កាហ្វេរ៉ូប៊ូស្តា របស់ឥណ្ឌូណេស៊ី ទទួលបានលិខិតបញ្ជាក់ឱ្យនាំចេញទៅអូស្ត្រាលី

image_2026-01-22_08-27-24

ប៉ាឡាំបាង៖ ទីភ្នាក់ងារចត្តាឡីស័កនៃខេត្តស៊ូម៉ាត្រាខាងត្បូង បានចេញវិញ្ញាបនបត្របញ្ជាក់ថា កាហ្វេប្រភេទ រ៉ូប៊ូស្តា (Robusta) ចំនួន៨,៨តោន នៅតំបន់ប៉ាហ្គារ៉ាឡាំ (Pagaralam) ដើម្បីនាំចេញទៅកាន់ទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ដែលនេះគឺជាការនាំចេញកាហ្វេទៅក្រៅប្រទេសមួយទៀត ស្របពេលឥណ្ឌូណេស៊ីកំពុងព្យាយាមពង្រីកការនាំចេញកសិផល និងពង្រឹងលទ្ធភាពចូលទៅកាន់ទីផ្សារ។

លោកស្រី ស្រ៊ី អេនដាស អេកានដារី (Sri Endah Ekandari) ប្រធានទីភ្នាក់ងារចត្តាឡីស័ក បាននិយាយកាលពីថ្ងៃទី២៩​ ខែមករា ឆ្នាំ២០២៦ថា មុនពេលដឹកជញ្ជូន កាហ្វេត្រូវបានឆ្លងកាត់នីតិវិធីដាក់ឱ្យនៅដាច់ពីគេ រួមទាំងការត្រួតពិនិត្យទ្រងទ្រាយគ្រាប់ និងការធ្វើតេស្តរបស់មន្ទីរពិសោធន៍ ដើម្បីធានាមិនមានសត្វល្អិត និងជំងឺ ហើយស្របតាមច្បាប់នាំចូលរបស់អូស្ត្រាលី។

លោកស្រីបាននិយាយថា តម្រូវការសំខាន់មួយសម្រាប់ផលិតផលដំណាំ ដែលនាំចូលទៅក្នុងប្រទេសអូស្ត្រាលី គឺវិញ្ញាបនប័ត្រអនុញ្ញាតឱ្យដឹកជញ្ជូន ដោយបញ្ជាក់ថា កាហ្វេពិតជាមិនមានសត្វល្អិតចង្រៃ ជាពិសេសប្រភេទ សត្វខ្មូត ដែលត្រូវបានអាជ្ញាធរជីវសុវត្ថិភាពអូស្ត្រាលីប្រយ័ត្នប្រយែងបំផុត។

ការធ្វើតេស្តនៅមន្ទីរពិសោធន៍ និងការត្រួតពិនិត្យដោយក្រុមចត្តាឡីស័កខេត្តស៊ូម៉ាត្រាខាងត្បូង បានបញ្ជាក់កាហ្វេ រូប៊ូស្តា ដាំនៅតំបន់ប៉ាហ្គារ៉ាឡាំ ពិតជាគ្មានសត្វខ្មូត ហើយត្រូវបានអនុញ្ញាតឱ្យដឹកជញ្ជូននាំចេញទៅគោលដៅក្នុងអូស្ត្រាលី ក្រោមពិធីសារធ្វើចត្តាឡីស័កមុននឹងនាំចេញ។

លោកស្រីបានមានប្រសាសន៍ថា «យើងធានាថា រាល់ទំនិញនាំចេញត្រូវបានឆ្លងកាត់នីតិវិធីដាក់ឱ្យនៅដាច់ពីគេឱ្យបានត្រឹមត្រូវ ដើម្បីបំពេញតាមតម្រូវការបច្ចេកទេស ដែលកំណត់ដោយប្រទេសគោលដៅ។ ដំណើរការនេះជួយបង្កើនភាពជឿជាក់លើផលិតផល និងកាត់បន្ថយហានិភ័យពាណិជ្ជកម្មសម្រាប់អ្នកនាំចេញ និងអ្នកទិញនៅក្រៅប្រទេស»។

