បីពង្រីកហិរញ្ញវត្ថុបៃតង និងហិរញ្ញវត្ថុអាកាសធាតុ ឱ្យកាន់តែទូលំទូលាយ។ ឆ្លើយតបទៅនឹងគម្រោងខាងលើនេះ វៀតណាមបានរៀបចំសិក្ខាសាលានៃការចាប់ផ្តើមអនុវត្តថវិកាពីរលានដុល្លារនេះ ដោយមានអ្នកចូលរួមជាង៨០នាក់ មកពីធនាគាររដ្ឋរបស់ប្រទេសវៀតណាម ក្រសួង និងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ធនាគារពាណិជ្ជ និងសមាគមធុរកិច្ច។ សិក្ខាសាលានេះ បានពិភាក្សាលើប្រធានបទសំខាន់ៗ រួមមាន ការវាយតម្លៃហានិភ័យអាកាសធាតុ ផលប៉ះពាល់ម៉ាក្រូសេដ្ឋកិច្ចនៃការកំណត់តម្លៃកាបូន តួនាទីរបស់ស្ថាប័នឥណទានក្នុងការអភិវឌ្ឍទីផ្សារកាបូន និងការចេញមូលបត្របំណុលបៃតង។ តាមរយៈសិក្ខាសាលាខាងលើនេះ ក្រុមអ្នកចូលរួមក៏បានផ្លាស់ប្តូរទស្សនៈអំពីគោលនយោបាយពន្ធបៃតងរបស់វៀតណាម និងបានកំណត់ជំហានបន្ទាប់ ដើម្បីជួយវិស័យធនាគារក្នុងការជំរុញហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព […]

image_2026-03-05_11-07-43
ឡាវផ្តល់អាទិភាពលើសន្តិសុខស្បៀង និងធ្វើទំនើបកម្មកសិកម្មសម្រាប់អនាគត

វៀងច័ន្ទន៍៖ នាយករដ្ឋមន្ត្រីឡាវ លោក សូនិសៃ ស៊ីផាន់ដន (Sonexay Siphandone) បានអំពាវនាវឱ្យខិតខំប្រឹងប្រែង ដើម្បីពង្រឹងសន្តិសុខស្បៀង ព្រមទាំងធ្វើទំនើបកម្មផលិតកម្មកសិកម្ម និងកែលម្អការគ្រប់គ្រងដីធ្លី ព្រៃឈើ និងធនធានទឹក។ យោងតាមរបាយការណ៍របស់ទីភ្នាក់ងារព័ត៌មានឡាវ បានឱ្យដឹងថា កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ លោក សូនិសៃ ស៊ីផាន់ដន បានថ្លែងសារបែបនេះក្នុងអំឡុងកិច្ចប្រជុំមួយ ដែលធ្វើឡើងកាល ដើម្បីពិនិត្យឡើងវិញនូវវិស័យកសិកម្ម និងព្រៃឈើរបស់ឡាវ នៅឆ្នាំ២០២៥។ ថ្លែងក្នុងកិច្ចប្រជុំ នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ផលិតកម្មកសិកម្មរបស់ឡាវត្រូវតែដើរតាមមាគ៌ាសេដ្ឋកិច្ច ដែលពឹងផ្អែកលើខ្លួនឯង ដោយផ្តល់អាទិភាពដល់ការពង្រឹងសមត្ថភាពក្នុងស្រុក ក្នុងការបង្កាត់ពូជរុក្ខជាតិ និងសត្វ នវានុវត្តន៍ និងធាតុចូលផលិតកម្មសំខាន់ៗ។ លោកបានអំពាវនាវឱ្យមានការយកចិត្តទុកដាក់កាន់តែខ្លាំងចំពោះការកែលម្អដី ការការពារដីស្រែ មានជីជាតិ និងការអភិវឌ្ឍតំបន់ផលិតកម្មប្រមូលផ្តុំ ដែលគាំទ្រដោយហេដ្ឋារចនាសម្ព័ន្ធសមស្រប។ ការពង្រីកផលិតកម្មក្នុងស្រុកផ្នែកចំណីសត្វ ជី ថ្នាំសម្លាប់សត្វល្អិត និងឱសថព្យាបាលសត្វ ក៏ត្រូវបានសង្កត់ធ្ងន់ផងដែរ ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូល។ ការគ្រប់គ្រងទឹកប្រកបដោយប្រសិទ្ធភាព ត្រូវបានគូសបញ្ជាក់ថាមានសារៈសំខាន់ក្នុងការបង្កើនទិន្នផល រួមទាំងពង្រីកការដាំដុះស្រូវរដូវវស្សា និងការផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងលើដំណាំរដូវប្រាំង ដែលមានតម្លៃខ្ពស់។ ការពង្រឹងផ្នែកកែច្នៃស្បៀងអាហារ ស្តង់ដារអនាម័យ ចរាចរពាណិជ្ជកម្ម ធនាគារពូជ […]

កាលវិភាគផ្សព្វផ្សាយ