ឥណ្ឌូណេស៊ីចង់ដើរតួនាទីជាមជ្ឈមណ្ឌលចែកចាយកាហ្វេលើពិភពលោក

ហ្សាការតា៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី លោក ប៊ូឌី សាន់តូសូ (Budi Santoso) បានប្រកាសកាលពីថ្ងៃចទី៩ ខែមករា ឆ្នាំ២០២៦នេះថា ប្រទេសឥណ្ឌូណេស៊ីកំពុងខិតខំប្រឹងប្រែង ដើម្បីក្លាយខ្លួនជាមជ្ឈមណ្ឌលចែកចាយកាហ្វេនៅលើពិភពលោក។

សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងជាការឆ្លើយតបទៅនឹងសំណើរបស់សភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌូណេស៊ី ដែលបានលើកឡើងថា ប្រទេសឥណ្ឌូណេស៊ី ដែលជាប្រទេសផលិតកាហ្វេធំជាងគេរបស់ពិភពលោក ដូច្នេះគួរដើរតួនាទីកាន់តែធំថែមទៀតចំពោះឥទ្ធិពលតម្លៃកាហ្វេលើទីផ្សារពិភពលោក។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី បានមានប្រសាសន៍ថា យើងនឹងចាត់វិធានការ ដើម្បីជំរុញឱ្យប្រទេសឥណ្ឌូណេស៊ីអាចក្លាយជាមជ្ឈមណ្ឌលចែកចាយកាហ្វេ បន្ទាប់ពីសម្ពោធការិយាល័យក្រុមប្រឹក្សាពាណិជ្ជកម្ម ទេសចរណ៍ និងសេដ្ឋកិច្ចអាស៊ី នាទីក្រុងហ្សាការតា។

ដោយសារគំនិតរបស់ឥណ្ឌូណេស៊ីក្នុងការកំណត់តម្លៃកាហ្វេលើពិភពលោក លោក ប៊ូឌី សាន់តូសូ បានកត់សម្គាល់ថា រដ្ឋាភិបាលឥណ្ឌូណេស៊ីនឹងពិនិត្យមើលសំណើនេះដោយប្រុងប្រយ័ត្ន ដោយសារយន្តការទីផ្សារកាហ្វេរបស់ឥណ្ឌូណេស៊ីធ្លាប់មានជាយូរយាណាស់មកហើយ។

លោកបានសង្កត់ធ្ងន់ថា គោលគំនិតណាមួយត្រូវតែបង្កើតឡើងក្នុងគោលបំណងសម្របសម្រួលជាមួយសមាគមអន្តរជាតិ ជាមួយប្រទេសប្រើកាហ្វេ និងប្រទេសផលិតកាហ្វេដូចគ្នា។

លោក ប៊ូឌី សាន់តូសូ បានទទួលស្គាល់ថា ការផ្លាស់ប្តូរមជ្ឈមណ្ឌលសម្រាប់កំណត់តម្លៃកាហ្វេលើសកលលោក មិនអាចធ្វើឡើងក្នុងរយៈពេលខ្លីនោះទេ។ ជាជំហានដំបូង ប្រទេសឥណ្ឌូណេស៊ីនឹងពង្រឹងកិច្ចសហការជាមួយវេទិកាកាហ្វេអន្តរជាតិ ដើម្បីកសាងភាពជឿជាក់ និងពង្រីកឥទ្ធិពលរបស់ខ្លួន។

លោកសង្ឃឹមថា គំនិតផ្តួចផ្តើមនេះនឹងលើកកម្ពស់គោលជំហររបស់ឥណ្ឌូណេស៊ីក្នុងខ្សែសង្វាក់ផ្គត់ផ្គង់កាហ្វេលើទីផ្សារពិភពលោក ព្រមទាំងជំរុញឱ្យមានការប្រកួតប្រជែងនៃផលិតផលជាតិ។

លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជ បានមានប្រសាសន៍ដូច្នេះថា «តាមរយៈវិធីនេះ កាហ្វេឥណ្ឌូណេស៊ីនឹងមានការទទួលស្គាល់កាន់តែច្បាស់នៅបរទេស។ យើងមានពូជកាហ្វេជាច្រើន ហើយយើងជាអ្នកផលិតកាហ្វេធំជាងគេរួចស្រេចទៅហើយ»។

ចំណែកប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌូណេស៊ី បានមានប្រសាសន៍បន្ទរតាមការអំពាវនាវនេះ ដោយលោកសង្កត់ធ្ងន់លើសមត្ថភាពផលិតកាហ្វេរបស់ឥណ្ឌូណេស៊ី។