សុវត្ថិភាពស្បៀងអាហារ និងការធានាសុខភាពរុក្ខជាតិ មានសារៈសំខាន់ក្នុងការរក្សាទំនុកចិត្តក្នុងទីផ្សារអន្តរជាតិលើផលិតផលកសិកម្មរបស់ឥណ្ឌូណេស៊ី ជាពិសេសនៅពេលអ្នកនាំចេញប្រឈមមុខនឹងស្តង់ដារសុវត្ថិភាពជីវសាស្រ្តកាន់តែតឹងរ៉ឹង និងតម្រូវការតាមដាននៅគ្រប់ប្រទេសនាំចូលធំៗ នៅជុំវិញពិភពលោក និងនៅក្នុងតំបន់។

លោកស្រី ស្រ៊ី អេនដាស អេកានដារី បាននិយាយថា ការនាំចេញនេះបង្ហាញពីសក្តានុពល ដែលកំពុងកើនឡើងរបស់តំបន់ប៉ាហ្គារ៉ាឡាំ ក្នុងនាមជាអ្នកផលិតកាហ្វេរ៉ប៊ូស្តា មានគុណភាពខ្ពស់ ដោយលក្ខខណ្ឌអាកាសធាតុអំណោយផល និងការអនុវត្តកសិកម្មចក្រា ព្រមទាំងមានតម្រូវការកាន់តែច្រើនពីអ្នកទិញលំដាប់ខ្ពស់ក្នុងទីផ្សារប្រណីតនៅបរទេស។

ការត្រួតពិនិត្យចត្តាឡីស័កយ៉ាងតឹងរ៉ឹងមុនពេលដឹកជញ្ជូនដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារសុខភាពទំនិញ និងធានាបាននូវការទទួលយកនៅក្នុងទីផ្សារពិភពលោក កាត់បន្ថយហានិភ័យនៃការបដិសេធ ការពន្យារពេល ឬជម្លោះអនុលោមភាពដែលមានតម្លៃថ្លៃនៅកំពង់ផែគោលដៅពាណិជ្ជកម្មក្រៅប្រទេស។

លោកស្រីបានមានប្រសាសន៍ផងដែរថា តាមរយៈការនាំចេញកាហ្វេរ៉ូប៊ូស្តានេះ ទៅកាន់ប្រទេសអូស្ត្រាលី ទីភ្នាក់ងារភូតគាមអនាម័យនៅតែប្តេជ្ញាចិត្តក្នុងការគាំទ្រអាជីវកម្ម និងកសិករក្នុងការពង្រីកលទ្ធភាពនាំចេញផលិតផលទៅកាន់ទីផ្សារអន្តរជាតិ ក្រោមការសម្របសម្រួលជាមួយអ្នកនាំចេញ និងអ្នកផលិតនៅទូទាំងខេត្តស៊ូម៉ាត្រាខាងត្បូង។

ការជ្រៀតចូលទីផ្សារក្រៅប្រទេសដោយជោគជ័យនៅពេលនេះ អាចបង្កើនតម្លៃបន្ថែម បង្កើនប្រាក់ចំណូលរបស់កសិករ និងផ្តល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចសម្រាប់ខេត្តស៊ូម៉ាត្រាខាងត្បូង ដោយពង្រឹងតួនាទីរបស់វិស័យកសិកម្មឱ្យកាន់តែរីកចម្រើននៅក្នុងតំបន់ និងយុទ្ធសាស្ត្រធ្វើពិពិធកម្មការនាំចេញរបស់ឥណ្ឌូណេស៊ី ក្នុងរយៈពេលមធ្យម៕


