ម៉ាឡេស៊ីមានស្តុកអង្ករគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការបានរយៈពេលប្រាំខែប៉ុណ្ណោះ

image_2026-03-05_09-50-42

គូឡាឡាំពួរ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀង ម៉ាឡេស៊ី នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ប្រទេសម៉ាឡេស៊ីមានស្តុកអង្ករគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុកបានប្រមាណជាងប្រាំខែប៉ុណ្ណោះ នៅពេលមានគ្រោះអាសន្នកើតឡើង។

រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀង លោក ម៉ូហាម៉ាដ សាប៊ូ (Mohamad Sabu) បានមានប្រសាសន៍ថា បច្ចុប្បន្នប្រទេសម៉ាឡេស៊ី គិតត្រឹមថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ មានស្តុកអង្ករសរុបជាងមួយលានតោន ដែលក្នុងនេះមានអង្ករស្តុកបម្រុងសម្រាប់ផ្គត់ផ្គង់តម្រូវការបន្ទាន់ចំនួន២០០ ០០០តោន និងអង្ករស្តុកសម្រាប់ធ្វើពាណិជ្ជកម្មចំនួន ៨៨៩ ២៨៥តោន។

លោកបានមានប្រសាសន៍ថា នេះបង្ហាញឱ្យឃើញថា ត្រូវវិធានការណ៍ចាំបាច់ ដើម្បីធានាឱ្យបាននូវការផ្គត់ផ្គង់ស្បៀងអាហារឱ្យបានគ្រប់គ្រាន់ក្នុងករណីមានគ្រោះមហន្តរាយ។ ចំណែកវិធានការផ្សេងទៀត រួមមានការធ្វើគម្រោងសាកល្បងដាំស្រូវលើផ្ទៃដីទំហំ៣ ០០០ហិកតា ក្នុងដំណាក់កាលចាប់ផ្តើម នៅឆ្នាំ២០២៤ តាមតំបន់គ្រប់គ្រងដោយអាជ្ញាធរអភិវឌ្ឍន៍កសិកម្ម ម៉ាឡេស៊ី។

លោករដ្ឋមន្ត្រីបានលើកឡើងថា ព្រមជាមួយគ្នានេះដែរ ក៏មានកិច្ចខិតខំប្រឹងប្រែងជាដំណាក់កាល ដើម្បីធ្វើឱ្យប្រសើរឡើងវិញនូវប្រព័ន្ធគ្រប់គ្រងទឹកក្នុងវិស័យកសិកម្ម តាមរយៈកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន ដែលជាមធ្យោបាយមួយ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងទឹក ពេលមានគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត។

លោកក៏បានលើកឡើងពីគម្រោងបង្កបង្កើនផលដំណាំស្រូវ ដែលផ្តល់ការការពារសម្រាប់ក្រុមកសិករខ្នាតតូច ដែលងាយរងផលប៉ះពាល់ដោយគ្រោះមហន្តរាយ ដោយអាចទទួលបានសំណងរហូតដល់៣ ០០០រីងហ្គីត ឬប្រហែលនឹង៧៦៥ដុល្លារ ក្នុងមួយហិកតា សម្រាប់ការខូចខាតផលដំណាំ។

លោកបានមានប្រសាសន៍ថា មូលនិធិគ្រោះមហន្តរាយក៏បានផ្តល់ជំនួយភ្លាមៗដល់ក្រុមកសិករគោលដៅ ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយ ជំងឺដំណាំ ឬដោយសត្វល្អិតបំផ្លាញ ដោយលោកបន្ថែមថា ទឹកប្រាក់ប្រហែលជាប្រាំលានរីងហ្គីត ឬប្រហែល១,២៩លានដុល្លារ ត្រូវបានប្រគល់ឱ្យកសិករប្រហែល២ ២៥៥គ្រួសារ ដែលរងគ្រោះដោយការខូចខាតដំណាំស្រូវលើផ្ទៃដីជាង៣ ២៥៣ហិកតា។

រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀងម៉ាឡេស៊ី លោក ម៉ូហាម៉ាដ សាប៊ូ បានបន្ថែមថា វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មម៉ាឡេស៊ី ក៏កំពុងអនុវត្តសកម្មភាពស្រាវជ្រាវ អភិវឌ្ឍន៍ និងនវានុវត្តន៍ ដើម្បីបង្កើតពូជដំណាំស្រូវ និងដំណាំផ្សេងទៀត ដែលមានភាពអត់ធ្មត់ចំពោះគ្រោះរាំងស្ងួត ទឹកជំនន់ និងជាតិប្រៃ។

យោងតាមលោក ម៉ូហាម៉ាដ សាប៊ូ បានឱ្យដឹងទៀតថា វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មម៉ាឡេស៊ី ក៏កំពុងខិតខំប្រឹងប្រែងផងដែរ ដើម្បីពង្រឹងឧស្សាហកម្មគោសាច់ ដោយបង្កាត់ពូជគោ តាមរយៈកម្មវិធីពង្រឹង និងកម្មវិធីបង្កាត់ពូជសត្វពាហនៈរបស់ប្រទេសម៉ាឡេស៊ី។

លោកបានមានប្រសាសន៍ថា លើសពីនេះ ការចិញ្ចឹមសត្វពាហនៈត្រូវបានពង្រឹងផងដែរ តាមរយៈកម្មវិធីលើកទឹកចិត្តដល់អ្នចិញ្ចឹម ក្នុងគោលបំណងសម្រេចបាននូវអត្រាកំណើនសត្វចិញ្ចឹមយកសាច់ជាមធ្យម៦០ភាគរយ ហើយក្រសួងកំពុងអភិវឌ្ឍ និងពង្រីកប្រព័ន្ធព្រមានជាមុនសម្រាប់ករណីកើតមានសត្វល្អិតចង្រៃ តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយនាយកដ្ឋានឧតុនិយមម៉ាឡេស៊ី។

លោករដ្ឋមន្ត្រីក្រសួងកសិកម្មបានបន្ថែមថា ក្រសួងនៅតែប្តេជ្ញាចិត្តក្នុងការកែលម្អភាពធន់នៃប្រព័ន្ធអេកូឡូស៊ីកសិចំណីអាហារជាតិ នៅពេលប្រឈមមុខនឹងគ្រោះមហន្តរាយ ហើយអាចធានាបាននូវសន្តិសុខស្បៀងអាហារជានិច្ច៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