លោកមានប្រសាសន៍ដូច្នេះថា «ប្រទេសឥណ្ឌូណេស៊ី គឺជាប្រទេសផលិតកាហ្វេធំជាងគេទីបី បន្ទាប់ពីប្រទេសប្រេស៊ីល និងប្រទេសកូឡុំប៊ី។ យើងមានពូជកាហ្វេអារ៉ាប៊ីកា រ៉ូបឺស្តា និងលូវ៉ាក់។ នៅពេលអនាគត មជ្ឈមណ្ឌលពាណិជ្ជកម្ម កាហ្វេ អាចមានទីតាំងនៅក្នុងប្រទេសឥណ្ឌូណេស៊ី»៕

 


photo_2026-01-22_08-21-06 (5)
កម្ពុជា-អង្គការសហប្រជាជាតិ ជំរុញការអនុវត្តផែនទីបង្ហាញផ្លូវកាតាលីករសកល ស្តីពីការងារសមរម្យ និងការគាំពារសង្គម

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី សាវយ៉ាន ឈាន (Xiaoyan Qian) នាយិកាអង្គការពលកម្មអន្តរជាតិ ប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ ដែលជាសហប្រធានក្រុមការងារបច្ចេកទេសចម្រុះ នៃគម្រោងកាតាលីករសកលកម្ពុជា បានធ្វើជាសហអធិបតីក្នុងកិច្ចប្រជុំ ដើម្បីជំរុញការអនុវត្តផែនទីបង្ហាញផ្លូវកម្ពុជា ស្តីពី «កាតាលីករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌» រៀបចំធ្វើឡើង នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នាទីស្តីការក្រសួង។ កិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះ នៃគម្រោងកាតាលីករសកលកម្ពុជានេះ មានគោលបំណងពិភាក្សាអំពីផែនការរួមរវាងរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិ សម្រាប់ការអនុវត្តផែនទីបង្ហាញផ្លូវកម្ពុជា ស្តីពីគម្រោងកាតាលីករសកល (Global Accelerator)។ ផែនទីបង្ហាញផ្លូវដែលត្រូវបានរាជរដ្ឋាភិបាលអនុម័តកាលពីខែធ្នូ ឆ្នាំ២០២៤ នឹងជួយដោះស្រាយបញ្ហាប្រឈមសំខាន់ៗដែលពាក់ព័ន្ធនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកម្លាំងពលកម្មខ្វះជំនាញ ព្រមទាំងការពង្រីកវិសាលភាពនៃប្រព័ន្ធគាំពារសង្គម និងសុខុមាលភាពផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ផែនការការងាររួមរវាងរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិ (UN) គឺដើម្បីធានាឱ្យមានភាពស្របគ្នាជាមួយអាទិភាពជាតិ និងឯកភាពលើជំហានអនុវត្តជាក់ស្តែង។ ជាមួយគ្នានេះ ក៏ជាការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអនុវត្តផែនទីបង្ហាញផ្លូវនេះ ក៏ដូចជាឆន្ទៈក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រព័ន្ធ UN និងបណ្តាប្រទេសឈានមុខផ្សេងៗ ដើម្បីធានាថាគម្រោងកាតាលីករសកល អាចសម្រេចបានលទ្ធផលតាមគោលបំណងដែលបានកំណត់។ […]

image_2026-01-22_13-30-34
ហ្វីលីពីន និងអេមីរ៉ាតអារ៉ាប់រួម ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជំរុញការនាំចេញបន្លែផ្លែឈើ