DSC08046
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចុះសួរសុខទុក្ខ លើកទឹកចិត្តនាយទាហាន និងពលទាហានកងពលតូចអន្តរាគមន៍លេខ៨ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ដោយ នៅ ស៊ីវុត្ថា ព្រះវិហារ៖ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំសហការរីអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងលើកទឹកចិត្តដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងពលតូចអន្តរាគមន៍លេខ៨។ ពិធីចុះសួរសុខទុក្ខនេះ ធ្វើឡើងនៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ស្ថិតនៅភូមិមរតកតេជោ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម គឹម ច័ន្ទបញ្ញា អភិបាលរងខេត្តព្រះវិហារ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គីម រីទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងតំណាងថ្នាក់ដឹកនាំសមាគមបណ្តាញកសិករតេជោ និងថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងអំណរគុណ និងសម្តែងការដឹងគុណចំពោះកងកម្លាំងប្រដាប់អាវុធ ដែលបានខិតខំបំពេញភារកិច្ច ដោយលះបង់កម្លាំងកាយចិត្ត និងសាច់ស្រស់ឈាមស្រស់ ដើម្បីការពារជាតិ បូរណភាពទឹកដី ប្រជាពលរដ្ឋ និងប្រជាជននៅសមរភូមិក្រោយ។ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថា ការចុះសួរសុខទុក្ខនាយទាហាន និងពលទាហានធ្វើឡើងពីរដងគឺក្នុងឱកាសបុណ្យប្រពៃណីជាតិ ដូចជាបុណ្យភ្ជុំបិណ្ឌ […]

photo_2026-09-27_16-05-34 (3)
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ទទួលបានពានរង្វាន់ ADFIAP Development Award 2026 លើកម្មវិធីហិរញ្ញប្បទានត្រីភាគី តភ្ជាប់ទីផ្សារ និងការផលិត

ទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានទទួលពានរង្វាន់អភិវឌ្ឍន៍របស់សមាគមគ្រឹះស្ថានហិរញ្ញប្បទានអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP Development Award) ឆ្នាំ២០២៦ លើកម្មវិធីហិរញ្ញប្បទានត្រីភាគីតភ្ជាប់ទីផ្សារ និងការផលិត (Tri-Party Market-Linked Financing Program) នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគម ADFIAP លើកទី៤៩ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា។ កម្មវិធីហិរញ្ញប្បទានត្រីភាគីតភ្ជាប់ទីផ្សារ និងការផលិតនេះ គឺជាគំនិតផ្តួចផ្តើមថ្មីមួយរបស់ធនាគារ ARDB ក្នុងការផ្តល់នូវនវានុវត្តន៍ដំណោះស្រាយហិរញ្ញវត្ថុដល់ប្រជាកសិករ និងគ្រប់តួអង្គក្នុងខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម និងកសិឧស្សាហកម្ម ពោលគឺអភិវឌ្ឍដំណោះស្រាយហិរញ្ញប្បទានប្រកបដោយបរិយាបន្ន និងចីរភាព សម្រាប់វិស័យកសិកម្មតាមរយៈការសម្រួលដល់លទ្ធភាពទទួលបានហិរញ្ញប្បទាន ដោយផ្អែកលើភាពជាដៃគូតាមខ្សែច្រវាក់តម្លៃកសិកម្ម កសិឧស្សាហកម្ម និងយន្តការហិរញ្ញប្បទានដែលមិនតម្រូវឱ្យមានទ្រព្យធានាឥណទាន។ ការទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ ARDB, ក្នុងនាមជាស្ថាប័នដែលមិនត្រឹមតែបានរួមចំណែកលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើនភាពធន់នៃអាជីវកម្មដល់ប្រជាកសិករ, លើការខិតខំប្រឹងប្រែងរបស់ធនាគារ ARDB ក្នុងការគាំទ្រ​ប្រជាកសិករ ពង្រឹងខ្សែច្រវាក់តម្លៃកសិកម្ម កសិឧស្សាហកម្ម និងជំរុញការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាឱ្យកាន់តែមានភាពធន់ និងមានចីរភាព៕

tg_image_4034619774
ស្ត្រីវៀតណាមម្នាក់កាប់ដើមទុរេនមួយចម្ការ ដើម្បីកាយរកឆ្អឹងខ្មោចទាហាន ស្លាប់ក្នុងសង្គ្រាម