មានីល៖ ប្រទេសហ្វីលីពីន និងអេមីរ៉ាត់អារាប់រួម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវដំណើរការទីផ្សារទំនិញ និងសេវាកម្ម ព្រមទាំងផលិតផលកសិកម្មផងដែរ។ ប្រធានាធិបតីហ្វីលីពីន និងប្រធានាធិបតីអេមីរ៉ាត់អារាប់រួម បានធ្វើជាសាក្សីនៃការចុះហត្ថលេខានេះ នៅខាងក្រៅនៃពិធីសប្តាហ៍និរន្តរភាពនៃទីក្រុង អាប៊ូ ដាប៊ី (Abu Dhabi) សម្រាប់ឆ្នាំ២០២៦ នៅក្នុងមជ្ឃមណ្ឌលតាំងពិព័រណ៍ជាតិ អាប៊ូ ដាប៊ី កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦។ កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះត្រូវបានចុះហត្ថលេខាដោយលោកស្រី ម៉ា គ្រីស្ទីណា រូហ្គេ (Ma. Cristina Roque) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មហ្វីលីពីន និងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មក្រៅប្រទេសរបស់អេមីរ៉ាតអារ៉ាប់រួម លោក ថានី ប៊ីន អះម៉េដ អាល់ ហ្សេយូឌី (Thani bin Ahmed Al Zeyoudi) ក្នុងអំឡុងពេលដំណើរទស្សនកិច្ចការងាររយៈពេលពីរថ្ងៃរបស់ប្រធានាធិបតីហ្វីលីពីន លោក ហ្វើឌីណេន ម៉ាកុស (Ferdinand Marcos) ទៅកាន់ប្រទេសអេមីរ៉ាតអារ៉ាប់រួម។ យោងតាមមន្រ្តីទំនាក់ទំនងសាធារណៈរបស់លោកប្រធានាធិបតីហ្វីលីពីន បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះក៏បានកាត់បន្ថយពន្ធនាំចូល និងធ្វើឱ្យប្រសើរឡើងវិញនូវដំណើរការទីផ្សារសម្រាប់ទំនិញ និង សេវាកម្មរបស់ប្រទេសហ្វីលីពីន […]

image_2026-01-22_13-25-37
ដោយសារបញ្ហាអាកាសធាតុ និងការផ្គត់ផ្គង់មិនគ្រប់ធ្វើឱ្យតម្លៃប៉េងប៉ោះឡើងខ្លាំង ក្នុងឱកាសចូលឆ្នាំចិន

ប៉េកាំង៖ យោងតាមអ្នកវិភាគទីផ្សារបន្លែ ផ្លែឈើ បានឱ្យដឹងថា តម្លៃផ្លែប៉េងប៉ោះនៅប្រទេសចិន បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកថ្មីៗនេះ ដោយសារតែអាកាសធាតុមិនអំណោយផល នៅដើមរដូវប្រមូលផល និងធ្វើឱ្យការផ្គត់ផ្គង់មិនគ្រប់គ្រាន់ ក្នុងអំឡុងពេលទីផ្សារមានតម្រូវការខ្ពស់។ តម្លៃផ្លែប៉េងប៉ោះបានចាប់ផ្តើមធ្លាក់ចុះបន្តិច នៅពាក់កណ្តាលខែមករា ឆ្នាំ២០២៦នេះ ហើយត្រូវគេរំពឹងថា នឹងបន្តធ្លាក់ចុះតាមរដូវកាល និងបន្ទាប់ពីពិធីបុណ្យចូលឆ្នាំចិន នាពាក់កណ្តាលខែកុម្ភៈខាងមុខនេះ។ កាលពីចុងខែធ្នូ ឆ្នាំ២០២៤ តម្លៃផ្លែប៉េងប៉ោះរបស់ចិនលក់រាយនៅក្នុងផ្សារទំនើបមួយចំនួន នៅទីក្រុងប៉េកាំង មានតម្លៃជិត២០យន់ ស្មើនឹង២,៨៧ដុល្លារ ក្នុងមួយគីឡូក្រាម ដោយផ្លែប៉េងប៉ោះពូជខ្លះមានតម្លៃខ្ពស់ជាង។ ចំណែកទិន្នន័យពីទីផ្សារលក់ដុំ បានបង្ហាញថា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ តម្លៃផ្លែប៉េងប៉ោះមួយប្រអប់ ជាមធ្យមមានតម្លៃដល់៦,៧យន់ ឬប្រហែលនឹង០,៩៦ដុល្លារ ក្នុងមួយគីឡូក្រាម គឺឡើងពី២,៥យន់ ឬប្រហែលនឹង០,៣៦ដុល្លារ ក្នុងមួយគីឡូក្រាម កាលពីមួយឆ្នាំមុន។ ចំណែកនៅទូទាំងប្រទេសចិនវិញ បើយោងតាមទិន្នន័យតាមដានរបស់ក្រសួងកសិកម្ម និងកិច្ចការជនបទ របស់ចិន បានឱ្យដឹងថា កាលពីក្នុងខែធ្នូ ឆ្នាំ២០២៥ តម្លៃផ្លែប៉េងប៉ោះលក់ដុំជាមធ្យម បានឡើងថ្លៃដល់៨,៥៩យន់ ឬប្រហែល១.២៣ដុល្លារ ក្នុងមួយគីឡូក្រាម។ តម្លៃនេះគឺខ្ពស់ជាងកាលពីខែមុនចំនួន២៣,៤ភាគរយ និងខ្ពស់ជាងឆ្នាំមុនចំនួន៧៦,៤ភាគរយ។ តម្លៃផ្លែប៉េងប៉ោះបានឡើងខ្ពស់បំផុត នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ […]