ហូជីមិញ៖​ ស្ត្រីកសិករជនជាតិវៀតណាមម្នាក់​ អាយុ៥៦ រស់នៅក្នុងខេត្តដុងថាប់​ អតីតខេត្តខ្មែរ ហៅថា ខេត្តផ្សារដែក បានកាប់ចោលដើមទុរេនជាង១០០ដើម ដើម្បីកាយរកឆ្អឹងខ្មោចទាហានវៀតណាម ស្លាប់នៅក្នុងសម័យសង្គ្រាម។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានវៀតណាម។ ម្ចាស់ចម្ការរូបនេះ មានអារម្មណ៍សោកស្តាយនៅពេលឃើញអាជ្ញាធរវៀតណាម កាប់រំលំចោលដើមទុរេននៅក្នុងចម្ការ ដែកជាកម្មសិទ្ធិរបស់ខ្លួន ប៉ុន្តែគាត់បានបង្ខំចិត្តយល់ព្រមជាមួយក្រុមទាហានស្រាវជ្រាវរកឆ្អឹងខ្មោច​ ព្រោះគាត់តែងតែឃើញឆ្អឹងមនុស្សនៅពេលក្នុងដីច្រើនពេក។ គាត់បាននិយាយថា «ការរកឃើញអដ្ឋិធាតុបាន គឺមានន័យថា ក្រុមគ្រួសារអាចដឹងថា ធាតុរបស់មនុស្សជាទីស្រឡាញ់របស់ខ្លួនកប់នៅទីណា ហើយអាចនាំធាតុទៅផ្ទះ ដើម្បីគោរពបូជា និងរំឭកដល់វិញ្ញាណក្ខន្ធពួកគេ»។ ចម្ការទុរេនស្របច្បាប់នេះ កាលពីមុនធ្លាប់ជាទីតាំងកប់ខ្មោងទាហានវៀតណាមស្លាប់ក្នុងសម័យសង្គ្រាម។ ប៉ុន្តែសារព័ត៌មានវៀតណាម មិនបញ្ជាក់ពីការស្លាប់នោះក្នុងសង្គ្រាមជាមួយកម្ពុជា ឬជាមួយទាហានអាម៉េរិកាំងឡើយ។ កាលពីប៉ុន្មានឆ្នាំមុន នៅពេលគ្រួសាររបស់គាត់ជីកធ្វើប្រឡាយទឹក ឬជីកដី ដើម្បីដាំដើមទុរេន គាត់បានរកឃើញអដ្ឋិធាតុមនុស្សបីនាក់ផ្សេងគ្នា ហើយបានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ដែលបន្ទាប់មកបានមកប្រមូលយកអដ្ឋិធាតុទាំងនោះទៅរក្សាទុក។ ទោះបីជាយ៉ាងណា គាត់នៅតែមានអារម្មណ៍ថា អាចនៅមានឆ្អឹងទាហានផ្សេងទៀតកប់នៅក្នុងដីចម្ការនេះ។ កសិករម្នាក់នេះបាននិយាយរំឭកថា «ខ្ញុំគិតថា ប្រហែលជានៅមានអដ្ឋិធាតុទាហានផ្សេងទៀតនៅក្នុងចម្ការ ប៉ុន្តែចម្ការនេះធំណាស់ ហើយខ្ញុំមិនដឹងថា ត្រូវស្វែងរកនៅកន្លែងណាទេ។ ពេលនោះគ្មានវិធីណាផ្សេងឡើយ ដូច្នេះខ្ញុំក៏បន្តដាំដើមទុរេន» លើផ្នូរខ្មោចទាំងនោះ។ គាត់បាននិយាយបន្តទៀតថា ការបាត់បង់ដើមទុរេនទាំងនេះ គឺជាការលះបង់ផ្នែកហិរញ្ញវត្ថុដ៏ធំមួយសម្រាប់គ្រួសារ ប៉ុន្តែគាត់បានសង្កត់ធ្ងន់ថា ការស្វែងរក និងនាំយកអដ្ឋិធាតុរបស់ទាហានស្លាប់ […]

iC7HBvohbJqExqvbKcV3pP
ជប៉ុនរកឃើញសត្វល្អិត២១ប្រភេទ  លើដំឡូងបារាំងស្រស់នាំចូលពីអាម៉េរិក អាចឆ្លងដល់ដំណាំក្នុងស្រុក