4KE18Y6_Media_jpg
នូវែលសេឡង់បង្កើនការឃ្លាំមើល បន្ទាប់ពីរកឃើញសត្វរុយទិចផ្លែ ក្នុងទីក្រុងអូក្លែន

វែលីងតោន៖ អាជ្ញាធរនូវែលសេឡង់កំពុងតែចាតវិធានការការពារសន្តិសុខជីវសាស្រ្ត បន្ទាប់ពីរកឃើញសត្វរុយឈ្មោលទិចផ្លែមួយក្បាល នៅទីក្រុងអូក្លែន​(Auckland) រួមទាំងបង្កើនការត្រួតពិនិត្យអន្ទាក់ឱ្យបានញឹកញាប់ និងត្រួតពិនិត្យផ្លែដំណាំដាំដុះក្នុងស្រុកឱ្យបានជាប្រចាំ។ លោក ម៉ៃ អីងគ្លីស (Mike Inglis) ប្រធានជីវសុវត្ថិភាពនូវែលសេឡង់ បានបញ្ជាក់ថា មន្ត្រីជំនាញរបស់លោកកំពុងខិតខំប្រឹងប្រែងតាមដាន ព្រមទាំងដំឡើងអន្ទាក់បន្ថែមទៀត និងធ្វើតេស្តលើផ្លែដំណាំ។ លោកបានមានប្រសាសន៍ថា ក្រុមការងាររបស់លោកកំពុងតែមមាញឹក ដើម្បីបញ្ចប់ការដំឡើងផ្លាកសញ្ញា និងដាក់អន្ទាក់បន្ថែមទៀត ព្រមទាំងរៀបចំធុងដាក់បន្លែផ្លែឈើ និងចែករំលែកព័ត៌មានជាមួយសហគមន៍នៅតាមទីផ្សារក្នុងមូលដ្ឋាន។ វិធានការត្រួតពិនិត្យគ្រប់គ្រងការបោះចោលកាកសំណល់បន្លែផ្លែឈើ ត្រូវបានអនុវត្តនៅក្នុងតំបន់រងផលប៉ះពាល់​ ដោយដាក់ពង្រាយធុងសំរាមពិសេស ដើម្បីគ្រប់គ្រងការចោលកាកសំណល់បន្លៃ និងផ្លែឈើ។ សម្រាប់គ្រួសារនីមួយៗនៅក្នុងតំបន់ A ទទួលបានធុងសំរាមពិសេសមួយ ហើយធុងសំរាមអាចរកបានជាសាធារណៈនៅទូទាំងតំបន់ B។ ចំណែកក្រុមជំនាញកំពុងប្រើមន្ទីរពិសោធន៍ចល័តនៅក្នុងតំបន់នោះ ដើម្បីពិនិត្យលើបន្លែ និងផ្លែឈើ រកមុខសញ្ញាសត្វរុយទិចផ្លែ ដែលមានប្រភពពីរដ្ឋឃ្វីនឡែន (Queensland) ស្ថិតនៅភាគខាងជើងប្រទេសអូស្ត្រាលី។ លោកប្រធានជីវសុវត្ថិភាពនូវែលសេឡង់ បានបញ្ជាក់ដូច្នេះថា ក្រុមជំនាញធ្វើការនៅក្នុងមន្ទីរពិសោធន៍ចល័ត នៅក្នុងតំបន់នេះ ដោយប្រមូល និងត្រួតពិនិត្យមើលបន្លែផ្លែឈើ ដើម្បីរកមេរោគសត្វរុយទិចផ្លែ។ ពួកគេបានចិតបន្លែផ្លែឈើជាចំណិតៗ និងពិនិត្យមើលបន្លែផ្លែឈើជិត៥៥គីឡូក្រាម ប៉ុន្តែពួកគេរកមិនទាន់ឃើញពងកូនសត្វល្អិតចង្រៃនេះនៅលើបន្លែផ្លែឈើនៅឡើយ។ ចំណែកការត្រួតពិនិត្យតាមផ្លូវច្បាប់វិញ ត្រូវបានប្រកាសកាលពីសប្តាហ៍មុន ដើម្បីរឹតត្បិតការដឹកជញ្ជូនបន្លែ និងផ្លែឈើនៅក្នុង និងទៅក្រៅតំបន់គ្រប់គ្រង ដោយមានគោលបំណងការពារការរីករាលដាលនៃរុយទិចផ្លែ។ […]

កាលវិភាគផ្សព្វផ្សាយ