តូក្យូ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន បានរកឃើញសត្វល្អិតចង្រៃចំនួន២១ប្រភេទ នៅលើដំឡូងបារាំងស្រស់នាំចូលពីសហរដ្ឋអាម៉េរិក ស្របពេលអាម៉េរិកសុំឱ្យជប៉ុនលុបចោលការរឹតបន្តឹងបែបនេះ។ កសិករជប៉ុន អង្គការចែកចាយ និងអ្នកស្រាវជ្រាវប្រមាណ៧០០នាក់ បានចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញនៅទូទាំងប្រទេសជប៉ុន ស្តីពីការរកឃើញមេរោគឆ្លងនៅក្នុងដំឡូងបារាំងស្រស់ នាំចូលពីអាម៉េរិក។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន ​បានឱ្យដឹងថា ពពួកសត្វល្អិតនេះ គឺជាប្រភេទដង្កូវស៊ីឫសដំឡូងបារាំង (Globodera rostochiensis) និងពពួកដង្កូវស៊ីមើមដំឡូងបារាំង (Globodera pallida) ដែលសុទ្ធតែជាប៉ារ៉ាស៊ីតរស់នៅលើដំឡូងបារាំងនាំចូលពីអាម៉េរិក។ អគ្គនាយកការិយាល័យកិច្ចការអ្នកប្រើប្រាស់ និងសុវត្ថិភាពចំណីអាហារ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន បាននិយាយថា​ ការធានាឱ្យមានវិធានការគ្រប់គ្រងហានិភ័យ ដើម្បីទប់ស្កាត់ការនាំចូលសត្វល្អិត ដែលអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណាំរបស់ជប៉ុន គឺជាមូលដ្ឋានរឹងមាំសម្រាប់ការលុបចោលនាំចូលដំឡុងបារាំង។ សហរដ្ឋអាម៉េរិកបានស្នើជាលើកដំបូងនៅឆ្នាំ២០២០ ឱ្យជប៉ុនអនុញ្ញាតនាំចូលដំឡូងបារាំងស្រស់ សម្រាប់លក់នៅផ្សារទំនើប និងប្រើប្រាស់ក្នុងវិស័យសេវាកម្មម្ហូបអាហារ នៅក្នុងប្រទេសជប៉ុន។ បច្ចុប្បន្ន ជប៉ុនអនុញ្ញាតឱ្យនាំចូលផលិតផលដំឡូងបារាំងក្លាសេ និងកែច្នៃពីប្រទេសជាច្រើន ប៉ុន្តែក្រោមច្បាប់ការពាររុក្ខជាតិ ការនាំចូលដំឡូងបារាំងស្រស់ នៅតែត្រូវបានហាមឃាត់ដាច់ខាត ដោយសារខ្លាចមានសត្វល្អិតចង្រៃ។ ចំណែកនៅកោះតៃវ៉ាន់វិញ ដែលសម្ពន្ធមិត្តរបស់អាម៉េរិក ចាក់ទឹកមិនលិចដូចជប៉ុនដែរ បានរឹតបន្តឹងយ៉ាងខ្លាំងលើការនាំចូលដំឡូងបារាំងស្រស់ពីសហរដ្ឋអាម៉េរិក ដែលសូម្បីតែដំបូងបារាំងអាម៉េរិកមានដុះពន្លក ក៏ហាមមិនឱ្យនាំចូលដែរ៕ (ផាន់ អាណា)

កាលវិភាគផ្សព្វផ្សាយ